Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 6:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 កូន​របស់​លោក​អាំរ៉ាម​មាន អើរ៉ុន ម៉ូសេ និង​ម៉ារាម។ កូន​របស់​លោក​អើរ៉ុន​មាន ណាដាប អប៊ី‌ហ៊ូវ អេ‌ឡា‌សារ និង​អ៊ីថា‌ម៉ារ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 កូន​អាំរ៉ាម គឺ​អើរ៉ុន ម៉ូសេ និង​ម៉ារាម ឯ​កូន​ចៅ​របស់​លោក​អើរ៉ុន គឺ​ណាដាប អ័ប៊ី‌ហ៊ូវ អេលា‌សារ និង​អ៊ីថា‌ម៉ារ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 កូន​អាំរ៉ាម គឺ​អើរ៉ុន ម៉ូសេ នឹង​ម៉ារាម ឯ​កូន​ចៅ​របស់​អើរ៉ុន គឺ​ណាដាប អ័ប៊ីហ៊ូវ អេលាសារ នឹង​អ៊ីថាម៉ារ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 កូន​របស់​លោក​អាំរ៉ាម​មាន​ហារូន ម៉ូសា និង​ម៉ារាម។ កូន​របស់​ហារូន​មាន ណាដាប អប៊ី‌ហ៊ូវ អេ‌ឡា‌សារ និង​អ៊ីថា‌ម៉ារ។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 6:3
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​ចំណោម​កូន​ចៅ​លោក​អ៊ូ‌ស៊ាល មាន​លោក​អមី‌ណាដាប់​ជា​មេ​ដឹក​នាំ និង​បងប្អូន​របស់​គាត់ ១១២​នាក់។


កូន​របស់​លោក​កេ‌ហាត់​មាន​បួន​នាក់​គឺ អាំរ៉ាម យីតសារ ហេប្រូន និង​អ៊ូ‌ស៊ាល។


កូន​របស់​លោក​អាំរ៉ាម​មាន​លោក​អើរ៉ុន និង​លោក​ម៉ូសេ។ គេ​បាន​ញែក​លោក​អើរ៉ុន និង​កូន​ចៅ​របស់​លោក ដើម្បី​បម្រើ​ការ​ក្នុង​ទី‌សក្ការៈ​វិសុទ្ធ​បំផុត រហូត​ត​ទៅ ព្រម​ទាំង​ថ្វាយ​គ្រឿង​ក្រអូប​ចំពោះ​ព្រះ‌អម្ចាស់ បម្រើ​ការ‌ងារ​របស់​ព្រះអង្គ និង​ជូន​ពរ​ប្រជា‌ជន​ក្នុង​នាម​ព្រះអង្គ រហូត​ត​រៀង​ទៅ។


ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​យីត‌សារ​មាន លោក​សឡូ‌មិត ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​សឡូ‌មិត​មាន លោក​យ៉ាហាត់។


កូន​របស់​លោក​កេ‌ហាត់​មាន អាំរ៉ាម យីតសារ ហេប្រូន និង​អ៊ូសាល។


លោក​អេ‌ឡា‌សារ​ជា​ឪពុក​របស់​លោក​ភីនេ‌ហាស លោក​ភីនេ‌ហាស​ជា​ឪពុក​របស់​លោក​អប៊ី‌សួរ


ពេល​នោះ ព្យាកា‌រិនី​ម៉ារាម ដែល​ជា​បង​ស្រី​របស់​លោក​អើរ៉ុន​ក៏​កាន់​ក្រាប់ ហើយ​ស្ត្រីៗ​ទាំង​អស់​ក៏​ចេញ​ទៅ​តាម​គាត់ ទាំង​វាយ​ក្រាប់ និង​នាំ​គ្នា​រាំ។


បង​ស្រី​របស់​ទារក​តាម​មើល​ពី​ចម្ងាយ ដើម្បី​ឲ្យ​ដឹង​ថា​ទារក​នោះ​នឹង​ទៅ​ជា​យ៉ាង​ណា។


បង​ស្រី​របស់​ទារក​ចូល​មក ហើយ​ទូល​បុត្រី​ព្រះចៅ​ផារ៉ោន​ថា៖ «តើ​ព្រះ‌នាង​ចង់​ឲ្យ​ខ្ញុំ​ម្ចាស់​ទៅ​រក​មេ​ដោះ ក្នុង​ចំណោម​ស្ត្រី​ជាតិ​ហេប្រឺ មក​បំបៅ​កូន​នេះ​ថ្វាយ​ព្រះ‌នាង​ឬ​ទេ?»។


ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​នាំ​អើរ៉ុន ណាដាប អប៊ី‌ហ៊ូវ និង​ព្រឹទ្ធា‌ចារ្យ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ចំនួន​ចិត‌សិប​នាក់ ឡើង​មក​ជួប​ព្រះ‌អម្ចាស់​នៅ​លើ​ភ្នំ។ ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ពី​ចម្ងាយ។


ត្រូវ​ហៅ​អើរ៉ុន ជា​បង​របស់​អ្នក ព្រម​ទាំង​កូន​ប្រុស​របស់​គាត់​គឺ ណាដាប់ អប៊ី‌ហ៊ូវ អេលា‌សារ និង​អ៊ីថា‌ម៉ារ ពី​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​ចូល​មក​ជិត​អ្នក ដើម្បី​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ។


លោក​អាំរ៉ាម​រៀបការ​ជា​មួយ​នាង​យ៉ុកិ‌បិត ដែល​ត្រូវ​ជា​ម្ដាយ​មីង​របស់​លោក នាង​បង្កើត​បាន​កូន​ប្រុស​ពីរ​នាក់​ជូន​លោក គឺ​លោក​អើរ៉ុន និង​លោក​ម៉ូសេ។ លោក​អាំរ៉ាម​រស់​បាន​មួយ​រយ​សាម‌សិប​ប្រាំ‌ពីរ​ឆ្នាំ។


លោក​អើរ៉ុន​រៀបការ​ជា​មួយ​នាង​អេលីសេបា ជា​កូន​របស់​លោក​អមីណា‌ដាប់ និង​ជា​ប្អូន​របស់​លោក​ណាសូន។ នាង​បង្កើត​បាន​កូន​ប្រុស​បួន​នាក់​ជូន​លោក​គឺ ណាដាប អប៊ី‌ហ៊ូវ អេឡាសារ និង​អ៊ីថា‌ម៉ារ។


កូន​ប្រុស​របស់​លោក​អើរ៉ុន ឈ្មោះ​ណាដាប់ និង​អប៊ី‌ហ៊ូវ បាន​កាន់​ភាជន៍​ម្នាក់​មួយ ដោយ​ដាក់​រងើក​ភ្លើង​ក្នុង​នោះ ព្រម​ទាំង​ដាក់​គ្រឿង​ក្រអូប​ពី​លើ​ទៀត​ផង។ ពួក​គេ​យក​ភ្លើង​ពី​ខាង​ក្រៅ​ចូល​ទៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ផ្ទុយ​ពី​បញ្ជា​របស់​ព្រះអង្គ។


លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អើរ៉ុន ព្រម​ទាំង​កូន​របស់​លោក ឈ្មោះ​អេ‌ឡា‌សារ និង​អ៊ីថា‌ម៉ារ ដែល​នៅ​រស់​ថា៖ «ក្រោយ​ពី​ថ្វាយ​តង្វាយ​ម្សៅ ដែល​ដុត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​រួច​ហើយ ចូរ​យក​ម្សៅ​ដែល​នៅ​សល់​ទៅ​ធ្វើ​ជា​នំប៉័ង​ឥត​មេ ហើយ​បរិភោគ​នំប៉័ង​នេះ​នៅ​ជិត​អាសនៈ ដ្បិត​នំប៉័ង​នេះ​ជា​អាហារ​ដ៏វិសុទ្ធ​បំផុត។


លោក​ម៉ូសេ​សួរ​រក​ពពែ​ឈ្មោល ដែល​ជា​តង្វាយ​រំដោះ​បាប រួច​លោក​ជ្រាប​ថា​គេ​បាន​ដុត​វា​ផុត​ទៅ​ហើយ។ លោក​ក៏​ខឹង​នឹង​លោក​អេ‌ឡា‌សារ ព្រម​ទាំង​លោក​អ៊ីថា‌ម៉ារ ជា​កូន​របស់​លោក​អើរ៉ុន​ដែល​នៅ​រស់។ លោក​សួរ​ពួក​គេ​ថា៖


តើ​មក​ពី​យើង​បាន​នាំ​អ្នក​ចេញ​ពី ស្រុក​អេស៊ីប​ឬ? តើ​មក​ពី​យើង​បាន​លោះ​អ្នក ឲ្យ​រួច​ពី​ទាស‌ភាព​ឬ? តើ​មក​ពី​យើង​ចាត់​ម៉ូសេ អើរ៉ុន និង​ម៉ារាម ឲ្យ​នាំ​មុខ​អ្នក​ឬ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម