ក្រោយព្រឹត្តិការណ៍ទាំងនោះ ទតទូរអាសួរអុលឡោះតាអាឡាថា៖ «តើខ្ញុំគួរទៅក្រុងណាមួយ ក្នុងស្រុកយូដាឬទេ?»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «ទៅចុះ!»។ ទតទូរអាសួរថា៖ «ខ្ញុំត្រូវទៅក្រុងណាដែរ?»។ អុលឡោះតាអាឡាឆ្លើយថា៖ «ក្រុងហេប្រូន»។
១ របាក្សត្រ 14:10 - អាល់គីតាប ស្តេចទតទូរអាសួរអុលឡោះថា៖ «តើខ្ញុំត្រូវចេញទៅច្បាំងនឹងពួកភីលីស្ទីនឬទេ? តើទ្រង់ប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់ខ្ញុំឬទេ?»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «ទៅចុះ! យើងនឹងប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់អ្នក»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទដាវីឌទូលសួរដល់ព្រះថា៖ «តើទូលបង្គំត្រូវឡើងទៅច្បាំងនឹងពួកភីលីស្ទីននេះឬទេ? តើទ្រង់នឹងប្រគល់គេមកក្នុងកណ្ដាប់ដៃទូលបង្គំឬ?» ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ចូរឡើងទៅចុះ យើងនឹងប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌទូលសួរព្រះជាម្ចាស់ថា៖ «តើទូលបង្គំត្រូវចេញទៅច្បាំងនឹងពួកភីលីស្ទីនឬទេ? តើព្រះអង្គប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់ទូលបង្គំឬទេ?»។ ព្រះអម្ចា ស់មានព្រះបន្ទូលថា៖ «ទៅចុះ! យើងនឹងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ដាវីឌទ្រង់ទូលសួរដល់ព្រះថា តើត្រូវឲ្យទូលបង្គំឡើងទៅច្បាំងនឹងពួកភីលីស្ទីននេះឬទេ តើទ្រង់នឹងប្រគល់គេមកក្នុងកណ្តាប់ដៃទូលបង្គំឬ ព្រះយេហូវ៉ាទ្រង់ឆ្លើយថា ចូរឡើងទៅចុះ ដ្បិតអញនឹងប្រគល់គេមកក្នុងកណ្តាប់ដៃឯងពិត |
ក្រោយព្រឹត្តិការណ៍ទាំងនោះ ទតទូរអាសួរអុលឡោះតាអាឡាថា៖ «តើខ្ញុំគួរទៅក្រុងណាមួយ ក្នុងស្រុកយូដាឬទេ?»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «ទៅចុះ!»។ ទតទូរអាសួរថា៖ «ខ្ញុំត្រូវទៅក្រុងណាដែរ?»។ អុលឡោះតាអាឡាឆ្លើយថា៖ «ក្រុងហេប្រូន»។
ស្តេចទតសួរអុលឡោះតាអាឡាថា៖ «តើខ្ញុំត្រូវចេញទៅច្បាំងនឹងជនជាតិភីលីស្ទីនឬទេ? តើទ្រង់ប្រគល់ពួកគេ មកក្នុងកណ្តាប់ដៃរបស់ខ្ញុំដែរឬ?»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «ទៅចុះ យើងនឹងប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់អ្នកជាមិនខាន!»។
ស្តេចទតទូរអាសួរអុលឡោះតាអាឡា ហើយទ្រង់មានបន្ទូលមកគាត់វិញថា៖ «កុំវាយគេចំពីមុខឡើយ! ចូរដើរវាងទៅពីក្រោយ ហើយវាយពួកគេពីម្តុំដើមមននោះមកវិញ។
ស្តេចអ៊ីស្រអែលកោះហៅណាពីប្រមាណបួនរយនាក់មក ហើយសួរពួកគេថា៖ «តើយើងត្រូវចេញទៅវាយយកក្រុងរ៉ាម៉ូតនៅស្រុកកាឡាដ ឬមិនត្រូវទៅ?»។ ពួកគេជម្រាបថា៖ «សូមស្តេចទៅចុះ។ អុលឡោះតាអាឡានឹងប្រគល់ក្រុងនោះមកក្នុងកណ្តាប់ដៃរបស់ស្តេច»។
បន្ទាប់មកយើងនាំគ្នាដង្ហែហិបរបស់អុលឡោះជាម្ចាស់នៃយើងយកមកវិញ ដ្បិតនៅរជ្ជកាលរបស់ស្តេចសូល យើងពុំបាននឹកដល់ហិបនេះមកទេ»។
ពួកភីលីស្ទីនលើកទ័ពមកដល់បាលពេរ៉ាស៊ីម ហើយស្តេចទតក៏វាយប្រហារពួកគេនៅទីនោះ។ បន្ទាប់មកស្តេចមានប្រសាសន៍ថា៖ «អុលឡោះបានធ្វើឲ្យខ្មាំងសត្រូវបាក់ទ័ព ដោយថ្វីដៃខ្ញុំ ដូចជាទឹកបាក់ទំនប់ដែរ»។ ហេតុនេះហើយបានជាគេដាក់ឈ្មោះកន្លែងនោះថា “បាលពេរ៉ាស៊ីម”។
ស្តេចទតទូរអាសួរអុលឡោះម្តងទៀត ទ្រង់មានបន្ទូលមកគាត់វិញថា៖ «កុំឡើងតាមក្រោយពួកគេឡើយ ចូរវាងទៅម្ខាងទៀត ហើយវាយពួកគេពីម្តុំដើមមននោះវិញ។
ចូរនឹកដល់អុលឡោះតាអាឡាក្នុងគ្រប់កិច្ចការដែលកូនធ្វើ នោះទ្រង់នឹងត្រួសត្រាយផ្លូវរបស់កូន។
ទតសួរអុលឡោះតាអាឡាថា៖ «ប្រសិនបើខ្ញុំដេញតាមពួកចោរនោះ តើខ្ញុំតាមទាន់ឬទេ?»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «ចូរដេញតាមពួកគេចុះ អ្នកនឹងតាមទាន់ ព្រមទាំងរំដោះអស់អ្នកដែលគេកៀរយកទៅនោះបានមកវិញផង»។