Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ យ៉ូហាន 3:16 - អាល់គីតាប

16 យើង​ស្គាល់​សេចក្ដី​ស្រឡាញ់​ស្រាប់​ហើយ គឺ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​បាន​លះបង់​ជីវិត​របស់​គាត់​សម្រាប់​យើង ហេតុ​នេះ យើង​ត្រូវ​លះបង់​ជីវិត​សម្រាប់​បង​ប្អូន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 យើង​បាន​ស្គាល់​សេចក្ដីស្រឡាញ់​ដោយសារតែការនេះ គឺ​ព្រះគ្រីស្ទ​បាន​លះបង់​ជីវិត​របស់​ព្រះអង្គ​សម្រាប់​យើង ដូច្នេះ​យើង​ក៏​ត្រូវតែ​លះបង់​ជីវិត​សម្រាប់​បងប្អូន​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 យើង​ស្គាល់​សេចក្ដី​ស្រឡាញ់​តាម​របៀប​នេះ​ គឺ​ដោយ​ព្រោះ​ព្រះអង្គ​បាន​លះបង់​ជីវិត​របស់​ព្រះអង្គ​ជំនួស​យើង​ យើង​ក៏​ត្រូវ​លះបង់​ជីវិត​របស់​យើង​ជំនួស​បងប្អូន​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 យើង​ស្គាល់​សេចក្ដី​ស្រឡាញ់ដោយ​សារ​សេចក្ដី​នេះ គឺ​ព្រះ‌អង្គ​បាន​ស៊ូ​ប្តូរ​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ​សម្រាប់​យើង ដូច្នេះ យើង​ក៏ត្រូវ​ប្តូរ​ជីវិត​របស់​យើង​សម្រាប់​បង‌ប្អូន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 យើង​ស្គាល់​សេចក្ដី​ស្រឡាញ់​ស្រាប់​ហើយ គឺ​ព្រះ‌យេស៊ូ​បាន​បូជា​ព្រះ‌ជន្ម​របស់​ព្រះអង្គ​សម្រាប់​យើង ហេតុ​នេះ យើង​ត្រូវ​បូជា​ជីវិត​សម្រាប់​បងប្អូន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ដោយ‌សារ​សេចក្ដី​នេះ យើង​រាល់​គ្នា​បាន​ស្គាល់​សេចក្ដី​ស្រឡាញ់ គឺ​ដោយ​ទ្រង់​បាន​ស៊ូ​ប្តូរ​ព្រះ‌ជន្ម​ទ្រង់​ជំនួស​យើង ដូច្នេះ គួរ​ឲ្យ​យើង​ប្តូរ​ជីវិត​យើង​ជំនួស​បង​ប្អូន​ដែរ

សូមមើលជំពូក ចម្លង




១ យ៉ូហាន 3:16
24 ការដាក់ឲ្យឆ្លើយតបគ្នា  

បុត្រា​មនុស្ស​មក​ក្នុង​ពិភព​លោក​នេះ មិន​មែន ដើម្បី​ឲ្យ​គេ​បម្រើ​គាត់​ទេ គឺ​គាត់​មក​បម្រើ​គេ​វិញ ព្រម​ទាំង​លះបង់​ជីវិត ដើម្បី​លោះ​មនុស្ស​ទាំង​អស់​ផង»។


ខ្ញុំ​ហ្នឹង​ហើយ​ជា​អ្នក​គង្វាល​ដ៏​ល្អ អ្នក​គង្វាល​ដ៏​ល្អ​តែងតែ​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ចៀម​របស់​ខ្លួន។


គឺ​ដូច​អុលឡោះ​ជា​បិតា​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ស្គាល់​អុលឡោះ​ជា​បិតា​ដូច្នោះ​ដែរ។ ខ្ញុំ​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ចៀម​របស់​ខ្ញុំ។


ខ្ញុំ​ឲ្យ​បទ​បញ្ជា​ថ្មី​ដល់​អ្នក​រាល់​គ្នា គឺ​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។


អុលឡោះ​ស្រឡាញ់​មនុស្ស​លោក​ខ្លាំង​ណាស់ ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ​ប្រទាន​បុត្រា​តែ​មួយ​របស់​ទ្រង់​មក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​បុត្រា​នោះ មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច គឺ​មិន​ឲ្យ​គេ​វិនាស​ឡើយ។


ដូច្នេះ​សូម​បង​ប្អូន​ថែ​រក្សា​ខ្លួន​ឯង និង​ថែ​រក្សា​ក្រុម​អ្នក​ជឿ​ទាំង​មូល​ផង ព្រោះ​រស‌អុលឡោះ​ដ៏​វិសុទ្ធ​បាន​ផ្ទុក​ផ្ដាក់​ឲ្យ​បង​ប្អូន​ធ្វើ​ជា​អ្នក​ទទួល​ខុស​ត្រូវ​នេះ ដើម្បី​ឲ្យ​បង​ប្អូន​ថែ​រក្សា​ក្រុម‌ជំអះ​របស់​អុលឡោះ ដែល​ទ្រង់​បាន​លោះ​មក ដោយ‌សារ​ឈាម​របស់​អ៊ីសា។


គាត់​បាន​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ជួយ​សង្គ្រោះ​ខ្ញុំ ហើយ​មិន​ត្រឹម​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ទេ​ដែល​អរគុណ​គាត់ ក្រុម‌ជំអះ​ទាំង​មូល​របស់​សាសន៍​ដទៃ ក៏​អរគុណ​គាត់​ដែរ។


រីឯ​អុលឡោះ​វិញ ទ្រង់​បាន​បង្ហាញ​ចិត្ត​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង គឺ​អាល់ម៉ា‌ហ្សៀស​បាន​ស្លាប់​សម្រាប់​យើង ក្នុង​ពេល​ដែល​យើង​នៅ​ជា​មនុស្ស​ជាប់​បាប​នៅ​ឡើយ។


ដូច្នេះ សេចក្ដី​ស្លាប់​ចេះ​តែ​យាយី​យើង រីឯ​បង​ប្អូន​វិញ បង​ប្អូន​ចេះ​តែ​មាន​ជីវិត​ចំរើន​ឡើង។


ចូរ​រស់​នៅ​ដោយ​មាន​ចិត្ដ​ស្រឡាញ់ ដូច​អាល់ម៉ា‌ហ្សៀស​បាន​ស្រឡាញ់​យើង ហើយ​បាន​លះបង់​ជីវិត​សម្រាប់​យើង ទុក​ជា​ជំនូន​ជូន​អុលឡោះ និង​ទុក​ជា​គូរបាន​ដែល​គាប់​បំណង​ទ្រង់។


ចំពោះ​បង​ប្អូន​ដែល​មាន​ប្រពន្ធ​វិញ ចូរ​ស្រឡាញ់​ភរិយា ដូច​អាល់ម៉ា‌ហ្សៀស​បាន​ស្រឡាញ់​ក្រុម‌ជំអះ​ដែរ គាត់​លះបង់​ជីវិត​របស់​គាត់​ផ្ទាល់ សម្រាប់​ក្រុម‌ជំអះ


ទោះ​បី​ខ្ញុំ​ត្រូវ​បង្ហូរ​ឈាម ទុក​ជា​ជំនូន​បន្ថែម​ពី​លើ​គូរបាន និង​ពី​លើ​ជំនូន​នៃ​ជំនឿ​របស់​បង​ប្អូន ខ្ញុំ​មាន​អំណរ​សប្បាយ​ពី​ការ​នេះ ហើយ​ខ្ញុំ​ក៏​សប្បាយ​ចិត្ដ​រួម​ជា​មួយ​បង​ប្អូន​ទាំង​អស់​គ្នា​ដែរ។


ដ្បិត​គាត់​ជិត​បាត់​បង់​ជីវិត ព្រោះ​តែ​កិច្ចការ​របស់​អាល់ម៉ា‌ហ្សៀស គឺ​គាត់​បាន​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ជួយ​ខ្ញុំ​ជំនួស​បង​ប្អូន ដែល​ពុំ​អាច​មក​ជួយ​ខ្ញុំ​បាន។


ដោយ​យើង​ជាប់​ចិត្ដ​ស្រឡាញ់​បង​ប្អូន​ខ្លាំង​យ៉ាង​នេះ យើង​មាន​បំណង​មិន​ត្រឹម​តែ​ប្រគល់​ដំណឹង‌ល្អ​ជូន​បង​ប្អូន​ប៉ុណ្ណោះ​ទេ គឺ​រហូត​ដល់​ទៅ​ស៊ូ​ប្ដូរ​ជីវិត សម្រាប់​បង​ប្អូន​ថែម​ទៀត​ផង ដ្បិត​យើង​ស្រឡាញ់​បង​ប្អូន​ខ្លាំង​ណាស់!។


ទាំង​ទន្ទឹង​រង់‌ចាំ​សុភមង្គល តាម​សេចក្ដី​សង្ឃឹម​របស់​យើង ហើយ​រង់‌ចាំ​អ៊ីសា​អាល់ម៉ា‌ហ្សៀស​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត និង​ជា​អ្នក‌សង្គ្រោះ​នៃ​យើង​មក​ប្រកប​ដោយ​សិរី‌រុង‌រឿង។


បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា អុលឡោះ​បាន​លោះ​បង​ប្អូន​ឲ្យ​រួច​ពី​របៀប​រស់​នៅ​ដ៏​ឥត​ន័យ ដែល​ជា​ដំណែល​ត​ពី​បុព្វ‌បុរស​របស់​បង​ប្អូន មិន​មែន​ដោយ‌សារ​អ្វីៗ​ដែល​តែងតែ​រលាយ​សាប​សូន្យ​ទៅ ដូច​ជា​មាស ឬ​ប្រាក់​ទេ


អាល់ម៉ា‌ហ្សៀស​បាន​ផ្ទុក​បាប​របស់​យើង ក្នុង​រូប‌កាយ​របស់​គាត់ ដែល​ជាប់​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​លែង​ជំពាក់​ជំពិន នឹង​បាប​ត​ទៅ​មុខ​ទៀត ហើយ​ឲ្យ​យើង​មាន​ជីវិត ដោយ​ប្រព្រឹត្ត​តែ​អំពើ​សុចរិ។ បង​ប្អូន​បាន​ជា​សះ‌ស្បើយ​ដោយ‌សារ ស្នាម​របួស​របស់​គាត់


សូម្បី​តែ​អាល់ម៉ា‌ហ្សៀស ក៏​គាត់​បាន​ស្លាប់​ម្ដង​ជា​សូរេច ព្រោះ​តែ​បាប​ដែរ គឺ​ម្ចាស់​ដ៏​សុចរិត​បាន​ស្លាប់ ជា​ប្រយោជន៍​ដល់​មនុស្ស​ទុច្ចរិត ដើម្បី​នាំ​បង​ប្អូន​ទៅ​ជូន​អុលឡោះ។ កាល​អ៊ីសា​មាន​ឋានៈ​ជា​មនុស្ស គាត់​ត្រូវ​ស្លាប់ តែ​អុលឡោះ​បាន​ប្រោស​គាត់​ឲ្យ​រស់ ដោយ‌សារ​រស‌អុលឡោះ​វិញ។


គឺ​អ្នក​ណា​អះ‌អាង​ថា​ខ្លួន​ស្ថិត​នៅ​ក្នុង​អ៊ីសា អ្នក​នោះ​ត្រូវ​តែ​រស់​នៅ​តាម​របៀប​ដូច​អ៊ីសា​ធ្លាប់​រស់​ដែរ។


អ្នក​ណា​អះ​អាង​ថា​ខ្លួន​ស្ថិត​នៅ​ក្នុង​ពន្លឺ តែ​ស្អប់​បង​ប្អូន អ្នក​នោះ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត​នៅ​ឡើយ។


និង​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ប្រណី‌សន្ដោស ព្រម​ទាំង​ប្រទាន​សេចក្ដី​សុខ‌សាន្ដ​ដល់​បង​ប្អូន​ដែរ! អ៊ីសា​ជា​បន្ទាល់​ដ៏​ស្មោះ​ត្រង់ គាត់​រស់​ឡើង​វិញ​មុន​គេ​បង្អស់ ហើយ​គាត់​ជា​អធិបតី​លើ​ស្ដេច​ទាំង​អស់​នៅ​ផែនដី។ អ៊ីសា​ស្រឡាញ់​យើង និង​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​បាប ដោយ‌សារ​ឈាម​របស់​គាត់​ផ្ទាល់។


គេ​នាំ​គ្នា​ច្រៀង​បទ​ចំរៀង​ថ្មី​សរសើរ​កូន​ចៀម​ថាៈ “អ្នក​សម​នឹង​ទទួល​ក្រាំង ហើយ​បក​ត្រា​ផង ព្រោះ​អ្នក​ត្រូវ​គេ​សម្លាប់​ធ្វើ​គូរបាន អ្នក​បាន​លោះ​មនុស្ស ពី​គ្រប់​ពូជ​គ្រប់​ភាសា គ្រប់​ប្រជា‌ជន និង​ពី​គ្រប់​ជាតិ​សាសន៍ យក​មក​ជូន​អុលឡោះ ដោយ‌សារ​ឈាម​របស់​លោក​ម្ចាស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម