Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 1:2 - អាល់គីតាប

2 រហូត​ដល់​ថ្ងៃ​ដែល​អុលឡោះ​លើក​អ៊ីសា​ឡើង​ទៅ​សូរ៉កា គឺ​បន្ទាប់​ពី​អ៊ីសា​បាន​ផ្ដែ‌ផ្ដាំ​តាម​រយៈ​រស‌អុលឡោះ​ដ៏​វិសុទ្ធ ដល់​ក្រុម​សាវ័ក​ដែល​គាត់​បាន​ជ្រើស​រើស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 រហូតដល់​ថ្ងៃ​ដែល​ព្រះអង្គ​ត្រូវបាន​ទទួលឡើង​ទៅ ក្រោយពី​ព្រះអង្គ​បាន​បង្គាប់​តាមរយៈ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដល់​ពួក​សាវ័ក​ដែល​ព្រះអង្គ​បាន​ជ្រើសរើស​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 រហូត​ដល់​ថ្ងៃ​ដែល​ព្រះជាម្ចាស់​បាន​លើក​ព្រះអង្គ​ឡើង​ទៅ​ស្ថានសួគ៌​វិញ​ បន្ទាប់ពី​ព្រះអង្គ​បាន​ប្រទាន​សេចក្ដី​បង្គាប់​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដល់​ពួក​សាវក​ដែល​ព្រះអង្គ​បាន​ជ្រើសរើស។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 រហូត​ដល់​ថ្ងៃ​ដែល​ព្រះ​បាន​លើក​ព្រះ‌អង្គ​ឡើង​ទៅ គឺ​បន្ទាប់​ពី​ព្រះ‌អង្គ​បាន​ផ្តាំ​តាមរយៈ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដល់​ពួក​សាវក​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 រហូត​ដល់​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​លើក​ព្រះអង្គ​ឡើង​ទៅ​ស្ថាន​បរម‌សុខ* គឺ​បន្ទាប់​ពី​ព្រះអង្គ​បាន​ផ្ដែ‌ផ្ដាំ​តាម​រយៈ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* ដល់​ក្រុម​សាវ័ក*​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ដរាប​ដល់​ថ្ងៃ ដែល​ព្រះ​បាន​លើក​ទ្រង់​ឡើង​ផុត​ទៅ​ហើយ គឺ​ក្រោយ​ដែល​ទ្រង់​បាន​ផ្តាំ ដោយ​នូវ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដល់​ពួក​សាវក ជា​ពួក​អ្នក​ដែល​ទ្រង់​បាន​រើស

សូមមើលជំពូក ចម្លង




កិច្ចការ 1:2
50 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: អ្នក​នេះ​ហើយ​ជា​អ្នក​បម្រើ ដែល​យើង​គាំទ្រ ជា​អ្នក​ដែល​យើង​បាន​ជ្រើស​រើស និង​ជា​ទី​គាប់​ចិត្ត​របស់​យើង។ យើង​ដាក់​រស​របស់​យើង​លើ​គាត់។ គាត់​នឹង​បង្ហាញ​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ ស្គាល់​សេចក្តី​សុចរិត។


ចូរ​នាំ​គ្នា​ចូល​មក​ជិត ហើយ​ស្ដាប់​យើង​ចុះ! តាំង​ពី​ដើម​ដំបូង​រៀង​មក យើង​មិន​ដែល​និយាយ​លាក់‌លៀម​ទេ។ ពេល​ព្រឹត្តិ‌ការណ៍​ទាំង​នេះ​ចាប់​ផ្ដើម​កើត​ឡើង យើង​ក៏​ស្ថិត​នៅ​ទី​នោះ​ដែរ។ - ឥឡូវ​នេះ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ចាត់​ខ្ញុំ​ឲ្យ​ទៅ ទ្រង់​ក៏​ប្រទាន​រស​របស់​ទ្រង់ ឲ្យ​នៅ​ជា​មួយ​ខ្ញុំ​ដែរ។


រស​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ សណ្ឋិត​លើ​ខ្ញុំ ដ្បិតអុលឡោះ‌តាអាឡា​បាន​ចាក់​ប្រេង​តែង‌តាំង​ខ្ញុំ ឲ្យ​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​អ្នក​ដែល​ត្រូវ​គេ​ជិះ‌ជាន់ ជួយ​ថែ​ទាំ​អ្នក​ដែល​បាក់​ទឹក​ចិត្ត ប្រកាស​ប្រាប់​ជន​ជាប់​ជា​ឈ្លើយ​ថា ពួក​គេ​នឹង​រួច​ខ្លួន ហើយ​ប្រាប់​អ្នក​ជាប់​ឃុំ‌ឃាំង​ថា ពួក​គេ​នឹង​មាន​សេរី‌ភាព


ផ្ទុយ​ទៅ​វិញ បើ​ខ្ញុំ​ដេញ​អ៊ីព្លេស​ដោយ​រស​របស់​អុលឡោះ បាន​សេចក្ដី​ថា នគរ​របស់​អុលឡោះ​មក​ដល់​អ្នក​រាល់​គ្នា​ហើយ។


ពេល​អ៊ីសា​ទទួល​ពិធី​ជ្រមុជ​ទឹក​រួច​ហើយ គាត់​ងើប​ឡើង​ពី​ទឹក ស្រាប់​តែ​ផ្ទៃ​មេឃ​បើក​ចំហ អ៊ីសា​ឃើញ​រស‌អុលឡោះ​ចុះ​មក​ដូច​សត្វ​ព្រាប មក​សណ្ឋិត​លើ​គាត់។


ពួក​សាវ័ក​វិល​ត្រឡប់​មក​ជួប​អ៊ីសា​វិញ​រៀប​រាប់​ជម្រាប​អ៊ីសា​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ធ្វើ និង​សេចក្ដី​ទាំង​អស់​ដែល​គេ​បាន​បង្រៀន។


នៅ​ពេល​ដែល​អ៊ីសា​កំពុង​តែ​ប្រទាន​ពរ អុលឡោះ​លើក​យក​អ៊ីសា​ចេញ​ពី​គេ ឡើង​ទៅ​សូរ៉ក។


លុះ​ជិត​ដល់​ថ្ងៃ​កំណត់​ដែល​អ៊ីសា​ត្រូវ​ចាក​ចេញ​ពី​លោក​នេះ​ទៅ អ៊ីសា​សម្រេច​ចិត្ត​ទៅ​ក្រុង​យេរូ‌សាឡឹម


យើង​ទាំង​អស់​គ្នា​បាន​ទទួល​អំណរ​មិន​ចេះ​អស់​មិន​ចេះ​ហើយ ពី​គ្រប់​លក្ខណ‌សម្បត្តិ​របស់​គាត់


នៅ​មុន​ថ្ងៃ​បុណ្យ​រំលង អ៊ីសា​ជ្រាប​ថា ដល់​ពេល​កំណត់​ដែល​គាត់​ត្រូវ​ឆ្លង​ពី​លោក​នេះ ឆ្ពោះ​ទៅ​អុលឡោះ​ជា​បិតា​ហើយ។ ដោយ​អ៊ីសា​ស្រឡាញ់​សិស្ស​របស់​គាត់​ដែល​រស់​នៅ​ក្នុង​លោក​នេះ គាត់​ក៏​ស្រឡាញ់​គេ​រហូត​ដល់​ទី​បំផុត។


ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​សំដៅ​លើ​អ្នក​ទាំង​អស់​គ្នា​ទេ ដ្បិត​ខ្ញុំ​ស្គាល់​អស់​អ្នក​ដែល​ខ្ញុំ​បាន​ជ្រើស​រើស តែ​ខ្ញុំ​និយាយ​នេះ ដើម្បី​ឲ្យ​បាន​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​ថាៈ “អ្នក​បរិភោគ​អាហារ​ជា​មួយ​ខ្ញុំ បាន​ប្រឆាំង​នឹង​ខ្ញុំ”។


អ៊ីសា​ជ្រាប​ថា អុលឡោះ​ជា​បិតា​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ក្រោម​អំណាច​គាត់ ហើយ​ជ្រាប​ថា គាត់​មក​ពី​អុលឡោះ និង​ទៅ​ឯ​អុលឡោះ​វិញ។


ខ្ញុំ​បាន​ចេញ​ពី​អុលឡោះ​ជា​បិតា​មក​ក្នុង​លោក​នេះ ហើយ​ឥឡូវ ខ្ញុំ​ចេញ​ពី​លោក​នេះ​ទៅ​ឯ​អុលឡោះ​ជា​បិតា​វិញ»។


ឥឡូវ​នេះ ខ្ញុំ​ទៅ​ឯ​អុលឡោះ​ហើយ ខ្ញុំ​និយាយ​ដូច្នេះ ពេល​ខ្ញុំ​នៅ​ក្នុង​លោក​នេះ​នៅ​ឡើយ ដើម្បី​ឲ្យ​គេ​មាន​អំណរ​របស់​ខ្ញុំ​ជា​អំណរ​ដ៏​ពេញ​លក្ខណៈ។


អ៊ីសា​មាន​ប្រសាសន៍​ថា៖ «កុំ​ឃាត់​ខ្ញុំ​ទុក​អី ដ្បិត​ខ្ញុំ​មិន​ទាន់​បាន​ឡើង​ទៅ​ឯ​អុលឡោះ​ជា​បិតា​ខ្ញុំ​នៅ​ឡើយ។ សុំ​ទៅ​ប្រាប់​ពួក​បង​ប្អូន​ខ្ញុំ​ផង​ថា ខ្ញុំ​ឡើង​ទៅ​ឯ​បិតា​ខ្ញុំ ដែល​ជា​បិតា​របស់​អ្នក​រាល់​គ្នា ខ្ញុំ​ឡើង​ទៅ​ឯ​ម្ចាស់​របស់​ខ្ញុំ​ដែល​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​ដែរ»។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​សា​ជា​ថ្មី​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ដ! ដូច​អុលឡោះ​ជា​បិតា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​យ៉ាង​ណា ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​យ៉ាង​នោះ​ដែរ»។


គាត់​ដែល​អុលឡោះ​ចាត់​ឲ្យ​មក ថ្លែង​បន្ទូល​របស់​អុលឡោះ ព្រោះ​អុលឡោះ​ប្រទាន​រស‌អុលឡោះ​មក​គាត់​យ៉ាង​បរិបូណ៌។


ចុះ​បើ​អ្នក​រាល់​គ្នា​ឃើញ​បុត្រា​មនុស្ស​ឡើង​ទៅ​កន្លែង​ដែល​គាត់​នៅ​ពី​មុន​វិញ តើ​ចិត្ដ​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​យ៉ាង​ណា?។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «គឺ​ខ្ញុំ​ផ្ទាល់​ដែល​បាន​ជ្រើស​រើស​អ្នក​ទាំង​ដប់‌ពីរ​មក ក៏​ប៉ុន្ដែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មាន​ម្នាក់​ជា​អ៊ីព្លេស»។


ពោល​ថា៖ «អ្នក​ស្រុក​កាលី‌ឡេ​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​នៅ​តែ​ឈរ​សម្លឹង​មើល​ទៅ​លើ​មេឃ​ដូច្នេះ?។ អ៊ីសា​នោះ អុលឡោះ​បាន​លើក​ពី​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ឡើង​ទៅ​សូរ៉កា​ហើយ គាត់​នឹង​ត្រឡប់​មក​វិញ តាម​របៀប​ដូច​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​គាត់​ឡើង​ទៅ​សូរ៉កា​ដែរ»។


លុះ​បាន​មក​ដល់​ផ្ទះ​ហើយ គេ​ឡើង​ទៅ​បន្ទប់​ខាង​លើ ជា​កន្លែង​ដែល​គេ​ធ្លាប់​ស្នាក់​នៅ។ សាវ័ក​ទាំង​នោះ គឺ​ពេត្រុស យ៉ូហាន យ៉ាកកូប លោក​អន‌ទ្រេ លោក​ភីលីព លោក​ថូម៉ាស លោក​បារថូ‌ឡូមេ លោក​ម៉ាថាយ យ៉ាកកូប​ជា​កូន​លោក​អាល់ផាយ លោក​ស៊ីម៉ូន​ហៅ​អ្នក​ជាតិ​និយម និង​លោក​យូដាស​ជា​កូន​របស់​យ៉ាកកូប។


គឺ​ចាប់​តាំង​ពី​គ្រា​ដែល​យ៉ះយ៉ា​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​អ៊ីសា រហូត​ដល់​ពេល​អុលឡោះ​លើក​យក​អ៊ីសា​ចេញ​ពី​យើង​ទៅ ត្រូវ​ឲ្យ​មាន​ម្នាក់ ធ្វើ​ជា​បន្ទាល់​រួម​ជា​មួយ​យើង អំពី​អ៊ីសា​រស់​ឡើង​វិញ»។


លុះ​អ៊ីសា​មាន​ប្រសាសន៍​ដូច្នោះ​រួច​ហើយ ហើយ​នៅ​ពេល​ដែល​ក្រុម​សាវ័ក​កំពុង​តែ​មើល​គាត់ នោះ​អុលឡោះ​ក៏​លើក​អ៊ីសា​ឡើង​ទៅ​លើ​មេឃ ព្រម​ទាំង​មាន​ពពក​មក​បាំង​អ៊ីសា​បាត់​ពី​ភ្នែក​គេ​ទៅ។


បង​ប្អូន​បាន​ជ្រាប​ថា អុលឡោះ​បាន​ចាក់​រស‌អុលឡោះ​ដ៏​វិសុទ្ធ និង​អំណាច តែង‌តាំង​អ៊ីសា ជា​អ្នក​ភូមិ​ណាសារ៉ែត។ បង​ប្អូន​ក៏​ជ្រាប​ដែរ​ថា អ៊ីសា​បាន​ដើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ទាំង​ប្រព្រឹត្ដ​អំពើ​ល្អ និង​ប្រោស​អស់​អ្នក​ដែល​ត្រូវ​អ៊ីព្លេស​សង្កត់‌សង្កិន​ឲ្យ​បាន​ជា ដ្បិត​អុលឡោះ​នៅ​ជា​មួយ​អ៊ីសា។


ខ្ញុំ ប៉ូល ជា​សាវ័ក ដែល​មិន​មែន​តែង‌តាំង​ឡើង​ដោយ​មនុស្ស​លោក ឬ​ដោយ​ជន​ណា​ម្នាក់​នោះ​ឡើយ គឺ​តែង‌តាំង​ឡើង​ដោយ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស និង​អុលឡោះ​ជា​បិតា ដែល​ប្រោស​អ៊ីសា​ឲ្យ​រស់​ឡើង​វិញ។


អុលឡោះ​បាន​កសាង​បង​ប្អូន​ឡើង​ជា​សំណង់ ដោយ​មាន​ក្រុម​សាវ័ក និង​ណាពី​ជា​គ្រឹះ និង​មាន​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​ផ្ទាល់​ជា​ថ្ម​ដ៏​សំខាន់។


យើង​ត្រូវ​ទទួល​ស្គាល់​ថា គម្រោង‌ការ​ដ៏​លាក់​កំបាំង​នៃ​ការ​គោរព​ប្រណិ‌ប័តន៍​អុលឡោះ​នោះ​ធំ​ណាស់ គឺ​ថាៈ អុលឡោះ​បាន​បង្ហាញ​ឲ្យ​យើង ស្គាល់​អាល់ម៉ា‌ហ្សៀស​ក្នុង​ឋានៈ​ជា​មនុស្ស អុលឡោះ​បាន​រាប់​គាត់​ឲ្យ​សុចរិត ដោយ​រស‌អុលឡោះ ពួក​ម៉ាឡា‌អ៊ីកាត់​បាន​ឃើញ​គាត់ គេ​ប្រកាស​អំពី​គាត់ នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា គេ​បាន​ជឿ​លើ​អាល់ម៉ា‌ហ្សៀស អុលឡោះ​បាន​លើក​គាត់​ឡើង ឲ្យ​មាន​សិរី‌រុង‌រឿង។


អាល់ម៉ា‌ហ្សៀស​ពុំ​បាន​ចូល​ក្នុង​ទី‌សក្ការៈ​សង់​ឡើង ដោយ​ស្នា​ដៃ​មនុស្ស ដែល​គ្រាន់​តែ​ជា​តំណាង​នៃ​ទី‌សក្ការៈ​ដ៏​ពិត​ប្រាកដ​នោះ​ឡើយ គឺ​គាត់​បាន​ចូល​ក្នុង​សូរ៉កា​តែ​ម្ដង។ ឥឡូវ​នេះ គាត់​ស្ថិត​នៅ​ចំពោះ​អុលឡោះ ដើម្បី​ជា​ប្រយោជន៍​ដល់​យើង។


គាត់​បាន​ឡើង​ទៅ​សូរ៉កា នៅ​ខាង​ស្ដាំ​អុលឡោះ ហើយ​ពួក​ម៉ាឡា‌អ៊ីកាត់ ព្រម​ទាំង​ពួក​មាន​អំណាច​នានា និង​ឫទ្ធា‌នុភាព​នានា ចុះ​ចូល​នឹង​គាត់​ទាំង​អស់។


សូម​បង​ប្អូន​កុំ​ភ្លេច​សេចក្ដី​ដែល​អស់​ណាពី​ដ៏​វិសុទ្ធ​បាន​ថ្លែង​ទុក​មក និង​បទ​បញ្ជា​ដែល​អ៊ីសា‌ជាអម្ចាស់​ជា​អ្នក‌សង្គ្រោះ​បាន​បង្រៀន តាម​រយៈ​សាវ័ក​នានា​របស់​បង​ប្អូន។


នេះ​ជា​ហេតុ‌ការណ៍​ដែល​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​បាន​សំដែង​ឲ្យ​ឃើញ គឺ​អុលឡោះ​ប្រទាន​ឲ្យ​អ៊ីសា​បង្ហាញ​ព្រឹត្ដិ‌ការណ៍ ដែល​ត្រូវ​តែ​កើត​មាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ឲ្យ​ពួក​អ្នក​បម្រើ​របស់​គាត់​ដឹង។ អ៊ីសា​បាន​ចាត់​ម៉ាឡា‌អ៊ីកាត់​របស់​គាត់ ឲ្យ​មក​ប្រាប់​លោក​យ៉ូហាន​ជា​អ្នក​បម្រើ​របស់​គាត់


ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​រស‌អុលឡោះ​មាន​បន្ទូល​មក​កាន់​ក្រុម‌ជំអះ​ទាំង​នេះ​ឲ្យ​មែន​ទែន!។ អ្នក​ណា​មាន​ជ័យ‌ជំនះ សេចក្ដី​ស្លាប់​ទី​ពីរ​ពុំ​អាច​មក​យាយី​អ្នក​នោះ​បាន​ឡើយ”»។


ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​រស‌អុលឡោះ​មាន​បន្ទូល​មក​កាន់​ក្រុម‌ជំអះ​ទាំង​នេះ ឲ្យ​មែន​ទែន!។ អ្នក​ណា​មាន​ជ័យ‌ជំនះ យើង​នឹង​ឲ្យ​នំ​ម៉ាណា​ដ៏​លាក់​កំបាំង​ទៅ​អ្នក​នោះ ព្រម​ទាំង​ប្រគល់​ក្រួស​ពណ៌​ស​មួយ​ដុំ​ឲ្យ​ដែរ នៅ​លើ​ដុំ​ក្រួស​នោះ មាន​ចារឹក​ឈ្មោះ​មួយ​ថ្មី ដែល​គ្មាន​នរណា​ម្នាក់​ស្គាល់​ឡើយ វៀរ​លែង​តែ​អ្នក​ដែល​បាន​ទទួល​នោះ​ចេញ”»។


ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​រស‌អុលឡោះ​មាន​បន្ទូល​មក​កាន់​ក្រុម‌ជំអះ​ទាំង​នេះ ឲ្យ​មែន​ទែន!”»។


ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​រស‌អុលឡោះ​មាន​បន្ទូល​មក​កាន់​ក្រុម‌ជំអះ​ទាំង​នេះ​ឲ្យ​មែន​ទែន!។ អ្នក​ណា​មាន​ជ័យ‌ជំនះ យើង​នឹង​ឲ្យ​អ្នក​នោះ​បរិភោគ​ផ្លែ​ឈើ ដែល​បេះ​ពី​ដើម​នៃ​ជីវិត នៅ​ក្នុង​សួន​ឧទ្យានរបស់​អុលឡោះ”»។


កំពែង​របស់​ក្រុង​មាន​គ្រឹះ​ដប់‌ពីរ ហើយ​នៅ​លើ​គ្រឹះ​ទាំង​នោះ​មាន​ចារឹក​ឈ្មោះ​សាវ័ក​ទាំង​ដប់‌ពីរ​របស់​កូន​ចៀម។


ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​រស‌អុលឡោះ​មាន​បន្ទូល​មក​កាន់​ក្រុម‌ជំអះ​ទាំង​នេះ ឲ្យ​មែន​ទែន!”»។


ដោយ​អ្នក​នៅ​ឧណ្ហៗ ត្រជាក់​ក៏​មិន​ត្រជាក់ ក្ដៅ​ក៏​មិន​ក្ដៅ​ដូច្នេះ យើង​នឹង​ខ្ជាក់​អ្នក​ចោល​ជា​មិន​ខាន


«ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​រស‌អុលឡោះ​មាន​បន្ទូល​មក​កាន់​ក្រុម‌ជំអះ​ទាំង​នេះ​ឲ្យ​មែន​ទែន!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម