ស្អែកឡើង អ៊ីព្រហ៊ីមក្រោកពីព្រលឹម យកស្បៀងអាហារ និងបំពង់ទឹកមកប្រគល់ឲ្យហាជើរ ហើយលើកកូនដាក់លើ-កនាង រួចប្រាប់នាងឲ្យចេញទៅ។ ហាជើរចាកចេញពីទីនោះ ហើយវិលវល់នៅក្នុងវាលរហោស្ថានជិតក្រុងបៀរសេបា។
១ របាក្សត្រ 21:2 - អាល់គីតាប ស្តេចទតបានបញ្ចាទៅកាន់លោកយ៉ូអាប់ និងមន្ត្រីឯទៀតៗរបស់ប្រជាជនថា៖ «ចូរទៅរាប់ចំនួនប្រជាជនអ៊ីស្រអែល ចាប់តាំងពីក្រុងបៀរសេបា រហូតដល់ក្រុងដាន់ រួចធ្វើរបាយការណ៍ឲ្យយើង ដ្បិតយើងចង់ដឹងចំនួនប្រជាជន»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទដាវីឌមានរាជឱង្ការទៅយ៉ូអាប់ និងពួកជាប្រធានថា៖ «ចូរទៅរាប់ចំនួនសាសន៍អ៊ីស្រាអែល ចាប់ពីក្រុងបៀរ-សេបា រហូតដល់ក្រុងដាន់ រួចមកប្រាប់យើងឲ្យបានដឹងចំនួនផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកយ៉ូអាប់ និងមន្ត្រីឯទៀតៗរបស់ប្រជាជនថា៖ «ចូរទៅរាប់ចំនួនប្រជាជនអ៊ីស្រាអែល ចាប់តាំងពីក្រុងបៀរសេបា រហូតដល់ក្រុងដាន់ រួចធ្វើរបាយការណ៍ឲ្យយើង ដ្បិតយើងចង់ដឹងចំនួនប្រជាជន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដាវីឌទ្រង់មានបន្ទូលទៅយ៉ូអាប់ នឹងពួកជាប្រធានលើបណ្តាជនថា ចូរទៅរាប់ចំនួនសាសន៍អ៊ីស្រាអែល ចាប់តាំងពីក្រុងបៀរ-សេបា រហូតដល់ក្រុងដាន់ទៅ រួចមកប្រាប់យើង ឲ្យបានដឹងចំនួនផង |
ស្អែកឡើង អ៊ីព្រហ៊ីមក្រោកពីព្រលឹម យកស្បៀងអាហារ និងបំពង់ទឹកមកប្រគល់ឲ្យហាជើរ ហើយលើកកូនដាក់លើ-កនាង រួចប្រាប់នាងឲ្យចេញទៅ។ ហាជើរចាកចេញពីទីនោះ ហើយវិលវល់នៅក្នុងវាលរហោស្ថានជិតក្រុងបៀរសេបា។
រីឯខ្ញុំវិញ ខ្ញុំសូមផ្តល់យោបល់ដូចតទៅ: សូមស្តេចប្រមូលទាហានអ៊ីស្រអែលទាំងអស់មក គឺចាប់ពីក្រុងដាន់ រហូតដល់ក្រុងបៀរសេបា ឲ្យបានចំនួនច្រើនដូចគ្រាប់ខ្សាច់ នៅតាមឆ្នេរសមុទ្រ។ បន្ទាប់មក សូមស្តេចផ្ទាល់នាំមុខគេចេញទៅច្បាំង។
អុលឡោះតាអាឡាបានធ្វើឲ្យជំងឺអាសន្នរោគកើតឡើងក្នុងស្រុកអ៊ីស្រអែល ចាប់តាំងពីព្រឹកនោះ រហូតដល់ពេលកំណត់។ ពីក្រុងដាន់ ដល់ក្រុងបៀរសេបា មានប្រជាជនស្លាប់ទាំងអស់ ៧០ ០០០នាក់។
ក្នុងរជ្ជកាលរបស់ស្តេចស៊ូឡៃម៉ាន ប្រជាជននៅស្រុកយូដា និងស្រុកអ៊ីស្រអែល ចាប់ពីក្រុងដាន់រហូតដល់ក្រុងបៀរសេបា រស់នៅដោយសុខសាន្ត ក្រោមដើមទំពាំងបាយជូរ និងដើមឧទុម្ពររបស់ខ្លួន។
ហើយសម្រេចចេញសេចក្តីប្រកាសមួយ ក្នុងស្រុកអ៊ីស្រអែលទាំងមូល ចាប់ពីបៀរសេបារហូតដល់ក្រុងដាន់ ដើម្បីអញ្ជើញប្រជាជនមកក្រុងយេរូសាឡឹម ប្រារព្ធពិធីបុណ្យរំលងជូនអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល។
អំនួតរបស់មនុស្សរមែងធ្វើឲ្យគេបាក់មុខ រីឯអ្នកដែលចិត្តសុភាពរាបសា តែងតែទទួលកិត្តិយស។
អុលឡោះបានដាក់បន្លាមួយក្នុងរូបកាយខ្ញុំ ដើម្បីកុំឲ្យខ្ញុំអួតខ្លួន ព្រោះតែការអស្ចារ្យដ៏ប្រសើរបំផុតដែលទ្រង់បានសំដែងឲ្យខ្ញុំឃើញ គឺដូចជាមានតំណាងរបស់អ៊ីព្លេសហ្សៃតនមកធ្វើទារុណកម្មខ្ញុំ កុំឲ្យខ្ញុំអួតខ្លួនបានឡើយ។
ជនជាតិអ៊ីស្រអែលទាំងអស់នាំគ្នាលើកទ័ពមកពីគ្រប់ទិសទី ចាប់តាំងពីក្រុងដាន់ដែលនៅខាងជើង រហូតដល់បៀរសេបាដែលនៅខាងត្បូង ព្រមទាំងស្រុកកាឡាដដែលនៅខាងកើត។ ពួកគេជួបជុំគ្នានៅចំពោះអុលឡោះតាអាឡា នៅមីសប៉ា ដោយមានចិត្តគំនិតតែមួយ។
ក្នុងស្រុកអ៊ីស្រអែលទាំងមូល ចាប់តាំងពីក្រុងដាន់រហូតដល់ក្រុងបៀរសេបា ប្រជាជនគ្រប់ៗគ្នាទទួលស្គាល់ថា សាំយូអែលពិតជាណាពីរបស់អុលឡោះតាអាឡាមែន។