និងជនជាតិហូរី នៅតំបន់ភ្នំសៀរ រហូតដល់ជួរភ្នំអែលបារ៉ាន ដែលនៅជិតវាលរហោស្ថាន។
១ សាំយូអែល 25:1 - អាល់គីតាប នៅគ្រានោះ សាំយូអែលទទួលមរណភាព។ ប្រជាជនអ៊ីស្រអែលទាំងមូលបានមកជួបជុំគ្នា ធ្វើពិធីកាន់ទុក្ខសពគាត់។ គេយកសពគាត់ទៅបញ្ចុះក្នុងភូមិដ្ឋានរបស់គាត់នៅរ៉ាម៉ា។ បន្ទាប់មក ទតចេញដំណើរឆ្ពោះទៅវាលរហោស្ថានបារ៉ាសនវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកសាំយូអែលបានស្លាប់ទៅ នោះពួកជនជាតិអ៊ីស្រាអែលទាំងអស់នាំគ្នាយំសោកនឹងលោក ហើយបញ្ចុះសពលោកក្នុងម៉ុងរបស់លោកនៅត្រង់រ៉ាម៉ា។ បន្ទាប់មក ដាវីឌក៏ចេញទៅឯទីរហោស្ថានប៉ារ៉ានវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ លោកសាំយូអែលទទួលមរណភាព។ ប្រជាជនអ៊ីស្រាអែលទាំងមូលបានមកជួបជុំគ្នា ធ្វើពិធីកាន់ទុក្ខសពលោក។ គេយកសពលោកទៅបញ្ចុះក្នុងភូមិដ្ឋានរបស់លោកនៅរ៉ាម៉ា។ បន្ទាប់មក លោកដាវីឌចេញដំណើរឆ្ពោះទៅវាលរហោស្ថានបារ៉ាសនវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯសាំយូអែលលោកក៏ស្លាប់ទៅ នោះពួកជនជាតិអ៊ីស្រាអែលទាំងអស់ គេមូលគ្នា យំសោកនឹងលោក ហើយបញ្ចុះសពលោកក្នុងម៉ុងរបស់លោកនៅត្រង់រ៉ាម៉ា ឯដាវីឌលោកចេញទៅឯទីរហោស្ថានប៉ារ៉ានវិញ។ |
និងជនជាតិហូរី នៅតំបន់ភ្នំសៀរ រហូតដល់ជួរភ្នំអែលបារ៉ាន ដែលនៅជិតវាលរហោស្ថាន។
អ៊ីស្មាអែលរស់នៅក្នុងវាលរហោស្ថានស្រុកប៉ារ៉ាន ហើយម្តាយក៏ដណ្តឹងកូនស្រីជាតិអេស៊ីបម្នាក់ មកឲ្យធ្វើជាភរិយា។
ក្រោយមក គាត់ក៏បានស្លាប់នៅក្រុងគារយ៉ាត់-អើបា ពោលគឺក្រុងហេប្រូន ក្នុងស្រុកកាណាន។ អ៊ីព្រហ៊ីមមករៀបចំបញ្ចុះសពសារ៉ា និងធ្វើពិធីកាន់ទុក្ខ។
ជនជាតិកាណានដែលរស់នៅស្រុកនោះ ឃើញមរណទុក្ខនៅអថាត់ដូច្នេះ ក៏នាំគ្នាពោលថា៖ «ជនជាតិអេស៊ីបកើតទុក្ខខ្លាំងណាស់ហ្ន៎!»។ ហេតុនេះហើយបានជាគេហៅកន្លែងដែលនៅខាងនាយទន្លេយ័រដាន់នោះថា “អេបិល-មីសរ៉ែម”។
លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដាក៏ទៅសម្លាប់លោកយ៉ូអាប់ ហើយបញ្ចុះសពក្នុងដីភូមិដែលជាកម្មសិទ្ធិរបស់លោកយ៉ូអាប់នៅវាលរហោស្ថាន។
កាលស្តេចម៉ាណាសេស្លាប់ គេបានយកសពរបស់ស្តេចទៅបញ្ចុះក្នុងសួនឧទ្យាននៃរាជវាំង គឺសួនរបស់លោកអ៊ូសា ហើយស្តេចអាំម៉ូនជាកូនបានឡើងស្នងរាជ្យ។
កាលស្តេចម៉ាណាសេស្លាប់ គេបានបញ្ចុះសពរបស់គាត់នៅក្នុងរាជវាំង ហើយស្តេចអាំម៉ូន ជាកូនបានឡើងស្នងរាជ្យ។
ខ្ញុំស្នាក់នៅក្នុងស្រុករបស់មនុស្សកាចសាហាវ ហើយរស់នៅក្នុងចំណោមមនុស្សព្រៃផ្សៃដូច្នេះ វេទនាណាស់!
ដូនតារបស់អ្នករាល់គ្នាបាត់បង់ជីវិតអស់ទៅហើយ រីឯពួកណាពីក៏មិននៅរស់រហូតដែរ។
ជនជាតិអ៊ីស្រអែលក៏នាំគ្នាចាកចេញពីវាលរហោស្ថានស៊ីណៃ តាមលំដាប់លំដោយដែលកំណត់ទុកស្តីអំពីការចេញដំណើរនេះ។ ពពកឈប់នៅវាលរហោស្ថានប៉ារ៉ាន។
ពេលមកដល់ ពួកគេទៅជួបម៉ូសា និងហារូន ព្រមទាំងសហគមន៍អ៊ីស្រអែលទាំងមូល នៅកាដេសក្នុងវាលរហោស្ថានប៉ារ៉ាន។ ពួកគេបានរាយការណ៍ជម្រាបអ្នកទាំងពីរ និងសហគមន៍អ៊ីស្រអែលទាំងមូលដោយបង្ហាញផ្លែឈើរបស់ស្រុកនោះផង។
ម៉ូសាក៏ចាត់ពួកគេពីវាលរហោស្ថានប៉ារ៉ានឲ្យទៅ ស្របតាមបញ្ជារបស់អុលឡោះតាអាឡា។ បុរសទាំងនោះសុទ្ធតែជាមេដឹកនាំរបស់ជនជាតិអ៊ីស្រអែល
សហគមន៍ទាំងមូលបានឃើញហារូនផុតដង្ហើម ហើយកូនចៅអ៊ីស្រអែលទាំងអស់នាំគ្នាកាន់ទុក្ខហារូន អស់រយៈពេលសាមសិបថ្ងៃ។
អស់អ្នកដែលគោរពប្រណិប័តន៍អុលឡោះ បាននាំគ្នាបញ្ចុះសពលោកស្ទេផាន និងយំសោកយ៉ាងខ្លាំងទៀតផង។
ជនជាតិអ៊ីស្រអែលនាំគ្នាកាន់ទុក្ខម៉ូសា អស់រយៈពេលសាមសិបថ្ងៃ នៅវាលទំនាបស្រុកម៉ូអាប់ ពួកគេយំកាន់ទុក្ខគាត់រហូតទាល់តែផុតកំណត់ ពេលសាមសិបថ្ងៃនោះ។
លោកអែលកាណា និងគ្រួសារគាត់ ក្រោកពីព្រលឹមថ្វាយបង្គំអុលឡោះតាអាឡា រួចនាំគ្នាត្រឡប់ទៅផ្ទះរបស់គេ នៅឯរ៉ាម៉ាវិញ។ លោកអែលកាណារួមរស់ជាមួយនាងហាណា ជាប្រពន្ធ ហើយអុលឡោះតាអាឡាក៏នឹកឃើញនាង។
នៅគ្រានោះ សាំយូអែលទទួលមរណភាពផុតទៅហើយ ប្រជាជនអ៊ីស្រអែលទាំងមូលនាំគ្នាកាន់ទុក្ខ ហើយធ្វើពិធីបញ្ចុះសពគាត់នៅរ៉ាម៉ា ជាភូមិកំណើតរបស់គាត់។ នៅជំនាន់នោះស្តេចសូលបានលុបបំបាត់គ្រូអន្ទងខ្មោច និងគ្រូខាបព្រលឹងចេញពីស្រុកអ៊ីស្រអែល។
បន្ទាប់មក គាត់វិលត្រឡប់ទៅគេហដ្ឋានរបស់គាត់នៅរ៉ាម៉ាវិញ គឺទីនោះហើយដែលគាត់កាត់ក្តីឲ្យជនជាតិអ៊ីស្រអែល និងសង់អាសនៈមួយជូនអុលឡោះតាអាឡា។