Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 20:1 - អាល់គីតាប

1 នៅ​គ្រា​នោះ ស្តេច​ហេ‌សេគា មាន​ជំងឺ​ជា​ទម្ងន់ ហៀប​នឹង​ស្លាប់។ ណាពី​អេសាយ ជា​កូន​របស់​លោក​អម៉ូស មក​ជួប​ស្តេច​ជម្រាប​ថា៖ «អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា សូម​ស្តេច​ផ្តែ‌ផ្តាំ​រាជ​វង្សានុ‌វង្ស​ឲ្យ​ហើយ​ទៅ ដ្បិត​ស្តេច​មិន​រស់​រាន​ត​ទៅ​ទៀត​ទេ ស្តេច​ជិត​ស្លាប់​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នៅ​គ្រា​នោះ ស្ដេច​ហេ‌សេ‌គា​ប្រឈួន​ហៀប​នឹង​សុគត ហើយ​ហោរា​អេសាយ​ជា​កូន​អ័ម៉ូស ក៏​មក​គាល់​ទ្រង់ ទូល​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "ចូរ​ផ្តាំ​ដល់​វង្សា​របស់​ឯង​ចុះ ដ្បិត​ឯង​ត្រូវ​ស្លាប់​ហើយ មិន​រស់​ទេ"»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 នៅ​គ្រា​នោះ ព្រះ‌បាទ​ហេ‌សេគា​ប្រឈួន​ជា​ទម្ងន់ ហៀប​នឹង​សុគត។ ព្យាការី​អេសាយ ជា​កូន​របស់​លោក​អម៉ូស មក​គាល់​ស្ដេច ទូល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា សូម​ព្រះ‌ករុណា​ផ្ដែ‌ផ្ដាំ​រាជ‌វង្សា‌នុវង្ស​ឲ្យ​ហើយ​ទៅ ដ្បិត​ព្រះ‌ករុណា​មិន​រស់​រាន​ត​ទៅ​ទៀត​ទេ ព្រះ‌ករុណា​ជិត​សោយ​ទិវង្គត​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នៅ​គ្រា​នោះ ហេសេគា​ទ្រង់​ប្រឈួន​ហៀប​នឹង​សុគត ហើយ​ហោរា​អេសាយ ជា​កូន​អ័ម៉ូស ក៏​មក​គាល់​ទ្រង់​ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ចូរ​ផ្តាំ​ដល់​វង្សា​របស់​ឯង​ចុះ ដ្បិត​ឯង​ត្រូវ​ស្លាប់​ហើយ មិន​រស់​ទេ

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 20:1
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំណែក​ឯ​លោក​អហ៊ី‌ថូផែល​វិញ ដោយ​ឃើញ​ថា គេ​មិន​ធ្វើ​តាម​យោបល់​របស់​គាត់ គាត់​ក៏​ចង​កែប​លា ហើយ​ឡើង​ជិះ​ត្រឡប់​ទៅ​ស្រុក​ភូមិ​របស់​គាត់។ គាត់​ផ្តែ‌ផ្តាំ​គ្រួសារ ហើយ​ចង​ក​សម្លាប់​ខ្លួន​ទៅ។ គេ​បាន​បញ្ចុះ​សព​គាត់​ក្នុង​ផ្នូរ​ឪពុក​របស់​គាត់។


ជម្រាប​ថា៖ «អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: “ដោយ​អ្នក​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​សុំ​ព្រះ​បាល-សេប៊ូប ជា​ព្រះ​របស់​ក្រុង​អេក្រូន ធ្វើ​ហាក់​ដូច​ជា​នៅ​ក្នុង​ស្រុក​អ៊ីស្រ‌អែល​គេ​ពុំ​អាច​សុំ​ពី​អុលឡោះ​បាន។ ហេតុ​នេះ​អ្នក​នឹង​មិន​អាច​ក្រោក​ពី​គ្រែ ដែល​អ្នក​ដេក​នោះ​បាន​ឡើយ អ្នក​ពិត​ជា​ស្លាប់!”»។


ហេតុ​នេះ​ហើយ​បាន​ជាអុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា “អ្នក​នឹង​មិន​អាច​ក្រោក​ពី​គ្រែ​ដែល​អ្នក​ដេក​នោះ​បាន​ឡើយ អ្នក​ពិត​ជា​ស្លាប់!”»។ អេលី‌យ៉េស​ក៏​ចាក​ចេញ​ទៅ។


ស្តេច​ចាត់​លោក​អេលា‌គីម ដែល​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​បរម‌រាជ​វាំង និង​លោក​សិប‌ណា ជា​ស្មៀន​ស្តេច ព្រម​ទាំង​អ៊ីមុាំ​ចាស់ៗ ដែល​ស្លៀក​បាវ​ទាំង​អស់​គ្នា ឲ្យ​ទៅ​ជួប​ណាពី​អេសាយ​ជា​កូន​របស់​លោក​អម៉ូស។


ពេល​នោះ​ណាពី​អេសាយ ជា​កូន​របស់​លោក​អម៉ូស បាន​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​ស្តេច​ហេ‌សេគា​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​បន្ទូល​ដូច​ត​ទៅ: “យើង​បាន​ឮ​ពាក្យ​ដែល​អ្នក​ទូរអា‌អង្វរ​យើង​ស្តី​អំពី​សាន‌ហេរីប ជា​ស្តេច​របស់​ស្រុក​អាស្ស៊ី‌រី​ហើយ”។


ស្តេច​ហេ‌សេគា​បែរ​មុខ​ទៅ​រក​ជញ្ជាំង​ទូរអា‌អង្វរអុលឡោះ‌តាអាឡា​ដូច​ត​ទៅ៖


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ឥឡូវ​នេះ ជិត​ដល់​ថ្ងៃ​ដែល​អ្នក​ត្រូវ​ស្លាប់​ហើយ។ ចូរ​ហៅ​យ៉ូស្វេ​មក ហើយ​អ្នក​ទាំង​ពីរ​ត្រូវ​ឈរ​នៅ​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ យើង​នឹង​ចេញ​បញ្ជា​ដល់​យ៉ូស្វេ»។ ម៉ូសា និង​លោក​យ៉ូស្វេ​នាំ​គ្នា​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។


អុលឡោះ‌តាអាឡាមាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «បន្តិច​ទៀត អ្នក​នឹង​ត្រូវ​ស្លាប់។ ពេល​នោះ ប្រជា‌ជន​នឹង​នាំ​គ្នា​ក្បត់​យើង ហើយ​គោរព​ព្រះ​ដទៃ ក្នុង​ស្រុក​ដែល​ពួក​គេ​ចូល​ទៅ​រស់​នៅ។ ពួក​គេ​នឹង​បោះ​បង់​ចោល​យើង​ដោយ​ផ្តាច់​សម្ពន្ធ‌មេត្រី​ដែល​យើង​ចង​ជា​មួយ​ពួក​គេ។


គាត់​ឈឺ​ធ្ងន់ ជិត​ស្លាប់​មែន ក៏​ប៉ុន្ដែ អុលឡោះ​អាណិត​គាត់ គឺ​ទ្រង់​មិន​ត្រឹម​តែ​អាណិត​គាត់​ប៉ុណ្ណោះ​ទេ ទ្រង់​ក៏​អាណិត​ខ្ញុំ​ដែរ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​មាន​ទុក្ខ​ត្រួត​ពី​លើ​ទុក្ខ។


ដ្បិត​គាត់​ជិត​បាត់​បង់​ជីវិត ព្រោះ​តែ​កិច្ចការ​របស់​អាល់ម៉ា‌ហ្សៀស គឺ​គាត់​បាន​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ជួយ​ខ្ញុំ​ជំនួស​បង​ប្អូន ដែល​ពុំ​អាច​មក​ជួយ​ខ្ញុំ​បាន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម