លោកប៉ូលធ្វើដំណើរទៅដល់ក្រុងឌើបេ រួចទៅដល់ក្រុងលីស្ដ្រា។ នៅក្រុងលីស្ដ្រានោះ មានសិស្សមួយនាក់ឈ្មោះធីម៉ូថេ ជាកូនរបស់ស្ដ្រីសាសន៍យូដាម្នាក់ជាអ្នកជឿ ឪពុកគាត់ជាសាសន៍ក្រិក
២ កូរិនថូស 1:1 - អាល់គីតាប ខ្ញុំ ប៉ូល ដែលអុលឡោះគាប់ចិត្តតែងតាំងជាសាវ័ករបស់អាល់ម៉ាហ្សៀសអ៊ីសា ខ្ញុំ និងលោកធីម៉ូថេ សូមជម្រាបមកក្រុមជំអះរបស់អុលឡោះនៅក្រុងកូរិនថូស និងជម្រាបមកប្រជាជនដ៏បរិសុទ្ធទាំងអស់ នៅស្រុកអាខៃទាំងមូល។ ព្រះគម្ពីរខ្មែរសាកល ពីខ្ញុំ ប៉ូល ដែលជាសាវ័ករបស់ព្រះគ្រីស្ទយេស៊ូវ តាមបំណងព្រះហឫទ័យរបស់ព្រះ និងពីធីម៉ូថេជាបងប្អូន ជូនចំពោះក្រុមជំនុំរបស់ព្រះដែលនៅកូរិនថូស និងវិសុទ្ធជនទាំងអស់ដែលនៅទូទាំងអាខៃ។ Khmer Christian Bible ខ្ញុំប៉ូលជាសាវកម្នាក់របស់ព្រះគ្រិស្ដយេស៊ូ តាមបំណងរបស់ព្រះជាម្ចាស់ ព្រមទាំងធីម៉ូថេជាបងប្អូន ជូនចំពោះក្រុមជំនុំរបស់ព្រះជាម្ចាស់នៅក្រុងកូរិនថូស រួមទាំងពួកបរិសុទ្ធទាំងអស់នៅស្រុកអាខៃទាំងមូល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុល ជាសាវករបស់ព្រះគ្រីស្ទយេស៊ូវ តាមព្រះហឫទ័យរបស់ព្រះ និងធីម៉ូថេ ជាបងប្អូនយើង សូមជម្រាបមកក្រុមជំនុំរបស់ព្រះ ដែលនៅក្រុងកូរិនថូស ព្រមទាំងពួកបរិសុទ្ធទាំងអស់ ដែលនៅស្រុកអាខៃទាំងមូល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំ ប៉ូល ដែលព្រះជាម្ចាស់សព្វព្រះហឫទ័យតែងតាំងជាសាវ័ក*របស់ព្រះគ្រិស្តយេស៊ូ ខ្ញុំ និងលោកធីម៉ូថេ សូមជម្រាបមកក្រុមជំនុំរបស់ព្រះជាម្ចាស់នៅក្រុងកូរិនថូស និងជម្រាបមកប្រជាជនដ៏វិសុទ្ធ*ទាំងអស់ នៅស្រុកអាខៃទាំងមូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សំបុត្រប៉ុលខ្ញុំ ជាសាវកនៃព្រះយេស៊ូវគ្រីស្ទ តាមបំណងព្រះហឫទ័យព្រះ នឹងធីម៉ូថេ ជាពួកបងប្អូន ផ្ញើមកពួកជំនុំនៃព្រះ ដែលនៅក្រុងកូរិនថូស ព្រមទាំងពួកបរិសុទ្ធទាំងអស់គ្នា ដែលនៅគ្រប់ក្នុងស្រុកអាខៃ |
លោកប៉ូលធ្វើដំណើរទៅដល់ក្រុងឌើបេ រួចទៅដល់ក្រុងលីស្ដ្រា។ នៅក្រុងលីស្ដ្រានោះ មានសិស្សមួយនាក់ឈ្មោះធីម៉ូថេ ជាកូនរបស់ស្ដ្រីសាសន៍យូដាម្នាក់ជាអ្នកជឿ ឪពុកគាត់ជាសាសន៍ក្រិក
ដ្បិតបងប្អូននៅស្រុកម៉ាសេដូន និងស្រុកអាខៃ បានមូលមតិគ្នាចូលប្រាក់ទៅជួយបងប្អូនក្រីក្រ ក្នុងចំណោមប្រជាជនដ៏បរិសុទ្ធ នៅក្រុងយេរូសាឡឹម។
លោកធីម៉ូថេ ដែលធ្វើការរួមជាមួយខ្ញុំ សូមជម្រាបសួរមកបងប្អូន ហើយលោកលូគាស លោកយ៉ាសូន និងលោកសូសិប៉ាត្រុស ដែលជាសាច់ញាតិរបស់ខ្ញុំ ក៏សូមជម្រាបសួរមកបងប្អូនដែរ។
សូមជម្រាបសួរក្រុមជំអះ ដែលជួបជុំគ្នាក្នុងផ្ទះគាត់ឲ្យខ្ញុំផង។ សូមជម្រាបសួរលោកអេប៉ៃណែត ដ៏ជាទីស្រឡាញ់របស់ខ្ញុំ ដែលបានប្រគល់ខ្លួនចំពោះអាល់ម៉ាហ្សៀសមុនគេបង្អស់ នៅស្រុកអាស៊ី។
សូមបងប្អូនកុំធ្វើឲ្យសាសន៍យូដាសាសន៍ក្រិក ឬក្រុមជំអះរបស់អុលឡោះជំពប់ចិត្ដឡើយ។
ប្រសិនបើលោកធីម៉ូថេមកដល់ សូមបងប្អូនរាក់ទាក់ទទួលគាត់ កុំឲ្យគាត់ព្រួយបារម្ភក្នុងចំណោមបងប្អូន ដ្បិតគាត់ធ្វើការបម្រើអ៊ីសាជាអម្ចាស់ដូចខ្ញុំដែរ។
បងប្អូនអើយ ខ្ញុំសូមផ្ដែផ្ដាំបងប្អូនអំពីរឿងមួយទៀត។ ដូចបងប្អូនជ្រាបស្រាប់ហើយថា នៅស្រុកអាខៃនេះ ក្រុមគ្រួសាររបស់លោកស្ទេផាណាសជឿមុនគេ ហើយក៏បានស្ម័គ្រចិត្ដបម្រើប្រជាជនដ៏បរិសុទ្ធ។
កាលពីដើម បងប្អូនខ្លះក៏ជាមនុស្សប្រភេទនោះដែរ។ ប៉ុន្ដែ អុលឡោះលាងសំអាតបងប្អូន ប្រោសប្រទានឲ្យបងប្អូនបានបរិសុទ្ធ ព្រមទាំងឲ្យបងប្អូនបានសុចរិត ក្នុងនាមអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស តាមរយៈរសនៃអុលឡោះជាម្ចាស់របស់យើងរួចស្រេចហើយ។
ដ្បិតអ៊ីសាអាល់ម៉ាហ្សៀសជាបុត្រារបស់អុលឡោះដែលយើងប្រកាស គឺទាំងខ្ញុំ ទាំងលោកស៊ីលវ៉ាន និងលោកធីម៉ូថេប្រកាសក្នុងចំណោមបងប្អូននោះ គាត់មិនប្រែប្រួលបាតដៃជាខ្នងដៃសោះឡើយ នៅក្នុងអ៊ីសាមានតែពាក្យសច្ចៈប៉ុណ្ណោះ។
ខ្ញុំសូមជម្រាបបងប្អូន ដោយមានអុលឡោះជាសាក្សីថា ហេតុដែលខ្ញុំមិនទាន់បានទៅក្រុងកូរិនថូសនោះ គឺមកពីខ្ញុំយោគយល់ដល់បងប្អូន (បើមិនពិតទេសូមអុលឡោះផ្ដាច់ជីវិតខ្ញុំចុះ)។
ខ្ញុំសូមបញ្ជាក់ ដោយមានសេចក្ដីពិតរបស់អាល់ម៉ាហ្សៀសនៅក្នុងខ្លួនថា ក្នុងស្រុកអាខៃទាំងមូល គ្មាននរណាអាចបង្អាប់កិត្ដិយសខ្ញុំត្រង់ចំណុចនេះបានឡើយ។
ខ្ញុំស្គាល់ឆន្ទៈល្អរបស់បងប្អូនស្រាប់ហើយ ហើយខ្ញុំក៏បាននិយាយសរសើរពីបងប្អូនប្រាប់អ្នកស្រុកម៉ាសេដូនថា «បងប្អូននៅស្រុកអាខៃបានរៀបចំខ្លួនជាស្រេច តាំងពីឆ្នាំទៅម៉្លេះ»។ ចិត្ដខ្នះខ្នែងរបស់បងប្អូនបានជំរុញអ្នកឯទៀតជាច្រើន ឲ្យមានចិត្ដស្ទុះស្ទាឡើង។
ខ្ញុំ ប៉ូល ជាសាវ័ក ដែលមិនមែនតែងតាំងឡើងដោយមនុស្សលោក ឬដោយជនណាម្នាក់នោះឡើយ គឺតែងតាំងឡើងដោយអ៊ីសាអាល់ម៉ាហ្សៀស និងអុលឡោះជាបិតា ដែលប្រោសអ៊ីសាឲ្យរស់ឡើងវិញ។
ខ្ញុំ ប៉ូល អុលឡោះគាប់ចិត្តតាំងជាសាវ័ករបស់អាល់ម៉ាហ្សៀសអ៊ីសាសូមជម្រាបមកបងប្អូនជាប្រជារាស្ដ្របរិសុទ្ធ [នៅក្រុងអេភេសូ] ដែលជឿលើអាល់ម៉ាហ្សៀសអ៊ីសា។
យើងខ្ញុំ ប៉ូល និងធីម៉ូថេជាអ្នកបម្រើរបស់អាល់ម៉ាហ្សៀសអ៊ីសា សូមជម្រាបមកប្រជាជនដ៏បរិសុទ្ធទាំងអស់ ដែលរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសានៅក្រុងភីលីព ព្រមទាំងអស់លោកអភិបាល និងអ្នកជំនួយសូមជ្រាប។
យើងខ្ញុំ ប៉ូល ស៊ីលវ៉ាន និងធីម៉ូថេ សូមជម្រាបមកក្រុមជំអះនៅក្រុងថេស្សាឡូនិក ដែលរួមជាមួយអុលឡោះជាបិតា និងជាមួយអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់។ សូមទ្រង់ប្រទានសេចក្តីប្រណីសន្តោស និងសេចក្ដីសុខសាន្ដដល់បងប្អូន។
ហើយចាត់លោកធីម៉ូថេជាបងប្អូនរបស់យើង ដែលធ្វើការរួមជាមួយអុលឡោះ ក្នុងការប្រកាសដំណឹងល្អរបស់អាល់ម៉ាហ្សៀស ឲ្យមកជួយពង្រឹង និងដាស់តឿនបងប្អូនឲ្យមានជំនឿរឹងប៉ឹងឡើង
យើងខ្ញុំ ប៉ូល ស៊ីលវ៉ាន និងធីម៉ូថេ សូមជម្រាបមកក្រុមជំអះនៅក្រុងថេស្សាឡូនិក ដែលរួមជាមួយអុលឡោះជាបិតានៃយើង និងរួមជាមួយអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស។
ខ្ញុំ ប៉ូល ជាសាវ័ករបស់អាល់ម៉ាហ្សៀសអ៊ីសា តាមបញ្ជារបស់អុលឡោះ ជាម្ចាស់សង្គ្រោះនៃយើង និងតាមបញ្ជារបស់អាល់ម៉ាហ្សៀសអ៊ីសា ជាទីសង្ឃឹមនៃយើង
ខ្ញុំ ប៉ូល ជាសាវ័ករបស់អាល់ម៉ាហ្សៀសអ៊ីសាតាមបំណងរបស់អុលឡោះ ខ្ញុំបានទទួលមុខងារប្រកាសអំពីជីវិត ដែលយើងមានក្នុងអាល់ម៉ាហ្សៀសអ៊ីសា ស្របតាមបន្ទូលសន្យារបស់អុលឡោះ
ខ្ញុំ ប៉ូល ជាអ្នកបម្រើរបស់អុលឡោះ និងជាសាវ័ករបស់អ៊ីសាអាល់ម៉ាហ្សៀស។ អុលឡោះចាត់ខ្ញុំឲ្យនាំអស់អ្នកដែលទ្រង់បានជ្រើសរើសឲ្យមានជំនឿ និងស្គាល់ច្បាស់នូវសេចក្ដីពិត ដែលជាគ្រឹះនៃការគោរពប្រណិប័តន៍ទ្រង់។
ខ្ញុំ ប៉ូល នៅជាប់ឃុំឃាំងព្រោះតែអាល់ម៉ាហ្សៀសអ៊ីសា ព្រមទាំងធីម៉ូថេជាបងប្អូន សូមជម្រាបមកលោកភីលេម៉ូនជាទីស្រឡាញ់ ដែលរួមការងារជាមួយយើង
សូមជ្រាបថា លោកធីម៉ូថេជាបងប្អូនរបស់យើងបានរួចពីឃុំឃាំងហើយ។ ប្រសិនបើគាត់មកដល់ឆាប់ៗខ្ញុំនឹងមកជួបបងប្អូនជាមួយគាត់ដែរ។