ពេលលោកអែសរ៉ាក្រាបនៅមុខដំណាក់អុលឡោះគាត់ទូរអាអង្វរ និងលន់តួបាប ទាំងសម្រក់ទឹកភ្នែក ជនជាតិអ៊ីស្រអែលជាច្រើន ទាំងប្រុស ទាំងស្រី និងក្មេង នាំគ្នាមកជុំវិញគាត់ ហើយយំសោកយ៉ាងខ្លាំង។
២ កូរិនថូស 12:21 - អាល់គីតាប ខ្ញុំបារម្ភក្រែងលោពេលខ្ញុំមកដល់លើកក្រោយ អុលឡោះជាម្ចាស់របស់ខ្ញុំនឹងបំបាក់មុខខ្ញុំនៅចំពោះមុខបងប្អូន ហើយខ្ញុំត្រូវយំសោក ព្រោះតែបងប្អូនជាច្រើននាក់ដែលបានប្រព្រឹត្ដអំពើបាបកាលពីមុន តែមិនទាន់បានកែប្រែចិត្ដគំនិត លះបង់អំពើសៅហ្មងប្រាសចាកសីលធម៌ និងកាមគុណថោកទាបដែលខ្លួនបានប្រព្រឹត្ដនៅឡើយ។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំខ្លាច ក្រែងលោនៅពេលខ្ញុំមកដល់ម្ដងទៀត ព្រះរបស់ខ្ញុំនឹងបន្ទាបខ្ញុំចុះនៅមុខអ្នករាល់គ្នា ហើយខ្ញុំត្រូវកាន់ទុក្ខដោយសារមនុស្សជាច្រើនដែលបានប្រព្រឹត្តបាបពីមុន តែមិនកែប្រែចិត្តពីអំពើស្មោកគ្រោក អំពើអសីលធម៌ខាងផ្លូវភេទ និងការល្មោភកាម ដែលគេបានប្រព្រឹត្ត៕ Khmer Christian Bible ឬក្រែងលោពេលខ្ញុំមកម្ដងទៀត នោះព្រះជាម្ចាស់របស់ខ្ញុំនឹងបន្ទាបខ្ញុំនៅចំពោះមុខអ្នករាល់គ្នា ហើយខ្ញុំត្រូវកើតទុក្ខចំពោះមនុស្សជាច្រើនដែលបានប្រព្រឹត្ដបាបពីមុន ប៉ុន្ដែមិនប្រែចិត្ដពីសេចក្ដីស្មោកគ្រោក អំពើអសីលធម៌ខាងផ្លូវភេទ និងអំពើល្មោភកាមដែលគេបានប្រព្រឹត្ដ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំខ្លាចក្រែងលោពេលខ្ញុំមកម្តងទៀត នោះព្រះរបស់ខ្ញុំនឹងបន្ទាបខ្ញុំនៅចំពោះអ្នករាល់គ្នា ហើយខ្ញុំត្រូវយំនឹងមនុស្សជាច្រើន ដែលបានធ្វើបាបពីមុន តែមិនបានប្រែចិត្ត ចេញពីអំពើស្មោកគ្រោក អំពើសហាយស្មន់ និងសេចក្តីអាសអាភាស ដែលគេបានប្រព្រឹត្ត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំបារម្ភក្រែងលោពេលខ្ញុំមកដល់លើកក្រោយ ព្រះរបស់ខ្ញុំនឹងបំបាក់មុខខ្ញុំនៅចំពោះមុខបងប្អូន ហើយខ្ញុំត្រូវយំសោក ព្រោះតែបងប្អូនជាច្រើននាក់ដែលបានប្រព្រឹត្តអំពើបាបកាលពីមុន តែមិនទាន់បានកែប្រែចិត្តគំនិត លះបង់អំពើសៅហ្មង ប្រាសចាកសីលធម៌ និងកាមគុណថោកទាបដែលខ្លួនបានប្រព្រឹត្តនៅឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រែងកាលណាខ្ញុំមកម្តងទៀត នោះព្រះនៃខ្ញុំនឹងបន្ទាបខ្ញុំនៅចំពោះអ្នករាល់គ្នា ហើយខ្ញុំនឹងត្រូវយំនឹងមនុស្សជាច្រើន ដែលធ្វើបាបពីមុន តែមិនបានប្រែចិត្តចេញពីសេចក្ដីស្មោកគ្រោក សេចក្ដីកំផិត នឹងសេចក្ដីអាសអាភាស ដែលគេបានប្រព្រឹត្តនោះឡើយ។ |
ពេលលោកអែសរ៉ាក្រាបនៅមុខដំណាក់អុលឡោះគាត់ទូរអាអង្វរ និងលន់តួបាប ទាំងសម្រក់ទឹកភ្នែក ជនជាតិអ៊ីស្រអែលជាច្រើន ទាំងប្រុស ទាំងស្រី និងក្មេង នាំគ្នាមកជុំវិញគាត់ ហើយយំសោកយ៉ាងខ្លាំង។
ពេលឮពាក្យទាំងនេះ ខ្ញុំហែកអាវធំ និងសម្លៀកបំពាក់របស់ខ្ញុំ ខ្ញុំបោចសក់ និងបោចពុកចង្កាខ្លួនឯង ហើយអង្គុយកើតទុក្ខ។
ម៉ូសាក៏ទៅជួបអុលឡោះតាអាឡា ហើយជម្រាបទ្រង់ថា៖ «អុលឡោះអើយ! ប្រជាជននេះបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ គឺពួកគេយកមាសសិតធ្វើរូបព្រះសម្រាប់ថ្វាយបង្គំ។
ប្រសិនបើអ្នករាល់គ្នាមិនព្រមស្ដាប់ទេ នោះខ្ញុំនឹងទៅពួនយំ សោកស្ដាយ ព្រោះឃើញអ្នករាល់គ្នានៅតែប្រកាន់អំនួត។ ខ្ញុំនឹងបង្ហូរទឹកភ្នែក សោកសង្រេង ព្រោះហ្វូងចៀមរបស់អុលឡោះតាអាឡា ត្រូវខ្មាំងចាប់យកទៅជាឈ្លើយសឹក។
ប្រសិនបើខ្ញុំសម្បូណ៌ទឹកភ្នែក ហើយទឹកភ្នែកខ្ញុំអាចហូរដូចទឹកទន្លេ ម៉្លេះសមខ្ញុំយំទាំងថ្ងៃទាំងយប់ ស្រណោះសាកសពប្រជាជនរបស់ខ្ញុំ។
ត្រូវរស់នៅឲ្យបានត្រឹមត្រូវ ដូចរស់នៅក្នុងពេលថ្ងៃ គឺមិនស៊ីផឹកស្រវឹង មិនប្រព្រឹត្ដកាមតណ្ហាក្រៅតំរា មិនប្រាសចាកសីលធម៌ មិនឈ្លោះប្រកែក និងមិនច្រណែនឈ្នានីសគ្នា។
មានលេចឮនៅគ្រប់ទីកន្លែងថា ក្នុងចំណោមបងប្អូន មានកើតរឿងកាមគុណថោកទាបដ៏អាក្រក់ហួសហេតុ សូម្បីតែនៅក្នុងចំណោមសាសន៍ដទៃ ក៏មិនដែលមានរឿងដូច្នេះផង គឺមានម្នាក់បានរួមរ័កជាមួយប្រពន្ធចុងឪពុករបស់ខ្លួន។
នៅពេលណាបងប្អូនស្ដាប់បង្គាប់ទាំងស្រុងហើយនោះ យើងក៏ប្រុងប្រៀបខ្លួនដាក់ទោសអស់អ្នកដែលមិនស្ដាប់បង្គាប់ដែរ។
អុលឡោះបានដាក់បន្លាមួយក្នុងរូបកាយខ្ញុំ ដើម្បីកុំឲ្យខ្ញុំអួតខ្លួន ព្រោះតែការអស្ចារ្យដ៏ប្រសើរបំផុតដែលទ្រង់បានសំដែងឲ្យខ្ញុំឃើញ គឺដូចជាមានតំណាងរបស់អ៊ីព្លេសហ្សៃតនមកធ្វើទារុណកម្មខ្ញុំ កុំឲ្យខ្ញុំអួតខ្លួនបានឡើយ។
កាលខ្ញុំនៅជាមួយបងប្អូនជាលើកទីពីរ ខ្ញុំបាននិយាយសេចក្ដីនេះរួចស្រេចហើយ ហើយឥឡូវនេះ ពេលដែលខ្ញុំនៅឆ្ងាយ ខ្ញុំសូមជម្រាបអស់អ្នកដែលបានប្រព្រឹត្ដអំពើបាបកាលពីមុន និងសូមជម្រាបអ្នកឯទៀតៗទាំងអស់ ឲ្យបានដឹងជាមុនថា បើខ្ញុំវិលមករកបងប្អូនវិញនោះ ខ្ញុំនឹងមិនប្រណីអ្នកណាម្នាក់ឡើយ
ដូច្នេះ សូមបងប្អូនសំដែងឲ្យក្រុមជំអះនានាឃើញថា បងប្អូនស្រឡាញ់គេពិតមែន និងឃើញថា សេចក្ដីដែលយើងនិយាយសរសើរពីបងប្អូនប្រាប់គេនោះ ពិតជាត្រឹមត្រូវមែន។
យើងស្គាល់ច្បាស់នូវអំពើផ្សេងៗដែលកើតចេញមកពីនិស្ស័យលោកីយ៍ គឺមានអំពើប្រាសចាកសីលធម៌ អំពើសៅហ្មង កាមគុណថោកទាប
ខ្ញុំក៏ចុះពីភ្នំមកវិញ ទាំងកាន់បន្ទះថ្មនៃសម្ពន្ធមេត្រីទាំងពីរផ្ទាំង។ ពេលនោះមានភ្លើងពាសពេញលើភ្នំ។
ខ្ញុំក្រាបនៅចំពោះអុលឡោះតាអាឡា អស់រយៈពេលសែសិបថ្ងៃ សែសិបយប់ ដ្បិតអុលឡោះមានបន្ទូលថា ទ្រង់មានបំណងបំផ្លាញអ្នករាល់គ្នា។
ដូច្នេះ សូមបងប្អូនសម្លាប់អ្វីៗខាងលោកីយ៍ចោលទៅ គឺអំពើប្រាសចាកសីលធម៌ អំពើសៅហ្មង ចិត្ដស្រើបស្រាល បំណងប្រាថ្នាអាក្រក់ និងចិត្ដលោភលន់ គឺយកទ្រព្យសម្បត្តិធ្វើជាម្ចាស់។
សូមបងប្អូនទាំងអស់គ្នាលើកតម្លៃការរស់នៅជាស្វាមីភរិយា គឺមិនត្រូវក្បត់ចិត្ដគ្នាឡើយ ដ្បិតអុលឡោះនឹងវិនិច្ឆ័យទោសអ្នកប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ និងផិតក្បត់។
គេព្រោកប្រាជ្ញអំពីរឿងសម្បើមអស្ចារ្យ តែគ្មានខ្លឹមសារអ្វីសោះ ហើយប្រើតណ្ហាលោភលន់តាមនិស្ស័យលោកីយ៍ មកទាក់ទាញអស់អ្នកដែលទើបនឹងរួចពីចំណោមពួកវង្វេង។
ត្រូវសង្គ្រោះគេ ដោយអូសទាញគេឲ្យរួចផុតពីភ្លើង។ ចំពោះអ្នកឯទៀតៗវិញ ត្រូវមេត្ដាករុណាដល់គេដែរ តែត្រូវភ័យខ្លាច គឺសូម្បីតែអាវដែលប៉ះនឹងរូបកាយគេ ក៏សៅហ្មងដែរ កុំប៉ះពាល់ឲ្យសោះ។
រីឯក្រុងសូដុម ក្រុងកូម៉ូរ៉ា និងក្រុងឯទៀតៗដែលនៅជិតខាងក៏ដូច្នោះដែរ ពួកអ្នកក្រុងបាននាំគ្នាប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ ដូចម៉ាឡាអ៊ីកាត់ទាំងនោះ គឺកាត់រករួមបវេណីផ្ទុយពីធម្មជាតិ។ ពួកគេបានទទួលទណ្ឌកម្ម នៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ទុកជាការព្រមានដល់អ្នកឯទៀតៗ។
ពួកកំសាក ពួកមិនជឿ ពួកប្រព្រឹត្ដអំពើគួរស្អប់ខ្ពើម ពួកសម្លាប់គេ ពួកប្រាសចាកសីលធម៌ ពួកគ្រូធ្មប់ ពួកថ្វាយបង្គំព្រះក្លែងក្លាយ និងពួកកុហកទាំងប៉ុន្មាន នឹងទទួលទោសនៅក្នុងបឹងភ្លើង និងស្ពាន់ធ័រដែលកំពុងតែឆេះ»។ នេះហើយជាសេចក្ដីស្លាប់ទីពីរ។
រីឯពួកឆ្កែ ពួកគ្រូធ្មប់ ពួកប្រាសចាកសីលធម៌ ពួកសម្លាប់គេ ពួកថ្វាយបង្គំព្រះក្លែងក្លាយ និងអស់អ្នកដែលចូលចិត្ដកុហក និងអនុវត្ដតាមពាក្យកុហកនោះវិញ ត្រូវចេញទៅក្រៅទៅ!
គាត់ដែលបានបញ្ជាក់សេចក្ដីទាំងនេះ គាត់និយាយថា៖ «ពិតមែនហើយ យើងនឹងមកដល់ក្នុងពេលឆាប់ៗ!»។ អាម៉ីន! អ៊ីសាជាអម្ចាស់អើយ សូមអញ្ជើញមក!។
សាំយូអែលលែងទៅជួបស្តេចសូលទៀតរហូតដល់ថ្ងៃស្លាប់។ សាំយូអែលយំសោកស្តាយស្តេចសូល ដ្បិតអុលឡោះតាអាឡាខកចិត្ត ដោយបានតែងតាំងស្តេចសូល ឲ្យគ្រងរាជ្យលើជនជាតិអ៊ីស្រអែល។