Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 16:1 - អាល់គីតាប

1 លោក​ប៉ូល​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​ឌើបេ រួច​ទៅ​ដល់​ក្រុង​លីស្ដ្រា។ នៅ​ក្រុង​លីស្ដ្រា​នោះ មាន​សិស្ស​មួយ​នាក់​ឈ្មោះ​ធីម៉ូ‌ថេ ជា​កូន​របស់​ស្ដ្រី​សាសន៍​យូដា​ម្នាក់​ជា​អ្នក​ជឿ ឪពុក​គាត់​ជា​សាសន៍​ក្រិក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ប៉ូល​បាន​ទៅ​ដល់​ឌើបេ រួច​ទៅ​ដល់​លីស្ត្រា​។ ពេលនោះ មើល៍! មាន​សិស្ស​ម្នាក់​ឈ្មោះ​ធីម៉ូថេ​នៅ​ទីនោះ គាត់ជា​កូនប្រុស​របស់​ស្ត្រី​ជនជាតិយូដា​ដែលជា​អ្នកជឿ រីឯ​ឪពុក​របស់គាត់​ជា​ជនជាតិក្រិក​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 លោក​ប៉ូល​បាន​ទៅ​ដល់​ក្រុង​ឌើបេ​ និង​ក្រុង​លីស្ដ្រា​ដែរ​ ហើយ​នៅ​ទី​នោះ​ មាន​សិស្ស​ម្នាក់​ឈ្មោះ​ធីម៉ូថេ​ ជា​កូនប្រុស​របស់​ស្ដ្រី​ជនជាតិ​យូដា​ម្នាក់​ជា​អ្នក​ជឿ​ ប៉ុន្ដែ​ឪពុក​ជា​ជនជាតិ​ក្រេក​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 លោក​ប៉ុល​បាន​ទៅ​ដល់​ក្រុង​ឌើបេ និងក្រុង​លីស្ត្រា ហើយ​នៅ​ទី​នោះ មាន​សិស្ស​ម្នាក់ ឈ្មោះ​ធីម៉ូថេ ជា​កូន​របស់​ស្ត្រី​សាសន៍​យូដា​ម្នាក់ ដែល​ជា​អ្នក​ជឿ តែ​ឪពុក​ជា​សាសន៍​ក្រិក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 លោក​ប៉ូល​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​ឌើបេ រួច​ទៅ​ដល់​ក្រុង​លីស្ដ្រា។ នៅ​ក្រុង​លីស្ដ្រា​នោះ មាន​សិស្ស*​មួយ​រូប​ឈ្មោះ​ធីម៉ូថេ ជា​កូន​របស់​ស្ត្រី​សាសន៍​យូដា​ម្នាក់​ជា​អ្នក​ជឿ ឪពុក​គាត់​ជា​សាសន៍​ក្រិក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 រីឯ​ប៉ុល បាន​ទៅ​ដល់​ក្រុង​ឌើបេ នឹង​លីស្ត្រា ហើយ​នៅ​ទី​នោះ ក៏​ប្រទះ​ឃើញ​សិស្ស​ម្នាក់ ឈ្មោះ​ធីម៉ូថេ ជា​កូន​របស់​ស្ត្រី​សាសន៍​យូដា​ម្នាក់ ដែល​បាន​ជឿ តែ​ឪពុក​ជា​សាសន៍​ក្រេក

សូមមើលជំពូក ចម្លង




កិច្ចការ 16:1
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ និង​កូន​ប្រុស​របស់​គេ បាន​យក​កូន​ស្រី​របស់​ជន‌ជាតិ​ទាំង​នោះ​មក​ធ្វើ​ជា​ប្រពន្ធ ជា​ហេតុ​ធ្វើ​ឲ្យ​ជាតិ​ដ៏‌វិសុទ្ធ លាយ​ជា​មួយ​ជាតិ​សាសន៍​នៅ​ក្នុង​ស្រុក​នោះ។ ពួក​មេ​ដឹក​នាំ និង​ពួក​គ្រប់‌គ្រង​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ក្បត់​នេះ​មុន​គេ”។


នៅ​ក្រុង​អ៊ីកូ‌នាម ក៏​កើត​មាន​ដូច្នោះ​ដែរ។ លោក​ប៉ូល និង​លោក​បារណា‌បាស​បាន​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​ជន‌ជាតិ​យូដា ហើយ​មាន​ប្រសាសន៍​រហូត​ដល់​ជន‌ជាតិ​យូដា និង​ជន‌ជាតិ​ក្រិក​ដ៏​ច្រើន​លើស‌លប់​នាំ​គ្នា​ជឿ។


លោក​ប៉ូល និង​លោក​បារណា‌បាស​បាន​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​នៅ​ក្រុង​ឌើបេ ហើយ​ណែ‌នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​ធ្វើ​ជា​សិស្ស។ បន្ទាប់​មក លោក​វិល​ទៅ​ក្រុង​លីស្ដ្រា ក្រុង​អ៊ីកូ‌នាម និង​ក្រុង​អន់‌ទី‌យ៉ូក​វិញ។


លោក​ប៉ូល និង​លោក​បារណា‌បាស​យល់​ថា​សភាព‌ការណ៍​មិន​ស្រួល ក៏​រត់​ភៀស​ខ្លួន​ទៅ​ស្រុក​លូកៅនា គឺ​ទៅ​ក្រុង​លីស្ដ្រា និង​ក្រុង​ឌើបេ ព្រម​ទាំង​តំបន់​ដែល​នៅ​ជុំ‌វិញ


ឃើញ​ដូច្នោះ ពួក​បង​ប្អូន​បាន​នាំ​លោក​ប៉ូល​ឆ្ពោះ​ទៅ​មាត់​សមុទ្រ​ភ្លាម រីឯ​លោក​ស៊ីឡាស និង​លោក​ធីម៉ូ‌ថេ​វិញ ស្នាក់​នៅ​ទី​នោះ​ដដែល។


កាល​លោក​ស៊ីឡាស និង​លោក​ធីម៉ូ‌ថេ ធ្វើ​ដំណើរ​ពី​ស្រុក​ម៉ាសេដូន​មក​ដល់​ហើយ លោក​ប៉ូល​ក៏​ចំណាយ​ពេល​ទាំង​អស់​របស់​លោក ដើម្បី​ប្រកាស​បន្ទូល​នៃ​អុលឡោះ។ គាត់​បាន​បញ្ជាក់​ប្រាប់​សាសន៍​យូដា​ថា អ៊ីសា​ពិត​ជា​អាល់ម៉ា‌ហ្សៀស។


គាត់​បាន​ចាត់​សហ‌ការី​របស់​គាត់​ពីរ​នាក់ គឺ​លោក​ធីម៉ូ‌ថេ និង​លោក​អេរ៉ាស្ដុស ឲ្យ​ទៅ​ស្រុក​ម៉ាសេដូន​មុន រីឯ​គាត់ គាត់​ស្នាក់​នៅ​ក្នុង​ស្រុក​អាស៊ី​មួយ​រយៈ​ពេល​សិន។


លោក​ធីម៉ូ‌ថេ ដែល​ធ្វើ​ការ​រួម​ជា​មួយ​ខ្ញុំ សូម​ជម្រាប​សួរ​មក​បង​ប្អូន ហើយ​លោក​លូគាស លោក​យ៉ាសូន និង​លោក​សូសិ‌ប៉ាត្រុស ដែល​ជា​សាច់‌ញាតិ​របស់​ខ្ញុំ ក៏​សូម​ជម្រាប​សួរ​មក​បង​ប្អូន​ដែរ។


ប្រសិន​បើ​លោក​ធីម៉ូ‌ថេ​មក​ដល់ សូម​បង​ប្អូន​រាក់​ទាក់​ទទួល​គាត់ កុំ​ឲ្យ​គាត់​ព្រួយ​បារម្ភ​ក្នុង​ចំណោម​បង​ប្អូន ដ្បិត​គាត់​ធ្វើ​ការ​បម្រើ​អ៊ីសា​ជាអម្ចាស់​ដូច​ខ្ញុំ​ដែរ។


ក្នុង​ករណី​នេះ ខ្ញុំ​បាន​ចាត់​លោក​ធីម៉ូ‌ថេ ជា​កូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ដែល​ស្មោះ​ត្រង់​នឹង​អ៊ីសា‌ជាអម្ចាស់​ឲ្យ​មក​រក​បង​ប្អូន។ គាត់​នឹង​រំលឹក​បង​ប្អូន អំពី​របៀប​រស់​នៅ​ស្រប​តាម​មាគ៌ា​របស់​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ដូច​ខ្ញុំ​តែង​ប្រៀន‌ប្រដៅ​ក្រុម‌ជំអះ​ទាំង​អស់​នៅ​គ្រប់​ទី​កន្លែង​ស្រាប់។


ដ្បិត​អុលឡោះ​ប្រោស​ប្ដី​ដែល​មិន​ជឿ ឲ្យ​ចូល​រួម​ក្នុង​ប្រជា‌ជន​របស់​ទ្រង់​តាម​រយៈ​ភរិយា ហើយ​ទ្រង់​ក៏​ប្រោស​ភរិយា​ដែល​មិន​ជឿ ឲ្យ​ចូល​រួម​ក្នុង​ប្រជា‌ជន​របស់​ទ្រង់ តាម​រយៈ​ប្ដី​ដែល​ជា​អ្នក​ជឿ​នោះ​ដែរ។ បើ​សេចក្ដី​ខាង​លើ​នេះ​មិន​ពិត កូន​ចៅ​របស់​បង​ប្អូន​មិន​បរិសុទ្ធ​ទេ!។ ក៏​ប៉ុន្ដែ​តាម​ពិត អុលឡោះ​បាន​ប្រោស​ក្មេង​ទាំង​នោះ ឲ្យ​ចូល​រួម​ក្នុង​ប្រជា‌ជន​របស់​ទ្រង់​រួច​ស្រេច​ទៅ​ហើយ។


ខ្ញុំ ប៉ូល ដែល​អុលឡោះ​គាប់​ចិត្ត​តែង‌តាំង​ជា​សាវ័ក​របស់​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ខ្ញុំ និង​លោក​ធីម៉ូ‌ថេ សូម​ជម្រាប​មក​ក្រុម‌ជំអះ​របស់​អុលឡោះ​នៅ​ក្រុង​កូរិន‌ថូស និង​ជម្រាប​មក​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ទាំង​អស់ នៅ​ស្រុក​អាខៃ​ទាំង​មូល។


ដ្បិត​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​បុត្រា​របស់​អុលឡោះ​ដែល​យើង​ប្រកាស គឺ​ទាំង​ខ្ញុំ ទាំង​លោក​ស៊ីលវ៉ាន និង​លោក​ធីម៉ូ‌ថេ​ប្រកាស​ក្នុង​ចំណោម​បង​ប្អូន​នោះ គាត់​មិន​ប្រែ‌ប្រួល​បាត​ដៃ​ជា​ខ្នង​ដៃ​សោះ​ឡើយ នៅ​ក្នុង​អ៊ីសា​មាន​តែ​ពាក្យ​សច្ចៈ​ប៉ុណ្ណោះ។


យើង​ខ្ញុំ ប៉ូល និង​ធីម៉ូ‌ថេ​ជា​អ្នក​បម្រើ​របស់​អាល់ម៉ា‌ហ្សៀស‌អ៊ីសា សូម​ជម្រាប​មក​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ទាំង​អស់ ដែល​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​នៅ​ក្រុង​ភីលីព ព្រម​ទាំង​អស់​លោក​អភិបាល និង​អ្នក​ជំនួយ​សូម​ជ្រាប។


ដោយ​រួម​ជា​មួយ​អ៊ីសា​ជាអម្ចាស់ ខ្ញុំ​សង្ឃឹម​ថា​នឹង​ចាត់​លោក​ធីម៉ូ‌ថេ​មក​រក​បង​ប្អូន ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ធូរ​ស្បើយ​ក្នុង​ចិត្ដ​ដោយ​ទទួល​ដំណឹង​ពី​បង​ប្អូន


ខ្ញុំ ប៉ូល ដែល​អុលឡោះ​គាប់​ចិត្ត​តែង‌តាំង​ជា​សាវ័ក​របស់​អាល់ម៉ា‌ហ្សៀស‌អ៊ីសា និង​លោក​ធីម៉ូ‌ថេ


យើង​ខ្ញុំ ប៉ូល ស៊ីលវ៉ាន និង​ធីម៉ូ‌ថេ សូម​ជម្រាប​មក​ក្រុម‌ជំអះ​នៅ​ក្រុង​ថេស្សា‌ឡូនិក ដែល​រួម​ជា​មួយ​អុលឡោះ​ជា​បិតា និង​ជា​មួយ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់។ សូម​ទ្រង់​ប្រទាន​សេចក្តី​ប្រណី‌សន្តោស និង​សេចក្ដី​សុខ‌សាន្ដ​ដល់​បង​ប្អូន។


ហើយ​ចាត់​លោក​ធីម៉ូ‌ថេ​ជា​បង​ប្អូន​របស់​យើង ដែល​ធ្វើ​ការ​រួម​ជា​មួយ​អុលឡោះ ក្នុង​ការ​ប្រកាស​ដំណឹង‌ល្អ​របស់​អាល់‌ម៉ាហ្សៀស ឲ្យ​មក​ជួយ​ពង្រឹង និង​ដាស់‌តឿន​បង​ប្អូន​ឲ្យ​មាន​ជំនឿ​រឹង‌ប៉ឹង​ឡើង


ឥឡូវ​នេះ លោក​ធីម៉ូ‌ថេ​ទើប​នឹង​វិល​ត្រឡប់​ទៅ​ដល់​យើង​វិញ ហើយ​គាត់​បាន​នាំ​ដំណឹង‌ល្អ អំពី​ជំនឿ និង​អំពី​សេចក្ដី​ស្រឡាញ់​របស់​បង​ប្អូន​មក​ប្រាប់​យើង។ គាត់​ប្រាប់​យើង​ថា​បង​ប្អូន នៅ​នឹក​ចាំ​ពី​យើង​ជា‌និច្ច ហើយ​មាន​បំណង​ចង់​ជួប​យើង​វិញ​យ៉ាង​ខ្លាំង ដូច​យើង​ចង់​ជួប​បង​ប្អូន​ដែរ។


យើង​ខ្ញុំ ប៉ូល ស៊ីលវ៉ាន និង​ធីម៉ូ‌ថេ សូម​ជម្រាប​មក​ក្រុម‌ជំអះ​នៅ​ក្រុង​ថេស្សា‌ឡូនិក ដែល​រួម​ជា​មួយ​អុលឡោះ​ជា​បិតា​នៃ​យើង និង​រួម​ជា​មួយ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស។


ធីម៉ូ‌ថេ កូន​សម្លាញ់​អើយ ខ្ញុំ​សូម​ផ្ដាំ​ផ្ញើ​មក​អ្នក​ស្រប​តាម​បន្ទូល​របស់​អុលឡោះ​ដែល​គេ​ថ្លែង​ទុក​អំពី​អ្នក​ស្រាប់។ ចូរ​ពឹង​ផ្អែក​លើ​បន្ទូល​នេះ ដើម្បី​ពុះ‌ពារ​តយុទ្ធ​ឲ្យ​បាន​ល្អ​ប្រសើរ


មក​ដល់​ធីម៉ូ‌ថេ ជា​កូន​ដ៏​ពិត​ប្រាកដ​របស់​ខ្ញុំ​ក្នុង​ជំនឿ។ សូម​អុលឡោះ ជា​បិតា និង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ជា​អម្ចាស់​នៃ​យើង​ប្រទាន​សេចក្តី​ប្រណី‌សន្តោស ចិត្ត​មេត្ដា‌ករុណា និង​សេចក្ដី​សុខ‌សាន្ដ​ដល់​អ្នក។


មក​ដល់​ធីម៉ូ‌ថេ ជា​កូន​ដ៏​ជា​ទី​ស្រឡាញ់ សូម​អុលឡោះ​ជា​បិតា និង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ជា​អម្ចាស់​នៃ​យើង​ប្រទាន​សេចក្តី​ប្រណី‌សន្តោស ចិត្ត​មេត្ដា‌ករុណា និង​សេចក្ដី​សុខ‌សាន្ដ​ដល់​អ្នក។


ខ្ញុំ​ក៏​នៅ​នឹក​ចាំ​ពី​ជំនឿ​ឥត​លាក់​ពុត​របស់​អ្នក គឺ​ជា​ជំនឿ​ដែល​លោក​យាយ​ឡូអ៊ីស​ជា​ជីដូន និង​អ្នក​ស្រី​អឺនីស​ជា​ម្ដាយ​របស់​អ្នក​ធ្លាប់​មាន​មុន​អ្នក ខ្ញុំ​ជឿ​ជាក់​ថា អ្នក​ក៏​មាន​ជំនឿ​នេះ​ដែរ។


អ្នក​បាន​ឃើញ​គេ​បៀត‌បៀន​ខ្ញុំ និង​ឃើញ​ទុក្ខ​លំបាក​ដែល​កើត​មាន​ដល់​ខ្ញុំ នៅ​ក្រុង​អន់‌ទី‌យ៉ូក ក្រុង​អ៊ីកូ‌នាម និង​ក្រុង​លីស្ដ្រា។ ខ្ញុំ​បាន​រង‌ទុក្ខ​វេទនា​ដោយ​គេ​បៀត‌បៀន​យ៉ាង​ខ្លាំង ក៏​ប៉ុន្ដែ អ៊ីសា‌ជាអម្ចាស់​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ទាំង​អស់។


ខ្ញុំ ប៉ូល នៅ​ជាប់​ឃុំ‌ឃាំង​ព្រោះ​តែ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ព្រម​ទាំង​ធីម៉ូ‌ថេ​ជា​បង​ប្អូន សូម​ជម្រាប​មក​លោក​ភីលេ‌ម៉ូន​ជា​ទី​ស្រឡាញ់ ដែល​រួម​ការ‌ងារ​ជា​មួយ​យើង


សូម​ជ្រាប​ថា លោក​ធីម៉ូ‌ថេ​ជា​បង​ប្អូន​របស់​យើង​បាន​រួច​ពី​ឃុំ‌ឃាំង​ហើយ។ ប្រសិន​បើ​គាត់​មក​ដល់​ឆាប់ៗ​ខ្ញុំ​នឹង​មក​ជួប​បង​ប្អូន​ជា​មួយ​គាត់​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម