១ សាំយូអែល 2:20 - អាល់គីតាប20 លោកអេលីជូនពរលោកអែលកាណា និងនាងហាណាថា៖ «សូមអុលឡោះតាអាឡាប្រោសប្រទាន ឲ្យអ្នកមានកូនផ្សេងទៀត ជាមួយស្ត្រីនេះ ជំនួសកូនដែលនាងបានជូនទៅអុលឡោះតាអាឡា!»។ បន្ទាប់មកពួកគេវិលត្រឡប់ទៅផ្ទះវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 លោកអេលីបានឲ្យពរដល់លោកអែលកាណា និងប្រពន្ធថា៖ «សូមព្រះយេហូវ៉ាប្រទានឲ្យអ្នកមានកូនតាមរយៈស្រ្តីនេះ ជំនួសកូនដែលនាងបានទូលសូមពីព្រះយេហូវ៉ា» ហើយគេក៏វិលត្រឡប់ទៅផ្ទះវិញ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 លោកអេលីជូនពរលោកអែលកាណា និងនាងហាណាថា៖ «សូមព្រះអម្ចាស់ប្រោសប្រទានឲ្យអ្នកមានកូនផ្សេងទៀត ជាមួយស្ត្រីនេះ ជំនួសកូនដែលនាងបានថ្វាយទៅព្រះអម្ចាស់ !»។ បន្ទាប់មក ពួកគេវិលត្រឡប់ទៅផ្ទះវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 នោះអេលី លោកឲ្យពរដល់អែលកាណា នឹងប្រពន្ធផងថា សូមព្រះយេហូវ៉ាប្រទានឲ្យអ្នកបានពូជពង្ស ដោយសារស្រីនេះ ជំនួសកូននេះដែលនាងបានសូមពីទ្រង់ រួចគេក៏ត្រឡប់វិលទៅផ្ទះវិញ សូមមើលជំពូក |
នាងទូរអាអង្វរអុលឡោះដោយសច្ចាថា៖ «ឱ! អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលអើយ! សូមមើលមកខ្ញុំ ដែលកំពុងតែមានទុក្ខព្រួយ សូមនឹកដល់ខ្ញុំ ហើយកុំបំភ្លេចខ្ញុំឡើយ។ ប្រសិនបើទ្រង់ប្រោសប្រទានឲ្យខ្ញុំមានកូនប្រុសមួយ ខ្ញុំនឹងយកកូននោះមកជូនទ្រង់ ដើម្បីឲ្យនៅបម្រើទ្រង់អស់មួយជីវិត ហើយសក់របស់វានឹងមិនត្រូវកោរ ឬកាត់ឡើយ»។
ពួកចាស់ទុំ និងប្រជាជនទាំងមូលនៅមាត់ទ្វារក្រុងបានឆ្លើយថា៖ «យើងទាំងអស់គ្នាជាសាក្សីហើយ! សូមអុលឡោះតាអាឡាប្រោសប្រទានឲ្យស្ត្រីដែលចូលក្នុងគ្រួសារអ្នក បានដូចជាលោកស្រីរ៉ាជែល និងលោកស្រីលេអា ដែលបានបង្កើតជនជាតិអ៊ីស្រអែលដែរ! សូមឲ្យអ្នកមានសម្បត្តិស្តុកស្តម្ភនៅភូមិអេប្រាតា និងមានកេរ្តិ៍ឈ្មោះល្បីនៅភូមិបេថ្លេហិម។
តើអុលឡោះមិនបានផ្សំផ្គុំអ្នកទាំងពីរ ឲ្យទៅជារូបកាយតែមួយ មានចិត្តគំនិតតែមួយទេឬ? ទ្រង់ធ្វើដូច្នេះ ក្នុងគោលបំណងអ្វី? គឺឲ្យអ្នកទាំងពីរបង្កើតកូនចៅ ដែលជាអំណោយទានរបស់អុលឡោះ។ ហេតុនេះ ចូរកាន់ចិត្តគំនិតឲ្យបានល្អ គឺម្នាក់ៗមិនត្រូវក្បត់ចិត្តភរិយា ដែលខ្លួនបានរៀបការតាំងពីក្មេងនោះឡើយ។