២ កូរិនថូស 1:5 - អាល់គីតាប5 យើងរួមទុក្ខលំបាកផ្សេងៗជាមួយអាល់ម៉ាហ្សៀសកាន់តែច្រើនយ៉ាងណា យើងក៏បានធូរស្រាលពីទុក្ខតាមរយៈអាល់ម៉ាហ្សៀស កាន់តែច្រើនយ៉ាងនោះដែរ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល5 ដ្បិតដូចដែលទុក្ខលំបាករបស់ព្រះគ្រីស្ទកើនឡើងដល់យើងយ៉ាងណា ការកម្សាន្តចិត្តរបស់យើងក៏កើនឡើងតាមរយៈព្រះគ្រីស្ទយ៉ាងនោះដែរ។ សូមមើលជំពូកKhmer Christian Bible5 ដ្បិតការរងទុក្ខរបស់ព្រះគ្រិស្ដមានកាន់តែច្រើនដល់យើងយ៉ាងណា ការកម្សាន្ដចិត្ដដល់យើងតាមរយៈព្រះគ្រិស្ដក៏មានកាន់តែច្រើនយ៉ាងនោះដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ដ្បិតដូចដែលទុក្ខលំបាករបស់ព្រះគ្រីស្ទ បានចម្រើនឡើងដល់យើងយ៉ាងណា នោះការកម្សាន្តចិត្តរបស់យើង ក៏ចម្រើនឡើងតាមរយៈព្រះគ្រីស្ទយ៉ាងនោះដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 យើងរួមទុក្ខលំបាកផ្សេងៗជាមួយព្រះគ្រិស្តកាន់តែច្រើនយ៉ាងណា យើងក៏បានធូរស្រាលពីទុក្ខតាមរយៈព្រះគ្រិស្តកាន់តែច្រើនយ៉ាងនោះដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ដ្បិតដូចជាសេចក្ដីទុក្ខលំបាករបស់ព្រះគ្រីស្ទ បានចំរើនឡើងដល់យើងរាល់គ្នាយ៉ាងណា នោះសេចក្ដីក្សាន្តចិត្តនៃយើងរាល់គ្នា ក៏ចំរើនដោយសារព្រះគ្រីស្ទបែបដូច្នោះដែរ សូមមើលជំពូក |
ដូច្នេះប្រសិនបើបងប្អូនពិតជាបានទទួលការដាស់តឿន អ្វីមួយ ដោយរួមជាមួយអាល់ម៉ាហ្សៀស ប្រសិនបើសេចក្ដីស្រឡាញ់របស់អុលឡោះ ពិតជាលើកទឹកចិត្ដបងប្អូន ប្រសិនបើរសអុលឡោះពិតជាប្រទានឲ្យបងប្អូនរួមរស់ជាមួយគ្នា ឬប្រសិនបើបងប្អូនពិតជាមានចិត្ដអាណិតអាសូរ និងចិត្ដមេត្ដាករុណា