Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 12:29 - អាល់គីតាប

29 ក្នុង​កុល‌សម្ព័ន្ធ​ពុនយ៉ា‌ម៉ីន ដែល​ជា​សាច់‌ញាតិ​របស់​ស្តេច​សូល មាន​ទាហាន ៣ ០០០ នាក់។ មក​ទល់​ពេល​នោះ ពួក​គេ​មួយ​ចំនួន​ធំ​នៅ​ស្មោះ​ត្រង់​នឹង​រាជ‌វង្ស​របស់​ស្តេច​សូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ខាង​ពួក​កូន​ចៅ​បេនយ៉ាមីន ជា​សាច់​ញាតិ​ព្រះបាទ​សូល មាន​បី​ពាន់​នាក់ ដ្បិត​ដរាប​ដល់​គ្រា​នោះ ចំណែក​ពួក​បេនយ៉ាមីន​ជា​ច្រើន​គ្នា គេ​បាន​នៅ​តែ​ស្មោះ‌ត្រង់​នឹង​ពួក​វង្ស​របស់​ស្ដេច​សូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ដែល​ជា​សាច់‌ញាតិ​របស់​ព្រះ‌បាទ​សូល មាន​ទាហាន ៣ ០០០​នាក់។ មក​ទល់​ពេល​នោះ ពួក​គេ​មួយ​ចំនួន​ធំ​នៅ​ស្មោះ​ត្រង់​នឹង​រាជ‌វង្ស​របស់​ព្រះ‌បាទ​សូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ខាង​ឯ​ពួក​កូន​ចៅ​បេន‌យ៉ាមីន ជា​បង​ប្អូន​សូល នោះ​មាន​៣​ពាន់​នាក់ ដ្បិត​ដរាប​ដល់​គ្រា​នោះ ចំណែក​ពួក​បេន‌យ៉ាមីន​ជា​ច្រើន​គ្នា គេ​បាន​នៅ​តែ​ស្មោះ‌ត្រង់​នឹង​ពួក​វង្ស​របស់​សូល

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 12:29
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ក៏​នាំ​បង‌ប្អូន​ដេញ​តាម​យ៉ាកកូប។ គាត់​ដើរ​ផ្លូវ​អស់​រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ ទើប​ទៅ​ទាន់​យ៉ាកកូប នៅ​តំបន់​ភ្នំ​កាឡាដ។


លោក​អប៊ី‌នើរ​និយាយ​បែប​នេះ​ជា​មួយ​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន​ដែរ។ បន្ទាប់​មក លោក​ទៅ​ជម្រាប​ស្តេច​ទត​នៅ​ក្រុង​ហេ‌ប្រូន ឲ្យ​បាន​ជ្រាប​អំពី​សេចក្តី​សម្រេច​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល និង​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន​ទាំង​មូល។


លោក​សា‌ដុក ជា​កូន​របស់​លោក​អហ៊ី‌ទូប និង​លោក​អហ៊ី‌មាឡេក ជា​កូន​របស់​លោក​អបៀ‌ថើរ មាន​មុខ‌ងារ​ជា​អ៊ីមុាំ។


ពួក​គេ​ប្រដាប់​ខ្លួន​ដោយ​ធ្នូ ហើយ​ស្ទាត់​ជំនាញ​ខាង​បាញ់​ព្រួញ ឬ​បាញ់​ដង្ហក់​ដោយ​ប្រើ​ដៃ​ឆ្វេង​ក៏​បាន ដៃ​ស្តាំ​ក៏​បាន។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​សាច់‌ញាតិ​របស់​ស្តេច​សូល ក្នុង​កុល‌សម្ព័ន្ធ​ពុនយ៉ា‌ម៉ីន ដែល​មាន​រាយ​នាម​ដូច​ត​ទៅ:


ក្នុង​កុល‌សម្ព័ន្ធ​អេ‌ប្រា‌អ៊ីម​មាន ២០ ៨០០ នាក់ ដែល​សុទ្ធ​តែ​ជា​វីរ‌ជន​ដ៏​ពូកែ​អង់‌អាច ហើយ​មាន​ឈ្មោះ​ល្បី​ក្នុង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ផង។


មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​លេវី គឺ​លោក​ហា‌សាប‌យ៉ា ជា​កូន​របស់​លោក​កេម‌យួល។ រីឯ​មេ​ដឹក​នាំ​កូន​ចៅ​របស់​ណាពី​ហារូន គឺ អ៊ីមុាំ​សាដុក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម