១ របាក្សត្រ 12:27 - អាល់គីតាប27 ព្រមទាំងលោកយេហូយ៉ាដា ជាមេដឹកនាំនៃអំបូររបស់ណាពីហារូន និងទាហាន ៣ ៧០០ នាក់ ដែលនៅជាមួយគាត់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 ហើយយេហូយ៉ាដា ជាមេពួកវង្សលោកអើរ៉ុន ក៏មានបីពាន់ប្រាំពីររយនាក់មកជាមួយលោកដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 ព្រមទាំងលោកយេហូយ៉ាដា ជាមេដឹកនាំនៃអំបូររបស់លោកអើរ៉ុន និងទាហាន ៣ ៧០០នាក់ ដែលនៅជាមួយលោក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 ហើយយេហូយ៉ាដា ជាមេពួកវង្សអើរ៉ុន ក៏មាន៣ពាន់៧រយនាក់មកជាមួយនឹងលោកដែរ សូមមើលជំពូក |
លុះដល់ឆ្នាំទីប្រាំពីរ អ៊ីមុាំយេហូយ៉ាដាចាត់គេទៅអញ្ជើញពួកនាយទាហានស្តេច ដែលជាជនជាតិការី និងពលទាហានមកជួបនឹងគាត់នៅដំណាក់របស់អុលឡោះតាអាឡា។ គាត់បានចុះកិច្ចសន្យាជាមួយពួកគេ ព្រមទាំងសុំឲ្យពួកគេស្បថក្នុងដំណាក់របស់អុលឡោះតាអាឡា រួចគាត់នាំបុត្រារបស់ស្តេចមកបង្ហាញឲ្យពួកគេឃើញ។