Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 22:27 - អាល់គីតាប

27 «គោ ចៀម ឬ​ពពែ​ដែល​កើត​មក​ត្រូវ​នៅ​ជា​មួយ​មេ​វា​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។ ចាប់​ពី​ថ្ងៃ​ទី​ប្រាំ‌បី​ទៅ សត្វ​នោះ​អាច​ធ្វើ​ជា​គូរបាន​ដុត​ដែលអុលឡោះ‌តាអាឡា​ពេញ​ចិត្ត​នឹង​ទទួល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 «ពេល​ណា​កូន​គោ កូន​ចៀម ឬ​កូន​ពពែ​កើត​មក ត្រូវ​ឲ្យ​វា​នៅ​ជា​មួយ​មេ​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ រួច​ចាប់​ពី​ថ្ងៃ​ទី​ប្រាំបី​ទៅ នោះ​នឹង​ទទួល​សម្រាប់​ជា​តង្វាយ​ដុត ថ្វាយ​ព្រះ‌យេហូវ៉ា​បាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 «គោ ចៀម ឬ​ពពែ​ដែល​កើត​មក ត្រូវ​នៅ​ជា​មួយ​មេ​វា​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។ ចាប់​ពី​ថ្ងៃ​ទី​ប្រាំ‌បី​ទៅ សត្វ​នោះ​អាច​ធ្វើ​ជា​តង្វាយ​ដុត ដែល​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ទទួល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 កាល​ណា​កូន​គោ ឬ​កូន​ចៀម ឬ​កូន​ពពែ​កើត​មក នោះ​ត្រូវ​ឲ្យ​វា​នៅ​ជា​មួយ​នឹង​មេ​អស់​៧​ថ្ងៃ រួច​តាំង​ពី​ថ្ងៃ​ទី​៨​ទៅ​មុខ នោះ​នឹង​ទទួល​សំរាប់​ជា​ដង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា​បាន

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 22:27
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​យក​ភោគ​ផល​ដំបូង​នៃ​ស្រែ​ចម្ការ​របស់​អ្នក មក​ឲ្យ​យើង​កុំ​បី​អាក់​ខាន​ឡើយ។ ត្រូវ​ញែក​កូន​ប្រុស​ច្បង​របស់​អ្នក​ទុក​សម្រាប់​យើង។


រីឯ​កូន​ដំបូង​របស់​គោ និង​ចៀម​ក៏​ត្រូវ​ញែក​ទុក​ឲ្យ​យើង​ដែរ។ ត្រូវ​ទុក​កូន​គោ ឬ​កូន​ចៀម​ឲ្យ​នៅ​ជា​មួយ​មេ​វា ក្នុង​រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ ហើយ​នៅ​ថ្ងៃ​ទី​ប្រាំ​បី ត្រូវ​យក​មក​ឲ្យ​យើង។


ពេល​ហារូន​ចូល​មក​រក​យើង​ដែល​ជាអុលឡោះ‌តាអាឡា គ្រឿង​អលង្ការ​នេះ​ស្ថិត​នៅ​លើ​ថ្ងាស​របស់​គាត់​ជា​និច្ច។ ធ្វើ​ដូច្នេះ ទោះ​បី​ជន‌ជាតិ​អ៊ីស្រ‌អែល​ធ្វើ​ខុស នៅ​ពេល​ឲ្យ​ជំនូន​ក៏​ដោយ ក៏​យើង​យល់​ព្រម​ទទួល​ជំនូន​របស់​ពួក​គេ​ដែរ។


អ្នក​រាល់​គ្នា​មិន​ត្រូវ​ទទួល​សត្វ​ប្រភេទ​នេះ​ពី​ជន​បរ‌ទេស មក​ជូន​ជា​អាហារ​ដល់​ម្ចាស់​របស់​អ្នក​រាល់​គ្នា​ឡើយ ព្រោះ​ជា​សត្វ​មិន​គ្រប់​លក្ខណៈ មក​ពី​គេ​ក្រៀវ។ ដូច្នេះ អុលឡោះ​មិន​ព្រម​ទទួល​ពី​អ្នក​រាល់​គ្នា​ឡើយ»។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖


សាំយូ‌អែល​បាន​យក​កូន​ចៀម​មួយ​ដែល​នៅ​បៅ មក​ធ្វើ​ជា​គូរបាន​ដុត​ជូនអុលឡោះ‌តាអាឡា រួច​ទូរអា​សូម​ទ្រង់​ជួយ​ជន‌ជាតិ​អ៊ីស្រ‌អែល ទ្រង់​ក៏​ឆ្លើយ​តប​មក​គាត់​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម