Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 18:16 - អាល់គីតាប

16 ផ្ទុយ​ទៅ​វិញ ប្រជា‌ជន​អ៊ីស្រ‌អែល និង​ប្រជា‌ជន​យូដា​ទាំង​មូល​ស្រឡាញ់​ទត ព្រោះ​គាត់​ដឹក​នាំ​ពួក​គេ​ចេញ​ទៅ​ច្បាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 តែ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា​ទាំង​ប៉ុន្មាន គេ​ដិត​ចិត្ត​ស្រឡាញ់​ដល់​ដាវីឌ ព្រោះ​លោក​ជា​អ្នក​នាំ​មុខ​គេ​ចេញ​ចូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ផ្ទុយ​ទៅ​វិញ ប្រជា‌ជន​អ៊ីស្រា‌អែល និង​ប្រជា‌ជន​យូដា​ទាំង​មូល​ស្រឡាញ់​លោក​ដាវីឌ ព្រោះ​លោក​ដឹក​នាំ​ពួក​គេ​ចេញ​ទៅ​ច្បាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 តែ​ពួក​អ៊ីស្រាអែល នឹង​ពួក​យូដា​ទាំង​ប៉ុន្មាន គេ​ដិត​ចិត្ត​ស្រឡាញ់​ដល់​ដាវីឌ ពី​ព្រោះ​លោក​ជា​អ្នក​នាំ​មុខ​គេ​ចេញ​ចូល។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 18:16
9 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ពី​មុន នៅ​គ្រា​ដែល​ស្តេច​សូល​គ្រង​រាជ្យ​លើ​ពួក​ខ្ញុំ ស្តេច​ធ្លាប់​ដឹក​នាំ​កង‌ទ័ព​អ៊ីស្រ‌អែល​ចេញ​ទៅ​ធ្វើ​សឹក ហើយអុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ស្តេច​ថា “អ្នក​នឹង​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង អ្នក​នឹង​ដឹក​នាំ​ពួក​គេ”»។


អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ខ្ញុំ ទ្រង់​បាន​តែង‌តាំង​ខ្ញុំ ឲ្យ​ឡើង​ស្នង​រាជ្យ​របស់​ស្តេច​ទត​ជា​បិតា​ខ្ញុំ។ ប៉ុន្តែ ខ្ញុំ​នៅ​ក្មេង​ខ្ចី​ពេក មិន​ទាន់​ចេះ​គ្រប់‌គ្រង​ស្រុក​នៅ​ឡើយ។


លោក​ម៉ាដេ‌កាយ ដែល​ជា​ជន‌ជាតិ​យូដា បាន​ទទួល​តំណែង​ធំ​ជាង​គេ បន្ទាប់​ពី​ស្តេច​អហា‌ស៊ូរុស។ គាត់​ជា​វរ‌ជន​មួយ​នាក់​របស់​ជន‌ជាតិ​យូដា ដែល​ជន​រួម​ជាតិ​របស់​គាត់​គោរព​ស្រឡាញ់​គ្រប់ៗ​គ្នា។ គាត់​តែងតែ​ផ្តល់​ផល​ប្រយោជន៍ និង​សេចក្ដី​សុខ​ជូន​ប្រជា‌ជន​របស់​គាត់​ជា‌និច្ច៕


អ្នក​នោះ​នឹង​នាំ​មុខ​ប្រជា‌ជន​ចេញ​ទៅ​ច្បាំង ហើយ​នាំ​ពួក​គេ​ត្រឡប់​មក​វិញ ដើម្បី​កុំ​ឲ្យ​សហគមន៍​របស់អុលឡោះ‌តាអាឡា​ប្រៀប​បាន​នឹង​ហ្វូង​ចៀម​ដែល​គ្មាន​អ្នក​គង្វាល​នោះ​ឡើយ»។


ប៉ុន្តែ គេ​មិន​ដឹង​ជា​ត្រូវ​ប្រើ​វិធី​ណា​ឡើយ ដ្បិត​ប្រជា‌ជន​ទាំង​មូល​ប្រឹង​ស្ដាប់​អ៊ីសា​មាន​ប្រសាសន៍​ដោយ​យក​ចិត្ដ​ទុក​ដាក់។


ពេល​នោះ ពួក​តួន និង​ពួក​អ៊ីម៉ាំ រក​មធ្យោបាយ​ចាប់​អ៊ីសា ដ្បិត​គេ​យល់​ថា អ៊ីសា​មាន​ប្រសាសន៍​ជា​ពាក្យ​ប្រស្នា​សំដៅ​ទៅ​លើ​ពួក​គេ ប៉ុន្តែ​ពួក​គេ​ខ្លាច​ប្រជា‌ជន។


ហេតុ​នេះ​ហើយ ទើប​ស្តេច​សូល​ឲ្យ​ទត​ចេញ​ឆ្ងាយ​ពី​ស្តេច ដោយ​តែង‌តាំង​គាត់​ជា​មេ‌ទ័ព​ត្រួត​លើ​ទាហាន​មួយ​ពាន់​នាក់។ ទត​ក៏​ដឹក​នាំ​កង‌ទ័ព​ទៅ​ច្បាំង


ពេល​ឃើញ​ទត​មាន​ជ័យ​ជំនះ​ជា​ច្រើន​ដូច្នេះ ស្តេច​សូល​ខ្លាច​គាត់​ក្រៃ‌លែង។


គ្រប់​សមរ‌ភូមិ​ដែល​ស្តេច​សូល​ចាត់​ឲ្យ​ទៅ ទត​តែងតែ​ទទួល​ជោគ​ជ័យ​ជា‌និច្ច។ ស្តេច​សូល​តែង‌តាំង​ទត​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព ហើយ​ប្រជា‌ជន​ទាំង​មូល និង​អ្នក​បម្រើ​របស់​ស្តេច​សូល ពេញ​ចិត្ត​នឹង​គាត់​គ្រប់ៗ​គ្នា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម