នៅគ្រាមានអាសន្ន ចូរអង្វររកយើងចុះ យើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើង សិរីរុងរឿងរបស់យើង។
១ សាំយូអែល 7:9 - អាល់គីតាប សាំយូអែលបានយកកូនចៀមមួយដែលនៅបៅ មកធ្វើជាគូរបានដុតជូនអុលឡោះតាអាឡា រួចទូរអាសូមទ្រង់ជួយជនជាតិអ៊ីស្រអែល ទ្រង់ក៏ឆ្លើយតបមកគាត់វិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកសាំយូអែលក៏យកកូនចៀមដែលនៅបៅ មកដុតទាំងមូលថ្វាយដល់ព្រះយេហូវ៉ា ហើយអំពាវនាវដល់ទ្រង់ឲ្យពួកអ៊ីស្រាអែល នោះព្រះយេហូវ៉ាក៏យល់ព្រមតាម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសាំយូអែលបានយកកូនចៀមមួយដែលនៅបៅ មកថ្វាយជាតង្វាយដុតទាំងមូលដល់ព្រះអម្ចាស់ រួចទូលអង្វរសូមព្រះអម្ចាស់ជួយជនជាតិអ៊ីស្រាអែល ព្រះអង្គក៏ឆ្លើយតបមកលោកវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នោះ សាំយូអែលក៏យកកូនចៀមដែលនៅបៅ មកដុតទាំងមូលថ្វាយដល់ព្រះយេហូវ៉ា ហើយអំពាវនាវដល់ទ្រង់ឲ្យពួកអ៊ីស្រាអែល នោះព្រះយេហូវ៉ាទ្រង់ក៏យល់ព្រមតាម |
នៅគ្រាមានអាសន្ន ចូរអង្វររកយើងចុះ យើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើង សិរីរុងរឿងរបស់យើង។
ម៉ូសា និងហារូន ជាអ៊ីមុាំបម្រើអុលឡោះ លោកសាំយូអែលជាមនុស្សម្នាក់ក្នុងចំណោម អ្នកដែលអង្វររកទ្រង់ ពេលអ្នកទាំងនោះអង្វររកអុលឡោះតាអាឡា ទ្រង់ឆ្លើយតបមកពួកគាត់វិញ ។
អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា៖ «ទោះបីម៉ូសា និងសាំយូអែល មកអង្វរយើងឲ្យត្រាប្រណីប្រជាជននេះក្ដី ក៏យើងមិនអត់អោនឲ្យពួកគេដែរ។ ចូរបណ្ដេញប្រជាជននេះឲ្យបាត់ពីមុខយើងទៅ!
«គោ ចៀម ឬពពែដែលកើតមកត្រូវនៅជាមួយមេវាចំនួនប្រាំពីរថ្ងៃ។ ចាប់ពីថ្ងៃទីប្រាំបីទៅ សត្វនោះអាចធ្វើជាគូរបានដុតដែលអុលឡោះតាអាឡាពេញចិត្តនឹងទទួល។
ខ្ញុំបានអង្វរអុលឡោះតាអាឡាថា: អុលឡោះតាអាឡាជាម្ចាស់អើយ! សូមកុំបំផ្លាញប្រជាជននេះឡើយ។ ពួកគេជាប្រជារាស្ត្ររបស់ទ្រង់ផ្ទាល់ ទ្រង់បានរំដោះពួកគេ ដោយចេស្តាដ៏រុងរឿងរបស់ទ្រង់ ទ្រង់បាននាំពួកគេចេញពីស្រុកអេស៊ីប ដោយអំណាចរបស់ទ្រង់។
ដូច្នេះ សូមបងប្អូនលន់តួបាបដល់គ្នាទៅវិញទៅមក ព្រមទាំងទូរអាឲ្យគ្នាទៅវិញទៅមកផង ដើម្បីឲ្យបានជាសះស្បើយ។ ពាក្យទូរអាអង្វររបស់មនុស្សសុចរិតមានប្រសិទ្ធភាពខ្លាំងណាស់។
បន្ទាប់មកទៀត ចូរសង់អាសនៈមួយដ៏សមរម្យជូនអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នៅលើកំពូលភ្នំនោះ រួចយកគោបាទីពីរនោះមកដុតទាំងមូលធ្វើជាគូរបាន ដោយយកបង្គោលព្រះអាសេរ៉ា ដែលអ្នកបានកាប់នោះ មកធ្វើជាអុសសម្រាប់ដុត»។
លុះព្រលឹមឡើង ពេលក្រោកពីដំណេក អ្នកភូមិឃើញអាសនៈរបស់ព្រះបាលរលំ ហើយបង្គោលរបស់ព្រះអាសេរ៉ាដែលនៅជិតនោះក៏ត្រូវគេកាប់ចោលដែរ ព្រមទាំងឃើញគោបាទីពីរដែលគេដុតជាគូរបាន នៅលើអាសនៈទើបនឹងសង់ទៀតផង។
បន្ទាប់មក អ្នកត្រូវចុះទៅគីលកាល់មុនខ្ញុំ ចំណែកឯខ្ញុំវិញ ខ្ញុំនឹងចុះទៅជួបអ្នកនៅទីនោះដែរ ដើម្បីធ្វើគូរបានដុត និងធ្វើគូរបានមេត្រីភាព។ អ្នកត្រូវរង់ចាំខ្ញុំប្រាំពីរថ្ងៃ លុះត្រាតែខ្ញុំទៅដល់។ ពេលនោះខ្ញុំនឹងប្រាប់អ្នក អំពីកិច្ចការដែលអ្នកត្រូវធ្វើ»។
ពេលនេះ ជារដូវចម្រូតមែនឬទេ? ខ្ញុំនឹងសូមអង្វរអុលឡោះតាអាឡា ទ្រង់ធ្វើឲ្យមានផ្គរ មានភ្លៀង។ ដូច្នេះ អ្នកនឹងយល់ឃើញនូវកំហុសដ៏ធ្ងន់ ដែលអ្នករាល់គ្នាបានប្រព្រឹត្តទាស់នឹងបំណងអុលឡោះតាអាឡា ដោយសុំឲ្យមានស្តេចម្នាក់សោយរាជ្យលើអ្នករាល់គ្នា»។
សាំយូអែលសួរថា៖ «តើឲ្យខ្ញុំទៅម្តេចកើត? បើស្តេចសូលជ្រាប គាត់មុខជាសម្លាប់ខ្ញុំមិនខាន»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «ចូរដឹកគោញីស្ទាវមួយទៅ ហើយប្រាប់គេថា ខ្ញុំមកធ្វើគូរបានជូនអុលឡោះតាអាឡា។
បន្ទាប់មក យើងជ្រើសរើសយកអ៊ីមុាំម្នាក់ ដែលមានចិត្តស្មោះត្រង់ ហើយប្រព្រឹត្តតាមចិត្ត និងតាមគោលគំនិតរបស់យើង។ យើងនឹងឲ្យគេមានពូជពង្សមួយដែលមានស្ថិរភាព គេនឹងបម្រើស្តេចដែលយើងតែងតាំងជារៀងរហូត។
បន្ទាប់មក គាត់វិលត្រឡប់ទៅគេហដ្ឋានរបស់គាត់នៅរ៉ាម៉ាវិញ គឺទីនោះហើយដែលគាត់កាត់ក្តីឲ្យជនជាតិអ៊ីស្រអែល និងសង់អាសនៈមួយជូនអុលឡោះតាអាឡា។
នាងទាំងនោះឆ្លើយថា៖ «ចា៎ស! គាត់នៅខាងមុខនុ៎ះ! សូមប្រញាប់ប្រញាល់ទៅ ថ្ងៃនេះគាត់អញ្ជើញមកភូមិយើង ព្រោះប្រជាជនត្រូវធ្វើគូរបាននៅកន្លែងសក្ការៈលើទួលខ្ពស់!