ស្តេចទត និងពលទាហានដែលនៅជាមួយ ក្រោកឡើងចេញដំណើរទៅដង្ហែហិបរបស់អុលឡោះពីក្រុងបាលេ ក្នុងស្រុកយូដា។ ហិបនេះជូនដល់នាមអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ដែលនៅកណ្តាលពួកម៉ាឡាអ៊ីកាត់មានស្លាប។
១ សាំយូអែល 6:21 - អាល់គីតាប ពួកគេចាត់អ្នកនាំសារឲ្យទៅអ្នកស្រុកគារយ៉ាត-យារីម ដើម្បីប្រាប់ថា៖ «ពួកភីលីស្ទីននាំហិបរបស់អុលឡោះតាអាឡាមកវិញហើយ សូមអញ្ជើញមកទទួលយកទៅស្រុករបស់បងប្អូនចុះ!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចគេចាត់មនុស្សឲ្យទៅឯពួកគារយ៉ាត់-យារីម ប្រាប់ថា៖ «ពួកភីលីស្ទីនបាននាំយកហិបនៃព្រះយេហូវ៉ាមកវិញហើយ ដូច្នេះ សូមអ្នករាល់គ្នាចុះទៅ នាំឡើងទៅឯអ្នករាល់គ្នាវិញចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេចាត់អ្នកនាំសារឲ្យទៅអ្នកស្រុកគារយ៉ាត-យារីម ដើម្បីប្រាប់ថា៖ «ពួកភីលីស្ទីននាំហិបរបស់ព្រះអម្ចាស់មកវិញហើយ សូមអញ្ជើញមកទទួលយកទៅស្រុករបស់បងប្អូនចុះ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគេចាត់មនុស្ស ឲ្យទៅឯពួកគារយ៉ាត់-យារីមប្រាប់ថា ពួកភីលីស្ទីនបាននាំយកហឹបនៃព្រះយេហូវ៉ាមកវិញហើយ ដូច្នេះសូមអ្នករាល់គ្នាចុះទៅ នាំឡើងទៅឯអ្នករាល់គ្នាវិញចុះ |
ស្តេចទត និងពលទាហានដែលនៅជាមួយ ក្រោកឡើងចេញដំណើរទៅដង្ហែហិបរបស់អុលឡោះពីក្រុងបាលេ ក្នុងស្រុកយូដា។ ហិបនេះជូនដល់នាមអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ដែលនៅកណ្តាលពួកម៉ាឡាអ៊ីកាត់មានស្លាប។
ទ្រង់បោះបង់ចោលដំណាក់នៅស៊ីឡូ ទ្រង់បោះបង់ចោលជំរំសក្ការៈ ដែលទ្រង់ធ្លាប់នៅជាមួយមនុស្សលោក។
មានបុរសម្នាក់ទៀតឈ្មោះអ៊ូរីយ៉ា ជាកូនរបស់លោកសេម៉ាយ៉ា ជាអ្នកស្រុកគារយ៉ាត-យ៉ារីម បានថ្លែងបន្ទូលក្នុងនាមអុលឡោះតាអាឡាប្រឆាំងនឹងទីក្រុង ព្រមទាំងស្រុកនេះ ដូចយេរេមាដែរ។
«ចូរនាំគ្នាទៅទីសក្ការៈរបស់យើងនៅស៊ីឡូ ដែលជាដំណាក់របស់យើងកាលពីមុននោះ ហើយសង្កេតមើលទៅ! ដោយសារអំពើទុច្ចរិតរបស់អ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង យើងបានបំផ្លាញទីនោះឲ្យខ្ទេចខ្ទី»។
យើងនឹងប្រព្រឹត្តចំពោះម៉ាស្ជិទនេះ ដូចយើងបានប្រព្រឹត្តចំពោះស៊ីឡូដែរ ទោះបីទីនេះជាដំណាក់របស់យើង ជាកន្លែងដែលអ្នករាល់គ្នាទុកចិត្ត ហើយជាកន្លែងដែលយើងបានប្រគល់ឲ្យអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នាក៏ដោយ។
បន្ទាប់មក មាន: គារយ៉ាត-បាល (គឺគៀរីយ៉ាត-យារីម) និងរ៉ាបាត គឺមានទាំងអស់ក្រុងពីរ ព្រមទាំងភូមិឯទៀតៗដែលនៅជិតខាងផង។
ព្រំប្រទល់ចេញពីកំពូលភ្នំនោះ ឆៀងទៅរកប្រភពទឹកណិបតា ហើយបន្តទៅដល់ក្រុងនានានៃតំបន់ភ្នំអេប្រូន បត់ទៅតាមក្រុងបាឡា ពោលគឺក្រុងគារយ៉ាត-យារីម។
នៅខាងលិចភ្នំនេះ ព្រំប្រទល់បត់ទៅទិសខាងត្បូង រហូតទៅទល់នឹងគារយ៉ាត-បាល គឺគារយ៉ាត-យ៉ារីម ជាក្រុងរបស់កូនចៅយូដា។ នេះហើយព្រំប្រទល់ខាងលិចរបស់គេ។
ជនជាតិអ៊ីស្រអែលទៅតាមពួកគេ ហើយនៅថ្ងៃទីបី ក៏បានទៅដល់ក្រុងរបស់គេ។ ក្រុងទាំងនោះ គឺក្រុងគីបៀន ក្រុងកេភីរ៉ា ក្រុងបៀរ៉ុត និងក្រុងគារយ៉ាត-យារីម។
ពួកគេទៅបោះទ័ពនៅខាងលិចគារីយ៉ាត-យារីម ក្នុងស្រុកយូដា។ ហេតុនេះហើយបានជាគេហៅទីនោះថា “ជំរំដាន់” រហូតដល់សព្វថ្ងៃ។