ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ថែស្សាឡូនីច 2:16 - អាល់គីតាប

អុលឡោះ ជា​បិតា​នៃ​យើង​ស្រឡាញ់​យើង ទ្រង់​បាន​សំរាល​ទុក្ខ​យើង​អស់‌កល្ប​ជា‌និច្ច ដោយ‌សារ​គុណ​នៃ​ទ្រង់ ហើយ​ប្រទាន​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម​ដ៏​ល្អ​ប្រសើរ។ សូម​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ផ្ទាល់​ជា​អម្ចាស់​នៃ​យើង និង​អុលឡោះ​ជា​បិតា

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង និង​ព្រះដែលជាព្រះបិតា​របស់យើង ដែល​ស្រឡាញ់​យើង ហើយ​ប្រទាន​ការកម្សាន្តចិត្ត​ដ៏អស់កល្បជានិច្ច និង​សេចក្ដីសង្ឃឹម​ដ៏ប្រសើរ​មក​តាមរយៈ​ព្រះគុណ សូមឲ្យ​ព្រះអង្គផ្ទាល់

សូមមើលជំពូក

Khmer Christian Bible

សូម​ឲ្យ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​ និង​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​ ដែល​ព្រះអង្គ​ស្រឡាញ់​យើង​ ព្រមទាំង​ប្រទាន​សេចក្ដី​កម្សាន្ដ​ចិត្ដ​ដ៏​អស់កល្ប​ជានិច្ច​ និង​សេចក្ដី​សង្ឃឹម​ដ៏​ប្រសើរ​តាមរយៈ​ព្រះគុណ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង និង​ព្រះ​ជា​ព្រះ‌វរ‌បិតាដែល​បាន​ស្រឡាញ់​យើង ហើយ​ប្រទាន​ការ​កម្សាន្ត​ចិត្ត​អស់​កល្ប​ជា‌និច្ច និង​សេចក្ដី​សង្ឃឹម​ដ៏​ប្រសើរ ដោយ​សារ​ព្រះ‌គុណ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​នៃ​យើង មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង ព្រះអង្គ​បាន​សម្រាល​ទុក្ខ​យើង​អស់‌កល្ប​ជានិច្ច ដោយ‌សារ​ព្រះ‌គុណ ហើយ​ប្រទាន​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម​ដ៏​ល្អ​ប្រសើរ។ សូម​ព្រះ‌យេស៊ូ‌គ្រិស្ត​ផ្ទាល់​ជា​ព្រះ‌អម្ចាស់​នៃ​យើង និង​ព្រះ‌បិតា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​ឲ្យ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង នឹង​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា ដែល​ទ្រង់​បាន​ស្រឡាញ់​យើង ព្រម​ទាំង​ប្រទាន​ឲ្យ​មាន​សេចក្ដី​កំសាន្ត​អស់​‌កល្ប​ជានិច្ច នឹង​សេចក្ដី​សង្ឃឹម​យ៉ាង​ល្អ ដោយ​ព្រះ‌គុណ​ទ្រង់

សូមមើលជំពូក



២ ថែស្សាឡូនីច 2:16
46 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ចិត្ត​មេត្តា‌ករុណា​របស់​អុលឡោះ‌តាអាឡា ស្ថិត​នៅ​អស់‌កល្ប​ជា‌និច្ច ជា​មួយ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ទ្រង់ ទ្រង់​ក៏​នឹង​សំដែង​ចិត្ត​ស្មោះ‌ស្ម័គ្រ ចំពោះ​កូន​ចៅ​របស់​គេ​នៅ​ជំនាន់​ក្រោយ​ដែរ


ពួក​ឈ្លើយ​សឹក​ដែលអុលឡោះ‌តាអាឡា​បាន​រំដោះ នឹង​ដើរ​ត្រឡប់​មក​ស្រុក​វិញ ពួក​គេ​មក​ដល់​ក្រុង​ស៊ីយ៉ូន ដោយ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ។ ទឹក​មុខ​របស់​ពួក​គេ​ពោរ‌ពេញ​ទៅ​ដោយ​អំណរ រក​អ្វី​ប្រៀប​ស្មើ​ពុំ​បាន ពួក​គេ​សប្បាយ​រីក‌រាយ​ឥត​ឧបមា ដ្បិត​ទុក្ខ​ព្រួយ និង​សំរែក​យំ​ថ្ងូរ លែង​មាន​ទៀត​ហើយ។


ពួក​ឈ្លើយ​សឹក​ដែលអុលឡោះ‌តាអាឡា​បាន​រំដោះ នឹង​ដើរ​ត្រឡប់​មក​ស្រុក​វិញ ពួក​គេ​មក​ដល់​ក្រុង​ស៊ីយ៉ូន ទាំង​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ។ ទឹក​មុខ​របស់​ពួក​គេ​ពោរ‌ពេញ​ដោយ​អំណរ រក​អ្វី​ប្រៀប​ស្មើ​ពុំ​បាន ពួក​គេ​សប្បាយ​រីក‌រាយ​ឥត​ឧបមា ដ្បិត​ទុក្ខ​ព្រួយ និង​សំរែក​យំ​ថ្ងូរ លែង​មាន​ទៀត​ហើយ។


អ្នក​រាល់​គ្នា​លែង​អាម៉ាស់ និង​លែង​បាក់​មុខ​ទៀត​ហើយ អ្នក​រាល់​គ្នា​នឹង​ទទួល​ទឹក​ដី​របស់​គេ មួយ​ទ្វេ​ជា​ពីរ​ទុក​ជា​មត៌ក អ្នក​រាល់​គ្នា​នឹង​មាន​អំណរ​សប្បាយ អស់‌កល្ប​ជា‌និច្ច។


អ៊ីព្រ‌ហ៊ីម​មាន​ប្រសាសន៍​ថា “កូន​អើយ! ចូរ​នឹក​ចាំ​ថា កាល​កូន​មាន​ជីវិត​នៅ​ឡើយ កូន​ស្គាល់​តែ​សប្បាយ រីឯ​ឡាសារ​វិញ គ្នា​ស្គាល់​តែ​ទុក្ខ។ ឥឡូវ​នេះ ឡាសារ​បាន​សុខ​ក្សេម‌ក្សាន្ដ​ហើយ តែ​កូន​វិញ កូន​ត្រូវ​ឈឺ​ចុក​ចាប់។


នៅ​មុន​ថ្ងៃ​បុណ្យ​រំលង អ៊ីសា​ជ្រាប​ថា ដល់​ពេល​កំណត់​ដែល​គាត់​ត្រូវ​ឆ្លង​ពី​លោក​នេះ ឆ្ពោះ​ទៅ​អុលឡោះ​ជា​បិតា​ហើយ។ ដោយ​អ៊ីសា​ស្រឡាញ់​សិស្ស​របស់​គាត់​ដែល​រស់​នៅ​ក្នុង​លោក​នេះ គាត់​ក៏​ស្រឡាញ់​គេ​រហូត​ដល់​ទី​បំផុត។


គ្មាន​នរណា​មាន​សេចក្ដី​ស្រឡាញ់​ខ្លាំង​ជាង​អ្នក​ដែល​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​មិត្ដ​សម្លាញ់​របស់​ខ្លួន​នោះ​ឡើយ។


ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា ដូច​អុលឡោះ​ជា​បិតា​ស្រឡាញ់​ខ្ញុំ​ដែរ។ ចូរ​ទុក​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ឲ្យ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​ចុះ។


អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ ឥឡូវ​នេះ អ្នក​រាល់​គ្នា​ព្រួយ​ចិត្ដ ប៉ុន្ដែ ខ្ញុំ​នឹង​ជួប​អ្នក​រាល់​គ្នា​សា​ជា​ថ្មី អ្នក​រាល់​គ្នា​នឹង​សប្បាយ​ចិត្ដ ហើយ​គ្មាន​នរណា​ដក​យក​អំណរ​សប្បាយ​ចេញ​ពី​ចិត្ដ​អ្នក​រាល់​គ្នា​បាន​ឡើយ។


អុលឡោះ​ស្រឡាញ់​មនុស្ស​លោក​ខ្លាំង​ណាស់ ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ​ប្រទាន​បុត្រា​តែ​មួយ​របស់​ទ្រង់​មក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​បុត្រា​នោះ មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច គឺ​មិន​ឲ្យ​គេ​វិនាស​ឡើយ។


រីឯ​អ្នក​ដែល​ពិសា​ទឹក​ខ្ញុំ​ឲ្យ​នោះ នឹង​មិន​ស្រេក​ទៀត​សោះ​ឡើយ ដ្បិត​ទឹក​ខ្ញុំ​ឲ្យ​នឹង​បាន​ទៅ​ជា​ប្រភព​ទឹក ដែល​ផុស​ឡើង​ផ្ដល់​ជីវិត​អស់‌កល្ប​ជា‌និច្ច»។


ទេ​មិន​បាន​ទេ! ដ្បិត​យើង​ជឿ​ថា​ទាំង​សាសន៍​យើង ទាំង​សាសន៍​គេ បាន​ទទួល​ការ​សង្គ្រោះ​ដោយ‌សារ​គុណ​របស់​អ៊ីសា‌ជាអម្ចាស់»។


បន្ទាប់​មក ដោយ​លោក​អប៉ូ‌ឡូស​មាន​បំណង​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​អាខៃ ពួក​បង​ប្អូន​ក៏​នាំ​គ្នា​លើក​ទឹក​ចិត្ដ​គាត់​ឲ្យ​ទៅ ថែម​ទាំង​សរសេរ​សំបុត្រ​ទៅ​ជម្រាប​ពួក​សិស្ស​នៅ​ស្រុក​នោះ ឲ្យ​ទទួល​គាត់​ដោយ​រាក់​ទាក់​ផង។ លុះ​ទៅ​ដល់ គាត់​បាន​ខ្នះ‌ខ្នែង​ជួយ​អស់​អ្នក​នៅ​ទី​នោះ​ដែល​បាន​ទទួល​ជឿ ដោយ‌សារ​ក្តី​មេត្តា​របស់​អុលឡោះ។


សូម​ជម្រាប​មក​បង​ប្អូន​ទាំង​អស់​នៅ​ក្រុង​រ៉ូម ជា​អ្នក​ដែល​អុលឡោះ​ស្រឡាញ់ និង​ត្រាស់​ហៅ​ឲ្យ​ធ្វើ​ជា​ប្រជា‌ជន​ដ៏‌បរិសុទ្ធ។ សូម​អុលឡោះ ជា​បិតា​របស់​យើង និង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​ជាអម្ចាស់ ប្រទាន​សេចក្តី​ប្រណី‌សន្តោស និង​សេចក្ដី​សុខ‌សាន្ដ​ដល់​បង​ប្អូន!។


ដូច្នេះ ព្រោះ​តែ​ជំនឿ​ដែល​ស្រប​តាម​ក្តី​មេត្តា​នៃ​អុលឡោះ បន្ទូល​សន្យា​នៃ​អុលឡោះ​ត្រូវ​បាន​ប្រទាន​មក​ចំពោះ​ពូជ‌ពង្ស​អ៊ីព្រហ៊ីម​ទាំង​មូល មិន​ត្រឹម​តែ​អស់​អ្នក​ដែល​ប្រតិបត្ដិ​តាម​ហ៊ូកុំ​ប៉ុណ្ណោះ​ទេ តែ​សម្រាប់​អស់​អ្នក​ដែល​មាន​ជំនឿ​ដូច​អ៊ីព្រហ៊ីម ជា​ឪពុក​របស់​យើង​ទាំង​អស់​គ្នា​ដែរ


ធម្មតា អ្នក​ណា​ធ្វើ​ការ​អ្វី​មួយ គេ​ពុំ​ចាត់​ទុក​ប្រាក់​ឈ្នួល​របស់​គេ​ថា​ជា​អំណោយ​ទេ គឺ​ចាត់​ទុក​ជា​ប្រាក់​ដែល​ខ្លួន​ត្រូវ​តែ​បាន។


រីឯ​អុលឡោះ​វិញ ទ្រង់​បាន​បង្ហាញ​ចិត្ត​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង គឺ​អាល់ម៉ា‌ហ្សៀស​បាន​ស្លាប់​សម្រាប់​យើង ក្នុង​ពេល​ដែល​យើង​នៅ​ជា​មនុស្ស​ជាប់​បាប​នៅ​ឡើយ។


ចូរ​រស់​នៅ​ដោយ​មាន​ចិត្ដ​ស្រឡាញ់ ដូច​អាល់ម៉ា‌ហ្សៀស​បាន​ស្រឡាញ់​យើង ហើយ​បាន​លះបង់​ជីវិត​សម្រាប់​យើង ទុក​ជា​ជំនូន​ជូន​អុលឡោះ និង​ទុក​ជា​គូរបាន​ដែល​គាប់​បំណង​ទ្រង់។


ចំពោះ​បង​ប្អូន​ដែល​មាន​ប្រពន្ធ​វិញ ចូរ​ស្រឡាញ់​ភរិយា ដូច​អាល់ម៉ា‌ហ្សៀស​បាន​ស្រឡាញ់​ក្រុម‌ជំអះ​ដែរ គាត់​លះបង់​ជីវិត​របស់​គាត់​ផ្ទាល់ សម្រាប់​ក្រុម‌ជំអះ


ក៏​ប៉ុន្ដែ បង​ប្អូន​ត្រូវ​តែ​កាន់​ជំនឿ​ឲ្យ​បាន​រឹង‌ប៉ឹង ខ្ជាប់‌ខ្ជួន ដើម្បី​កុំ​ឲ្យ​ឃ្លាត​ចាក​ពី​សេចក្ដី​សង្ឃឹម​ដែល​បង​ប្អូន​មាន តាំង​ពី​បាន​ឮ​ដំណឹង‌ល្អ​មក​នោះ គឺ​ជា​ដំណឹង‌ល្អ​ដែល​គេ​បាន​ប្រកាស​ដល់​មនុស្ស​លោក​ទាំង​អស់​នៅ​ក្រោម​មេឃ ហើយ​ខ្ញុំ​ប៉ូល បាន​ទទួល​មុខ‌ងារ​បម្រើ​ដំណឹង‌ល្អ​នេះ​ដែរ។


ព្រោះ​តែ​សេចក្ដី​សង្ឃឹម​ដែល​អុលឡោះ​បម្រុង​ទុក​សម្រាប់​បង​ប្អូន​នៅ​សូរ៉កា។ បង​ប្អូន​បាន​ស្គាល់​សេចក្ដី​សង្ឃឹម​នេះ ដោយ‌សារ​បន្ទូល​នៃ​សេចក្ដី​ពិត គឺ​ដំណឹង‌ល្អ


នៅ​ចំពោះ​អុលឡោះ​ជា​បិតា​របស់​យើង យើង​នឹក​ចាំ​អំពី​កិច្ចការ​ដែល​បង​ប្អូន​បាន​ធ្វើ​ដោយ​ជំនឿ អំពី​ការ​នឿយ‌ហត់​ដែល​បង​ប្អូន​បំពេញ ដោយ​ចិត្ដ​ស្រឡាញ់ និង​អំពី​ការ​ស៊ូ​ទ្រាំ​របស់​បង​ប្អូន ដោយ​ចិត្ដ​សង្ឃឹម​លើ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់​នៃ​យើង។


សូម​អុលឡោះ​ផ្ទាល់​ជា​បិតា​របស់​យើង និង​អ៊ីសា‌ជាអម្ចាស់​នៃ​យើង​រៀប‌ចំ​ផ្លូវ​ឲ្យ​យើង​មក​រក​បង​ប្អូន។


ចំពោះ​យើង​វិញ បង​ប្អូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​អ៊ីសា‌ជាអម្ចាស់​អើយ យើង​ត្រូវ​តែ​អរ​គុណ​អុលឡោះ​អំពី​បង​ប្អូន​ជា‌និច្ច ដ្បិត​អុលឡោះ​បាន​ជ្រើស​រើស​បង​ប្អូន ឲ្យ​ទទួល​ការ​សង្គ្រោះ​មុន​គេ ដោយ​រស‌អុលឡោះ​ញែក​បង​ប្អូន​ឲ្យ​បាន​បរិសុទ្ធ និង​ដោយ​បង​ប្អូន​មាន​ជំនឿ​លើ​សេចក្ដី​ពិត។


អ្នក​ទាំង​នោះ​សង្ឃឹម​ថា​នឹង​ទទួល​ជីវិត​អស់‌កល្ប​ជា‌និច្ច ដែល​អុលឡោះ​បាន​សន្យា តាំង​ពី​មុន​កាល​សម័យ​ទាំង​អស់ ទ្រង់​មិន​កុហក​ទេ។


ទាំង​ទន្ទឹង​រង់‌ចាំ​សុភមង្គល តាម​សេចក្ដី​សង្ឃឹម​របស់​យើង ហើយ​រង់‌ចាំ​អ៊ីសា​អាល់ម៉ា‌ហ្សៀស​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត និង​ជា​អ្នក‌សង្គ្រោះ​នៃ​យើង​មក​ប្រកប​ដោយ​សិរី‌រុង‌រឿង។


ដ្បិត​ហ៊ូកុំ​ពុំ​បាន​ធ្វើ​ឲ្យ​អ្វី​មួយ​ទៅ​ជា​គ្រប់​លក្ខណៈ​ឡើយ។ ម្យ៉ាង​ទៀត​សេចក្ដី​សង្ឃឹម​មួយ​ដ៏​ប្រសើរ​ជាង​បាន​មក​ដល់ ហើយ​ដោយ‌សារ​សេចក្ដី​សង្ឃឹម​នេះ យើង​អាច​ចូល ទៅ​ជិត​អុលឡោះ​បាន។


យើង​ស្គាល់​សេចក្ដី​ស្រឡាញ់​ស្រាប់​ហើយ គឺ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​បាន​លះបង់​ជីវិត​របស់​គាត់​សម្រាប់​យើង ហេតុ​នេះ យើង​ត្រូវ​លះបង់​ជីវិត​សម្រាប់​បង​ប្អូន​ដែរ។


និង​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ប្រណី‌សន្ដោស ព្រម​ទាំង​ប្រទាន​សេចក្ដី​សុខ‌សាន្ដ​ដល់​បង​ប្អូន​ដែរ! អ៊ីសា​ជា​បន្ទាល់​ដ៏​ស្មោះ​ត្រង់ គាត់​រស់​ឡើង​វិញ​មុន​គេ​បង្អស់ ហើយ​គាត់​ជា​អធិបតី​លើ​ស្ដេច​ទាំង​អស់​នៅ​ផែនដី។ អ៊ីសា​ស្រឡាញ់​យើង និង​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​បាប ដោយ‌សារ​ឈាម​របស់​គាត់​ផ្ទាល់។


នៅ​ក្រុង​នោះ គ្មាន​យប់​ទៀត​ទេ គេ​ក៏​លែង​ត្រូវ​ការ​ពន្លឺ​ចង្កៀង ឬ​ពន្លឺ​ព្រះ‌អាទិត្យ​ទៀត​ដែរ ដ្បិត​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ជា​ពន្លឺ​បំភ្លឺ​គេ ហើយ​គេ​នឹង​គ្រង​រាជ្យ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។


យើង​នឹង​ប្រគល់​អ្នក​ខ្លះ​ពី​សាលា​ប្រជុំ​របស់​អ៊ីព្លេស‌ហ្សៃតន​មក​ឲ្យ​អ្នក។ ពួក​គេ​ថា​ខ្លួន​ជា​សាសន៍​យូដា តាម​ពិត​គេ​មិន​មែន​ជា​សាសន៍​យូដា​ទេ គឺ​គេ​និយាយ​កុហក។ យើង​នឹង​ឲ្យ​អ្នក​ទាំង​នោះ មក​ក្រាប​នៅ​ជើង​អ្នក ព្រម​ទាំង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​បាន​ស្រឡាញ់​អ្នក​មែន។