កាលយូសុះចូលទៅជួបហ្វៀរ៉អ៊ូន ជាស្តេចស្រុកអេស៊ីបនោះ គាត់មានអាយុសាមសិបឆ្នាំហើយ។ យូសុះបានចាកចេញពីស្តេចហ្វៀរ៉អ៊ូន ហើយធ្វើដំណើរពាសពេញស្រុកអេស៊ីបទាំងមូល។
១ សាំយូអែល 16:21 - អាល់គីតាប ទតទៅដល់ ចូលជួបស្តេចសូល ហើយនៅបម្រើស្តេច។ ស្តេចសូលស្រឡាញ់ទតណាស់ គាត់ឲ្យទតធ្វើជាអ្នកកាន់គ្រឿងសាស្ត្រាវុធរបស់ស្តេច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដាវីឌក៏មកជួបស្ដេចសូល ហើយនៅបម្រើទ្រង់ ក៏ជាទីគាប់ព្រះហឫទ័យទ្រង់ណាស់ ហើយស្ដេចសូលឲ្យគាត់ធ្វើជាអ្នកកាន់គ្រឿងសស្ត្រាវុធរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យុវជនដាវីឌទៅដល់ ចូលគាល់ព្រះបាទសូល ហើយនៅបម្រើស្ដេច។ ព្រះបាទសូលស្រឡាញ់ដាវីឌណាស់ ទ្រង់ឲ្យដាវីឌធ្វើជាអ្នកកាន់គ្រឿងសស្ត្រាវុធរបស់ស្ដេច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដាវីឌក៏មកឯសូល ហើយឈរបំរើនៅចំពោះទ្រង់ ក៏ជាទីគាប់ដល់ព្រះទ័យទ្រង់ណាស់ ហើយបានធ្វើជាអ្នកកាន់គ្រឿងសស្ត្រាវុធរបស់ទ្រង់ |
កាលយូសុះចូលទៅជួបហ្វៀរ៉អ៊ូន ជាស្តេចស្រុកអេស៊ីបនោះ គាត់មានអាយុសាមសិបឆ្នាំហើយ។ យូសុះបានចាកចេញពីស្តេចហ្វៀរ៉អ៊ូន ហើយធ្វើដំណើរពាសពេញស្រុកអេស៊ីបទាំងមូល។
ពួកអ្នកបម្រើ និងពួកនាម៉ឺនមន្ត្រីដែលនៅជុំវិញស្តេចពិតជាមានសុភមង្គលហើយ ព្រោះពួកគេបានស្តាប់ប្រសាសន៍ពោរពេញដោយប្រាជ្ញារបស់ស្តេច។
មនុស្សលោកប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ មនុស្សលោកគ្មានតម្លៃអ្វីសោះ ប្រសិនបើយើងថ្លឹងមនុស្សទាំងអស់លើជញ្ជីងមួយ នោះស្រាលជាងមួយដង្ហើមទៅទៀត។
ប្រសិនបើអ្នកឃើញមនុស្សម្នាក់ប៉ិនប្រសប់បំពេញការងាររបស់ខ្លួន តោងដឹងថា អ្នកនោះអាចចូលបម្រើស្ដេច គឺគេមិនស្ថិតក្នុងចំណោមមនុស្សដែលគ្មានកេរ្តិ៍ឈ្មោះឡើយ។
សហការីរបស់អ្នក គឺយ៉ូស្វេ ជាកូនរបស់នូន នឹងចូលទៅក្នុងស្រុក។ ដូច្នេះ ចូរពង្រឹងកម្លាំងរបស់គាត់ ព្រោះគាត់នឹងនាំជនជាតិអ៊ីស្រអែលចូលទៅកាន់កាប់ស្រុក ដែលជាចំណែកមត៌ករបស់ពួកគេ។
នៅគ្រានោះ អុលឡោះតាអាឡាបានញែកកុលសម្ព័ន្ធលេវី ទុកដោយឡែក ដើម្បីឲ្យពួកគេសែងហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា ឲ្យពួកគេបម្រើទ្រង់ និងជូនពរដល់ប្រជាជនក្នុងនាមទ្រង់ ដូចពួកគេបានធ្វើរហូតមកដល់សព្វថ្ងៃ។
ភ្លាមនោះ លោកអប៊ីម៉ាឡេកហៅយុវជនដែលកាន់អាវុធរបស់គាត់មក ហើយបង្គាប់ថា៖ «ចូរហូតដាវសម្លាប់ខ្ញុំទៅ ដើម្បីកុំឲ្យគេនិយាយថា មានស្ត្រីម្នាក់បានសម្លាប់ខ្ញុំឡើយ»។ យុវជននោះក៏ចាក់ទម្លុះគាត់ ហើយគាត់ក៏ស្លាប់ទៅ។
ស្តេចសូលចាត់គេឲ្យទៅប្រាប់លោកអ៊ីសាយថា៖ «សូមឲ្យទតនៅបម្រើខ្ញុំទៅ ព្រោះខ្ញុំពេញចិត្តនឹងយុវជននេះណាស់»។
កាលស្តេចសូលឃើញទតចេញទៅច្បាំងតទល់នឹងជនភីលីស្ទីន គាត់ក៏សួរលោកអប៊ីនើរជាមេទ័ពថា៖ «អប៊ីនើរ! តើក្មេងនោះជាកូនអ្នកណា?»។ លោកអប៊ីនើរឆ្លើយតបវិញថា៖ «បាទខ្ញុំមិនដឹងទាល់តែសោះ»។
បន្ទាប់មក សម្តេចយ៉ូណាថានទៅហៅទតមក ហើយរៀបរាប់សេចក្តីទាំងនោះប្រាប់គាត់ រួចនាំគាត់ចូលមកជួបស្តេចសូល។ ទតក៏នៅបម្រើស្តេចសូល ដូចពីដើម។