Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 21:3 - អាល់គីតាប

3 លោក​យ៉ូអាប់​ជម្រាប​ថា៖ «សូម​ជម្រាប​ស្តេច ជា​អម្ចាស់! សូមអុលឡោះ‌តាអាឡា​ប្រោស​ប្រទាន​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ កើន​ចំនួន​ឡើង​មួយ​រយ​ដង​ច្រើន​ជាង​នេះ! ពួក​គេ​សុទ្ឋ​តែ​ជា​អ្នក​បម្រើ​របស់​ស្តេច​ទាំង​អស់​គ្នា​ហើយ ហេតុ​អ្វី​បាន​ជា​ស្តេច​ចង់​ជ្រាប​អំពី​ចំនួន​របស់​ពួក​គេ​ទៀត? ធ្វើ​ដូច្នេះ ក្រែង​លោ​បណ្តាល​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​ទោស»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 យ៉ូអាប់​តប​ថា៖ «សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ចម្រើនប្រជា​រាស្ត្រ​របស់​ព្រះ‌អង្គ ឲ្យ​បាន​មួយ​រយ​ដង តែ​បពិត្រ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ តើ​គេ​មិន​មែន​សុទ្ធ​តែ​ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា​ទេ​ឬ? ចុះ​ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​បង្គាប់​ឲ្យ​ធ្វើ​ការ​នេះ បណ្ដាល​ឲ្យ​អ៊ីស្រា‌អែល​មាន​ទោស?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 លោក​យ៉ូអាប់​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា ជា​អម្ចាស់! សូម​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ កើន​ចំនួន​ឡើង​មួយ​រយ​ដង​ច្រើន​ជាង​នេះ! ពួក​គេ​សុទ្ធ​តែ​ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា​ទាំង​អស់​គ្នា​ហើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​ចង់​ជ្រាប​អំពី​ចំនួន​របស់​ពួក​គេ​ទៀត? ធ្វើ​ដូច្នេះ ក្រែង​លោ​បណ្ដាល​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ទោស»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 យ៉ូអាប់​តប​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ចំរើន​ពួក​ជន​របស់​ទ្រង់ ឲ្យ​បាន​១​ជា​១០០​ភាគ​ឡើង តែ​បពិត្រ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ តើ​គេ​មិន​មែន​សុទ្ធ​តែ​ជា​អ្នក​បំរើ​របស់​ទ្រង់​ព្រះ‌ករុណា​ទេ​ឬ​អី ចុះ​ហេតុ​អ្វី​បាន​ជា​ទ្រង់​ព្រះ‌ករុណា​បង្គាប់​ឲ្យ​ធ្វើ​ការ​នេះ ទ្រង់​ចង់​បណ្តាល​ឲ្យ​អ៊ីស្រាអែល មាន​ទោស​ធ្វើ​អី

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 21:3
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​អប៊ីម៉ា‌ឡិច​ហៅ​អ៊ីព្រហ៊ីម​មក រួច​សួរ​ថា៖ «ហេតុ​ដូច​ម្តេច​បាន​ជា​អ្នក​ធ្វើ​ដូច្នេះ​ចំពោះ​យើង? តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​អ្នក បាន​ជា​អ្នក​នាំ​ទាំង​នគរ​របស់​ខ្ញុំ ទាំង​ខ្ញុំ ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់​បែប​នេះ? អ្នក​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ តាម​របៀប​ដែល​មិន​គួរ​ប្រព្រឹត្ត​ទាល់​តែ​សោះ!»។


ទ្រង់​បោះ​បង់​ចោល​អ៊ីស្រ‌អែល ព្រោះ​តែ​ស្តេច​យេរ៉ូ‌បោម​ប្រព្រឹត្ត​អំពើ​បាប និង​នាំ​ប្រជា‌ជន​អ៊ីស្រ‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ»។


ស្តេច​យ៉ូអាស​កោះ​ហៅ​អ៊ីមុាំ​យេហូ‌យ៉ាដា ព្រម​ទាំង​អ៊ីមុាំ​ឯ​ទៀតៗ​មក រួច​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​អស់​លោក​មិន​ជួស‌ជុល​កន្លែង​បាក់‌បែក​ក្នុង​ដំណាក់? ចាប់​ពី​ពេល​នេះ​ត​ទៅ អស់​លោក​មិន​ត្រូវ​ទទួល​ប្រាក់​ពី​អ្នក​ស្គាល់​ទៀត​ឡើយ តែ​ត្រូវ​បង្វិល​ប្រាក់​នេះ សម្រាប់​ការ​ជួស‌ជុល​ដំណាក់​វិញ»។


ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ប្រយុទ្ធ ដើម្បី​ប្រជា‌ជន​របស់​យើង និង​ការ‌ពារ​ក្រុង​នានា​របស់​ម្ចាស់​នៃ​យើង។ សូមអុលឡោះ‌តាអាឡា​សម្រេច​តាម​បំណង​របស់​ទ្រង់​ចុះ»។


ប៉ុន្តែ ដោយ​ស្តេច​ចេញ​បញ្ជា​យ៉ាង​ម៉ឺង‌ម៉ាត់​ពេក លោក​យ៉ូអាប់​ត្រូវ​តែ​អនុវត្ត​តាម។ លោក​យ៉ូអាប់​ចាក​ចេញ​ទៅ ហើយ​ធ្វើ​ដំណើរ​គ្រប់​ទិស‌ទី​ក្នុង​ស្រុក​អ៊ីស្រ‌អែល រួច​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ។


អុលឡោះ‌តាអាឡា​នឹង​ប្រទាន​ពរ​ឲ្យ​អ្នក​រាល់​គ្នា បាន​ចំរើន​ឡើង គឺ​ទាំង​អ្នក​រាល់​គ្នា ទាំង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា។


«នៅ​ពេល​ដែល​អ្នក​ជំរឿន​ប្រជា‌ជន​អ៊ីស្រ‌អែល ពួក​គេ​ម្នាក់ៗ​ត្រូវ​តែ​បង់​ប្រាក់​ជូនអុលឡោះ‌តាអាឡា ទុក​ជា​ថ្លៃ​លោះ​ជីវិត​របស់​ខ្លួន។ ដូច្នេះ នឹង​គ្មាន​គ្រោះ​កាច​ណា​កើត​ឡើង​ដល់​ពួក​គេ ក្នុង​ពេល​ជំរឿន​ប្រជា‌ជន​ឡើយ។


បន្ទាប់​មក ម៉ូសា​មាន​ប្រសាសន៍​ទៅ​កាន់​ហារូន​ថា៖ «តើ​ប្រជា‌ជន​នេះ​ធ្វើ​អ្វី​ដល់​បង បាន​ជា​បង​បណ្តោយ​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់​បែប​នេះ?»។


ស្តេច​បាន​រុង‌រឿង​ដោយ‌សារ​មាន​ប្រជា‌រាស្ត្រ តែ​បើ​ប្រជា‌រាស្ត្រ​ចុះ​អន់‌ថយ ស្ដេច​ក៏​អស់​អំណាច​ដែរ។


ឱអុលឡោះ‌តាអាឡា​អើយ ទ្រង់​បាន​ធ្វើ​ឲ្យ ប្រជា‌ជាតិ​យើង​កើន​ចំនួន​ច្រើន​ឡើង ទ្រង់​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​ទ្រង់ ហើយ​ពង្រីក​ព្រំ‌ប្រទល់​ទឹក​ដី​របស់​យើង​ខ្ញុំ។


ពូជ‌ពង្ស​របស់​អ្នក​នឹង​កើន​ច្រើន​ឡើង ដូច​គ្រាប់​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ ហើយ​ឈ្មោះ​របស់​អ្នក​នឹង​ស្ថិត‌ស្ថេរ នៅ​មុខ​យើង​រហូត ឥត​សាប‌សូន្យ​ឡើយ។


សូមអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​កើន​ចំនួន​មួយ​ពាន់​ដង​លើស​នេះ​ទៅ​ទៀត សូម​ទ្រង់​ប្រទាន​ពរ​អ្នក​រាល់​គ្នា ដូច​ទ្រង់​បាន​សន្យា​ចំពោះ​អ្នក​រាល់​គ្នា​ស្រាប់​ហើយ។


ពួក​គេ​នាំ​គ្នា​ទៅ​ជួប​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្តាល នៅ​ស្រុក​កាឡាដ ហើយ​និយាយ​ដូច​ត​ទៅ៖


កូន​អើយ​មិន​ត្រូវ​ធ្វើ​បែប​នេះ​ឡើយ អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ពុក​បាន​ឮ​ប្រជា‌ជន​និយាយ​ពី​កូន​នោះ អាក្រក់​ហួស​ហេតុ​ណាស់!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម