ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ យ៉ូហាន 4:4 - អាល់គីតាប

កូន​ចៅ​អើយ អ្នក​រាល់​គ្នា​កើត​មក​ពី​អុលឡោះ ហើយ​អ្នក​រាល់​គ្នា​បាន​ឈ្នះ​ណាពី​ក្លែង‌ក្លាយ​ទាំង​នោះ ដ្បិត​ទ្រង់​ដែល​នៅ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​មាន​អំណាច​ធំ​ជាង​ម្ចាស់​លោកីយ៍​នេះ​ទៅ​ទៀត។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

កូន​រាល់គ្នា​អើយ អ្នករាល់គ្នា​ជារបស់​ព្រះ ហើយ​អ្នករាល់គ្នា​បាន​ឈ្នះ​ពួកព្យាការីក្លែងក្លាយទាំងនោះ ពីព្រោះ​ព្រះអង្គ​ដែល​គង់នៅ​ក្នុង​អ្នករាល់គ្នា ធំជាង​អ្នក​ដែល​នៅក្នុង​ពិភពលោក​។

សូមមើលជំពូក

Khmer Christian Bible

កូន​តូចៗ​អើយ!​ អ្នក​រាល់គ្នា​មក​ពី​ព្រះជាម្ចាស់​ ហើយ​អ្នក​រាល់គ្នាក៏​ឈ្នះ​ពួកគេ​ដែរ​ ព្រោះ​ព្រះអង្គ​ដែល​គង់​នៅ​ក្នុង​អ្នក​រាល់គ្នា​ធំ​ជាង​ម្នាក់​ដែល​នៅ​ក្នុង​លោកិយ​នេះ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​កូន​តូចៗ​អើយ អ្នក​រាល់​គ្នា​មក​ពី​ព្រះ ហើយ​ក៏​ឈ្នះ​វិញ្ញាណ​ទាំង​នោះ​ដែរ ព្រោះ​ព្រះ‌អង្គ​ដែល​គង់​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​ធំ​ជាង​អា​មួយ​នោះ ដែល​នៅ​ក្នុង​លោកីយ៍​នេះ​ទៅ​ទៀត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កូន​ចៅ​អើយ អ្នក​រាល់​គ្នា​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់ ហើយ​អ្នក​រាល់​គ្នា​បាន​ឈ្នះ​ព្យាការី*​ក្លែង‌ក្លាយ​ទាំង​នោះ ដ្បិត​ព្រះអង្គ​ដែល​គង់​នៅ​ក្នុង​អ្នក​រាល់​គ្នា ព្រះអង្គ​មាន​អំណាច​ធំ​ជាង​ម្ចាស់​លោកីយ៍​នេះ​ទៅ​ទៀត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​កូន​តូចៗ​អើយ អ្នក​រាល់​គ្នា​មក​ពី​ព្រះ ហើយ​ក៏​ឈ្នះ​វិញ្ញាណ​ទាំង​នោះ​ដែរ ពី​ព្រោះ​ព្រះ​ដែល​គង់​ក្នុង​អ្នក​រាល់​គ្នា នោះ​ទ្រង់​ធំ​ជាង​អា​នោះ ដែល​នៅ​ក្នុង​លោកីយ​ផង

សូមមើលជំពូក



១ យ៉ូហាន 4:4
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវ​នេះ ដល់​ពេល​កាត់​ទោស​មនុស្ស​លោក​ហើយ ហើយ​ចៅហ្វាយ​របស់​មនុស្ស​លោក​នឹង​ត្រូវ​បណ្ដេញ​ចេញ​ទៅ​ក្រៅ។


ខ្ញុំ​និយាយ​ជា​មួយ​អ្នក​រាល់​គ្នា​មិន​បាន​ច្រើន​ទៀត​ទេ ព្រោះ​ចៅហ្វាយ​របស់​លោកីយ៍​កំពុង​តែ​មក​វា​គ្មាន​អំណាច​អ្វី​លើ​ខ្ញុំ​សោះ។


អំពី​ការ​កាត់​ទោស ព្រោះ​ចៅហ្វាយ​របស់​មនុស្ស​លោក​នេះ​បាន​ទទួល​ទោស​រួច​ហើយ។


គឺ​ឲ្យ​ខ្ញុំ​នៅ​ក្នុង​គេ ទ្រង់​នៅ​ក្នុង​ខ្ញុំ ដើម្បី​ឲ្យ​គេ​រួម​គ្នា​ជា​អង្គ​តែ​មួយ​ពិត​ប្រាកដ​មែន ហើយ​មនុស្ស​លោក​ទទួល​ស្គាល់​ថា អុលឡោះ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ព្រម​ទាំង​ទទួល​ស្គាល់​ថា អុលឡោះ​ស្រឡាញ់​គេ ដូច​ទ្រង់​ស្រឡាញ់​ខ្ញុំ​ដែរ។


បើ​ដូច្នេះ តើ​យើង​ត្រូវ​គិត​ដូច​ម្ដេច​ទៀត​អំពី​សេចក្ដី​ទាំង​នេះ? ប្រសិន​បើ​អុលឡោះ​កាន់​ខាង​យើង​ហើយ តើ​នរណា​អាច​នឹង​ចោទ​ប្រកាន់​យើង​បាន?


ក៏​ប៉ុន្ដែ ក្នុង​ការ​ទាំង​នោះ យើង​មាន​ជ័យ‌ជំនះ​លើស​ពី​អ្នក​មាន​ជ័យ‌ជំនះ​ទៅ​ទៀត ដោយ​អុលឡោះ‌ជាអម្ចាស់​ដែល​បាន​ស្រឡាញ់​យើង។


ចំពោះ​យើង យើង​ពុំ​បាន​ទទួល​វិញ្ញាណ​លោកីយ៍​ទេ គឺ​យើង​បាន​ទទួល​រស‌អុលឡោះ​ដែល​មក​ពី​អុលឡោះ ដើម្បី​ឲ្យ​ស្គាល់​អ្វីៗ​ដែល​ទ្រង់​ប្រោស​ប្រទាន​មក​យើង។


អ្នក​ខ្លះ​ពោល​ថា «ចំណី​អាហារ​សម្រាប់​ចំអែត​ក្រពះ ហើយ​ក្រពះ​សម្រាប់​ទទួល​ចំណី​អាហារ»។ ក៏​ប៉ុន្ដែ អុលឡោះ​នឹង​រំលាយ ទាំង​ចំណី​អាហារ ទាំង​ក្រពះ​ចោល។ រីឯ​រូប​កាយ​វិញ ពុំ​មែន​សម្រាប់​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីល‌ធម៌​ទេ គឺ​សម្រាប់​ជូន​ទៅ​អ៊ីសា‌ជាអម្ចាស់ ហើយ​អ៊ីសា​ក៏​ជា​អម្ចាស់​លើ​រូប​កាយ​ដែរ។


ជា​អ្នក​មិន​ជឿ​ដែល​ត្រូវ​ព្រះ​នៃ​លោកីយ៍​នេះ​ធ្វើ​ឲ្យ​ចិត្ដ​គំនិត​របស់​គេ​ទៅ​ជា​ងងឹត មិន​ឲ្យ​គេ​ឃើញ​ពន្លឺ​រស្មី​ដ៏​រុង‌រឿង​នៃ​ដំណឹង‌ល្អ របស់​អាល់ម៉ា‌ហ្សៀស​ជា​តំណាង របស់​អុលឡោះ​នោះ​ឡើយ។


តើ​ម៉ាស្ជិទ​របស់​អុលឡោះ និង​ព្រះ‌ក្លែង‌ក្លាយ​ចូល​គ្នា​ចុះ​ឬ​ទេ? យើង​ទាំង​អស់​គ្នា​ជា​ម៉ាស្ជិទ​របស់​អុលឡោះ​ដ៏​នៅ​អស់‌កល្ប​ជា​និច្ច ដូច​ទ្រង់​មាន​បន្ទូល​ថាៈ «យើង​នឹង​ស្ថិត​នៅ​ជា​មួយ​ពួក​គេ ព្រម​ទាំង​រស់​នៅ​ជា​មួយ​ពួក​គេ​ដែរ។ យើង​នឹង​ធ្វើ​ជាម្ចាស់​របស់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​ប្រជា‌រាស្ដ្រ របស់​យើង»។


ពី​ដើម បង​ប្អូន​បាន​រស់​នៅ​តាម​របៀប​លោកីយ៍​នេះ គឺ​តាម​វត្ថុ​ស័ក្តិ‌សិទ្ធិ​ដែល​គ្រប់‌គ្រង​ពិភព​លោក​នេះ ជា​វិញ្ញាណ​ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​អស់​អ្នក​ប្រឆាំង​នឹង​អុលឡោះ​នៅ​បច្ចុប្បន្ន‌កាល​នេះ។


សូម​អាល់ម៉ា‌ហ្សៀស​នៅ​ក្នុង​ចិត្ដ​បង​ប្អូន​ដោយ​ជំនឿ និង​សូម​ឲ្យ​បង​ប្អូន​បាន​ចាក់​ឫស​យ៉ាង​មាំ‌មួន​ក្នុង​សេចក្ដី​ស្រឡាញ់


មួយ​វិញ​ទៀត ចូរ​ទាញ​យក​កម្លាំង ដោយ​រួម​ជា​មួយ​អ៊ីសា‌ជាអម្ចាស់ និង​ដោយ‌សារ​អំណាច​ដ៏​ខ្លាំង​ក្លា​របស់​គាត់។


ម្នាល​កូន​ចៅ​ទាំង‌ឡាយ​អើយ ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នក​រាល់​គ្នា ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ដ​អំពើ​បាប។ ប៉ុន្ដែ ប្រសិន​បើ​មាន​នរណា​ម្នាក់​ប្រព្រឹត្ដ​អំពើ​បាប យើង​មាន​អ្នក​ជួយ​ការ‌ពារ​នៅ​ទល់​មុខ​អុលឡោះ‌ជាបិតា គឺ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ដ៏​សុចរិត។


ចាស់​ទុំ​ទាំង‌ឡាយ​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ស្គាល់​ទ្រង់​ដែល​នៅ​តាំង​ពី​មុន​កំណើត​អ្វីៗ​ទាំង​អស់។ យុវជន​ទាំង‌ឡាយ​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ឈ្នះ​អ៊ីព្លេស​កំណាច​ហើយ។


ហេតុ​នេះ ប្រសិន​បើ​ចិត្ដ​គំនិត​របស់​យើង​ដាក់​ទោស​យើង នោះ​អុលឡោះ​ដែល​ធំ​ជាង​ចិត្ដ​របស់​យើង ទ្រង់​ឈ្វេង​យល់​ទាំង​អស់។


អ្នក​ណា​កាន់​តាម​បទ​បញ្ជា​របស់​អុលឡោះ អ្នក​នោះ​ស្ថិត​នៅ​ជាប់​នឹង​អុលឡោះ ហើយ​អុលឡោះ​ក៏​ស្ថិត​នៅ​ជាប់​នឹង​អ្នក​នោះ​ដែរ។ ត្រង់​ហ្នឹង​ហើយ​ដែល​យើង​ដឹង​ថា អុលឡោះ​ស្ថិត​នៅ​ជាប់​នឹង​យើង ដោយ‌សារ​រស‌អុលឡោះ​ដែល​ទ្រង់​ប្រទាន​មក​យើង។


យើង​ដឹង​ថា យើង​ស្ថិត​នៅ​ជាប់​នឹង​ទ្រង់ ហើយ​ទ្រង់​ស្ថិត​នៅ​ជាប់​នឹង​យើង ដោយ​ទ្រង់​បាន​ចែក​រស​របស់​ទ្រង់​មក​យើង។


រីឯ​យើង​វិញ យើង​បាន​ស្គាល់​ចិត្ត​ស្រឡាញ់​របស់​អុលឡោះ ក្នុង​ចំណោម​យើង ហើយ​យើង​ក៏​បាន​ជឿ។ អុលឡោះ​ជា​សេចក្ដី​ស្រឡាញ់ អ្នក​ណា​ស្ថិត​នៅ​ជាប់​នឹង​សេចក្ដី​ស្រឡាញ់ អ្នក​នោះ​ស្ថិត​នៅ​ជាប់​នឹង​អុលឡោះ ហើយ​អុលឡោះ​ក៏​ស្ថិត​នៅ​ជាប់​នឹង​អ្នក​នោះ​ដែរ។


រីឯ​យើង​វិញ យើង​កើត​មក​ពី​អុលឡោះ អ្នក​ណា​ស្គាល់​អុលឡោះ អ្នក​នោះ​ក៏​ស្ដាប់​យើង​ដែរ អ្នក​ណា​មិន​កើត​មក​ពី​អុលឡោះ​ទេ អ្នក​នោះ​មិន​ស្ដាប់​យើង​ឡើយ គឺ​ត្រង់​ហ្នឹង​ហើយ​ដែល​យើង​អាច​ដឹង​ថា រស‌អុលឡោះ​សំដែង​សេចក្ដី​ពិត ខុស​ពី​វិញ្ញាណ​ដែល​នាំ​ឲ្យ​វង្វេង​នោះ​យ៉ាង​ណា។


យើង​ដឹង​ថា យើង​កើត​មក​ពី​អុលឡោះ រីឯ​មនុស្ស​លោក​ទាំង​មូល​ស្ថិត​នៅ​ក្រោម​អំណាច​របស់​អ៊ីព្លេស​កំណាច។


ព្រោះ​អស់​អ្នក​ដែល​កើត​មក​ពី​អុលឡោះ សុទ្ធ​តែ​ឈ្នះ​លោកីយ៍​នេះ គឺ​ជំនឿ​របស់​យើង​ហ្នឹង​ហើយ ដែល​បាន​ឈ្នះ​លោកីយ៍។


បង​ប្អូន​យើង​បាន​ឈ្នះ​វា ដោយ‌សារ​ឈាម​របស់​កូន​ចៀម និង​ដោយ​សក្ខី‌ភាព​របស់​ពួក​គេ ហើយ​បង​ប្អូន​ទាំង​នោះ​បាន​ស៊ូ​ប្ដូរ​ជីវិត ឥត​ស្ដាយ​សោះ​ឡើយ។