Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 19:17 - អាល់គីតាប

17 ស្តេច​សូល​សួរ​នាង​មិកាល់​ថា៖ «ហេតុ​ដូច​ម្តេច​បាន​ជា​ឯង​បញ្ឆោត​ឪពុក​បែប​នេះ? ហេតុ​ដូច​ម្តេច​បាន​ជា​ឯង​ទុក​ឲ្យ​សត្រូវ​របស់​ឪពុក​រត់​រួច?»។ នាង​មិកាល់​ជម្រាប​ថា៖ «គឺ​គាត់​ទេ​តើ​ដែល​ប្រាប់​ខ្ញុំ​ថា “ទុក​ឲ្យ​អញ​ទៅ​ចុះ! បើ​មិន​ដូច្នោះ​ទេ អញ​នឹង​សម្លាប់​ឯង​ចោល”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ស្ដេច​សូល​សួរ​មីកាល​ថា៖ «ម្តេច​ក៏​ឯង​បញ្ឆោត​បិតា ហើយ​ទុក​ឲ្យ​សត្រូវ​រត់​រួច​ទៅ​ដូច្នេះ?» មីកាល​ទូល​ឆ្លើយ​ថា៖ «គាត់​បាន​កំហែង​ខ្ញុំ​ម្ចាស់​ថា "ចូរ​ឲ្យ​ខ្ញុំ​ទៅ ចង់​ឲ្យ​ខ្ញុំ​សម្លាប់​ឯង​ឬ?"»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ព្រះ‌បាទ​សូល​សួរ​ព្រះ‌នាង​មិកាល់​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ឯង​បញ្ឆោត​បិតា​បែប​នេះ? ហេតុ​ដូច​ម្ដេច​បាន​ជា​ឯង​ទុក​ឲ្យ​សត្រូវ​របស់​បិតា​រត់​រួច?»។ ព្រះ‌នាង​មិកាល់​ទូល​ថា៖ «គឺ​គាត់​ទេ​តើ​ដែល​ប្រាប់​ខ្ញុំ​ម្ចាស់​ថា “ទុក​ឲ្យ​អញ​ទៅ​ចុះ! បើ​មិន​ដូច្នោះ​ទេ អញ​នឹង​សម្លាប់​ឯង​ចោល”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ដូច្នេះសូល​ទ្រង់​សួរ​មីកាល​ថា ម្តេច​ក៏​ឯង​បញ្ឆោត​អញ ហើយ​ទុក​ឲ្យ​សត្រូវ​អញ​រួច​ទៅ​ដូច្នេះ មីកាល​ទូល​ឆ្លើយ​ថា គាត់​បាន​កំហែង​ខ្ញុំ​ម្ចាស់​ថា ចូរ​ឲ្យ​អញ​ទៅ ចង់​ឲ្យ​អញ​សំឡាប់​ឯង​ឬ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 19:17
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​អ្នក​ដែល​ស្តេច​អាប់‌សា‌ឡុម​ចាត់​ឲ្យ​ដេញ​តាម បាន​មក​ដល់​ផ្ទះ​ស្ត្រី​នោះ ហើយ​សួរ​ថា៖ «តើ​លោក​អហ៊ី‌ម៉ាស់ និង​លោក​យ៉ូណា‌ថាន​នៅ​ឯ​ណា?»។ គាត់​ឆ្លើយ​ថា៖ «ពួក​គាត់​ឆ្លង​ផុត​ទៅ​ហើយ»។ ពួក​គេ​រុក​រក​តែ​ពុំ​បាន​ប្រទះ​ឃើញ​អ្នក​ទាំង​ពីរ​ទេ ដូច្នេះ ពួក​គេ​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ។


លោក​អប៊ី‌នើរ​ពោល​មក​កាន់​លោក​អេសា‌អែល​ទៀត​ថា៖ «ចូរ​ឈប់​ដេញ​តាម​ខ្ញុំ​ទៅ! ហេតុ​អ្វី​បាន​ជា​បង្ខំ​ខ្ញុំ​ឲ្យ​សម្លាប់​អ្នក? ធ្វើ​ដូច្នេះ នៅ​ពេល​ក្រោយ តើ​ឲ្យ​ខ្ញុំ​មើល​មុខ​លោក​យ៉ូអាប់ ជា​បង​របស់​អ្នក​ដូច​ម្តេច​បាន?»។


ស្តេច​អហាប់​មាន​ប្រសាសន៍​មក​គាត់​ថា៖ «នែ៎​សត្រូវ​អើយ! តើ​អ្នក​មក​ជួប​យើង​ទៀត ហើយ​ឬ?»។ អេលី‌យ៉េស​ជម្រាប​ថា៖ «ខ្ញុំ​មក​ជួប​ស្តេច ព្រោះ​ស្តេច​លក់​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​បំណងអុលឡោះ‌តាអាឡា។


ស្តេច​ហេរ៉ូដ​យល់​ថា​ពួក​ហោរា‌ចារ្យ​បាន​បំបាក់​មុខ​គាត់ គាត់​ខឹង​ក្រៃ‌លែង ហើយ​ចេញ​បញ្ជា​ឲ្យ​គេ​សម្លាប់​ក្មេង​ប្រុសៗ​ទាំង​អស់ ដែល​មាន​អាយុ​ពី​ពីរ​ខួប​ចុះ​មក នៅ​ភូមិ​បេថ្លេហិម និង​ភូមិ​ជិត​ខាង គឺ​គិត​ចាប់​តាំង​ពី​ពេល​កំណត់​ដែល​ផ្កាយ​ត្រូវ​រះ ដូច​គាត់​បាន​សួរ​បញ្ជាក់​ពួក​ហោរា‌ចារ្យ។


ឥឡូវ​នេះ តើ​បង​ប្អូន​ចាត់​ទុក​ខ្ញុំ​ជា​សត្រូវ មក​ពី​ខ្ញុំ​និយាយ​សេចក្ដី​ពិត​ឬ?


នៅ​ពេល​ដែល​ស្តេច​សូល​ចាត់​ទាហាន​ឲ្យ​ទៅ​ចាប់​ទត​នោះ នាង​មិកាល់​ប្រាប់​ថា៖ «គាត់​ឈឺ»។


ពួក​ទាហាន​វិល​ទៅ​វិញ ហើយ​ឃើញ​តែ​រូប​បដិមា​នៅ​លើ​គ្រែ និង​ស្បែក​ពពែ​នៅ​លើ​ខ្នើយ។


ស្តេច​ក៏​បញ្ជា​ទៅ​កង​រក្សា ដែល​ឈរ​នៅ​ជុំ‌វិញ​ស្តេច​ថា៖ «ចូរ​នាំ​គ្នា​សម្លាប់​ពួក​អ៊ីមុាំ​ជា​អ្នក​បម្រើ​របស់អុលឡោះ‌តាអាឡា ចោល​ទៅ ព្រោះ​ពួក​គេ​បាន​ចូល​ដៃ​ជា​មួយ​ទត​ដែរ គឺ​ពួក​គេ​ដឹង​ថា ទត​រត់​គេច​ខ្លួន តែ​ពួក​គេ​មិន​បាន​ប្រាប់​យើង​ទេ!»។ ប៉ុន្តែ អ្នក​បម្រើ​របស់​ស្តេច​សូល មិន​ព្រម​លើក​ដៃ​សម្លាប់​ពួក​អ៊ីមុាំ​ជា​អ្នក​បម្រើ​របស់អុលឡោះ‌តាអាឡា​ឡើយ។


ពេល​ស្ត្រី​នោះ​ឃើញ​សាំយូ‌អែល នាង​ស្រែក​ឡើង​យ៉ាង​ខ្លាំង ហើយ​សួរ​ស្តេច​សូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ស្តេច​បញ្ឆោត​ខ្ញុំ​ដូច្នេះ អ្នក​ជា​ស្តេច​សូល​ទេ​តើ!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម