Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 16:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ដាវីឌ​ក៏​មក​ឯ​សូល ហើយ​ឈរ​បំរើ​នៅ​ចំពោះ​ទ្រង់ ក៏​ជា​ទី​គាប់​ដល់​ព្រះ‌ទ័យ​ទ្រង់​ណាស់ ហើយ​បាន​ធ្វើ​ជា​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​ទ្រង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ដាវីឌ​ក៏​មក​ជួប​ស្ដេច​សូល ហើយ​នៅ​បម្រើ​ទ្រង់ ក៏​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ណាស់ ហើយ​ស្ដេច​សូល​ឲ្យ​គាត់​ធ្វើ​ជា​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 យុវជន​ដាវីឌ​ទៅ​ដល់ ចូល​គាល់​ព្រះ‌បាទ​សូល ហើយ​នៅ​បម្រើ​ស្ដេច។ ព្រះ‌បាទ​សូល​ស្រឡាញ់​ដាវីឌ​ណាស់ ទ្រង់​ឲ្យ​ដាវីឌ​ធ្វើ​ជា​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​ស្ដេច។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ទត​ទៅ​ដល់ ចូល​ជួប​ស្តេច​សូល ហើយ​នៅ​បម្រើ​ស្តេច។ ស្តេច​សូល​ស្រឡាញ់​ទត​ណាស់ គាត់​ឲ្យ​ទត​ធ្វើ​ជា​អ្នក​កាន់​គ្រឿង​សាស្ត្រា‌វុធ​របស់​ស្តេច។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 16:21
13 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​យ៉ូសែប​ឈរ​នៅ​ចំពោះ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ នោះ​គាត់​មាន​អាយុ​៣០​ឆ្នាំ​ហើយ គាត់​ក៏​ចេញ​ពី​ចំពោះ​ផារ៉ោន ដើរ​ទៅ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ​ទាំង​អស់


មាន​ពរ​ហើយ ពួក​ទ្រង់នឹង​ពួក​អ្នក​បំរើ​នេះ ដែល​ឈរ​ចំពោះ​ទ្រង់​ជានិច្ច ទាំង​ស្តាប់​ប្រាជ្ញា​របស់​ទ្រង់


ស៊ូ​ពឹង​ជ្រក​នៅ​ព្រះ‌យេហូវ៉ា ជា​ជាង​ទុក​ចិត្ត​នឹង​ពួក​អ្នក​ធំ។


កុំ​ឲ្យ​ទុក​ចិត្ត​នឹង​អ្នក​ធំ ឬ​នឹង​ពូជ‌ពង្ស​នៃ​មនុស្ស​ណា​ឡើយ គេ​នឹង​ជួយ​ឯង​មិន​បាន​ទេ


៙ ប្រាកដ​មែន មនុស្ស​ធម្មតា​ជា​អសារ​ឥត​ការ ហើយ​មនុស្ស​មាំ‌ទាំ​ជា​សេចក្ដី​បោក‌ប្រាស់ បើ​នឹង​ថ្លឹង​គេ​នៅ​ជញ្ជីង នោះ​ទាំង​អស់​រួមគ្នា​ស្រាល​ជាង​ខ្យល់​ដង្ហើម​ទៅ​ទៀត


ឯង​ដែល​ឃើញ​មនុស្ស​ខ្នះ‌ខ្នែង​ក្នុង​ការ​រក​ស៊ី​របស់​ខ្លួន​ឬ អ្នក​នោះ​នឹង​បាន​ឈរ​នៅ​ចំពោះ​ស្តេច មិន​ត្រូវ​ឈរ​នៅ​ចំពោះ​មនុស្ស​ដែល​ឥត​បណ្តា​សក្តិ​ឡើយ។


ឯ​យ៉ូស្វេ​ជា​កូន​នុន ដែល​ឈរ​នៅ​មុខ​ឯង នោះ​នឹង​ចូល​ទៅ​វិញ​ដូច្នេះ ចូរ​កំឡា​ចិត្ត​គាត់​ឡើង ដ្បិត​គាត់​នឹង​ធ្វើ​ឲ្យ​សាសន៍​អ៊ីស្រាអែល​បាន​ស្រុក​នោះ​ជា​មរដក


នៅ​គ្រា​នោះ​ព្រះ‌យេហូវ៉ា​បាន​ញែក​ពូជ​អំបូរ​លេវី​ចេញ ទុក​សំរាប់​នឹង​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ទ្រង់ ហើយ​ឲ្យ​ឈរ​ធ្វើ​ការ‌ងារ​នៅ​ចំពោះ​ទ្រង់ ព្រម​ទាំង​ឲ្យ​ពរ​ដោយ​នូវ​ព្រះ‌នាម​ទ្រង់ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ


ដូច្នេះ លោក​ហៅ​មនុស្ស​កំឡោះ​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក មក​ជា​ប្រញាប់​ប្រាប់​ថា ចូរ​ឯង​ហូត​ដាវ​មក​សំឡាប់​អញ​ទៅ ដើម្បី​កុំ​ឲ្យ​មាន​ពាក្យ​ដំនៀល​ថា មាន​ស្រី​បាន​សំឡាប់​អញ​នោះ​ឡើយ ដូច្នេះ មនុស្ស​កំឡោះ​នោះ​ក៏​ចាក់​ទំលុះ​លោក​សំឡាប់​ចោល​ទៅ


រួច​សូល​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​អ៊ីសាយ​ថា សូម​ឲ្យ​ដាវីឌ​ឈរ​បំរើ​នៅ​មុខ​យើង​ចុះ ពី​ព្រោះ​យើង​ពេញ​ចិត្ត​នឹង​វា​ណាស់


ក៏​តែង​ធ្លាប់​ទៅ​មក​ពី​សូល ទៅ​ឯ​ឪពុក​នៅ​បេថ្លេ‌ហិម ដើម្បី​ឃ្វាល​ចៀម


រីឯ​កាល​សូល​ទ្រង់​ឃើញ​ដាវីឌ​ចេញ​ទៅ​ទាស់​នឹង​សាសន៍​ភីលីស្ទីន នោះ​ក៏​សួរ​អ័ប៊ី‌នើរ​ជា​មេ‌ទ័ព​ទ្រង់​ថា អ័ប៊ី‌នើរ​អើយ តើ​ក្មេង​នោះ​ជា​កូន​អ្នក​ណា អ័ប៊ី‌នើរ​ទូល​ឆ្លើយ​ថា ឱ​ព្រះ‌ករុណា​អើយ ទូលបង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌ជន្ម​ទ្រង់​ដ៏​រស់​នៅ​ថា ទូលបង្គំ​មិន​ដឹង​សោះ​ឡើយ


រួច​មក​យ៉ូណា‌ថាន​ហៅ​ដាវីឌ​មក ប្រាប់​សេចក្ដី​ទាំង​នោះ​ដល់​លោក ក៏​នាំ​ដាវីឌ​ទៅ​ឯ​សូល រួច​លោក​នៅ​ចំពោះ​ទ្រង់ ដូច​កាល​ពី​ដើម​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម