ក្នុងចំណោមកូនចៅលោកអ៊ូស៊ាល មានលោកអមីណាដាប់ ជាមេដឹកនាំ និងបងប្អូនរបស់គាត់ ១១២នាក់។
១ របាក្សត្រ 6:3 - អាល់គីតាប កូនរបស់លោកអាំរ៉ាមមានហារូន ម៉ូសា និងម៉ារាម។ កូនរបស់ហារូនមាន ណាដាប អប៊ីហ៊ូវ អេឡាសារ និងអ៊ីថាម៉ារ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនអាំរ៉ាម គឺអើរ៉ុន ម៉ូសេ និងម៉ារាម ឯកូនចៅរបស់លោកអើរ៉ុន គឺណាដាប អ័ប៊ីហ៊ូវ អេលាសារ និងអ៊ីថាម៉ារ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនរបស់លោកអាំរ៉ាមមាន អើរ៉ុន ម៉ូសេ និងម៉ារាម។ កូនរបស់លោកអើរ៉ុនមាន ណាដាប អប៊ីហ៊ូវ អេឡាសារ និងអ៊ីថាម៉ារ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនអាំរ៉ាម គឺអើរ៉ុន ម៉ូសេ នឹងម៉ារាម ឯកូនចៅរបស់អើរ៉ុន គឺណាដាប អ័ប៊ីហ៊ូវ អេលាសារ នឹងអ៊ីថាម៉ារ |
ក្នុងចំណោមកូនចៅលោកអ៊ូស៊ាល មានលោកអមីណាដាប់ ជាមេដឹកនាំ និងបងប្អូនរបស់គាត់ ១១២នាក់។
កូនរបស់លោកអាំរ៉ាមមាន ណាពីហារូន និងណាពីម៉ូសា។ គេបានញែកណាពីហារូន និងកូនចៅរបស់គាត់ ដើម្បីបម្រើការក្នុងទីសក្ការៈវិសុទ្ធបំផុត រហូតតទៅ ព្រមទាំងជូនគ្រឿងក្រអូបចំពោះអុលឡោះតាអាឡាបម្រើការងាររបស់ទ្រង់ និងជូនពរប្រជាជនក្នុងនាមទ្រង់ រហូតតរៀងទៅ។
ក្នុងចំណោមកូនចៅរបស់លោកយីតសារមាន លោកសឡូមិត ក្នុងចំណោមកូនចៅរបស់លោកសឡូមិតមាន លោកយ៉ាហាត់។
ពេលនោះ សាទីម៉ារៀមជាអ្នកថ្លែងបន្ទូលនៃអុលឡោះដែលជាបងស្រីរបស់ហារូន ក៏កាន់ក្រាប់ ហើយស្ត្រីៗទាំងអស់ក៏ចេញទៅតាមគាត់ ទាំងវាយក្រាប់ និងនាំគ្នារាំ។
បងស្រីរបស់ទារកចូលមក ហើយប្រាប់បុត្រីស្តេចហ្វៀរ៉អ៊ូនថា៖ «តើនាងចង់ឲ្យខ្ញុំទៅរកមេដោះ ក្នុងចំណោមស្ត្រីជាតិហេប្រឺ មកបំបៅកូននេះឲ្យនាងឬទេ?»។
អុលឡោះមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរនាំហារូន ណាដាប អប៊ីហ៊ូវ និងអះលីជំអះរបស់ជនជាតិអ៊ីស្រអែល ចំនួនចិតសិបនាក់ ឡើងមកជួបអុលឡោះតាអាឡានៅលើភ្នំ។ ចូរនាំគ្នាក្រាបថ្វាយបង្គំពីចម្ងាយ។
ត្រូវហៅហារូន ជាបងរបស់អ្នក ព្រមទាំងកូនប្រុសរបស់គាត់ គឺ ណាដាប់ អប៊ីហ៊ូវ អេលាសារ និងអ៊ីថាម៉ារ ពីក្នុងចំណោមកូនចៅអ៊ីស្រអែល ឲ្យចូលមកជិតអ្នក ដើម្បីបំពេញមុខងារជាអ៊ីមុាំ។
លោកអាំរ៉ាមរៀបការជាមួយនាងយ៉ុកិបិត ដែលត្រូវជាម្តាយមីងរបស់លោក នាងបង្កើតបានកូនប្រុសពីរនាក់ជូនលោក គឺហារូន និងម៉ូសា។ លោកអាំរ៉ាមរស់បានមួយរយសាមសិបប្រាំពីរឆ្នាំ។
ហារូនរៀបការជាមួយនាងអេលីសេបា ជាកូនរបស់លោកអមីណាដាប់ និងជាប្អូនរបស់លោកណាសូន។ នាងបង្កើតបានកូនប្រុសបួននាក់ជូនលោកគឺ ណាដាប អប៊ីហ៊ូវ អេឡាសារ និងអ៊ីថាម៉ារ។
កូនប្រុសរបស់ហារូន ឈ្មោះណាដាប និងអប៊ីហ៊ូវបានកាន់ភាជន៍មួយម្នាក់ ដោយដាក់រងើកភ្លើងក្នុងនោះ ព្រមទាំងដាក់គ្រឿងក្រអូបពីលើទៀតផង។ ពួកគេយកភ្លើងពីខាងក្រៅ ចូលទៅចំពោះអុលឡោះតាអាឡា ផ្ទុយពីបញ្ជារបស់អុលឡោះ។
ម៉ូសាមានប្រសាសន៍ទៅកាន់ហារូន ព្រមទាំងកូនរបស់គាត់ ឈ្មោះអេឡាសារ និងអ៊ីថាម៉ារដែលនៅរស់ថា៖ «ក្រោយពីជូនជំនូនម្សៅដែលដុតនៅចំពោះអុលឡោះតាអាឡារួចហើយ ចូរយកម្សៅដែលនៅសល់ទៅធ្វើជានំបុ័ងឥតមេ ហើយបរិភោគនំបុ័ងនេះនៅជិតអាសនៈ ដ្បិតនំបុ័ងនេះជាអាហារហាឡាល់បំផុត។
ម៉ូសាសួររកពពែឈ្មោល ដែលជាគូរបានរំដោះបាប រួចគាត់ជ្រាបថាគេបានដុតវាផុតទៅហើយ។ គាត់ក៏ខឹងនឹងលោកអេឡាសារ ព្រមទាំងលោកអ៊ីថាម៉ារ ជាកូនរបស់ហារូនដែលនៅរស់។ គាត់សួរពួកគេថា៖
តើមកពីយើងបាននាំអ្នកចេញពី ស្រុកអេស៊ីបឬ? តើមកពីយើងបានលោះអ្នក ឲ្យរួចពីទាសភាពឬ? តើមកពីយើងចាត់ម៉ូសា ហារូន និងម៉ារាម ឲ្យនាំមុខអ្នកឬ?