ខ្ញុំបានសារភាពអំពើបាបចំពោះទ្រង់ ខ្ញុំមិនបានលាក់លៀមកំហុស របស់ខ្ញុំឡើយ ខ្ញុំពោលថា «ខ្ញុំនឹងទទួលសារភាពអំពើបាប របស់ខ្ញុំចំពោះអុលឡោះតាអាឡា!» ទ្រង់ក៏លើកលែងទោសខ្ញុំ ឲ្យរួចពីបាប។ - សម្រាក
២ កូរិនថូស 1:4 - អាល់គីតាប អុលឡោះសំរាលទុក្ខយើង នៅពេលយើងមានទុក្ខវេទនាសព្វបែបយ៉ាង ដើម្បីឲ្យយើងអាចសំរាលទុក្ខអស់អ្នកដែលមានទុក្ខវេទនា ព្រោះអុលឡោះប្រទានឲ្យយើងផ្ទាល់បានធូរស្បើយរួចហើយដែរ។ ព្រះគម្ពីរខ្មែរសាកល គឺព្រះអង្គហើយ ដែលតែងតែកម្សាន្តចិត្តយើងក្នុងអស់ទាំងទុក្ខវេទនារបស់យើង ដើម្បីឲ្យយើងអាចកម្សាន្តចិត្តអ្នកដែលនៅក្នុងទុក្ខវេទនាគ្រប់បែបយ៉ាងបានដែរ ដោយការកម្សាន្តចិត្តដែលខ្លួនយើងផ្ទាល់ទទួលពីព្រះ Khmer Christian Bible ជាព្រះដែលកម្សាន្ដចិត្ដយើងក្នុងសេចក្ដីវេទនាគ្រប់បែបយ៉ាង ដើម្បីឲ្យយើងអាចកម្សាន្ដចិត្ដអស់អ្នកដែលជួបសេចក្ដីវេទនាគ្រប់បែបយ៉ាងបាន តាមរយៈការកម្សាន្ដចិត្ដដែលយើងបានទទួលពីព្រះជាម្ចាស់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាព្រះដែលកម្សាន្តចិត្តក្នុងគ្រប់ទាំងទុក្ខវេទនារបស់យើង ដើម្បីឲ្យយើងអាចកម្សាន្តចិត្តអស់អ្នកដែលកំពុងជួបទុក្ខវេទនា ដោយសារការកម្សាន្តចិត្តដែលខ្លួនយើងផ្ទាល់បានទទួលពីព្រះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គសម្រាលទុក្ខយើង នៅពេលយើងមានទុក្ខវេទនាសព្វបែបយ៉ាង ដើម្បីឲ្យយើងអាចសម្រាលទុក្ខអស់អ្នកដែលមានទុក្ខវេទនា ព្រោះព្រះជាម្ចាស់ប្រទានឲ្យយើងផ្ទាល់បានធូរស្បើយរួចហើយដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដែលទ្រង់កំសាន្តចិត្តយើងរាល់គ្នា ក្នុងគ្រប់ទាំងសេចក្ដីវេទនា ប្រយោជន៍ឲ្យយើងអាចនឹងកំសាន្តចិត្តអ្នកឯទៀត ក្នុងអស់ទាំងសេចក្ដីវេទនារបស់គេបានដែរ គឺដោយសារសេចក្ដីក្សាន្តនោះឯង ដែលព្រះបានកំសាន្តចិត្តយើងស្រេចហើយ |
ខ្ញុំបានសារភាពអំពើបាបចំពោះទ្រង់ ខ្ញុំមិនបានលាក់លៀមកំហុស របស់ខ្ញុំឡើយ ខ្ញុំពោលថា «ខ្ញុំនឹងទទួលសារភាពអំពើបាប របស់ខ្ញុំចំពោះអុលឡោះតាអាឡា!» ទ្រង់ក៏លើកលែងទោសខ្ញុំ ឲ្យរួចពីបាប។ - សម្រាក
ទ្រង់ជាជំរកសម្រាប់ខ្ញុំ ទ្រង់ការពារខ្ញុំឲ្យរួចពីអាសន្ន ទ្រង់ឲ្យខ្ញុំអាចបន្លឺសំឡេង ច្រៀងឡើង ព្រោះទ្រង់រំដោះខ្ញុំ។ - សម្រាក
អ្នកទាំងអស់គ្នាដែលគោរពកោតខ្លាច អុលឡោះអើយ សូមអញ្ជើញមកស្ដាប់ ខ្ញុំនឹងរៀបរាប់អំពីកិច្ចការ ដែលទ្រង់បានធ្វើចំពោះខ្ញុំ។
សូមសំដែងទីសំគាល់ដ៏អស្ចារ្យមួយ ចំពោះខ្ញុំ ដើម្បីឲ្យអស់អ្នកដែលស្អប់ខ្ញុំ ឃើញ ហើយត្រូវអាម៉ាស់។ ឱអុលឡោះតាអាឡាអើយ មានតែទ្រង់ទេដែលជួយសង្គ្រោះ និងសំរាលទុក្ខខ្ញុំ។
នៅគ្រានោះ ប្រជាជននឹងពោលឡើងថា៖ «ឱអុលឡោះតាអាឡាអើយ! ខ្ញុំនឹងលើកតម្កើងទ្រង់។ ពីមុន ទ្រង់ខឹងនឹងខ្ញុំ ឥឡូវនេះ ទ្រង់លែងខឹងទៀតហើយ គឺទ្រង់សំរាលទុក្ខខ្ញុំ។
អុលឡោះជាម្ចាស់របស់អ្នករាល់គ្នាមានបន្ទូលថា៖ «ចូរជួយសំរាលទុក្ខប្រជាជនរបស់យើង កុំបង្អង់ឡើយ!
ពួកគេលែងស្រេកឃ្លានទៀតហើយ ខ្យល់ក្ដៅ និងព្រះអាទិត្យ មិនធ្វើទុក្ខគេទេ ដ្បិតអុលឡោះដែលមានចិត្ត មេត្តាករុណាចំពោះគេ ទ្រង់នាំផ្លូវគេ ទ្រង់ដឹកនាំគេឆ្ពោះទៅកាន់ប្រភពទឹក។
អុលឡោះតាអាឡាមានបន្ទូលថា: គឺយើងនេះហើយដែលសំរាលទុក្ខអ្នករាល់គ្នា ហេតុអ្វីបានជាអ្នកភ័យខ្លាច មនុស្សដែលតែងតែស្លាប់? មនុស្សលោក នឹងត្រូវវិនាសដូចស្មៅដែរ។
មែនហើយ! អុលឡោះតាអាឡាសំរាលទុក្ខ ប្រជាជននៅក្រុងស៊ីយ៉ូន ទ្រង់សំរាលទុក្ខក្រុងដែលខូចខ្ទេចខ្ទីអស់ គឺទ្រង់នឹងធ្វើឲ្យក្រុងដែលស្ងាត់ជ្រងំនេះ បានដូចជាសួនអេដែន។ ទ្រង់នឹងធ្វើឲ្យដីហួតហែងនេះ ប្រែទៅជាសួនឧទ្យានរបស់អុលឡោះតាអាឡា។ ពេលនោះ នៅក្នុងក្រុងស៊ីយ៉ូន នឹងមានឮសូរសំរែកសប្បាយរីករាយ ព្រមទាំងមានបទចំរៀងអរគុណ និងមានស្នូរតូរ្យតន្ត្រីឡើងវិញ។
គំនរបាក់បែកនៃក្រុងយេរូសាឡឹមអើយ ចូរស្រែកហ៊ោរួមជាមួយគ្នា ដ្បិតអុលឡោះតាអាឡាសំរាលទុក្ខប្រជាជន របស់ទ្រង់ ទ្រង់លោះក្រុងយេរូសាឡឹមមកវិញហើយ!
ខ្ញុំនឹងសូមអង្វរអុលឡោះជាបិតា ហើយទ្រង់នឹងប្រទានម្ចាស់ដ៏ជួយការពារ មួយនាក់ទៀត ឲ្យនៅជាមួយអ្នករាល់គ្នាជាដរាបតរៀងទៅ
ប៉ុន្ដែ ម្ចាស់ដ៏ជួយការពារ គឺរសអុលឡោះដ៏វិសុទ្ធដែលអុលឡោះជាបិតាចាត់ឲ្យមកក្នុងនាមខ្ញុំនឹងបង្រៀនសេចក្ដីទាំងអស់ដល់អ្នករាល់គ្នា ព្រមទាំងរំលឹកអ្វីៗដែលខ្ញុំបានប្រាប់អ្នករាល់គ្នាផង។
ការនេះហើយដែលបានសំរាលទុក្ខយើង។ ប៉ុន្ដែ លើសពីនេះ យើងក៏មានអំណររឹតតែខ្លាំងថែមទៀត ដោយឃើញលោកទីតុសមានអំណរសប្បាយ ព្រោះបងប្អូនទាំងអស់គ្នាបានជួយគាត់ឲ្យស្ងប់ចិត្ដ លែងព្រួយបារម្ភ។
ខ្ញុំទុកចិត្ដលើបងប្អូនយ៉ាងខ្លាំង ហើយខ្ញុំបានខ្ពស់មុខ ព្រោះតែបងប្អូនដែរ។ ខ្ញុំក៏បានធូរស្បើយក្នុងចិត្ដយ៉ាងច្រើន ព្រមទាំងមានអំណរសប្បាយពន់ប្រមាណ ទោះបីយើងកំពុងតែរងទុក្ខវេទនាខ្លាំងយ៉ាងនេះក៏ដោយ។
ដោយឃើញខ្ញុំជាប់ឃុំឃាំងដូច្នេះ បងប្អូនភាគច្រើនទុកចិត្ដលើអ៊ីសាជាអម្ចាស់ ហើយរឹតតែមានចិត្ដក្លាហានប្រកាសបន្ទូលនៃអុលឡោះឥតភ័យខ្លាចអ្វីឡើយ។
ដូច្នេះចូរលើកទឹកចិត្ដគ្នា និងអប់រំគ្នាទៅវិញទៅមក ដូចបងប្អូនកំពុងតែធ្វើនេះស្រាប់។