ហ្វៀរ៉អ៊ូនបញ្ជាអ្នកបម្រើឲ្យបើកផ្លូវដល់អ៊ីប្រាំ ចាកចេញទៅជាមួយភរិយារបស់គាត់ ទាំងយកអ្វីៗដែលជាកម្មសិទ្ធិរបស់គាត់ទៅជាមួយផង។
១ របាក្សត្រ 22:6 - អាល់គីតាប ស្តេចទតហៅស៊ូឡៃម៉ាន ជាកូនមកផ្តែផ្តាំឲ្យសង់ដំណាក់ជូនអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រះបាទដាវីឌហៅសាឡូម៉ូន ជាបុត្រា មកផ្តាំឲ្យស្អាងព្រះវិហារថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌត្រាស់ហៅសម្ដេចសាឡូម៉ូន ជាបុត្រមកផ្ដែផ្ដាំឲ្យសង់ព្រះដំណាក់ថ្វាយព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមកទ្រង់ហៅសាឡូម៉ូន ជាព្រះរាជបុត្រា មកផ្តាំឲ្យស្អាងព្រះវិហារ ថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល |
ហ្វៀរ៉អ៊ូនបញ្ជាអ្នកបម្រើឲ្យបើកផ្លូវដល់អ៊ីប្រាំ ចាកចេញទៅជាមួយភរិយារបស់គាត់ ទាំងយកអ្វីៗដែលជាកម្មសិទ្ធិរបស់គាត់ទៅជាមួយផង។
ពេលស្តេចទតមានវាំងនៅស្រួលបួល ហើយបន្ទាប់ពីអុលឡោះតាអាឡាប្រោសប្រទានឲ្យគាត់បានសុខក្សេមក្សាន្ត រួចផុតពីខ្មាំងសត្រូវគ្រប់ទិសទី
នៅពេលដែលស្តេចទតមានរាជវាំងនៅស្រួលបួលហើយ ស្តេចមានប្រសាសន៍ទៅកាន់ណាពីណាថានថា៖ «មើល៍ ខ្ញុំរស់នៅក្នុងដំណាក់ពីឈើតាត្រៅ រីឯហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា ស្ថិតនៅក្នុងជំរំធ្វើអំពីក្រណាត់សំពត់!»។
ស្តេចទតក្រោកឈរឡើង រួចមានប្រសាសន៍ទៅកាន់ពួកគេថា៖ «បងប្អូន និងប្រជារាស្ត្ររបស់ខ្ញុំអើយចូរស្តាប់! ខ្ញុំមានបំណងសង់ដំណាក់សម្រាប់តម្កល់ហិបសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា ហើយជាកំណល់ជើងរបស់ម្ចាស់នៃយើង។ ខ្ញុំបានត្រៀមសម្ភារៈសង់ដំណាក់នេះ
គាត់ដាក់ដៃលើយ៉ូស្វេ ដើម្បីប្រគល់តំណែងឲ្យ ស្របតាមបន្ទូលដែលអុលឡោះតាអាឡាបង្គាប់មកគាត់។
រហូតដល់ថ្ងៃដែលអុលឡោះលើកអ៊ីសាឡើងទៅសូរ៉កា គឺបន្ទាប់ពីអ៊ីសាបានផ្ដែផ្ដាំតាមរយៈរសអុលឡោះដ៏វិសុទ្ធ ដល់ក្រុមសាវ័កដែលគាត់បានជ្រើសរើស។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ឥឡូវនេះ ជិតដល់ថ្ងៃដែលអ្នកត្រូវស្លាប់ហើយ។ ចូរហៅយ៉ូស្វេមក ហើយអ្នកទាំងពីរត្រូវឈរនៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា។ យើងនឹងចេញបញ្ជាដល់យ៉ូស្វេ»។ ម៉ូសា និងលោកយ៉ូស្វេនាំគ្នាទៅឈរនៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា។
អុលឡោះតាអាឡាបង្គាប់លោកយ៉ូស្វេ ជាកូនរបស់លោកនូនថា៖ «ចូរមានកម្លាំង និងចិត្តក្លាហានឡើង ដ្បិតអ្នកនឹងនាំជនជាតិអ៊ីស្រអែលចូលទៅក្នុងស្រុក ដែលយើងបានសន្យាយ៉ាងម៉ឺងម៉ាត់ថា ប្រគល់ឲ្យពួកគេ។ យើងនឹងស្ថិតនៅជាមួយអ្នក»។
ខ្ញុំសុំអង្វរអ្នក នៅចំពោះអុលឡោះ នៅចំពោះអាល់ម៉ាហ្សៀសអ៊ីសា និងនៅចំពោះមុខម៉ាឡាអ៊ីកាត់ ដែលទ្រង់បានជ្រើសរើសថា ចូរធ្វើតាមពាក្យដែលខ្ញុំផ្ដែផ្ដាំទាំងនេះ ដោយឥតកាន់ជើង ឬរើសមុខបងប្អូនណាឡើយ។
ខ្ញុំសុំបញ្ជាក់យ៉ាងម៉ឺងម៉ាត់ នៅចំពោះអុលឡោះ និងនៅចំពោះមុខអាល់ម៉ាហ្សៀសអ៊ីសា ដែលនឹងវិនិច្ឆ័យទោសទាំងមនុស្សរស់ ទាំងមនុស្សស្លាប់ ហើយខ្ញុំសូមបញ្ជាក់ក្នុងនាមអ៊ីសាដែលមកយ៉ាងឱឡារិក ដើម្បីគ្រងរាជ្យនោះថា