Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 5:8 - អាល់គីតាប

8 រីឯ​អុលឡោះ​វិញ ទ្រង់​បាន​បង្ហាញ​ចិត្ត​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង គឺ​អាល់ម៉ា‌ហ្សៀស​បាន​ស្លាប់​សម្រាប់​យើង ក្នុង​ពេល​ដែល​យើង​នៅ​ជា​មនុស្ស​ជាប់​បាប​នៅ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 ប៉ុន្តែ​ព្រះ​បាន​សម្ដែង​ដល់​យើង​នូវ​សេចក្ដីស្រឡាញ់​របស់​ព្រះអង្គផ្ទាល់ ដោយ​ការដែល​ព្រះ​គ្រីស្ទ​សុគត​ជំនួស​យើង កាល​យើង​នៅ​ជា​មនុស្សបាប​នៅឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

8 តែ​ព្រះជាម្ចាស់​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​ដល់​យើង​ ដោយ​ឲ្យ​ព្រះគ្រិស្ដ​សោយ​ទិវង្គត​ដើម្បី​យើង​ កាល​យើង​នៅជា​មនុស្ស​បាប​នៅ​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 រីឯ​ព្រះ​វិញ ទ្រង់​សម្ដែង​សេចក្តី​ស្រឡាញ់​របស់​ព្រះ‌អង្គ​ដល់​យើង ដោយ​ព្រះ‌គ្រីស្ទ​បាន​សុគត​សម្រាប់​យើង ក្នុង​ពេល​ដែល​យើង​នៅ​ជា​មនុស្ស​មាន​បាប​នៅ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 រីឯ​ព្រះ‌ជា‌ម្ចាស់​វិញ ព្រះអង្គ​បាន​បង្ហាញ​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះអង្គ​ចំពោះ​យើង គឺ​ព្រះ‌គ្រិស្ត​បាន​សោយ​ទិវង្គត​សម្រាប់​យើង ក្នុង​ពេល​ដែល​យើង​នៅ​ជា​មនុស្ស​ជាប់​បាប​នៅ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 តែ​ឯ​ព្រះ ទ្រង់​សំដែង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះ‌គ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាល​ដែល​យើង​នៅ​មាន​បាប​នៅ​ឡើយ​ផង

សូមមើលជំពូក ចម្លង




រ៉ូម 5:8
19 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ពី​មុន យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​វង្វេង ដូច​ចៀម​ដែល​បែក​ចេញ​ពី​ហ្វូង ម្នាក់ៗ​ដើរ​តាម​ផ្លូវ​របស់​ខ្លួន​ផ្ទាល់ តែអុលឡោះ‌តាអាឡា​បាន​ទម្លាក់​កំហុស​របស់ យើង​ទាំង​អស់​គ្នា​ទៅ​លើ​គាត់។


គ្មាន​នរណា​មាន​សេចក្ដី​ស្រឡាញ់​ខ្លាំង​ជាង​អ្នក​ដែល​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​មិត្ដ​សម្លាញ់​របស់​ខ្លួន​នោះ​ឡើយ។


អុលឡោះ​ស្រឡាញ់​មនុស្ស​លោក​ខ្លាំង​ណាស់ ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ​ប្រទាន​បុត្រា​តែ​មួយ​របស់​ទ្រង់​មក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​បុត្រា​នោះ មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច គឺ​មិន​ឲ្យ​គេ​វិនាស​ឡើយ។


ប្រសិន​បើ​អំពើ​ទុច្ចរិត​របស់​យើង​បង្ហាញ​ឲ្យ​ឃើញ​ថា​អុលឡោះ​សុចរិត តើ​ឲ្យ​យើង​ថា​ដូច​ម្ដេច​ទៅ​វិញ? ប្រសិន​បើ​អុលឡោះ​ដាក់​ទោស​យើង តើ​បាន​សេចក្ដី​ថា​ទ្រង់​មិន​សុចរិត​ឬ? (ខ្ញុំ​និយាយ​ដូច្នេះ គឺ​និយាយ​តាម​របៀប​មនុស្ស​លោក)។


អ៊ីសា​ត្រូវ​គេ​បញ្ជូន​ទៅ​សម្លាប់​ព្រោះ​តែ​កំហុស​របស់​យើង ហើយ​អុលឡោះ​ប្រោស​អ៊ីសា​ឲ្យ​រស់​ឡើង​វិញ ដើម្បី​ឲ្យ​យើង​បាន​សុចរិត។


ហ៊ូកុំ​កើត​មាន​ឡើង​ដើម្បី​ធ្វើ​ឲ្យ​កំហុស​កើត​មាន​កាន់​តែ​ច្រើន​ឡើងៗ។ នៅ​ទី​ណា​ដែល​មាន​បាប​កាន់​តែ​ច្រើន ទី​នោះ​ក្តី​មេត្តា‌ករុណា​របស់​អុលឡោះ​ក៏​រឹត​តែ​មាន​ច្រើន​ថែម​ទៀត។


កាល​យើង​មិន​ទាន់​មាន​កម្លាំង​នៅ​ឡើយ លុះ​ដល់​ពេល​កំណត់ អាល់ម៉ា‌ហ្សៀស​បាន​ស្លាប់​សម្រាប់​មនុស្ស​ដែល​មិន​គោរព​ប្រណិ‌ប័តន៍​អុលឡោះ។


កម្រ​មាន​នរណា​ម្នាក់​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​មនុស្ស​សុចរិត​ណាស់ ប្រហែល​ជា​មាន​ម្នាក់​ហ៊ាន​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​មនុស្ស​ល្អ​ដែរ​មើល​ទៅ!


អុលឡោះ​ពុំ​បាន​ទុក​បុត្រា​របស់​ទ្រង់​ផ្ទាល់​ទេ គឺ​អុលឡោះ​បាន​បញ្ជូន​បុត្រា​នោះ​មក​សម្រាប់​យើង​ទាំង​អស់​គ្នា បើ​ដូច្នេះ អុលឡោះ​មុខ​ជា​ប្រណី‌សន្ដោស​ប្រទាន​អ្វីៗ​ទាំង​អស់ មក​យើង​រួម​ជា​មួយ​បុត្រា​នោះ​ដែរ។


អ្វីៗ​ដែល​នៅ​ស្ថាន​លើ​ក្ដី នៅ​ស្ថាន​ក្រោម​ក្ដី ឬ​អ្វីៗ​ផ្សេង​ទៀត​ដែល​អុលឡោះ​បង្កើត​មក​ក្ដី ក៏​ពុំ​អាច​បំបែក​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​អុលឡោះ​ដែល​ទ្រង់​បាន​សំដែង​ឲ្យ​យើង​ឃើញ ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា‌ជាអម្ចាស់​នៃ​យើង​បាន​ឡើយ។


ដូច្នេះ មិន​មែន​ខ្ញុំ​ទៀត​ទេ​ដែល​រស់​នៅ គឺ​អាល់ម៉ា‌ហ្សៀស​ទេ​តើ ដែល​មាន​ជីវិត​រស់​នៅ​ក្នុង​រូប​កាយ​ខ្ញុំ។ រីឯ​ជីវិត​ដែល​ខ្ញុំ​រស់​ជា​មនុស្ស​នា​បច្ចុប្បន្ន​កាល​នេះ ខ្ញុំ​រស់​ដោយ​មាន​ជំនឿ​ទៅ​លើ​បុត្រា​របស់​អុលឡោះ ដែល​បាន​ស្រឡាញ់​ខ្ញុំ និង​បាន​លះបង់​ជីវិត​សម្រាប់​ខ្ញុំ។


អុលឡោះ​បង្ហាញ​ចិត្ត​សប្បុរស​ចំពោះ​យើង ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​ដូច្នេះ ដើម្បី​បង្ហាញ​ឲ្យ​មនុស្ស​គ្រប់​ជំនាន់​ខាង​មុខ ស្គាល់​គុណ​ដ៏​ប្រសើរ​លើស‌លប់​បំផុត​របស់​ទ្រង់


ចូរ​រស់​នៅ​ដោយ​មាន​ចិត្ដ​ស្រឡាញ់ ដូច​អាល់ម៉ា‌ហ្សៀស​បាន​ស្រឡាញ់​យើង ហើយ​បាន​លះបង់​ជីវិត​សម្រាប់​យើង ទុក​ជា​ជំនូន​ជូន​អុលឡោះ និង​ទុក​ជា​គូរបាន​ដែល​គាប់​បំណង​ទ្រង់។


អុលឡោះ​មេត្ដា‌ករុណា​ចំពោះ​ខ្ញុំ​ដូច្នេះ ដើម្បី​ឲ្យ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​សំដែង​ចិត្ត​អត់‌ធ្មត់​គ្រប់​ជំពូក ដល់​ខ្ញុំ​មុន​គេ និង​ឲ្យ​ខ្ញុំ​ធ្វើ​ជា​គំរូ​ដល់​អស់​អ្នក​ដែល​នឹង​ជឿ​លើ​គាត់ ហើយ​ទទួល​ជីវិត​អស់‌កល្ប​ជា‌និច្ច។


ចំពោះ​មូស្ទី​គ្រប់ៗ​គ្នា គេ​តែង‌តាំង​ឲ្យ​ជូន​ជំនូន និង​ធ្វើ​គូរបាន ដូច្នេះ គាត់​ត្រូវ​តែ​រក​អ្វី​យក​ទៅ​ជូន​ជា​ចាំ‌បាច់។


សូម្បី​តែ​អាល់ម៉ា‌ហ្សៀស ក៏​គាត់​បាន​ស្លាប់​ម្ដង​ជា​សូរេច ព្រោះ​តែ​បាប​ដែរ គឺ​ម្ចាស់​ដ៏​សុចរិត​បាន​ស្លាប់ ជា​ប្រយោជន៍​ដល់​មនុស្ស​ទុច្ចរិត ដើម្បី​នាំ​បង​ប្អូន​ទៅ​ជូន​អុលឡោះ។ កាល​អ៊ីសា​មាន​ឋានៈ​ជា​មនុស្ស គាត់​ត្រូវ​ស្លាប់ តែ​អុលឡោះ​បាន​ប្រោស​គាត់​ឲ្យ​រស់ ដោយ‌សារ​រស‌អុលឡោះ​វិញ។


យើង​ស្គាល់​សេចក្ដី​ស្រឡាញ់​ស្រាប់​ហើយ គឺ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​បាន​លះបង់​ជីវិត​របស់​គាត់​សម្រាប់​យើង ហេតុ​នេះ យើង​ត្រូវ​លះបង់​ជីវិត​សម្រាប់​បង​ប្អូន​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម