អុលឡោះតាអាឡាបានប្រោសប្រណីសារ៉ា ស្របតាមសេចក្តីដែលទ្រង់មានបន្ទូលទុក គឺប្រព្រឹត្តចំពោះគាត់ ស្របតាមបន្ទូលរបស់ទ្រង់។
១ សាំយូអែល 2:21 - អាល់គីតាប អុលឡោះតាអាឡាប្រោសប្រណីដល់នាងហាណា នាងក៏មានផ្ទៃពោះជាបន្តបន្ទាប់ ហើយសំរាលបានកូនប្រុសបីនាក់ និងស្រីពីរនាក់។ រីឯកុមារសាំយូអែលមានវ័យចំរើនធំឡើងនៅចំពោះអុលឡោះតាអាឡា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយមក ព្រះយេហូវ៉ាក៏ប្រោសប្រទានឲ្យនាងហាណាមានទម្ងន់ បង្កើតបានកូនប្រុសបី កូនស្រីពីរទៀត ហើយកុមារសាំយូអែលនោះ ក៏មានវ័យធំឡើងនៅចំពោះព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ប្រោសប្រណីដល់នាងហាណា នាងក៏មានផ្ទៃពោះជាបន្តបន្ទាប់ ហើយសម្រាលបានកូនប្រុសបីនាក់ និងស្រីពីរនាក់។ រីឯកុមារសាំយូអែលមានវ័យចម្រើនធំឡើងនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយមក ព្រះយេហូវ៉ាទ្រង់ក៏ប្រោសប្រទានឲ្យនាងហាណាមានទំងន់ បង្កើតបានកូនប្រុស៣កូនស្រី២ទៀត ឯសាំយូអែល ជាក្មេងតូចនោះ ក៏មានវ័យធំឡើងនៅចំពោះព្រះយេហូវ៉ា។ |
អុលឡោះតាអាឡាបានប្រោសប្រណីសារ៉ា ស្របតាមសេចក្តីដែលទ្រង់មានបន្ទូលទុក គឺប្រព្រឹត្តចំពោះគាត់ ស្របតាមបន្ទូលរបស់ទ្រង់។
ពេលនោះ កូននឹងបានគាប់ចិត្តអុលឡោះគាប់ចិត្តមនុស្សផងទាំងពួង ហើយកូននឹងមានកេរ្តិ៍ឈ្មោះល្អ។
«សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ដ្បិតទ្រង់គាប់ចិត្តមក រំដោះប្រជារាស្ដ្ររបស់ទ្រង់។
កុមារយ៉ះយ៉ាមានវ័យចំរើនឡើងជាលំដាប់ ទាំងខាងរូបកាយ ទាំងខាងវិញ្ញាណ។ គាត់រស់នៅតែក្នុងវាលរហោស្ថាន រហូតដល់ថ្ងៃដែលគាត់បង្ហាញខ្លួនឲ្យប្រជារាស្ដ្រអ៊ីស្រអែលឃើញ។
កុមារអ៊ីសាមានវ័យចំរើនឡើងជាលំដាប់ មានកម្លាំងកាន់តែមាំមួនឡើង និងពោរពេញទៅដោយប្រាជ្ញាញាណ។ អុលឡោះគាប់ចិត្តនឹងអ៊ីសាណាស់។
អ៊ីសាមានវ័យចំរើនឡើង ហើយមានប្រាជ្ញាកាន់តែវាងវៃ ជាទីគាប់ចិត្តអុលឡោះ និងជាទីពេញចិត្តមនុស្សផងទាំងពួង។
ភរិយារបស់លោកម៉ាណូអា បង្កើតបានកូនប្រុសមួយដែលគាត់ដាក់ឈ្មោះថា សាំសុន។ កូននោះមានវ័យចំរើនធំឡើង ហើយអុលឡោះតាអាឡាប្រទានពរគាត់។
រីឯកុមារសាំយូអែលមានវ័យចំរើនធំឡើងជាទីគាប់ចិត្តអុលឡោះតាអាឡា និងជាទីពេញចិត្តរបស់មនុស្សម្នាទាំងឡាយ។
សាំយូអែលមានវ័យចំរើនធំឡើង អុលឡោះតាអាឡានៅជាមួយគាត់ ហើយគ្រប់សេចក្តីដែលគាត់ថ្លែងក្នុងនាមរបស់ទ្រង់សុទ្ធតែបានសម្រេចទាំងអស់។