អ៊ីសាហាក់តបវិញថា៖ «កូនបាញ់សត្វបានរហ័សណាស់!»។ យ៉ាកកូបឆ្លើយថា៖ «មកពីអុលឡោះតាអាឡាជាម្ចាស់របស់លោកឪពុកបានជួយកូន»។
១ សាំយូអែល 21:2 - អាល់គីតាប ទតឆ្លើយទៅអ៊ីមុាំអហ៊ីម៉ាឡេកថា៖ «ស្តេចបានបង្គាប់មកខ្ញុំថា “កុំឲ្យអ្នកណាម្នាក់ដឹងអំពីកិច្ចការដែលយើងបញ្ជាដល់អ្នក ព្រមទាំងចាត់អ្នកឲ្យទៅបំពេញនេះឡើយ”។ ខ្ញុំក៏បានណាត់ជួបទាហានរបស់ខ្ញុំនៅកន្លែងមួយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដាវីឌឆ្លើយថា៖ «ស្តេចបានបង្គាប់ការមកខ្ញុំថា "កុំឲ្យអ្នកណាដឹងអ្វីពីដំណើរដែលយើងចាត់ឯងឲ្យទៅធ្វើនោះ ឬពីសេចក្ដីដែលយើងបានបង្គាប់ដល់ឯងឡើយ" ឯខ្ញុំបានតម្រូវឲ្យពួកកំលោះៗនៅចាំត្រង់កន្លែងមួយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកដាវីឌឆ្លើយទៅលោកបូជាចារ្យអហ៊ីម៉ាឡេកថា៖ «ព្រះករុណាបានបង្គាប់មកខ្ញុំថា “កុំឲ្យអ្នកណាម្នាក់ដឹងអំពីកិច្ចការដែលយើងបញ្ជាដល់អ្នក ព្រមទាំងចាត់អ្នកឲ្យទៅបំពេញនេះឡើយ”។ ខ្ញុំក៏បានណាត់ជួបទាហានរបស់ខ្ញុំនៅកន្លែងមួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដាវីឌឆ្លើយថា ស្តេចទ្រង់បានបង្គាប់ការមកខ្ញុំ ដោយថា កុំឲ្យអ្នកណាដឹងអ្វីពីដំណើរ ដែលអញចាត់ឯងឲ្យទៅធ្វើនោះ ឬពីសេចក្ដីដែលអញបានបង្គាប់ដល់ឯងឡើយ ឯខ្ញុំបានដំរូវឲ្យពួកកំឡោះៗនៅចាំត្រង់កន្លែង១នោះ |
អ៊ីសាហាក់តបវិញថា៖ «កូនបាញ់សត្វបានរហ័សណាស់!»។ យ៉ាកកូបឆ្លើយថា៖ «មកពីអុលឡោះតាអាឡាជាម្ចាស់របស់លោកឪពុកបានជួយកូន»។
ណាពីចាស់ពោលទៅអ្នកនាំសាររបស់អុលឡោះថា៖ «ខ្ញុំក៏ជាណាពីដែរ មានម៉ាឡាអ៊ីកាត់បានមកប្រាប់ខ្ញុំ ក្នុងនាមរបស់អុលឡោះតាអាឡាដូចតទៅ: “ចូរទៅនាំគាត់មកផ្ទះអ្នក ដើម្បីឲ្យគាត់បរិភោគអាហារ និងទឹកផង”»។ តាមពិតគាត់និយាយកុហកទេ។
សូមនាំខ្ញុំចេញឆ្ងាយពីផ្លូវខុសឆ្គង ហើយជួយឲ្យខ្ញុំប្រតិបត្តិតាម ហ៊ូកុំរបស់ទ្រង់!
នៅថ្ងៃដដែលនោះ ខ្មាំងសត្រូវទៅដល់ណូប គេប្រើកម្លាំងគំរាមកំហែងភ្នំស៊ីយ៉ូន គឺគំរាមកំហែងក្រុងយេរូសាឡឹម។
លោកយ៉ាកកូបបានចាត់អ្នកខ្លះឲ្យមក ហើយមុនពេលដែលអ្នកទាំងនោះមកដល់ លោកពេត្រុសតែងបរិភោគរួមជាមួយពួកបងប្អូនសាសន៍ដទៃ តែពេលអ្នកទាំងនោះមកដល់ គាត់បែរជាដកខ្លួនថយចេញដាច់ឡែក ពីបងប្អូនសាសន៍ដទៃ ព្រោះគាត់ខ្លាចបងប្អូនសាសន៍យូដា។
កុំនិយាយកុហកគ្នាទៅវិញទៅមកឡើយ ដ្បិតបងប្អូនបានដោះជីវិតចាស់ និងទម្លាប់អាក្រក់ទាំងប៉ុន្មានរបស់ជីវិតនោះចោលហើយ
ស្តេចសូលសួរនាងមិកាល់ថា៖ «ហេតុដូចម្តេចបានជាឯងបញ្ឆោតឪពុកបែបនេះ? ហេតុដូចម្តេចបានជាឯងទុកឲ្យសត្រូវរបស់ឪពុករត់រួច?»។ នាងមិកាល់ជម្រាបថា៖ «គឺគាត់ទេតើដែលប្រាប់ខ្ញុំថា “ទុកឲ្យអញទៅចុះ! បើមិនដូច្នោះទេ អញនឹងសម្លាប់ឯងចោល”»។
ឥឡូវនេះតើលោកមានអ្វីខ្លះ? សូមលោកផ្តល់នំបុ័ងប្រាំ ឬអ្វីផ្សេងទៀតដែលលោកមានមកឲ្យខ្ញុំផង»។
ទតមានប្រសាសន៍ទៅកាន់លោកអបៀរថើរថា៖ «ពីថ្ងៃមុន ពេលឃើញដូអេក ជាជនជាតិអេដុមនៅភូមិណូប ខ្ញុំដឹងថា គាត់ប្រាកដជាទៅរាយការណ៍ជម្រាបស្តេចមិនខាន។ ដូច្នេះ រូបខ្ញុំនេះហើយដែលបានធ្វើឲ្យក្រុមគ្រួសាររបស់លោកស្លាប់ទាំងអស់គ្នា។
លោកដូអេក ជនជាតិអេដុម ដែលឈរនៅជាមួយអ្នកបម្រើរបស់ស្តេចសូល ជម្រាបស្តេចថា៖ «ខ្ញុំបានឃើញកូនរបស់លោកអ៊ីសាយទៅភូមិណូប ជួបនឹងលោកអហ៊ីម៉ាឡេក ជាកូនរបស់លោកអហ៊ីទូប។