Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 25:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​របស់​ហេម៉ាន ជា​អ្នក​មើល​ឆុត​របស់​ស្តេច ខាង​ឯ​ព្រះ‌បន្ទូល​នៃ​ព្រះ សម្រាប់​លើក​ស្នែង​ឡើង​ផ្លុំ ព្រះ​ប្រោស​ឲ្យ​ហេម៉ាន​បាន​កូន​ប្រុស​ដប់​បួននាក់ និង​កូន​ស្រី​បី​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​ហេ‌ម៉ាន ជា​គ្រូ​ទាយ​របស់​ស្ដេច ដែល​ថ្លែង​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ដើម្បី​លើក​តម្កើង​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ។ ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​លោក​ហេ‌ម៉ាន​មាន​កូន​ប្រុស ១៤​នាក់ និង​កូន​ស្រី​៣​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 នោះ​សុទ្ធ​តែ​ជា​កូន​របស់​ហេម៉ាន ជា​អ្នក​មើល‌ឆុត​របស់​ស្តេច ខាង​ឯ​ព្រះ‌បន្ទូល​នៃ​ព្រះ សំរាប់​លើក​ស្នែង​ឡើង​ផ្លុំ ព្រះ‌ទ្រង់​ប្រោស​ឲ្យ​ហេម៉ាន​បាន​កូន​ប្រុស​១៤ នឹង​កូន​ស្រី​៣

សូមមើលជំពូក ចម្លង

អាល់គីតាប

5 អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​ហេ‌ម៉ាន ជា​អ្នក​ទាយ​របស់​ស្តេច ដែល​ថ្លែង​បន្ទូល​របស់​អុលឡោះដើម្បី​លើក​តម្កើង​អំណាច​របស់​ទ្រង់។ អុលឡោះ​ប្រោស​ប្រទាន​ឲ្យ​លោក​ហេ‌ម៉ាន មាន​កូន​ប្រុស ១៤​នាក់ និង​កូន​ស្រី ៣ នាក់។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 25:5
9 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អេសាវ​ងើប​មុខ​ឡើង ឃើញ​ស្រីៗ និង​កូន​ក្មេង​ទាំង​នោះ ក៏​សួរ​ថា៖ «តើ​អ្នក​ទាំង​នេះ​ដែល​មក​ជា‌មួយ​ឯង ជា​អ្នក​ណា?» លោក​យ៉ាកុប​ឆ្លើយ​ថា៖ «នេះ​ជា​កូន​ដែល​ព្រះ​បាន​ប្រទាន​មក​ខ្ញុំ ជា​អ្នក​បម្រើ​របស់​បង»។


ព្រឹក​ឡើង ពេល​ព្រះបាទ​ដាវីឌ​បាន​តើន​ហើយ នោះ​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ដល់​ហោរា​កាដ ជា​អ្នក​មើល​ឆុត​របស់​ព្រះបាទ​ដាវីឌ


ខណៈ​នោះ ព្រះ‌យេហូវ៉ា​បង្គាប់​ដល់​កាដ ជា​អ្នក​មើល​ឆុត​របស់​ព្រះបាទ​ដាវីឌ


ខាង​ឯ​ហេម៉ាន ពួក​កូន​ចៅ​លោក គឺ​ប៊ូកគា ម៉ាថានា អ៊ូស៊ាល សេបួល យេរីម៉ូត ហាណា‌នា ហាណា‌នី អេលា‌ថា គីដាល‌ធី រ៉ូម៉ាមធី-អេស៊ើរ យ៉ូស‌បេកា‌សា ម៉ាឡូ‌ធី ហូធារ និង​ម៉ាហា‌ស៊ីយ៉ូត។


ហើយ​ក្នុង​ពួក​បុត្រ​យើង​ទាំង​ប៉ុន្មាន (ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ប្រោស ឲ្យ​យើង​បាន​បុត្រ​ជា​ច្រើន) ព្រះ‌អង្គ​បាន​រើស​សាឡូម៉ូន ជា​បុត្រ​យើង ឲ្យ​បាន​គង់​លើ​បល្ល័ង្ក‌រាជ្យ​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល


ឯ​ពួក​កូន​ចៅ​អេសាភ ជា​ពួក​អ្នក​ចម្រៀង គេ​ក៏​ឈរ​នៅ​កន្លែង​គេ​តាម​បង្គាប់​ដាវីឌ អេសាភ ហេម៉ាន និង​យេឌូ‌ថិន ជា​អ្នក​មើល​ឆុត​របស់​ស្តេច ហើយ​ពួក​ឆ្មាំ​ទ្វារ​ក៏​នៅ​ចាំ​រៀង​រាល់​តែ​ទ្វារ មិន​ចាំ‌បាច់​នឹង​លែង​ធ្វើ​ការ‌ងារ​របស់​គេ​ទេ ដ្បិត​ពួក​លេវី​ជា​បង‌ប្អូន​គេ​រៀបចំ​ឲ្យ។


មើល៍ កូន​ចៅ​ជា​មត៌ក​មក​ពី​ព្រះ‌យេហូវ៉ា ហើយ​ផល​ដែល​កើត​ពី​ផ្ទៃ ជា​រង្វាន់​ដែល​ព្រះ‌អង្គ​ប្រទាន។


មើល៍ ខ្ញុំ និង​កូន​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​មក​ខ្ញុំ យើង​ខ្ញុំ​សម្រាប់​ជា​ទី​សម្គាល់​មក​ពី​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដែល​ព្រះ‌អង្គ​គង់​នៅ​ភ្នំ​ស៊ីយ៉ូន ហើយ​ជា​ទី​អស្ចារ្យ​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល។


(កាល​ពី​ដើម នៅ​ស្រុក​អ៊ីស្រា‌អែល កាល​ណា​មនុស្ស​ម្នាក់​ទៅ​សួរ​ដល់​ព្រះ នោះ​គេ​តែង​និយាយ​ថា «ចូរ​យើង​ទៅ​ឯ​អ្នក​មើល​ឆុត» ដ្បិត​អ្នក​ដែល​សព្វ​ថ្ងៃ​នេះ​ហៅ​ថា ហោរា នោះ​ពី​ដើម​គេ​ហៅ​ថា អ្នក​មើល​ឆុត​វិញ)។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម