Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 13:3 - អាល់គីតាប

3 ម៉ូសា​ក៏​ចាត់​ពួក​គេ​ពី​វាល​រហោ‌ស្ថាន​ប៉ារ៉ាន​ឲ្យ​ទៅ ស្រប​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា។ បុរស​ទាំង​នោះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ដូច្នេះ លោក​ម៉ូសេ​ក៏​ចាត់​ពួក‌គេ​ពី​ទី​រហោ‌ស្ថាន​ប៉ារ៉ាន​ឲ្យ​ទៅ​តាម​បង្គាប់​របស់​ព្រះ‌យេហូវ៉ា។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 លោក​ម៉ូសេ​ក៏​ចាត់​ពួក​គេ​ពី​វាល​រហោ‌ស្ថាន​ប៉ារ៉ាន​ឲ្យ​ទៅ ស្រប​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់។ បុរស​ទាំង​នោះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 រួច​ម៉ូសេ​ក៏​ចាត់​ពួក​នោះ​ពី​ទី​រហោ‌ស្ថាន​ប៉ារ៉ាន​ទៅ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មេ​លើ​ពួក​កូន​ចៅ​អ៊ីស្រាអែល

សូមមើលជំពូក ចម្លង




ជន‌គណនា 13:3
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ជន‌ជាតិ​អ៊ីស្រ‌អែល​ក៏​នាំ​គ្នា​ចាក​ចេញ​ពី​វាល​រហោ‌ស្ថាន​ស៊ីណៃ តាម​លំដាប់​លំដោយ​ដែល​កំណត់​ទុក​ស្តី​អំពី​ការ​ចេញ​ដំណើរ​នេះ។ ពពក​ឈប់​នៅ​វាល​រហោ‌ស្ថាន​ប៉ារ៉ាន។


បន្ទាប់​មក ប្រជា‌ជន​ចាក​ចេញ​ពី​ហាសិរ៉ូត ទៅ​បោះ​ជំរំ​នៅ​វាល​រហោ‌ស្ថាន​ប៉ារ៉ាន។


«ចូរ​ចាត់​មនុស្ស​ឲ្យ​ទៅ​សង្កេត​មើល​ស្រុក​កាណាន ដែល​យើង​ប្រគល់​ឲ្យ​កូន​ចៅ​អ៊ីស្រ‌អែល​នោះ​ទៅ។ ត្រូវ​ចាត់​មនុស្ស​ម្នាក់​ពី​កុល‌សម្ព័ន្ធ​នី​មួយៗ ហើយ​អ្នក​ទាំង​នោះ​ត្រូវ​តែ​ជា​មេ​ដឹក​នាំ»។


ពេល​មក​ដល់ ពួក​គេ​ទៅ​ជួប​ម៉ូសា និង​ហារូន ព្រម​ទាំង​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល នៅ​កាដេស​ក្នុង​វាល​រហោ‌ស្ថាន​ប៉ារ៉ាន។ ពួក​គេ​បាន​រាយ​ការណ៍​ជម្រាប​អ្នក​ទាំង​ពីរ និង​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល​ដោយ​បង្ហាញ​ផ្លែ​ឈើ​របស់​ស្រុក​នោះ​ផង។


ដែល​មាន​រាយ​ឈ្មោះ​ដូច​ត​ទៅ: កុល‌សម្ព័ន្ធ​រូបេន គឺ​លោក​សាំមួរ ជា​កូន​របស់​លោក​សាគើរ។


ឪពុក​របស់​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ធ្វើ​ដូច្នេះ នៅ​ពេល​ដែល​ខ្ញុំ​ចាត់​ពួក​គេ ពី​កាដេស–បារនា ឲ្យ​ទៅ​ពិនិត្យ​មើល​ស្រុក​ដែរ។


«អ្នក​ដែល​ត្រូវ​ចាត់​ចែង​បែង​ចែក​ទឹក​ដី គឺ​អ៊ីមុាំ​អេឡាសារ និង​យ៉ូស្វេ​ជា​កូន​របស់​នូន។


«បន្ទាប់​មក យើង​ចាក​ចេញ​ពី​ភ្នំ​ហោរែប ឆ្លង​កាត់​វាល​រហោ‌ស្ថាន​ទាំង​មូល​នេះ ជា​វាល​រហោ‌ស្ថាន​ដ៏​ធំ​គួរ​ឲ្យ​ស្ញែង​ខ្លាច ដូច​អ្នក​រាល់​គ្នា​ឃើញ​ស្រាប់​ហើយ។ យើង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ភ្នំ​របស់​ជន‌ជាតិ​អាម៉ូ‌រី ដូចអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង​បាន​បង្គាប់។ ពេល​មក​ដល់​កាដេស–បារណា


ខ្ញុំ​យល់​ឃើញ​ថា​គំនិត​នោះ​ល្អ ខ្ញុំ​ក៏​ចាត់​មនុស្ស​ដប់​ពីរ​នាក់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា គឺ​ម្នាក់​តំណាង​កុល‌សម្ព័ន្ធ​មួយ ឲ្យ​ទៅ។


អុលឡោះ‌តាអាឡា​បង្គាប់​អ្នក​រាល់​គ្នា​នៅ​កាដែស–បារណា ថា “ចូរ​ទៅ​ចាប់​យក​ទឹក​ដី ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ចុះ!”។ ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​បះ​បោរ​ប្រឆាំង​នឹង​បញ្ជា​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​ពុំ​បាន​ជឿ​លើ​អុលឡោះហើយ​ពុំ​ស្តាប់​តាម​សំឡេង​របស់​អុលឡោះ​ទេ។


នៅ​គ្រា​នោះ សាំយូ‌អែល​ទទួល​មរណ‌ភាព។ ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​បាន​មក​ជួប​ជុំ​គ្នា ធ្វើ​ពិធី​កាន់​ទុក្ខ​សព​គាត់។ គេ​យក​សព​គាត់​ទៅ​បញ្ចុះ​ក្នុង​ភូមិ​ដ្ឋាន​របស់​គាត់​នៅ​រ៉ាម៉ា។ បន្ទាប់​មក ទត​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន​បារ៉ា‌សន​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម