Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 18:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 គ្រា​នោះ ដាវីឌ​ត្រាច់​ទៅ​គ្រប់​ទី​កន្លែង​តាម​ដែល​សូល​ទ្រង់​ប្រើ ហើយ​ក៏​តែង​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា រួច​មក​សូល​ទ្រង់​តាំង​គាត់​ឡើង ឲ្យ​ត្រួត‌ត្រា​លើ​ពួក​ទាហាន នោះ​ពួក​បណ្តាជន នឹង​ពួក​មហា‌តលិក​របស់​សូល គេ​មាន​សេចក្ដី​ពេញ​ចិត្ត​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 គ្រា​នោះ ដាវីឌ​ចេញ​ទៅ​គ្រប់​ទី​កន្លែង​តាម​ដែល​ស្ដេច​សូល​ប្រើ ហើយ​តែង​តែ​ទទួល​បាន​ជោគ‌ជ័យ រួច​ស្ដេច​សូល​តាំង​គាត់​ឡើង ឲ្យ​ត្រួត‌ត្រា​លើ​ពួក​ទាហាន នោះ​ពួក​ប្រជាជន និង​ពួក​មហា‌តលិក​របស់​ស្ដេច​សូល​មាន​ការ​ពេញ​ចិត្ត​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 គ្រប់​សមរ‌ភូមិ​ដែល​ព្រះ‌បាទ​សូល​ចាត់​ឲ្យ​ទៅ ដាវីឌ​តែងតែ​ទទួល​ជោគ​ជ័យ​ជានិច្ច។ ព្រះ‌បាទ​សូល​តែង‌តាំង​ដាវីឌ​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព ហើយ​ប្រជា‌ជន​ទាំង​មូល និង​រាជ​បម្រើ​របស់​ព្រះ‌បាទ​សូល ពេញ​ចិត្ត​នឹង​លោក​គ្រប់ៗ​គ្នា។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 គ្រប់​សមរ‌ភូមិ​ដែល​ស្តេច​សូល​ចាត់​ឲ្យ​ទៅ ទត​តែងតែ​ទទួល​ជោគ​ជ័យ​ជា‌និច្ច។ ស្តេច​សូល​តែង‌តាំង​ទត​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព ហើយ​ប្រជា‌ជន​ទាំង​មូល និង​អ្នក​បម្រើ​របស់​ស្តេច​សូល ពេញ​ចិត្ត​នឹង​គាត់​គ្រប់ៗ​គ្នា។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 18:5
20 ការដាក់ឲ្យឆ្លើយតបគ្នា  

មេ​ភូឃុំ​លែង​ត្រួត‌ត្រា​មើល​អ្វី​ទាំង​អស់​ដែល​នៅ​ក្រោម​អំណាច​គាត់ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​គាត់ ហើយ​ការ​អ្វី​ដែល​គាត់​ធ្វើ នោះ​ទ្រង់​ធ្វើ​ឲ្យ​ចំរើន​ឡើង​គ្រប់​ជំពូក។


ដាវីឌ​ទ្រង់​ក៏​ចំរើន​កាន់​តែ​ខ្លាំង​ឡើង ដោយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​ទ្រង់​គង់​ជា​មួយ។


កាល​ពី​ដើម​ដែល​សូល​ធ្វើ​ជា​ស្តេច​លើ​ទូលបង្គំ​គ្រប់​គ្នា នោះ​គឺ​ទ្រង់​ហើយ ដែល​ជា​អ្នក​នាំ​មុខ​ពួក​អ៊ីស្រាអែល​ចេញ​ចូល ១​ទៀត ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​នឹង​ទ្រង់​ថា ត្រូវ​ឲ្យ​ឯង​ធ្វើ​ជា​អ្នក​គង្វាល​ឃ្វាល​អ៊ីស្រាអែល ជា​រាស្ត្រ​អញ គឺ​ជា​មេ​គ្រប់‌គ្រង​លើ​ពួក​សាសន៍​អ៊ីស្រាអែល​ផង


ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​គង់​នៅ​ជា​មួយ​នឹង​យ៉ូសា‌ផាត ពី​ព្រោះ​ស្តេច​បាន​ប្រព្រឹត្ត តាម​អស់​ទាំង​ផ្លូវ​ដើម​របស់​ដាវីឌ ជា​ឰយុកោ​ទ្រង់ ឥត​រក​តាម​ព្រះ‌បាល​ឡើយ


អ្នក​នោះ​នឹង​ដូច​ជា​ដើម​ឈើ ដែល​ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក ដែល​បង្កើត​ផល​តាម​រដូវ​កាល ហើយ​ស្លឹក​ក៏​មិន​ចេះ​ស្រពោនឡើយ ឯ​ការ​អ្វី​ដែល​អ្នក​នោះ​ធ្វើ នោះ​នឹង​ចំរើន​ឡើង​ទាំង​អស់


ទូលបង្គំ​នឹង​ប្រព្រឹត្ត​តាម​ផ្លូវ​គ្រប់​លក្ខណ៍​ដោយ​ប្រាជ្ញា ឱ​កាល​ណា​បាន​ទ្រង់​យាង​មក​ឯ​ទូលបង្គំ ទូលបង្គំ​នឹង​ប្រព្រឹត្ត​ដោយ​ចិត្ត​ទៀង​ត្រង់​នៅ​ក្នុង​ផ្ទះ​ទូលបង្គំ


នែ ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ជា​ចៀម​នៅ​កណ្តាល​ហ្វូង​ស្វាន ដូច្នេះ ចូរ​ធ្វើ​ជា​អ្នក​ឆ្លាត​ដូច​ជា​ពស់ ហើយ​សុភាព​ដូច​ព្រាប


ហើយ​ក៏​ប្រោស​ឲ្យ​លោក​រួច ពី​គ្រប់​ទាំង​សេចក្ដី​វេទនា​ទាំង​អស់​វិញ ព្រម​ទាំង​ប្រទាន​ឲ្យ​លោក​មាន​ប្រាជ្ញា​វាង‌វៃ ហើយ​ឲ្យ​ជា​ទី​គាប់​ព្រះ‌ទ័យ​ដល់​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ដែល​តាំង​ឲ្យ​លោក​ធ្វើ​ជា​ចៅហ្វាយ​លើ​ស្រុក​នោះ នឹង​លើ​ព្រះ‌រាជ‌វាំង​ទាំង​មូល​ផង


ដូច្នេះ កុំ​ឲ្យ​ខ្លៅ​ល្ងង់​ឡើយ ត្រូវ​ខំ​ឲ្យ​យល់​បំណង​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​វិញ


ចូរ​ប្រព្រឹត្ត​នឹង​ពួក​អ្នក​ក្រៅ​ដោយ​ប្រាជ្ញា ទាំង​លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល​ផង


ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​ពួក​យូដា បាន​ជា​គេ​ឈ្នះ​ស្រុក​ភ្នំ​បាន តែ​គេ​ពុំ​អាច​នឹង​បណ្តេញ​ពួក​អ្នក​ដែល​នៅ​វាល​ច្រក​ភ្នំ​ចេញ​បាន​ទេ ពី​ព្រោះ​ពួក​នោះ​មាន​សុទ្ធ​តែ​រទេះ​ដែក


នោះ​ទ្រង់​រើស​ពួក​មនុស្ស ក្នុង​សាសន៍​អ៊ីស្រាអែល បាន​ចំនួន​៣​ពាន់​នាក់ ក្នុង​ពួក​នោះ មាន​២​ពាន់​នាក់ នៅ​ជា​មួយ​នឹង​ទ្រង់​នៅ​ត្រង់​មីក‌ម៉ាស នឹង​លើ​ភ្នំ​បេត-អែល ហើយ​១​ពាន់​នាក់​ទៀត​នៅ​ជា​មួយ​នឹង​យ៉ូណា‌ថាន នៅ​ត្រង់​គីបៀរ ក្នុង​ស្រុក​បេន‌យ៉ាមីន ឯ​បណ្តាជន​ដែល​សល់​នៅ នោះ​ទ្រង់​បាន​ឲ្យ​គេ​ត្រឡប់​ទៅ​ផ្ទះ​រៀង​ខ្លួន​វិញ


នៅ​អស់​១​ជីវិត​របស់​សូល នោះ​ចេះ​តែ​មាន​ចំបាំង​ច្បាំង​នឹង​ពួក​ភីលីស្ទីន​ជា​ខ្លាំង ហើយ​កាល​ណា​សូល​ទ្រង់​ឃើញ​មនុស្ស​ណា​ខ្លាំង​ពូកែ ឬ​ក្លាហាន នោះ​ទ្រង់​ក៏​យក​អ្នក​នោះ​មក​ក្នុង​ពល​ទ័ព​របស់​ទ្រង់។


តែ​ពួក​អ៊ីស្រាអែល នឹង​ពួក​យូដា​ទាំង​ប៉ុន្មាន គេ​ដិត​ចិត្ត​ស្រឡាញ់​ដល់​ដាវីឌ ពី​ព្រោះ​លោក​ជា​អ្នក​នាំ​មុខ​គេ​ចេញ​ចូល។


នៅ​គ្រា​នោះ ពួក​មេ​សាសន៍​ភីលីស្ទីន គេ​ចេះ​តែ​ទន្ទ្រាន​ចូល​មក តែ​វេលា​ណា​ដែល​គេ​ចូល​មក នោះ​ដាវីឌ​ក៏​តែង​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា លើស​ជាង​អស់​ពួក​មេ‌ទ័ព​ទាំង​ប៉ុន្មាន​នៃ​ស្តេច ដល់​ម៉្លេះ​បាន​ជា​គេ​ទុក​ចិត្ត​ពឹង​ដល់​ឈ្មោះ​លោក​ណាស់។


លោក​ក៏​ដោះ​អាវ​ដែល​លោក​ពាក់ ប្រគល់​ឲ្យ​ដល់​ដាវីឌ ព្រម​ទាំង​សំលៀក‌បំពាក់​របស់​លោក នឹង​ដាវ ធ្នូ ហើយ​នឹង​ខ្សែ​ក្រវាត់​ផង


គ្រា​កាល​ដែល​គេ​ត្រឡប់​វិល​មក គឺ​នៅ​វេលា​ដែល​ដាវីឌ​មក​ពី​សំឡាប់​សាសន៍​ភីលីស្ទីន​ម្នាក់​នោះ​វិញ​ហើយ នោះ​ពួក​ស្រី​ទាំង‌ឡាយ ក៏​នាំ​គ្នា​ចេញ​ពី​ទី​ក្រុង​របស់​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន មក​ទទួល​ស្តេច​សូល​ដោយ​អំណរ ព្រម​ទាំង​ច្រៀង នឹង​លោត‌កញ្ឆេង ហើយ​បន្ទរ​ក្រាប់ នឹង​ប្រដាប់​ភ្លេង​ផ្សេងៗ


សាំយូ‌អែ​ល​កាន់​តែ​ធំ​ឡើង ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​គង់​នៅ​ជា​មួយ ហើយ​មិន​ឲ្យ​ពាក្យ​ទំនាយ​ណា​មួយ​របស់​លោក​ជ្រុះ​ធ្លាក់​បាត់​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម