១ ពង្សាវតារក្សត្រ 22:6 - អាល់គីតាប6 ស្តេចអ៊ីស្រអែលកោះហៅណាពីប្រមាណបួនរយនាក់មក ហើយសួរពួកគេថា៖ «តើយើងត្រូវចេញទៅវាយយកក្រុងរ៉ាម៉ូតនៅស្រុកកាឡាដ ឬមិនត្រូវទៅ?»។ ពួកគេជម្រាបថា៖ «សូមស្តេចទៅចុះ។ អុលឡោះតាអាឡានឹងប្រគល់ក្រុងនោះមកក្នុងកណ្តាប់ដៃរបស់ស្តេច»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ដូច្នេះ ស្តេចអ៊ីស្រាអែលក៏ប្រមូលពួកហោរាប្រហែលជាបួនរយនាក់មកសួរថា៖ «តើយើងត្រូវចេញទៅច្បាំងនឹងរ៉ាម៉ូត-កាឡាត ឬឈប់ខាន?» គេទូលឆ្លើយថា៖ «សូមយាងឡើងទៅចុះ ដ្បិតព្រះអម្ចាស់នឹងប្រគល់គេ មកក្នុងកណ្ដាប់ព្រះហស្តរបស់ព្រះករុណាហើយ» សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ស្ដេចអ៊ីស្រាអែលកោះហៅព្យាការីប្រមាណបួនរយនាក់មក ហើយសួរពួកគេថា៖ «តើយើងត្រូវចេញទៅវាយយកក្រុងរ៉ាម៉ូតនៅស្រុកកាឡាដ ឬមិនត្រូវទៅ?»។ ពួកគេទូលថា៖ «សូមព្រះករុណាយាងទៅចុះ។ ព្រះអម្ចាស់នឹងប្រគល់ក្រុងនោះមកក្នុងកណ្ដាប់ដៃរបស់ព្រះករុណា»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 ដូច្នេះ ស្តេចអ៊ីស្រាអែលក៏ប្រមូលពួកហោរាប្រហែលជា៤០០នាក់មកសួរថា តើត្រូវឲ្យយើងចេញទៅ ច្បាំងនឹងរ៉ាម៉ូត-កាឡាត ឬឈប់ខាន គេទូលឆ្លើយថា សូមយាងឡើងទៅចុះ ដ្បិតព្រះអម្ចាស់ទ្រង់នឹងប្រគល់គេ មកក្នុងកណ្តាប់ព្រះហស្តនៃព្រះករុណាហើយ សូមមើលជំពូក |
អ្នកចូលទៅជួបស្តេច ហើយស្តេចមានប្រសាសន៍មកកាន់អ្នកថា៖ «មីកាយ៉ាអើយ តើយើងទាំងពីរ ត្រូវចេញទៅវាយយកក្រុងរ៉ាម៉ូត នៅស្រុកកាឡាដ ឬមិនត្រូវទៅ?»។ លោកមីកាយ៉ាជម្រាបថា៖ «សូមស្តេចអញ្ជើញទៅចុះ! ស្តេចមុខជាទទួលជ័យជំនះមិនខាន! អុលឡោះតាអាឡាប្រគល់ក្រុងនោះ មកក្នុងកណ្តាប់ដៃរបស់ស្តេចហើយតើ!»។
ឥឡូវនេះ ចូរប្រមូលពួកព្យាការី ពួកអ្នកគោរពបម្រើ និងពួកបូជាចារ្យទាំងអស់របស់ព្រះបាលឲ្យមកជួបជុំជាមួយយើង។ សូមកុំឲ្យនរណាម្នាក់អវត្តមានឡើយ ដ្បិតខ្ញុំចង់ធ្វើគូរបានមួយយ៉ាងធំចំពោះព្រះបាល។ បើនរណាម្នាក់អាក់ខាននឹងត្រូវប្រហារជីវិត»។ លោកយេហ៊ូវប្រើឧបាយកលដូច្នេះ ដើម្បីលុបបំបាត់ពួកអ្នកគោរពបម្រើព្រះបាលឲ្យអស់។
ពេលលោកមកដល់ ស្តេចមានប្រសាសន៍មកកាន់លោកថា៖ «មីកាយ៉ាអើយ តើពួកយើងត្រូវចេញទៅវាយយកក្រុងរ៉ាម៉ូត នៅស្រុកកាឡាដ ឬមិនត្រូវទៅ?»។ លោកមីកាយ៉ាជម្រាបថា៖ «សូមស្តេចទាំងពីរទៅចុះ! ស្តេចមុខជាទទួលជ័យជំនះមិនខាន! អុលឡោះតាអាឡាប្រគល់ក្រុងនោះ មកក្នុងកណ្តាប់ដៃរបស់ស្តេចហើយតើ!»។
សត្វតិរច្ឆានបានជាប់ជាឈ្លើយសឹក ហើយណាពីក្លែងក្លាយដែលបានសំដែងទីសំគាល់អស្ចារ្យនៅមុខសត្វនោះ ក៏បានជាប់ជាឈ្លើយដែរ គឺណាពីក្លែងក្លាយហ្នឹងហើយ ដែលបាននាំអស់អ្នកមានសញ្ញាសំគាល់របស់សត្វតិរច្ឆាន និងអ្នកក្រាបថ្វាយបង្គំរូបចម្លាក់របស់សត្វនោះឲ្យវង្វេង។ គេបានបោះពួកសត្វតិរច្ឆាន និងណាពីក្លែងក្លាយទាំងរស់ ទៅក្នុងនរ៉កាដែលមានស្ពាន់ធ័រកំពុងឆេះ។