Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 26:20 - អាល់គីតាប

20 មាន​បុរស​ម្នាក់​ទៀត​ឈ្មោះ​អ៊ូរី‌យ៉ា ជា​កូន​របស់​លោក​សេម៉ាយ៉ា ជា​អ្នក​ស្រុក​គារយ៉ាត-‌យ៉ារីម បាន​ថ្លែង​បន្ទូល​ក្នុង​នាមអុលឡោះ‌តាអាឡា​ប្រឆាំង​នឹង​ទីក្រុង ព្រម​ទាំង​ស្រុក​នេះ ដូច​យេរេមា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 មួយ​ទៀត ក៏​មាន​ម្នាក់​ដែល​ថ្លែងទំនាយ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ឈ្មោះ​អ៊ូរីយ៉ា ជា​កូន​របស់​សេម៉ាយ៉ា ពី​ក្រុង​គារយ៉ាត់-យារីម អ្នក​នោះ​ថ្លែងទំនាយ​ទាស់​នឹង​ទី​ក្រុង ហើយ​ស្រុក​នេះ តាម​អស់​ទាំង​ពាក្យ​របស់​ហោរា​យេរេមា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ក្រោយ​មក មាន​បុរស​ម្នាក់​ឈ្មោះ​អ៊ូរី‌យ៉ា ជា​កូន​របស់​លោក​សេម៉ាយ៉ា ជា​អ្នក​ស្រុក​គារយ៉ាត-‌យ៉ារីម បាន​ថ្លែង​ព្រះ‌បន្ទូល​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ប្រឆាំង​នឹង​ទីក្រុង ព្រម​ទាំង​ស្រុក​នេះ ដូច​លោក​យេរេមា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 មួយ​ទៀត​ក៏​មាន​ម្នាក់​ដែល​ទាយ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ឈ្មោះ​អ៊ូរីយ៉ា ជា​កូន​របស់​សេម៉ាយ៉ា ពី​ក្រុង​គារយ៉ាត់-យារីម អ្នក​នោះ​ទាយ​ទាស់​នឹង​ទី​ក្រុង ហើយ​នឹង​ស្រុក​នេះ តាម​អស់​ទាំង​ពាក្យ​របស់​យេរេមា​ដែរ

សូមមើលជំពូក ចម្លង




យេរេមា 26:20
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​សូម​ជម្រាប​លោក ក្នុង​នាមអុលឡោះ‌តាអាឡា​ដែល​នៅ​អស់‌កល្ប​ជា​ម្ចាស់​របស់​លោក​ថា: ស្តេច​ចាត់​គេ​ឲ្យ​ទៅ​តាម​រក​លោក នៅ​គ្រប់​ប្រជា‌ជាតិ និង​គ្រប់​នគរ។ កាល​មាន​គេ​ឆ្លើយ​ថា លោក​មិន​នៅ​ទី​នោះ​ទេ ស្តេច​តែងតែ​ឲ្យ​នគរ ឬ​ប្រជា‌ជាតិ​នោះ​ស្បថ​ថា គេ​មិន​បាន​ឃើញ​លោក​មែន។


ស្តេច​យេហូ‌យ៉ាគីម​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​បំណងអុលឡោះ‌តាអាឡា​ដូច​ពួក​អយ្យ‌កោ ឥត​ចន្លោះ​ត្រង់​ណា​ឡើយ។


យើង​បាន​វាយ​ប្រដៅ​កូន​ចៅ​អ្នក​រាល់​គ្នា តែ​គ្មាន​ផល​ប្រយោជន៍​អ្វី​សោះ ដ្បិត​ពួក​គេ​មិន​ព្រម​រាង‌ចាល​ទេ អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង​សិង្ហ​សាហាវ គឺ​អ្នក​រាល់​គ្នា​បាន​ប្រហារ​ពួក​ណាព របស់​អ្នក​រាល់​គ្នា។


ពួក​មន្ត្រី​ពោល​ទៅ​លោក​បារូក​ថា៖ «ចូរ​អ្នក​ទៅ​រក​កន្លែង​ពួន​ទៅ ហើយ​យេរេមា​ក៏​ត្រូវ​ពួន​ដែរ កុំ​ឲ្យ​នរណា​ដឹង​ថា អ្នក​ទាំង​ពីរ​នៅ​កន្លែង​ណា​ឡើយ»។


បន្ទាប់​មក មាន: គារយ៉ាត-បាល (គឺ​គៀរី‌យ៉ាត-យារីម) និង​រ៉ាបាត គឺ​មាន​ទាំង​អស់​ក្រុង​ពីរ ព្រម​ទាំង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង​ផង។


នៅ​ខាង​លិច​ភ្នំ​នេះ ព្រំ​ប្រទល់​បត់​ទៅ​ទិស​ខាង​ត្បូង រហូត​ទៅ​ទល់​នឹង​គារ‌យ៉ាត-បាល គឺ​គារ‌យ៉ាត-យ៉ារីម ជា​ក្រុង​របស់​កូន​ចៅ​យូដា។ នេះ​ហើយ​ព្រំ​ប្រទល់​ខាង​លិច​របស់​គេ។


ជន‌ជាតិ​អ៊ីស្រ‌អែល​ទៅ​តាម​ពួក​គេ ហើយ​នៅ​ថ្ងៃ​ទី​បី ក៏​បាន​ទៅ​ដល់​ក្រុង​របស់​គេ។ ក្រុង​ទាំង​នោះ គឺ​ក្រុង​គីបៀន ក្រុង​កេភីរ៉ា ក្រុង​បៀរ៉ុត និង​ក្រុង​គារយ៉ាត-យារីម។


ពួក​គេ​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​អ្នក​ស្រុក​គារយ៉ាត-យារីម ដើម្បី​ប្រាប់​ថា៖ «ពួក​ភីលី‌ស្ទីន​នាំ​ហិប​របស់អុលឡោះ‌តាអាឡា​មក​វិញ​ហើយ សូម​អញ្ជើញ​មក​ទទួល​យក​ទៅ​ស្រុក​របស់​បង‌ប្អូន​ចុះ!»។


ជា​យូរ​លង់​ក្រោយ​មក គឺ​ប្រមាណ​ម្ភៃ​ឆ្នាំ ក្រោយ​ពេល​ដែល​គេ​យក​ហិប​ទៅ​តម្កល់​នៅ​គារយ៉ាត-យារីម ពូជ‌ពង្ស​អ៊ីស្រ‌អែល​ទាំង​មូល​នាំ​គ្នា​ស្រែក​អង្វរ​រកអុលឡោះ‌តាអាឡា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម