ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 25:5 - អាល់គីតាប

អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​ហេ‌ម៉ាន ជា​អ្នក​ទាយ​របស់​ស្តេច ដែល​ថ្លែង​បន្ទូល​របស់​អុលឡោះដើម្បី​លើក​តម្កើង​អំណាច​របស់​ទ្រង់។ អុលឡោះ​ប្រោស​ប្រទាន​ឲ្យ​លោក​ហេ‌ម៉ាន មាន​កូន​ប្រុស ១៤​នាក់ និង​កូន​ស្រី ៣ នាក់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​របស់​ហេម៉ាន ជា​អ្នក​មើល​ឆុត​របស់​ស្តេច ខាង​ឯ​ព្រះ‌បន្ទូល​នៃ​ព្រះ សម្រាប់​លើក​ស្នែង​ឡើង​ផ្លុំ ព្រះ​ប្រោស​ឲ្យ​ហេម៉ាន​បាន​កូន​ប្រុស​ដប់​បួននាក់ និង​កូន​ស្រី​បី​នាក់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​ហេ‌ម៉ាន ជា​គ្រូ​ទាយ​របស់​ស្ដេច ដែល​ថ្លែង​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ដើម្បី​លើក​តម្កើង​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ។ ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​លោក​ហេ‌ម៉ាន​មាន​កូន​ប្រុស ១៤​នាក់ និង​កូន​ស្រី​៣​នាក់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​សុទ្ធ​តែ​ជា​កូន​របស់​ហេម៉ាន ជា​អ្នក​មើល‌ឆុត​របស់​ស្តេច ខាង​ឯ​ព្រះ‌បន្ទូល​នៃ​ព្រះ សំរាប់​លើក​ស្នែង​ឡើង​ផ្លុំ ព្រះ‌ទ្រង់​ប្រោស​ឲ្យ​ហេម៉ាន​បាន​កូន​ប្រុស​១៤ នឹង​កូន​ស្រី​៣

សូមមើលជំពូក



១ របា‌ក្សត្រ 25:5
9 ការដាក់ឲ្យឆ្លើយតបគ្នា  

អេសាវ​ងើប​មុខ​ឡើង ឃើញ​ស្រីៗ និង​ក្មេងៗ គាត់​សួរ​ថា៖ «តើ​អស់​អ្នក​ដែល​នៅ​ជា​មួយ​ប្អូន​នេះ ជា​នរណា​ដែរ?»។ យ៉ាកកូប​ឆ្លើយ​ថា៖ «នេះ​ជា​កូន​ដែល​អុលឡោះ​ប្រោស​ប្រទាន​មក​ខ្ញុំ»។


នៅ​ថ្ងៃ​បន្ទាប់ ពេល​ស្តេច​ទត​ក្រោក​ឡើង អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៅ​កាន់​ណាពី​កាដ ជា​អ្នក​ជំនិត​របស់​ស្តេច​ទត​ដូច​ត​ទៅ៖


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​លោក​កាដ ជា​អ្នក​ទាយ​របស់​ស្តេច​ទត​ថា៖


កូន​ចៅ​របស់​លោក​ហេ‌ម៉ាន​មាន លោក​ប៊ូកគា លោក​ម៉ាថា‌នា លោក​អ៊ូ‌ស៊ាល លោក​សេបួល លោក​យេរី‌ម៉ូត លោក​ហាណា‌នា លោក​ហាណា‌នី លោក​អេលា‌ថា លោក​គីដាល‌ធី លោក​រ៉ូម៉ាម‌ធី-‌អេស៊ើរ លោក​យ៉ូស បេកា‌សា លោក​ម៉ាឡូ‌ធី លោក​ហួធារ និង​លោក​ម៉ាហា‌ស៊ីយ៉ូត។


អុលឡោះ‌តាអាឡា​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​មាន​បុត្រា​ជា​ច្រើន ហើយ​ក្នុង​ចំណោម​បុត្រា​របស់​ខ្ញុំ ទ្រង់​ជ្រើស​រើស​ស៊ូឡៃ‌ម៉ាន ឲ្យ​គ្រង​រាជ្យ​លើ​អ៊ីស្រ‌អែល ជា​អាណា‌ចក្រ​របស់​ទ្រង់។


ក្រុម​ចំរៀង​ជា​ពូជ‌ពង្ស​របស់​លោក​អេ‌សាភ បំពេញ​មុខ‌ងារ​តាម​កន្លែង​របស់​គេ​រៀងៗ​ខ្លួន ដូច​ស្តេច​ទត លោក​អេ‌សាភ លោក​ហេ‌ម៉ាន និង​លោក​យេឌូ‌ថិន ជា​អ្នក​ទាយ​របស់​ស្តេច​បាន​បង្គាប់​ទុក។ រីឯ​ឆ្មាំ​ទ្វារ​ក៏​ឈរ​នៅ​តាម​កន្លែង​របស់​ខ្លួន​ដែរ គ្មាន​នរណា​ចាក​ចេញ​ពី​កន្លែង​របស់​ខ្លួន​ឡើយ ព្រោះ​ក្រុម​លេវី​រៀប‌ចំ​អាហារ​ជូន​ពួក​គេ។


កូន​ចៅ​ជា​កេរ‌មត៌ក​ដែល​អុលឡោះ‌តាអាឡា​ប្រទាន ឲ្យ និង​ជា​ពរ​មក​ពី​ទ្រង់។


នៅ​ស្រុក​អ៊ីស្រ‌អែល ខ្ញុំ និង​កូន​ដែលអុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ​ខ្ញុំ រួម​គ្នា​ធ្វើ​ជា​ទី​សំគាល់ និង​ជា​ប្រផ្នូល មក​ពីអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​នៅ​លើ​ភ្នំ​ស៊ីយ៉ូន។


ពី​ដើម នៅ​ស្រុក​អ៊ីស្រ‌អែល កាល​ណា​គេ​ទៅ​ទូរអា​សូម​អ្វី​ពី​អុលឡោះ​គេ​តែង​ពោល​ថា «មក៍! យើង​ទៅ​រក​អ្នក​ទាយ!» ដ្បិត​អ្នក​ដែល​យើង​ហៅ​ថា ណាពី​សព្វ​ថ្ងៃ​នេះ នៅ​ជំនាន់​ដើម គេ​តែង​ហៅ​ថា «អ្នក​ទាយ»។