Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 5:1 - អាល់គីតាប

1 មាន​លេច​ឮ​នៅ​គ្រប់​ទី​កន្លែង​ថា ក្នុង​ចំណោម​បង​ប្អូន មាន​កើត​រឿង​កាម​គុណ​ថោក​ទាប​ដ៏​អាក្រក់​ហួស​ហេតុ សូម្បី​តែ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ ក៏​មិន​ដែល​មាន​រឿង​ដូច្នេះ​ផង គឺ​មាន​ម្នាក់​បាន​រួមរ័ក​ជា​មួយ​ប្រពន្ធ​ចុង​ឪពុក​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 មាន​លេចឮ​នៅ​គ្រប់ទីកន្លែង​ថា ក្នុងចំណោម​អ្នករាល់គ្នា​មាន​អំពើអសីលធម៌ខាងផ្លូវភេទ ជា​អំពើ​ដែល​សូម្បីតែ​នៅក្នុងចំណោម​សាសន៍ដទៃ​ក៏គ្មាន​បែបនេះ​ដែរ គឺ​មាន​ម្នាក់​យក​ប្រពន្ធ​របស់​ឪពុក​ខ្លួន​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 គេ​បាន​ដឹង‍ឮ​នៅ​គ្រប់​ទី​កន្លែង​ថា​ មាន​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​កើត​ឡើង​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ហើយ​សូម្បី​តែ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ​ ក៏​មិន​ដែល​មាន​អំពើ​អសីលធម៌​បែប​នេះ​ដែរ​ គឺ​ដូច្នេះ​ មាន​ម្នាក់​បាន​យក​ប្រពន្ធ​ឪពុក​របស់​ខ្លួន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 មាន​លេច​ឮ​សុស​សាយ​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​អំពើ​សហាយ​ស្មន់​កើត​ឡើង ដែល​សូម្បី​តែ​ក្នុង​ចំណោម​សាសន៍​ដទៃ មិន​ដែល​មាន​ឮ​រឿង​បែប​នេះ​ផង ដ្បិត​មាន​បុរស​ម្នាក់​បាន​យក​ប្រពន្ធ​របស់​ឪពុក​ខ្លួន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 មាន​លេច​ឮ​នៅ​គ្រប់​ទី​កន្លែង​ថា ក្នុង​ចំណោម​បងប្អូន មាន​កើត​រឿង​កាម‌គុណ​ថោក​ទាប​ដ៏​អាក្រក់​ហួស​ហេតុ សូម្បី​តែ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ​ក៏​មិន​ដែល​មាន​រឿង​ដូច្នេះ​ផង គឺ​មាន​ម្នាក់​បាន​រួមរ័ក​ជា​មួយ​ប្រពន្ធ​ចុង​ឪពុក​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 មាន​ឮ​រន្ទឺ​សុល​សាយ​ជានិច្ច​ថា មាន​ការ​កំផិត​កើត​ឡើង ក្នុង​ពួក​អ្នក​រាល់​គ្នា​ពិត ជា​ការ​កំផិត​ម្យ៉ាង ដែល​មិន​ដែល​ទាំង​មាន​ឮ​និយាយ​ក្នុង​សាសន៍​ដទៃ​ផង គឺ​ថា មាន​មនុស្ស​ម្នាក់​បាន​យក​ប្រពន្ធ​របស់​ឪពុក​ខ្លួន

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 5:1
32 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​ដែល​អ៊ីស្រ‌អែល​អាស្រ័យ​នៅ​ស្រុក​នោះ រូបេន​រួម​ដំណេក​ជា​មួយ​ប៊ីលហា ជា​ប្រពន្ធ​ចុង​របស់​ឪពុក​ខ្លួន ហើយ​អ៊ីស្រ‌អែល​បាន​ដឹង​រឿង​នេះ។ យ៉ាកកូប​មាន​កូន​ប្រុស​ដប់​ពីរ​នាក់ គឺ:


នេះ​ជា​ដំណើរ​រឿង​ក្រុម​គ្រួសារ​របស់​យ៉ាកកូប។ កាល​យូសុះ​នៅ​ពី​ក្មេង មាន​អាយុ​ដប់​ប្រាំ​ពីរ​ឆ្នាំ គាត់​នៅ​ឃ្វាល​ចៀម​ជា​មួយ​បងៗ ដែល​ត្រូវ​ជា​កូន​របស់​ប៊ីល‌ហា និង​ស៊ីល‌ផា ប្រពន្ធ​ចុង​របស់​ឪពុក​គាត់។ យូសុះ​បាន​មក​រៀប​រាប់​ប្រាប់​ឪពុក អំពី​ពាក្យ​សំដី​អាក្រក់​របស់​បងៗ។


កូន​ប្រៀប​បី​ដូច​ជា​ទឹក​ហូរ​យ៉ាង​ខ្លាំង តែ​កូន​មិន​អាច​ធ្វើ​ជា​មេ​គេ​បាន​ទេ ព្រោះ​កូន​បាន​បង្អាប់​កិត្តិយស​ពុក ដោយ​លួច​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​របស់​ពុក។


គេ​បាន​ដំឡើង​ជំរំ​មួយ​ជូន​ស្តេច​អាប់‌សា‌ឡុម តាម​ថែវ​នៅ​ជាន់​ខាង​លើ​ដំណាក់ ហើយ​ស្តេច​អាប់‌សា‌ឡុម​ក៏​ចូល​ទៅ​រួម​ដំណេក​ជា​មួយ​ស្រី​ស្នំ​របស់​ឪពុក ឲ្យ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​ឃើញ។


ពេល​ស្តេច​ទត​វិល​ទៅ​ដល់​ដំណាក់ នៅ​ក្រុង​យេរូ‌សាឡឹម​វិញ គាត់​ចាត់​គេ​ឲ្យ​ទៅ​រក​ស្រី​ស្នំ​ទាំង​ដប់​នាក់ ដែល​គាត់​បាន​ទុក​ឲ្យ​នៅ​ថែ​រក្សា​ដំណាក់។ គាត់​យក​ស្រី​ស្នំ​ទាំង​នោះ​ទៅ​បង្ខាំង​ទុក​ក្នុង​ផ្ទះ​មួយ ហើយ​ចិញ្ចឹម​ពួក​នាង ប៉ុន្តែ គាត់​ពុំ​ចូល​ទៅ​រក​ពួក​នាង​ទៀត​ឡើយ។ ពួក​នាង​ត្រូវ​គេ​បង្ខាំង​ឲ្យ​នៅ​ជា​ស្រី​មេម៉ាយ រហូត​ដល់​ថ្ងៃ​ស្លាប់។


នេះ​ជា​កូន​ចៅ​របស់​លោក​រូបេន ជា​កូន​ច្បង​របស់​អ៊ីស្រ‌អែល -លោក​រូបេន​នេះ​ជា​កូន​ច្បង​មែន តែ​ដោយ​គាត់​បាន​លួច​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​ចុង​របស់​ឪពុក សិទ្ធិ​ជា​កូន​ច្បង ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ​កូនៗ​របស់​យូសុះ ជា​កូន​របស់​អ៊ីស្រ‌អែល។ ដូច្នេះ​គេ​មិន​អាច​រាប់​លោក​រូបេន ជា​កូន​ច្បង​បាន​ទេ។


អ្នក​ប្រសប់​ស្វែង​រក​សង្សារ​ណាស់ ដោយ​អ្នក​ធ្លាប់​ប្រព្រឹត្ត​អំពើ​អាក្រក់​ពេក អ្នក​លែង​យល់​ថា អំពើ​នោះ​ជា​អំពើ​អាក្រក់​ទៀត​ហើយ។


នាង​មិន​ត្រឹម​តែ​យក​តម្រាប់​តាម​ពួក​គេ និង​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ដូច​ពួក​គេ​ប៉ុណ្ណោះ​ទេ គឺ​នាង​ប្រព្រឹត្ត​អំពើ​គ្រប់​យ៉ាង​អាក្រក់​លើស​ពួក​គេ​ទៅ​ទៀត។


អ្នក​ខ្លះ​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​ចុង​របស់​ឪពុក​ខ្លួន ពួក​គេ​បង្ខំ​ស្ត្រី​ដែល​កំពុង​មាន​រដូវ​ឲ្យ​រួម​ដំណេក​ជា​មួយ​ខ្លួន។


មិន​ត្រូវ​រួម‌រ័ក​ជា​មួយ​ប្រពន្ធ​ចុង​របស់​ឪពុក​អ្នក​ឡើយ ធ្វើ​ដូច្នេះ ដូច​ជា​បន្ថោក​ឪពុក​របស់​អ្នក​ដែរ។


ប្រសិន​បើ​បុរស​ម្នាក់​រួម‌រ័ក​ជា​មួយ​ប្រពន្ធ​ចុង​របស់​ឪពុក​ខ្លួន គឺ​បន្ថោក​កិត្តិយស​ឪពុក​បុរស និង​ស្ត្រី​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។ អ្នក​ទាំង​ពីរ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន។


ពួក​គេ​ជិះ‌ជាន់​សង្កត់‌សង្កិន​ជន​ទុគ៌ត ហើយ​រំលោភ​សិទ្ធិ​ប្រជា‌ជន​តូច‌តាច។ កូន និង​ឪពុក​រួម​ដំណេក​ជា​មួយ​ស្រី​តែ​ម្នាក់ ពួក​គេ​ធ្វើ​ដូច្នេះ ប្រមាថ​នាម​ដ៏‌វិសុទ្ធ​របស់​យើង។


ប៉ុន្ដែ គួរ​យើង​សរសេរ​សំបុត្រ​ទៅ​ប្រាប់​គេ កុំ​ឲ្យ​បរិភោគ​ម្ហូប​អាហារ​ដែល​បាន​សែន​រូប​សំណាក គឺ​ជា​ម្ហូប​អាហារ​សៅ‌ហ្មង​នោះ​ជា​ដាច់​ខាត កុំ​ឲ្យ​រួម​រស់​ជា​មួយ​គ្នា ដោយ​មិន​រៀប‌ការ កុំ​ឲ្យ​បរិភោគ​សាច់​សត្វ​ដែល​គេ​សម្លាប់​ដោយ​ច្របាច់​ក និង​កុំ​ឲ្យ​បរិភោគ​ឈាម


យើង​គ្រាន់​តែ​សុំ​ឲ្យ​បង​ប្អូន​ចៀស​វាង​កុំ​ប្រព្រឹត្ដ​ដូច​ត​ទៅ​នេះ គឺ​កុំ​បរិភោគ​ម្ហូប​អាហារ​ដែល​សែន​រូប​សំណាក កុំ​បរិភោគ​ឈាម កុំ​បរិភោគ​សាច់​សត្វ​ដែល​គេ​សម្លាប់ ដោយ​ច្របាច់​ក និង​កុំ​រួម​រស់​ជា​មួយ​គ្នា​ដោយ​មិន​រៀប‌ការ។ ប្រសិន​បើ​បង​ប្អូន​ប្រតិបត្ដិ​ដូច្នេះ​បាន​នោះ​ប្រពៃ​ហើយ។ សូម​ឲ្យ​បង​ប្អូន​បាន​ប្រកប​ដោយ​សេចក្ដី​សុខ»។


បង​ប្អូន​អើយ តាម​រយៈ​ក្រុម​គ្រួសារ​របស់​នាង​ក្លូអេ ខ្ញុំ​បាន​ឮ​ដំណឹង​ថា​មាន​កើត​ការ​ទាស់‌ទែង​គ្នា​ក្នុង​ចំណោម​បង​ប្អូន


ខ្ញុំ​សរសេរ​មក​បង​ប្អូន ដើម្បី​កុំ​ឲ្យ​បង​ប្អូន​ទាក់‌ទង​នឹង​អស់​អ្នក​ដែល​មាន​ឈ្មោះ​ថា​ជា​អូម៉ាត់‌អ៊ីសា ហើយ​បែរ​ជា​ប្រព្រឹត្ដ​កាម​គុណ​ថោក​ទាប មាន​ចិត្ដ​លោភ‌លន់​ចង់​បាន​ទ្រព្យ​គេ​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ​ជេរ​ប្រមាថ​គេ ប្រមឹក ឬ​ប្លន់​យក​ទ្រព្យ​គេ។ មួយ​វិញ​ទៀត សូម​កុំ​បរិភោគ​រួម ជា​មួយ​ជន​ប្រភេទ​នេះ​ឡើយ។


អ្នក​ខ្លះ​ពោល​ថា «ចំណី​អាហារ​សម្រាប់​ចំអែត​ក្រពះ ហើយ​ក្រពះ​សម្រាប់​ទទួល​ចំណី​អាហារ»។ ក៏​ប៉ុន្ដែ អុលឡោះ​នឹង​រំលាយ ទាំង​ចំណី​អាហារ ទាំង​ក្រពះ​ចោល។ រីឯ​រូប​កាយ​វិញ ពុំ​មែន​សម្រាប់​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីល‌ធម៌​ទេ គឺ​សម្រាប់​ជូន​ទៅ​អ៊ីសា‌ជាអម្ចាស់ ហើយ​អ៊ីសា​ក៏​ជា​អម្ចាស់​លើ​រូប​កាយ​ដែរ។


ចូរ​គេច​ឲ្យ​ផុត​ពី​អំពើ​ប្រាស​ចាក​សីល‌ធម៌។ អំពើ​បាប​ឯ​ទៀតៗ​ដែល​មនុស្ស​ប្រព្រឹត្ដ ជា​អំពើ​បាប​មិន​ធ្វើ​ឲ្យ​រូប​កាយ​សៅ‌ហ្មង​ទេ។ ប៉ុន្ដែ អ្នក​ណា​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីល‌ធម៌ អ្នក​នោះ​ប្រព្រឹត្ដ​អំពើ​បាប ដែល​នាំ​ឲ្យ​សៅ‌ហ្មង​ដល់​រូប​កាយ​របស់​ខ្លួន។


បង​ប្អូន​មិន​ជ្រាប​ទេ​ឬ​ថា អ្នក​ប្រព្រឹត្ដ​អំពើ​ទុច្ចរិត ពុំ​អាច​ទទួល​នគរ​អុលឡោះ​ទុក​ជា​មត៌ក​បាន​ឡើយ! សូម​បង​ប្អូន​កុំ​យល់​ច្រឡំ​ឲ្យ​សោះ អស់​អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីល‌ធម៌ ពួក​ថ្វាយ‌បង្គំ​ព្រះ‌ក្លែង‌ក្លាយ ពួក​មាន​សហាយ‌ស្មន់ ពួក​ជន​ពាល​ពួក​អ្នក​រួម​សង្វាស​នឹង​ភេទ​ដូច​គ្នា


ខ្ញុំ​បារម្ភ​ក្រែង​លោ​ពេល​ខ្ញុំ​មក​ដល់​លើក​ក្រោយ អុលឡោះ​ជា​ម្ចាស់​របស់​ខ្ញុំ​នឹង​បំបាក់​មុខ​ខ្ញុំ​នៅ​ចំពោះ​មុខ​បង​ប្អូន ហើយ​ខ្ញុំ​ត្រូវ​យំ​សោក ព្រោះ​តែ​បង​ប្អូន​ជា​ច្រើន​នាក់​ដែល​បាន​ប្រព្រឹត្ដ​អំពើ​បាប​កាល​ពី​មុន តែ​មិន​ទាន់​បាន​កែ​ប្រែ​ចិត្ដ​គំនិត លះ‌បង់​អំពើ​សៅ‌ហ្មង​ប្រាស​ចាក​សីល‌ធម៌ និង​កាម​គុណ​ថោក​ទាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ដ​នៅ​ឡើយ។


ប្រសិន​បើ​នរណា​ម្នាក់​បង្កើត​ឲ្យ​មាន​ទុក្ខ​ព្រួយ មិន​មែន​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​ចិត្ដ​ទេ គឺ​គាត់​ធ្វើ​ឲ្យ​បង​ប្អូន​ទាំង​អស់​គ្នា​ព្រួយ​ចិត្ដ ឬ​យ៉ាង​ហោច​ណាស់ ក៏​ឲ្យ​បង​ប្អូន​មួយ​ចំនួន​ព្រួយ​ចិត្ដ (ខ្ញុំ​ថា​ដូច្នេះ មក​ពី​មិន​ចង់​បំផ្លើស)។


ដូច្នេះ ហេតុ​ដែល​ខ្ញុំ​សរសេរ​មក​បង​ប្អូន មិន​មែន​មក​ពី​គិត​ដល់​អ្នក​ប្រព្រឹត្ដ​អាក្រក់ ឬ​គិត​ដល់​អ្នក​ដែល​រង​នូវ​អំពើ​អាក្រក់​នោះ​ឡើយ ខ្ញុំ​សរសេរ​មក​ដើម្បី​ឲ្យ​បង​ប្អូន​មាន​ឱកាស​បង្ហាញ​ទឹក​ចិត្ដ​ខ្នះ‌ខ្នែង​របស់​បង​ប្អូន​ចំពោះ​យើង នៅ​មុខ​អុលឡោះ។


យើង​ស្គាល់​ច្បាស់​នូវ​អំពើ​ផ្សេងៗ​ដែល​កើត​ចេញ​មក​ពី​និស្ស័យ​លោកីយ៍ គឺ​មាន​អំពើ​ប្រាស​ចាក​សីល‌ធម៌ អំពើ​សៅ‌ហ្មង កាម‌គុណ​ថោក​ទាប


ដោយ​បង​ប្អូន​ជា​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​មិន​ត្រូវ​ឲ្យ​មាន​ឮ​និយាយ​អំពី​ការ​ប្រាស‌ចាក​សីលធម៌​អបាយ‌មុខ​គ្រប់​យ៉ាង ឬ​ការ​លោភ‌លន់​ក្នុង​ចំណោម​បង​ប្អូន​សោះ​ឡើយ


មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​ចុង​របស់​ឪពុក​ខ្លួន​ឡើយ ធ្វើ​ដូច្នេះ គេ​ប្រមាថ​ឪពុក​របស់​ខ្លួន»។


“អ្នក​ណា​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​ចុង​ឪពុក​របស់​ខ្លួន អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្តាសា​ពុំ​ខាន! ព្រោះ​គេ​បង្អាប់​កិត្តិយស​របស់​ឪពុក​ខ្លួន”។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ីន!”។


ដូច្នេះ សូម​បង​ប្អូន​សម្លាប់​អ្វីៗ​ខាង​លោកីយ៍​ចោល​ទៅ គឺ​អំពើ​ប្រាស‌ចាក​សីលធម៌ អំពើ​សៅ‌ហ្មង ចិត្ដ​ស្រើប‌ស្រាល បំណង​ប្រាថ្នា​អាក្រក់ និង​ចិត្ដ​លោភ‌លន់ គឺ​យក​ទ្រព្យ‌សម្បត្តិ​ធ្វើ​ជា​ម្ចាស់។


អុលឡោះ​ត្រាស់​ហៅ​យើង​មក មិន​មែន​ឲ្យ​រស់​នៅ​ក្នុង​អំពើ​ថោក​ទាប​នោះ​ឡើយ គឺ​ឲ្យ​យើង​បាន​បរិសុទ្ធ​វិញ។


យើង​បាន​ទុក​ពេល​ឲ្យ​ស្ដ្រី​នោះ​កែ​ប្រែ​ចិត្ដ​គំនិត តែ​នាង​ពុំ​ព្រម​កែ​ប្រែ​ចិត្ដ​គំនិត​ឡើយ នាង​នៅ​តែ​ប្រព្រឹត្ដ​អំពើ​ប្រាស‌ចាក​សីល‌ធម៌​ដដែល។


ពួក​កំសាក ពួក​មិន​ជឿ ពួក​ប្រព្រឹត្ដ​អំពើ​គួរ​ស្អប់​ខ្ពើម ពួក​សម្លាប់​គេ ពួក​ប្រាស‌ចាក​សីល‌ធម៌ ពួក​គ្រូ​ធ្មប់ ពួក​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ និង​ពួក​កុហក​ទាំង​ប៉ុន្មាន នឹង​ទទួល​ទោស​នៅ​ក្នុង​បឹង​ភ្លើង និង​ស្ពាន់‌ធ័រ​ដែល​កំពុង​តែ​ឆេះ»។ នេះ​ហើយ​ជា​សេចក្ដី​ស្លាប់​ទី​ពីរ។


កូន​អើយ​មិន​ត្រូវ​ធ្វើ​បែប​នេះ​ឡើយ អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ពុក​បាន​ឮ​ប្រជា‌ជន​និយាយ​ពី​កូន​នោះ អាក្រក់​ហួស​ហេតុ​ណាស់!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម