នាយកពន្ធនាគារលែងខ្វល់ខ្វាយនឹងកិច្ចការអ្វី ដែលគាត់ដាក់ឲ្យយូសុះធ្វើនោះហើយ ដ្បិតអុលឡោះតាអាឡានៅជាមួយយូសុះ កិច្ចការអ្វីដែលគាត់ធ្វើ អុលឡោះតាអាឡាប្រោសប្រទានឲ្យបានលទ្ធផលល្អទាំងអស់។
១ សាំយូអែល 18:5 - អាល់គីតាប គ្រប់សមរភូមិដែលស្តេចសូលចាត់ឲ្យទៅ ទតតែងតែទទួលជោគជ័យជានិច្ច។ ស្តេចសូលតែងតាំងទតឲ្យធ្វើជាមេទ័ព ហើយប្រជាជនទាំងមូល និងអ្នកបម្រើរបស់ស្តេចសូល ពេញចិត្តនឹងគាត់គ្រប់ៗគ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ ដាវីឌចេញទៅគ្រប់ទីកន្លែងតាមដែលស្ដេចសូលប្រើ ហើយតែងតែទទួលបានជោគជ័យ រួចស្ដេចសូលតាំងគាត់ឡើង ឲ្យត្រួតត្រាលើពួកទាហាន នោះពួកប្រជាជន និងពួកមហាតលិករបស់ស្ដេចសូលមានការពេញចិត្តជាខ្លាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្រប់សមរភូមិដែលព្រះបាទសូលចាត់ឲ្យទៅ ដាវីឌតែងតែទទួលជោគជ័យជានិច្ច។ ព្រះបាទសូលតែងតាំងដាវីឌឲ្យធ្វើជាមេទ័ព ហើយប្រជាជនទាំងមូល និងរាជបម្រើរបស់ព្រះបាទសូល ពេញចិត្តនឹងលោកគ្រប់ៗគ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ ដាវីឌត្រាច់ទៅគ្រប់ទីកន្លែងតាមដែលសូលទ្រង់ប្រើ ហើយក៏តែងប្រព្រឹត្តដោយប្រាជ្ញា រួចមកសូលទ្រង់តាំងគាត់ឡើង ឲ្យត្រួតត្រាលើពួកទាហាន នោះពួកបណ្តាជន នឹងពួកមហាតលិករបស់សូល គេមានសេចក្ដីពេញចិត្តជាខ្លាំង។ |
នាយកពន្ធនាគារលែងខ្វល់ខ្វាយនឹងកិច្ចការអ្វី ដែលគាត់ដាក់ឲ្យយូសុះធ្វើនោះហើយ ដ្បិតអុលឡោះតាអាឡានៅជាមួយយូសុះ កិច្ចការអ្វីដែលគាត់ធ្វើ អុលឡោះតាអាឡាប្រោសប្រទានឲ្យបានលទ្ធផលល្អទាំងអស់។
ស្តេចទតមានអំណាចកាន់តែខ្លាំងឡើងៗ ដ្បិតអុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល នៅជាមួយ។
កាលពីមុន នៅគ្រាដែលស្តេចសូលគ្រងរាជ្យលើពួកខ្ញុំ ស្តេចធ្លាប់ដឹកនាំកងទ័ពអ៊ីស្រអែលចេញទៅធ្វើសឹក ហើយអុលឡោះតាអាឡាមានបន្ទូលមកកាន់ស្តេចថា “អ្នកនឹងគ្រប់គ្រងលើជនជាតិអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង អ្នកនឹងដឹកនាំពួកគេ”»។
អុលឡោះតាអាឡានៅជាមួយស្តេចយ៉ូសាផាត ដ្បិតស្តេចប្រព្រឹត្តតាមមាគ៌ាដើមដំបូងរបស់ស្តេចទតជាអយ្យកោ គឺស្តេចពុំបានស្វែងរកព្រះបាលទេ។
អ្នកនោះប្រៀបបាននឹងដើមឈើ ដុះនៅក្បែរផ្លូវទឹក ដែលផ្ដល់ផលផ្លែតាមរដូវកាល ហើយមានស្លឹកមិនចេះស្លោកស្រពោន អ្វីៗដែលគាត់ធ្វើសុទ្ធតែបានចំរុងចំរើនទាំងអស់។
ខ្ញុំនឹងយកចិត្តទុកដាក់ អំពីមាគ៌ាដ៏ទៀងត្រង់។ តើដល់ពេលណាទើបទ្រង់ មករកខ្ញុំ? ខ្ញុំនឹងរស់នៅក្នុងគ្រួសាររបស់ខ្ញុំ ដោយកាន់ចិត្តទៀងត្រង់។
«ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចឲ្យចៀមទៅកណ្ដាលហ្វូងចចក។ ហេតុនេះ ត្រូវចេះប្រយ័ត្នខ្លួនដូចសត្វពស់ ហើយកាន់ចិត្ដស្លូតត្រង់ដូចសត្វព្រាប។
ប៉ុន្ដែ អុលឡោះនៅជាមួយគាត់ អុលឡោះបានរំដោះគាត់ឲ្យរួចផុតពីទុក្ខវេទនាទាំងប៉ុន្មាន។ អុលឡោះប្រទានឲ្យគាត់មានប្រាជ្ញាវាងវៃ និងគាប់ចិត្តស្តេចហ្វៀរ៉អ៊ូន ជាស្ដេចស្រុកអេស៊ីប។ ស្តេចហ្វៀរ៉អ៊ូនបានតែងតាំងគាត់ឲ្យគ្រប់គ្រងស្រុកអេស៊ីប និងត្រួតត្រារាជវាំងទាំងមូលផង។
ហេតុនេះមិនត្រូវធ្វើជាមនុស្សឥតគំនិតឡើយ តែត្រូវរិះគិត ឲ្យយល់បំណងរបស់អ៊ីសាជាអម្ចាស់។
ចូរប្រព្រឹត្ដចំពោះអស់អ្នកដែលមិនមែនជាអូមាត់អ៊ីសា ដោយប្រើប្រាជ្ញា និងចេះប្រើប្រាស់ពេលវេលាផង។
អុលឡោះតាអាឡានៅជាមួយកុលសម្ព័ន្ធយូដា ហើយប្រទានឲ្យពួកគេត្រួតត្រាលើតំបន់ភ្នំ ប៉ុន្តែ ពួកគេពុំអាចបណ្តេញប្រជាជនដែលរស់នៅតាមតំបន់ជ្រលងភ្នំបានទេ ព្រោះអ្នកទាំងនោះមានរទេះចំបាំងធ្វើអំពីដែក។
ស្តេចសូលជ្រើសរើសទាហានចំនួនបីពាន់នាក់ ពីក្នុងចំណោមប្រជាជនអ៊ីស្រអែល គឺពីរពាន់នាក់ទុកឲ្យនៅជាមួយគាត់ ត្រង់ភូមិមីកម៉ាស់ និងតំបន់ភ្នំបេតអែល ហើយមួយពាន់នាក់ទៀតឲ្យនៅជាមួយសម្តេចយ៉ូណាថាន នៅភូមិគីបៀរ ក្នុងស្រុកពុនយ៉ាមីន។ រីឯប្រជាជនដែលនៅសេសសល់ស្តេចសូលបញ្ជូនឲ្យវិលទៅផ្ទះរៀងៗខ្លួនវិញ។
ក្នុងមួយជីវិត ស្តេចសូលធ្វើសង្គ្រាមយ៉ាងសាហាវជាមួយនឹងពួកភីលីស្ទីន។ ហេតុនេះហើយ បានជាស្តេចសូលតែងតែសង្កេតរកមើលជនណាដែលមានកម្លាំងខ្លាំងក្លា និងទឹកចិត្តអង់អាច ដើម្បីយកមកធ្វើជាពលទ័ពរបស់គាត់។
ផ្ទុយទៅវិញ ប្រជាជនអ៊ីស្រអែល និងប្រជាជនយូដាទាំងមូលស្រឡាញ់ទត ព្រោះគាត់ដឹកនាំពួកគេចេញទៅច្បាំង។
ពួកមេទ័ពរបស់ជនជាតិភីលីស្ទីនតែងតែនាំគ្នាចេញមកទន្ទ្រាន ប៉ុន្តែ គ្រប់ពេលប្រយុទ្ធ ទតទទួលជ័យជំនះ ច្រើនជាងអ្នកបម្រើឯទៀតៗរបស់ស្តេចសូល ជាហេតុនាំឲ្យគាត់មានកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំង។
សម្តេចយ៉ូណាថានបានដោះអាវធំរបស់សម្តេច មកបំពាក់ឲ្យទត ហើយក៏ប្រគល់អាវសឹក ដាវ ធ្នូ និងខ្សែក្រវាត់របស់សម្តេច ឲ្យគាត់ដែរ។
កាលកងទ័ពត្រឡប់មកពីច្បាំងវិញ ក្រោយដែលទតបានប្រហារជនភីលីស្ទីន ហើយស្ត្រីៗនៅគ្រប់ក្រុងក្នុងស្រុកអ៊ីស្រអែល ចេញទៅទទួលស្តេចសូលទាំងស្រែកច្រៀង និងរាំតាមចង្វាក់ស្គរ និងតូរ្យតន្ត្រី ហើយស្រែកហ៊ោដោយអំណរសប្បាយយ៉ាងខ្លាំង។
សាំយូអែលមានវ័យចំរើនធំឡើង អុលឡោះតាអាឡានៅជាមួយគាត់ ហើយគ្រប់សេចក្តីដែលគាត់ថ្លែងក្នុងនាមរបស់ទ្រង់សុទ្ធតែបានសម្រេចទាំងអស់។