Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ថែស្សាឡូនីច 1:1 - អាល់គីតាប

1 យើង​ខ្ញុំ ប៉ូល ស៊ីលវ៉ាន និង​ធីម៉ូ‌ថេ សូម​ជម្រាប​មក​ក្រុម‌ជំអះ​នៅ​ក្រុង​ថេស្សា‌ឡូនិក ដែល​រួម​ជា​មួយ​អុលឡោះ​ជា​បិតា និង​ជា​មួយ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់។ សូម​ទ្រង់​ប្រទាន​សេចក្តី​ប្រណី‌សន្តោស និង​សេចក្ដី​សុខ‌សាន្ដ​ដល់​បង​ប្អូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ពី​ខ្ញុំ ប៉ូល ស៊ីលវ៉ាន និង​ធីម៉ូថេ ជូនចំពោះ​ក្រុមជំនុំ​អ្នកថែស្សាឡូនីច ដែល​នៅក្នុង​ព្រះដែលជាព្រះបិតា និង​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ​។ សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត មាន​ដល់​អ្នករាល់គ្នា​!

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 ខ្ញុំ​ប៉ូល​ ស៊ីលវ៉ាន​ និង​ធីម៉ូថេ​ ជូន​ចំពោះ​ក្រុមជំនុំ​នៅ​ក្រុង​ថែស្សាឡូនីច​ ដែល​នៅ​ក្នុង​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​ និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ។​ សូម​ឲ្យ​អ្នក​រាល់គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ​ និង​សេចក្ដី​សុខសាន្ដ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ប៉ុល ស៊ីល‌វ៉ាន និង​ធីម៉ូថេ សូម​ជម្រាប​មក​ក្រុម​ជំនុំ​នៅ​ក្រុង​ថែស្សា‌ឡូនីច ដែល​នៅ​ក្នុង​ព្រះ​ជា​ព្រះ‌វរ‌បិតា និង​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ​សាន្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 យើង​ខ្ញុំ ប៉ូល ស៊ីលវ៉ាន និង​ធីម៉ូថេ សូម​ជម្រាប​មក​ក្រុម‌ជំនុំ*​នៅ​ក្រុង​ថេស្សា‌ឡូនិក ដែល​រួម​ជា​មួយ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា និង​ជា​មួយ​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត។ សូម​ព្រះអង្គ​ប្រទាន​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​ដល់​បងប្អូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 សំបុត្រ​ប៉ុល ស៊ីលវ៉ាន នឹង​ធីម៉ូថេ យើង​ខ្ញុំ​ផ្ញើ​មក​ពួក​ជំនុំ​នៅ​ក្រុង​ថែស្សា‌ឡូនីច ដែល​នៅ​ក្នុង​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា នឹង​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ នឹង​សេចក្ដី​សុខ‌សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​យើង ហើយ​អំពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ។

សូមមើលជំពូក ចម្លង




១ ថែស្សាឡូនីច 1:1
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ក្រុម​សាវ័ក ក្រុម​អះលី‌ជំអះ និង​ក្រុម‌ជំអះ​ទាំង​មូល​យល់​ឃើញ​ថា គួរ​តែ​ជ្រើស​យក​បង​ប្អូន​ខ្លះ​ក្នុង​ចំណោម​ពួក​គេ ជា​អ្នក​ដែល​ពួក​បង​ប្អូន​គោរព​ដើម្បី​ចាត់​ឲ្យ​ទៅ​ក្រុង​អន់‌ទី‌យ៉ូក​ជា​មួយ​លោក​ប៉ូល និង​លោក​បារណា‌បាស។ គេ​បាន​ជ្រើស​យក​លោក​យូដាស ហៅ​បារសាបាស និង​លោក​ស៊ីឡាស។


ហេតុ​នេះ យើង​ខ្ញុំ​សុំ​ចាត់​លោក​យូដាស និង​លោក​ស៊ីឡាស​ឲ្យ​នាំ​ពាក្យ​ដដែល​នេះ យក​មក​ជម្រាប​បង​ប្អូន​ស្ដាប់​ផ្ទាល់​តែ​ម្ដង។


រីឯ​លោក​ប៉ូល លោក​នាំ​លោក​ស៊ីឡាស​ទៅ​ជា​មួយ ដោយ​ពួក​បង​ប្អូន​បាន​ផ្ញើ​លោក​ទៅ​លើ​ចិត្ត​ប្រណី‌សន្ដោស​របស់​អុលឡោះ‌ជាអម្ចាស់


កាល​ពួក​ម្ចាស់​របស់​ស្រី​បម្រើ​នោះ​ឃើញ​ថា លែង​មាន​សង្ឃឹម​នឹង​បាន​កំរៃ​អ្វី​ទៀត គេ​ក៏​នាំ​គ្នា​ចាប់​លោក​ប៉ូល និង​លោក​ស៊ីឡាស អូស​យក​ទៅ​ជូន​ចៅ‌ក្រម​នៅ​លាន​សាធារណៈ ក្នុង​ទី‌ក្រុង។


ប្រមាណ​ជា​ពាក់​កណ្ដាល​អធ្រាត្រ លោក​ប៉ូល និង​លោក​ស៊ីឡាស នាំ​គ្នា​ទូរអា និង​ច្រៀង​សរសើរ​តម្កើង​អុលឡោះ។ អ្នក​ទោស​ឯ​ទៀតៗ​ស្ដាប់​អ្នក​ទាំង​ពីរ។


ឆ្មាំ​គុក​សុំ​ឲ្យ​គេ​យក​ភ្លើង​មក រួច​ប្រញាប់‌ប្រញាល់​ចូល​ទៅ​ក្នុង​គុក។ គាត់​ក្រាប​ចុះ​នៅ​មុខ​លោក​ប៉ូល និង​លោក​ស៊ីឡាស ទាំង​ញាប់‌ញ័រ។


សាសន៍​យូដា​នៅ​ក្រុង​នេះ មាន​សន្ដាន​ចិត្ដ​ល្អ​ជាង​សាសន៍​យូដា​នៅ​ក្រុង​ថេស្សា‌ឡូនិក គឺ​គេ​បាន​ទទួល​បន្ទូល​នៃ​អុលឡោះ​ដោយ​ចិត្ដ​ស្មោះ​សរ ហើយ​ពិនិត្យ​ពិច័យ​មើល​គីតាប​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ឲ្យ​ដឹង​ថា សេចក្ដី​ដែល​លោក​ប៉ូល និង​លោក​ស៊ីឡាស​មាន​ប្រសាសន៍​ប្រាប់​គេ ពិត​ជា​ត្រឹម​ត្រូវ​មែន ឬ​យ៉ាង​ណា។


កាល​លោក​ស៊ីឡាស និង​លោក​ធីម៉ូ‌ថេ ធ្វើ​ដំណើរ​ពី​ស្រុក​ម៉ាសេដូន​មក​ដល់​ហើយ លោក​ប៉ូល​ក៏​ចំណាយ​ពេល​ទាំង​អស់​របស់​លោក ដើម្បី​ប្រកាស​បន្ទូល​នៃ​អុលឡោះ។ គាត់​បាន​បញ្ជាក់​ប្រាប់​សាសន៍​យូដា​ថា អ៊ីសា​ពិត​ជា​អាល់ម៉ា‌ហ្សៀស។


គាត់​បាន​ចាត់​សហ‌ការី​របស់​គាត់​ពីរ​នាក់ គឺ​លោក​ធីម៉ូ‌ថេ និង​លោក​អេរ៉ាស្ដុស ឲ្យ​ទៅ​ស្រុក​ម៉ាសេដូន​មុន រីឯ​គាត់ គាត់​ស្នាក់​នៅ​ក្នុង​ស្រុក​អាស៊ី​មួយ​រយៈ​ពេល​សិន។


អ្នក​ដែល​បាន​រួម​ដំណើរ​ជា​មួយ​គាត់​នៅ​ពេល​នោះ មាន​លោក​សូប៉ា‌ត្រុស កូន​របស់​លោក​ពីរូស ជា​អ្នក​ស្រុក​បេរា លោក​អើរី‌ស្ដាក និង​លោក​សេគុន‌ដុស ជា​អ្នក​ស្រុក​ថេស្សា‌ឡូនិក លោក​កៃយុស​ជា​អ្នក​ស្រុក​ឌើបេ លោក​ធីម៉ូ‌ថេ ព្រម​ទាំង​លោក​ទីឃី‌កុស និង​លោក​ត្រូភីម ជា​អ្នក​ស្រុក​អាស៊ី​ផង។


សូម​ជម្រាប​មក​បង​ប្អូន​ទាំង​អស់​នៅ​ក្រុង​រ៉ូម ជា​អ្នក​ដែល​អុលឡោះ​ស្រឡាញ់ និង​ត្រាស់​ហៅ​ឲ្យ​ធ្វើ​ជា​ប្រជា‌ជន​ដ៏‌បរិសុទ្ធ។ សូម​អុលឡោះ ជា​បិតា​របស់​យើង និង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​ជាអម្ចាស់ ប្រទាន​សេចក្តី​ប្រណី‌សន្តោស និង​សេចក្ដី​សុខ‌សាន្ដ​ដល់​បង​ប្អូន!។


សូម​ជម្រាប​មក​ក្រុម‌ជំអះ​របស់​អុលឡោះ​នៅ​ក្រុង​កូរិន‌ថូស។ អុលឡោះ​បាន​ត្រាស់​ហៅ​បង​ប្អូន​ឲ្យ​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​បរិសុទ្ធ ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​បាន​បរិសុទ្ធ ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា រួម​ជា​មួយ​បង​ប្អូន​ទាំង​អស់​ដែល​អង្វរ​រក​នាម​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​អម្ចាស់​របស់​យើង​នៅ​គ្រប់​ទី​កន្លែង។ អ៊ីសា‌ជាអម្ចាស់​របស់​បង​ប្អូន​ទាំង​នោះ ហើយ​ក៏​ជា​អម្ចាស់​របស់​យើង​ដែរ។


ខ្ញុំ ប៉ូល ដែល​អុលឡោះ​គាប់​ចិត្ត​តែង‌តាំង​ជា​សាវ័ក​របស់​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ខ្ញុំ និង​លោក​ធីម៉ូ‌ថេ សូម​ជម្រាប​មក​ក្រុម‌ជំអះ​របស់​អុលឡោះ​នៅ​ក្រុង​កូរិន‌ថូស និង​ជម្រាប​មក​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ទាំង​អស់ នៅ​ស្រុក​អាខៃ​ទាំង​មូល។


ដ្បិត​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​បុត្រា​របស់​អុលឡោះ​ដែល​យើង​ប្រកាស គឺ​ទាំង​ខ្ញុំ ទាំង​លោក​ស៊ីលវ៉ាន និង​លោក​ធីម៉ូ‌ថេ​ប្រកាស​ក្នុង​ចំណោម​បង​ប្អូន​នោះ គាត់​មិន​ប្រែ‌ប្រួល​បាត​ដៃ​ជា​ខ្នង​ដៃ​សោះ​ឡើយ នៅ​ក្នុង​អ៊ីសា​មាន​តែ​ពាក្យ​សច្ចៈ​ប៉ុណ្ណោះ។


ខ្ញុំ និង​បង​ប្អូន​ទាំង​អស់​ដែល​នៅ​ជា​មួយ​ខ្ញុំ សូម​ជម្រាប​មក​ក្រុម‌ជំអះ​ទាំង‌ឡាយ​នៅ​ស្រុក​កាឡា‌ទី។


តែ​ក្រុម‌ជំអះ​នានា​ដែល​ជឿ​អាល់ម៉ា‌ហ្សៀស​នៅ​ស្រុក​យូដា ពុំ​បាន​ស្គាល់​មុខ​ខ្ញុំ​ទេ។


សូម​អុលឡោះ​ជា​បិតា​របស់​យើង និង​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់​ប្រទាន​សេចក្តី​ប្រណី‌សន្តោស និង​សេចក្ដី​សុខ‌សាន្ដ​ដល់​បង​ប្អូន។


យើង​ខ្ញុំ ប៉ូល និង​ធីម៉ូ‌ថេ​ជា​អ្នក​បម្រើ​របស់​អាល់ម៉ា‌ហ្សៀស‌អ៊ីសា សូម​ជម្រាប​មក​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ទាំង​អស់ ដែល​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​នៅ​ក្រុង​ភីលីព ព្រម​ទាំង​អស់​លោក​អភិបាល និង​អ្នក​ជំនួយ​សូម​ជ្រាប។


ខ្ញុំ ប៉ូល ដែល​អុលឡោះ​គាប់​ចិត្ត​តែង‌តាំង​ជា​សាវ័ក​របស់​អាល់ម៉ា‌ហ្សៀស‌អ៊ីសា និង​លោក​ធីម៉ូ‌ថេ


យើង​ខ្ញុំ ប៉ូល ស៊ីលវ៉ាន និង​ធីម៉ូ‌ថេ សូម​ជម្រាប​មក​ក្រុម‌ជំអះ​នៅ​ក្រុង​ថេស្សា‌ឡូនិក ដែល​រួម​ជា​មួយ​អុលឡោះ​ជា​បិតា​នៃ​យើង និង​រួម​ជា​មួយ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស។


មក​ដល់​ធីម៉ូ‌ថេ ជា​កូន​ដ៏​ពិត​ប្រាកដ​របស់​ខ្ញុំ​ក្នុង​ជំនឿ។ សូម​អុលឡោះ ជា​បិតា និង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ជា​អម្ចាស់​នៃ​យើង​ប្រទាន​សេចក្តី​ប្រណី‌សន្តោស ចិត្ត​មេត្ដា‌ករុណា និង​សេចក្ដី​សុខ‌សាន្ដ​ដល់​អ្នក។


មក​ដល់​ធីម៉ូ‌ថេ ជា​កូន​ដ៏​ជា​ទី​ស្រឡាញ់ សូម​អុលឡោះ​ជា​បិតា និង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ជា​អម្ចាស់​នៃ​យើង​ប្រទាន​សេចក្តី​ប្រណី‌សន្តោស ចិត្ត​មេត្ដា‌ករុណា និង​សេចក្ដី​សុខ‌សាន្ដ​ដល់​អ្នក។


សូម​ជ្រាប​ថា លោក​ធីម៉ូ‌ថេ​ជា​បង​ប្អូន​របស់​យើង​បាន​រួច​ពី​ឃុំ‌ឃាំង​ហើយ។ ប្រសិន​បើ​គាត់​មក​ដល់​ឆាប់ៗ​ខ្ញុំ​នឹង​មក​ជួប​បង​ប្អូន​ជា​មួយ​គាត់​ដែរ។


ខ្ញុំ​សរសេរ​លិខិត​ដ៏​ខ្លី​ផ្ញើ​មក​ជូន​បង​ប្អូន​នេះ ដោយ​មាន​លោក​ស៊ីលវ៉ាន។


យើង​សូម​ជូន​ដំណឹង​អំពី​បន្ទូល​របស់​អុលឡោះ​ដែល​យើង​បាន​ឃើញ និង​បាន​ឮ​នោះ​ដល់​បង​ប្អូន ដើម្បី​ឲ្យ​បង​ប្អូន​បាន​ចូល​រួម​រស់​ជា​មួយ​យើង រីឯ​យើង​វិញ យើង​ក៏​រួម​រស់​ជា​មួយ​អុលឡោះ‌ជាបិតា និង​ជា​មួយ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​បុត្រា​របស់​ទ្រង់។


ខ្ញុំ យូដាស ជា​អ្នក​បម្រើ​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស និង​ជា​ប្អូន​របស់​លោក​យ៉ាកកូប សូម​ជម្រាប​មក​បង​ប្អូន​ដែល​អុលឡោះ​ជា​បិតា​បាន​ត្រាស់​ហៅ គឺ​អ្នក​ដែល​ទ្រង់​ស្រឡាញ់ ហើយ​បម្រុង​ទុក​សម្រាប់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​សូម​ជ្រាប។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម