Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 10:12 - អាល់គីតាប

12 ម៉ូសា​មាន​ប្រសាសន៍​ទៅ​កាន់​ហារូន ព្រម​ទាំង​កូន​របស់​គាត់ ឈ្មោះ​អេឡា‌សារ និង​អ៊ីថាម៉ារ​ដែល​នៅ​រស់​ថា៖ «ក្រោយ​ពី​ជូន​ជំនូន​ម្សៅ​ដែល​ដុត​នៅ​ចំពោះអុលឡោះ‌តាអាឡា​រួច​ហើយ ចូរ​យក​ម្សៅ​ដែល​នៅ​សល់​ទៅ​ធ្វើ​ជា​នំ​បុ័ង​ឥត​មេ ហើយ​បរិភោគ​នំបុ័ង​នេះ​នៅ​ជិត​អាសនៈ ដ្បិត​នំបុ័ង​នេះ​ជា​អាហារ​ហាឡាល់​បំផុត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 រួច​លោក​ម៉ូសេ​បង្គាប់​ដល់​លោក​អើរ៉ុន អេលា‌សារ និង​អ៊ីថា‌ម៉ារ​ជា​កូន​លោក​អើរ៉ុន​ដែល​នៅ​សល់​ថា៖ «ចូរ​យក​តង្វាយ​ម្សៅ​ដែល​សល់​ពី​តង្វាយ​ព្រះ‌យេហូវ៉ា ទៅ​បរិ‌ភោគ​ដោយ​ឥត​ដំបែ​នៅ​ខាង​អាសនា​ទៅ ដ្បិត​តង្វាយ​នោះ​ជា​របស់​បរិសុទ្ធ​បំផុត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អើរ៉ុន ព្រម​ទាំង​កូន​របស់​លោក ឈ្មោះ​អេ‌ឡា‌សារ និង​អ៊ីថា‌ម៉ារ ដែល​នៅ​រស់​ថា៖ «ក្រោយ​ពី​ថ្វាយ​តង្វាយ​ម្សៅ ដែល​ដុត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​រួច​ហើយ ចូរ​យក​ម្សៅ​ដែល​នៅ​សល់​ទៅ​ធ្វើ​ជា​នំប៉័ង​ឥត​មេ ហើយ​បរិភោគ​នំប៉័ង​នេះ​នៅ​ជិត​អាសនៈ ដ្បិត​នំប៉័ង​នេះ​ជា​អាហារ​ដ៏វិសុទ្ធ​បំផុត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 រួច​ម៉ូសេ​បង្គាប់​ដល់​អើរ៉ុន ហើយ​អេលាសារ នឹង​អ៊ីថាម៉ារ គឺ​ជា​កូន​អើរ៉ុន​ដែល​នៅ​សល់​ថា ចូរ​យក​ដង្វាយ​ម្សៅ​ដែល​សល់​ពី​ដង្វាយ​ព្រះ‌យេហូវ៉ា ទៅ​បរិភោគ​ដោយ​ឥត​ដំបែ​នៅ​ខាង​អាសនា​ទៅ ដ្បិត​ដង្វាយ​នោះ​ជា​របស់​បរិសុទ្ធ​បំផុត

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 10:12
14 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​កូរេ​ជា​កូន​របស់​លោក​យីម‌ណា​ពី​ក្រុម​លេវី ដែល​ជា​ឆ្មាំ​ខ្លោង​ទ្វារ​ខាង​កើត ទទួល​បន្ទុក​លើ​ជំនូន​ស្ម័គ្រ‌ចិត្ត ដែល​ប្រជា‌ជន​យក​មក​ជូន​អុលឡោះហើយ​គាត់​ក៏​ទទួល​ភារកិច្ច​ចែក​ស្បៀង​អាហារ ដែល​ប្រជា‌ជន​ញែក​ជូនអុលឡោះ‌តាអាឡា និង​ជំនូន​សក្ការៈ​ឯ​ទៀតៗ​ដែរ។


ជា​កូន​របស់​លោក​អប៊ី‌សួរ ជា​កូន​របស់​លោក​ភីនេ‌ហាស ជា​កូន​របស់​អេ‌ឡា‌សារ ជា​កូន​របស់​មូស្ទី​ហារូន។


នំ​បុ័ង​ឥត​មេ នំ​ធ្វើ​ពី​ម្សៅ​ឥត​មេ លាយ​នឹង​ប្រេង ព្រម​ទាំង​នំ​ក្រៀប​ដែល​លាប​ប្រេង។


មាន​តែ​ពួក​គេ​ប៉ុណ្ណោះ ដែល​អាច​បរិភោគ​ជំនូន​នេះ ក្នុង​ពិធី​តែង​តាំង​ពួក​គេ​ឲ្យ​បំពេញ​មុខ​ងារ​ជា​អ៊ីមុាំ ដើម្បី​សុំ​រំដោះ​បាប។ រីឯ​អ្នក​ឯ​ទៀត គ្មាន​សិទ្ធិ​បរិភោគ​ជំនូន​នេះ​ទេ ដ្បិត​ជា​អាហារ​សក្ការៈ។


ហារូន​រៀប​ការ​ជា​មួយ​នាង​អេលី‌សេបា ជា​កូន​របស់​លោក​អមីណា‌ដាប់ និង​ជា​ប្អូន​របស់​លោក​ណាសូន។ នាង​បង្កើត​បាន​កូន​ប្រុស​បួន​នាក់​ជូន​លោក​គឺ ណាដាប អប៊ីហ៊ូវ អេឡាសារ និង​អ៊ីថាម៉ារ។


ពួក​គេ​បរិភោគ​សាច់ ដែល​ជា​ជំនូន និង​គូរបាន​រំដោះ​បាប ឬ​គូរបាន​សុំ​លើក‌លែង​ទោស​ដែល​ប្រជា‌ជន​យើង​យក​មក​ជូន។ អ្វីៗ​ដែល​ជន‌ជាតិ​អ៊ីស្រ‌អែល​ទុក​សម្រាប់​យើង ពួក​អ៊ីមុាំ​អាច​យក​បាន។


អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំ​បុ័ង​នេះ​ក្នុង​កន្លែង​សក្ការៈ ព្រោះ​ជា​ចំណែក​របស់​បង និង​កូន​របស់​បង បាន​មក​ពី​ជំនូន​ដែល​គេ​ដុត​ជូនអុលឡោះ‌តាអាឡា​តាម​បញ្ជា​ដែល​ខ្ញុំ​ទទួល​ពី​ទ្រង់។


គេ​អាច​បរិភោគ​ម្ហូប​អាហារ​របស់អុលឡោះ‌តាអាឡា​ដែល​ជា​អាហារ​ហាឡាល់ និង​អាហារ​ហាឡាល់​បំផុត​នោះ​បាន


នំបុ័ង​ទាំង​នោះ​ត្រូវ​បាន​ទៅ​លើ​ហារូន និង​កូនៗ​របស់​គាត់។ ពួក​គេ​បរិភោគ​នំបុ័ង​ទាំង​នោះ​នៅ​ក្នុង​កន្លែង​ដ៏​សក្ការៈ ព្រោះ​ជា​ជំនូន​បរិសុទ្ធ​បំផុត យក​ចេញ​ពី​ជំនូន​ដែល​គេ​ដុត​នៅ​ចំពោះអុលឡោះ‌តាអាឡា ហើយ​បាន​ជា​ចំណែក​របស់​ពួក​គេ​រហូត​ត​ទៅ»។


ជំនូន​ម្សៅ​ទាំង​អស់ ទោះ​បី​នំ​ដែល​ដុត​ក្នុងឡ ឬ​ដុត​ក្នុង​ពុម្ព ឬ​នំ​ចៀន ត្រូវ​បាន​ជា​ចំណែក​របស់​អ៊ីមុាំ​ដែល​ធ្វើ​ពិធី​នោះ។


កូន​របស់​ហារូន​មាន​រាយ​ឈ្មោះ​ដូច​ត​ទៅ: ណាដាប ជា​កូន​ច្បង អប៊ីហ៊ូវ អេឡាសារ និង​អ៊ីថាម៉ារ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម