លោកសាដុក ជាកូនរបស់លោកអហ៊ីទូប និងលោកអហ៊ីមាឡេក ជាកូនរបស់លោកអបៀថើរ មានមុខងារជាអ៊ីមុាំ។
១ របាក្សត្រ 12:28 - អាល់គីតាប បន្ទាប់មកមានអ៊ីមុាំសាដុក ជាយុវជនពូកែអង់អាច និងមេបញ្ជាការម្ភៃពីររូបទៀត ក្នុងក្រុមគ្រួសាររបស់គាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានសាដុកជាមនុស្សកំលោះខ្លាំងពូកែ មានចិត្តក្លាហាន ព្រមទាំងមេទ័ពម្ភៃពីរនាក់ មកពីជំនួរវង្សរបស់ឪពុកលោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក មានលោកសាដុក ជាយុវជនពូកែអង់អាច និងមេបញ្ជាការម្ភៃពីររូបទៀត ក្នុងក្រុមគ្រួសាររបស់លោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយមានសាដុកជាមនុស្សកំឡោះខ្លាំងពូកែ មានចិត្តក្លាហាន ព្រមទាំងមេទ័ព២២នាក់ មកពីជំនួរវង្សរបស់ឪពុកលោកផង |
លោកសាដុក ជាកូនរបស់លោកអហ៊ីទូប និងលោកអហ៊ីមាឡេក ជាកូនរបស់លោកអបៀថើរ មានមុខងារជាអ៊ីមុាំ។
ផ្ទុយទៅវិញ អ៊ីមុាំសាដុក លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដាណាពីណាថាន ព្រមទាំងលោកស៊ីម៉ៃ លោករេអ៊ី និងនាយទាហានដ៏អង់អាចរបស់ទត មិនបានចូលរួមជាមួយសម្តេចអដូនីយ៉ាទេ។
ស្តេចស៊ូឡៃម៉ានតែងតាំងលោកបេណាយ៉ា ជាមេទ័ពជំនួសលោកយ៉ូអាប់ ហើយតែងតាំងអ៊ីមុាំសាដុកជាអ៊ីមុាំ ជំនួសលោកអបៀថើរ។
លោកបេណាយ៉ាជាអ្នកស្រុកកាបសៀល ជាកូនរបស់លោកយេហូយ៉ាដា និងជាចៅរបស់ទាហានដ៏អង់អាចមួយនាក់។ គាត់បានបញ្ចេញស្នាដៃថ្មីយ៉ាងច្រើន។ គឺគាត់ហើយដែលបានវាយពួកក្លាហានពីរនាក់នៅស្រុកម៉ូអាប់ ព្រមទាំងចុះទៅក្នុងរណ្តៅ ដើម្បីសម្លាប់សត្វសិង្ហមួយ នៅថ្ងៃដែលមានទឹកកកធ្លាក់។
នេះហើយជាស្នាដៃរបស់លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដាដែលធ្វើឲ្យគាត់មានកេរ្តិ៍ឈ្មោះល្បី ក្នុងក្រុមមេទ័ពទាំងបីនាក់។
ព្រមទាំងលោកយេហូយ៉ាដា ជាមេដឹកនាំនៃអំបូររបស់ណាពីហារូន និងទាហាន ៣ ៧០០ នាក់ ដែលនៅជាមួយគាត់។
ស្តេចទតកោះហៅអ៊ីមុាំសាដុក និងអ៊ីមុាំអបៀថើរ ព្រមទាំងក្រុមលេវី គឺមានលោកអ៊ូរាល លោកអសាយ៉ា លោកយ៉ូអែល លោកសេម៉ាយ៉ា លោកអេលាល និងលោកអមីណាដាប់។
មេបញ្ជាការរបស់កងពលទីបី ដែលចេញប្រតិបត្តិការនៅខែទីបី គឺលោកបេណាយ៉ា ជាកូនរបស់អ៊ីមុាំយេហូយ៉ាដា។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។
រីឯក្រុមអ៊ីមុាំនៃកុលសម្ព័ន្ធលេវី ជាកូនចៅរបស់លោកសាដុកវិញ ក្នុងពេលដែលជនជាតិអ៊ីស្រអែលវង្វេងចេញឆ្ងាយពីយើងនោះ ពួកគេនៅតែបម្រើយើងក្នុងទីសក្ការៈ។ ដូច្នេះ ពួកគេនឹងចូលមកបម្រើយើង ពួកគេនឹងស្ថិតនៅក្បែរយើង ដើម្បីជូនខ្លាញ់ និងឈាម -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។