១ យ៉ូហាន 3:20 - អាល់គីតាប20 ហេតុនេះ ប្រសិនបើចិត្ដគំនិតរបស់យើងដាក់ទោសយើង នោះអុលឡោះដែលធំជាងចិត្ដរបស់យើង ទ្រង់ឈ្វេងយល់ទាំងអស់។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល20 ទោះបីជាចិត្តរបស់យើងចោទប្រកាន់យើងក៏ដោយ ដ្បិតព្រះធំជាងចិត្តរបស់យើងទៅទៀត ហើយព្រះអង្គទ្រង់ជ្រាបអ្វីៗទាំងអស់។ សូមមើលជំពូកKhmer Christian Bible20 ព្រោះព្រះជាម្ចាស់ធំជាងចិត្ដរបស់យើង ហើយព្រះអង្គជ្រាបគ្រប់ការទាំងអស់ ទោះបីចិត្ដរបស់យើងចោទប្រកាន់យើងក៏ដោយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 ដ្បិតពេលណាចិត្តរបស់យើងដាក់ទោសយើង នោះព្រះទ្រង់ធំជាងចិត្តរបស់យើងទៅទៀត ហើយទ្រង់ជ្រាបគ្រប់ទាំងអស់។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 ហេតុនេះ ប្រសិនបើចិត្តគំនិតរបស់យើងដាក់ទោសយើង នោះព្រះជាម្ចាស់ដែលធំជាងចិត្តរបស់យើង ព្រះអង្គឈ្វេងយល់ទាំងអស់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 ដ្បិតបើសិនជាចិត្តយើងចោទប្រកាន់ខ្លួន នោះព្រះទ្រង់ធំជាងចិត្តយើងទៅទៀត ហើយក៏ជ្រាបគ្រប់ទាំងអស់ផង សូមមើលជំពូក |
អ៊ីសាសួរគាត់ជាលើកទីបីថា៖ «ស៊ីម៉ូន កូនយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំឬទេ»។ ពេត្រុសព្រួយចិត្ដណាស់ ព្រោះអ៊ីសាសួរគាត់ដល់ទៅបីលើកថា “អ្នកស្រឡាញ់ខ្ញុំឬទេ”ដូច្នេះ។ លោកឆ្លើយតបទៅអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! លោកម្ចាស់ជ្រាបអ្វីៗសព្វគ្រប់ទាំងអស់ លោកម្ចាស់ជ្រាបស្រាប់ហើយថា ខ្ញុំស្រឡាញ់លោកម្ចាស់»។ អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «សុំថែរក្សាហ្វូងចៀមរបស់ខ្ញុំផង។