១ សាំយូអែល 2:22 - អាល់គីតាប22 លោកអេលីមានវ័យកាន់តែចាស់ជរាណាស់ហើយ គាត់ឮគេនិយាយពីអំពើផ្សេងៗ ដែលកូនប្រុសទាំងពីររបស់គាត់បានប្រព្រឹត្តចំពោះជនជាតិអ៊ីស្រអែលទាំងមូល ជាពិសេស គាត់ឮថា កូនរបស់គាត់តែងតែដេកជាមួយស្រីៗ ដែលធ្វើការនៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 ឥឡូវនេះ លោកអេលីចាស់ណាស់ហើយ គាត់បានឮពីការទាំងប៉ុន្មាន ដែលកូនរបស់គាត់បានប្រព្រឹត្តចំពោះពួកអ៊ីស្រាអែលទាំងអស់ ព្រមទាំងអំពើដែលគេតែងដេកជាមួយពួកស្រីៗ ជាអ្នកធ្វើការងារនៅមាត់ទ្វារត្រសាលជំនុំផង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 លោកអេលីមានវ័យកាន់តែចាស់ជរាណាស់ហើយ លោកឮគេនិយាយពីអំពើផ្សេងៗដែលកូនប្រុសទាំងពីររបស់លោកបានប្រព្រឹត្តចំពោះជនជាតិអ៊ីស្រាអែលទាំងមូល ជាពិសេស លោកឮថា កូនរបស់លោកតែងតែដេកជាមួយស្រីៗដែលធ្វើការនៅមាត់ទ្វារព្រះពន្លា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 រីឯអេលី លោកចាស់ណាស់ហើយ លោកក៏បានឮពីការទាំងប៉ុន្មាន ដែលពួកកូនខ្លួនបានប្រព្រឹត្តដល់ពួកអ៊ីស្រាអែលទាំងអស់ ព្រមទាំងអំពើ ដែលគេតែងដេកនឹងពួកស្រីៗ ជាអ្នកធ្វើការងារនៅមាត់ទ្វារត្រសាលជំនុំផង សូមមើលជំពូក |
អ៊ីមុាំរបស់អ្នក នាំគ្នាបំពានលើហ៊ូកុំរបស់យើង និងបន្ថោកទីសក្ការៈរបស់យើង។ ពួកគេមិនចេះសំគាល់មើលថា អ្វីវិសុទ្ធឬមិនវិសុទ្ធ ហើយក៏មិនបង្រៀនប្រជាជនឲ្យស្គាល់អ្វីបរិសុទ្ធ និងអ្វីមិនបរិសុទ្ធដែរ។ ពួកគេមិនរវីរវល់នឹងថ្ងៃឈប់សម្រាករបស់យើងទេ ដូច្នេះ នៅក្រុងយេរូសាឡឹមគ្មាននរណាគោរពយើងទៀតឡើយ។