Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 2:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ក្រោយ​មក ព្រះ‌យេហូវ៉ា​ក៏​ប្រោស‌ប្រទាន​ឲ្យ​នាង​ហា‌ណា​មាន​ទម្ងន់ បង្កើត​បាន​កូន​ប្រុស​បី កូន​ស្រី​ពីរ​ទៀត ហើយ​កុមារ​សាំយូ‌អែល​នោះ ក៏​មាន​វ័យ​ធំ​ឡើង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ព្រះ‌អម្ចាស់​ប្រោស‌ប្រណី​ដល់​នាង​ហាណា នាង​ក៏​មាន​ផ្ទៃ​ពោះ​ជា​បន្ត​បន្ទាប់ ហើយ​សម្រាល​បាន​កូន​ប្រុស​បី​នាក់ និង​ស្រី​ពីរ​នាក់។ រីឯ​កុមារ​សាំយូ‌អែល​មាន​វ័យ​ចម្រើន​ធំ​ឡើង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ក្រោយ​មក ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រោស‌ប្រទាន​ឲ្យ​នាង​ហាណាមាន​ទំងន់ បង្កើត​បាន​កូន​ប្រុស​៣​កូន​ស្រី​២​ទៀត ឯ​សាំយូ‌អែល ជា​ក្មេង​តូច​នោះ ក៏​មាន​វ័យ​ធំ​ឡើង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 អុលឡោះ‌តាអាឡា​ប្រោស​ប្រណី​ដល់​នាង​ហាណា នាង​ក៏​មាន​ផ្ទៃ​ពោះ​ជា​បន្ត​បន្ទាប់ ហើយ​សំរាល​បាន​កូន​ប្រុស​បី​នាក់ និង​ស្រី​ពីរ​នាក់។ រីឯ​កុមារ​សាំយូ‌អែល​មាន​វ័យ​ចំរើន​ធំ​ឡើង​នៅ​ចំពោះអុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 2:21
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​បាន​ប្រោស​ប្រណី​លោក​ស្រី​សារ៉ា ដូច​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល គឺ​ព្រះ‌យេហូវ៉ា​បាន​ប្រព្រឹត្ត​ចំពោះ​លោក​ស្រី​សារ៉ា ដូច​ព្រះ‌អង្គ​បាន​សន្យា។


មើល៍ កូន​ចៅ​ជា​មត៌ក​មក​ពី​ព្រះ‌យេហូវ៉ា ហើយ​ផល​ដែល​កើត​ពី​ផ្ទៃ ជា​រង្វាន់​ដែល​ព្រះ‌អង្គ​ប្រទាន។


យ៉ាង​នោះ ឯង​នឹង​បាន​ប្រកប​ដោយ​គុណ និង​បំណង​ល្អ​ចំពោះ​ព្រះ ហើយ​មនុស្ស​ផង។


«សូម​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល បាន​ប្រកប​ដោយ​ព្រះពរ ដ្បិត​ព្រះ‌អង្គ​បាន​ទត​មើល​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​ក៏​បាន​ប្រោស​លោះ​គេ។


កូន​នោះ មាន​វ័យ​ចម្រើន​ឡើង​ជា​លំដាប់ ហើយ​មាន​ភាព​រឹង​មាំ​ខាង​វិញ្ញាណ​ជា​ខ្លាំង ក៏​រស់​នៅ​តែ​ក្នុង​ទី​រហោ‌ស្ថាន រហូត​ដល់​ថ្ងៃ​ដែល​គាត់​បង្ហាញ​ខ្លួន​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​បាន​ឃើញ។


ព្រះ‌ឱរស​មាន​វ័យ​ចម្រើន​ឡើង ហើយ​មាន​កម្លាំង​ខ្លាំង ប្រកប​ដោយ​ប្រាជ្ញា​ពោរ‌ពេញ ហើយ​ព្រះ‌គុណ​នៃ​ព្រះ​ក៏​សណ្ឋិត​លើ​ព្រះ‌អង្គ។


ព្រះ‌យេស៊ូវ​មាន​វ័យ​ចម្រើន​ឡើង ទាំង​ប្រាជ្ញា និង​កេរ្តិ៍​ឈ្មោះ ហើយ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ និង​ចិត្ត​មនុស្ស​ផង​ទាំង​ពួង។


ស្ត្រី​នោះ​ក៏​បង្កើត​បាន​កូន​ប្រុស​មួយ ដាក់​ឈ្មោះ​ថា សាំសុន កូន​នោះ​ក៏​មាន​វ័យ​ធំ​ឡើង ហើយ​ព្រះ‌យេហូវ៉ា​ប្រទាន​ពរ​គាត់។


កុមារ​សាំយូ‌អែល​ក៏​ចេះ​តែ​មាន​វ័យ​ធំ​ឡើង ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​គាប់​ចិត្ត​មនុស្ស​លោក​កាន់​តែ​ច្រើន​ឡើង។


សាំយូ‌អែល​កាន់​តែ​ធំ​ឡើង ព្រះ‌យេហូវ៉ា​ក៏​គង់​ជា‌មួយ ហើយ​មិន​ឲ្យ​ពាក្យ​ទំនាយ​ណា​មួយ​របស់​លោក​ជ្រុះ​ធ្លាក់​បាត់​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម