Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ យ៉ូហាន 2:13 - អាល់គីតាប

13 ចាស់​ទុំ​ទាំង‌ឡាយ​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ស្គាល់​ទ្រង់​ដែល​នៅ​តាំង​ពី​មុន​កំណើត​អ្វីៗ​ទាំង​អស់។ យុវជន​ទាំង‌ឡាយ​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ឈ្នះ​អ៊ីព្លេស​កំណាច​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 ឪពុក​រាល់គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា ពីព្រោះ​អ្នករាល់គ្នា​បាន​ស្គាល់​ព្រះអង្គ​ដែល​គង់នៅ​តាំងពី​ដើមដំបូង​; យុវជន​រាល់គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា ពីព្រោះ​អ្នករាល់គ្នា​បាន​ឈ្នះ​មេអាក្រក់​ហើយ។

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 ឪពុក​រាល់គ្នា​អើយ!​ ខ្ញុំ​សរសេរ​មក​អ្នក​រាល់គ្នា​ ពី​ព្រោះ​អ្នក​រាល់គ្នា​បាន​ស្គាល់​ព្រះអង្គដែល​គង់​នៅ​តាំង​ពី​ដើម​ដំបូង​មក។​ កំលោះ​រាល់គ្នា​អើយ!​ ខ្ញុំ​សរសេរ​មក​អ្នក​រាល់គ្នា​ ពី​ព្រោះ​អ្នក​រាល់គ្នា​បាន​ឈ្នះ​អារក្ស​សាតាំង​ហើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ឪពុក​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា ព្រោះ​អ្នក​បាន​ស្គាល់​ព្រះ‌អង្គ ដែល​គង់​នៅ​តាំង​ពី​ដើម​រៀង​មក។ យុវជន​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា ព្រោះ​អ្នក​បាន​ឈ្នះ​មេ​កំណាច​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ចាស់​ទុំ​ទាំង‌ឡាយ​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ស្គាល់​ព្រះអង្គ​ដែល​គង់​នៅ​តាំង​ពី​មុន​កំណើត​អ្វីៗ​ទាំង​អស់។ យុវជន​ទាំង‌ឡាយ​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ឈ្នះ​មារ*​កំណាច​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ឪពុក​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​បាន​ស្គាល់​ព្រះ ដែល​ទ្រង់​គង់​នៅ​តាំង​ពី​ដើម​រៀង​មក កំឡោះ​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​បាន​ឈ្នះ​មេ​កំណាច​ហើយ ក្មេង​រាល់​គ្នា​អើយ ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​បាន​ស្គាល់​ព្រះវរ‌បិតា

សូមមើលជំពូក ចម្លង




១ យ៉ូហាន 2:13
36 ការដាក់ឲ្យឆ្លើយតបគ្នា  

យុវជន និង​យុវ‌នារី មនុស្ស​ចាស់​ជរា និង​កូន​ក្មេង ចូរ​សរសើរ​តម្កើង​ទ្រង់!


មុន​ពេល​ភ្នំ​នានា​កកើត​ឡើង ហើយ​មុន​ពេល​ទ្រង់​បង្កើត​ផែនដី និង​ពិភព​លោក​មក​នោះ ទ្រង់​ជា​ម្ចាស់​តាំង​ពី​អស់‌កល្ប​រៀង​មក។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: «ដោយ​គេ​ស្ថិត​នៅ​ជាប់​នឹង​យើង យើង​នឹង​ជួយ​រំដោះ​គេ យើង​នឹង​ការពារ​គេ ព្រោះ​គេ​ទទួល​ស្គាល់​ថា​យើង​ជា​អុលឡោះ‌តាអាឡា!


កម្លាំង​ជា​អំនួត​របស់​យុវជន រីឯ​សក់​ស្កូវ​ជា​កិត្តិយស​របស់​មនុស្ស​ចាស់។


អុលឡោះ​មាន​បន្ទូល​ថា: ក្រោយ​មក​ទៀត យើង​នឹង​ចាក់​បង្ហូរ​រស​របស់​យើង មក​លើ​មនុស្ស​លោក​ទាំង​អស់។ កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា នឹង​ថ្លែង​បន្ទូល​យើង ពួក​ចាស់​ទុំ​របស់​អ្នក​រាល់​គ្នា​នឹង​យល់​សុបិន‌និមិត្ត ហើយ​ពួក​យុវជន​នឹង​និមិត្ត​ឃើញ​ការ​អស្ចារ្យ។


នៅ​គ្រា​នោះ ពួក​គេ​នឹង​មាន​សុភ‌មង្គល ហើយ​សម្ផស្ស​ដ៏​ល្អ​បំផុត ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ​ថ្មី នឹង​ផ្តល់​ឲ្យ យុវជន​យុវ‌នារី​មាន​កម្លាំង​កំហែង​មាំ‌មួន។


អុលឡោះ​ជា​បិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ខ្ញុំ គ្មាន​អ្នក​ណា​ស្គាល់​បុត្រា ក្រៅ​ពី​បិតា ហើយ​ក៏​គ្មាន​នរណា​ស្គាល់​បិតា ក្រៅ​ពី​បុត្រា និង​អ្នក​ដែល​បុត្រា​ពេញ​ចិត្ត សំដែង​ឲ្យ​ស្គាល់​នោះ​ដែរ»។


អ្នក​ដែល​បាន​ឮ​បន្ទូល​អំពី​នគរ នៃ​អុលឡោះ​តែ​មិន​យល់​ប្រៀប​បាន​នឹង​អ្នក​ដែល​ទទួល​គ្រាប់​ពូជ​នៅ​តាម​ផ្លូវ ដ្បិត​អ៊ីព្លេស​មក​ឆក់​យក​បន្ទូល​នៃអុលឡោះ​ដែល​បាន​ធ្លាក់​ក្នុង​ចិត្ដ​គេ​នោះ​ទៅ។


ស្រែ គឺ​ពិភព​លោក គ្រាប់​ពូជ​ល្អ គឺ​អ្នក​ដែល​ត្រូវ​ចូល​ទៅ​ក្នុង​នគរ​នៃ​អុលឡោះ រីឯ​ស្រងែ​វិញ គឺ​កូន​ចៅ​របស់​អ៊ីព្លេស។


ត្រូវ​និយាយ​ឲ្យ​ទៀង​ទាត់ បើ “មែន” ឲ្យ​ប្រាកដ​ជា “មែន” បើ “ទេ”ឲ្យ​ប្រាកដ​ជា“ទេ”។ រីឯ​ពាក្យ​ពន្លើស សុទ្ធ​តែ​មក​ពី​អ៊ីព្លេស​កំណាច​ទាំង​អស់»។


អុលឡោះ​ជា​បិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ខ្ញុំ។ គ្មាន​នរណា​ស្គាល់​បុត្រា​ក្រៅ​ពី​អុលឡោះ​ជា​បិតា ហើយ​ក៏​គ្មាន​នរណា​ស្គាល់​អុលឡោះ​ជា​បិតា​ក្រៅ​ពី​បុត្រា និង​អ្នក​ដែល​បុត្រា​ពេញ​ចិត្ត​សំដែង​ឲ្យ​ស្គាល់​នោះ​ដែរ»។


បើ​អ្នក​រាល់​គ្នា​ស្គាល់​ខ្ញុំ អ្នក​រាល់​គ្នា​ក៏​ស្គាល់​អុលឡោះ​ជា​បិតា​របស់​ខ្ញុំ​ដែរ។ ឥឡូវ​នេះ អ្នក​រាល់​គ្នា​ស្គាល់​ទ្រង់​ហើយ ព្រម​ទាំង​បាន​ឃើញ​ទ្រង់​ថែម​ទៀត​ផង»។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ភីលីព​អើយ ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​តាំង​ពី​យូរ​មក​ហើយ ម្ដេច​អ្នក​នៅ​តែ​មិន​ស្គាល់​ខ្ញុំ!។ អ្នក​ណា​បាន​ឃើញ​ខ្ញុំ ក៏​បាន​ឃើញ​អុលឡោះ​ជា​បិតា​ដែរ។ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ថា សូម​បង្ហាញ​អុលឡោះ​ជា​បិតា​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង​ដូច្នេះ?


គេ​ធ្វើ​ដូច្នេះ មក​ពី​គេ​មិន​បាន​ស្គាល់​អុលឡោះ​ជា​បិតា ហើយ​ក៏​មិន​ស្គាល់​ខ្ញុំ​ផង។


ខ្ញុំ​និយាយ​ប្រាប់​ដូច្នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ដ​រួម​ជា​មួយ​ខ្ញុំ។ អ្នក​រាល់​គ្នា​ជួប​នឹង​ទុក្ខ​វេទនា​នៅ​ក្នុង​លោក ប៉ុន្ដែ​ចូរ​មាន​សង្ឃឹម​ឡើង! ខ្ញុំ​បាន​ឈ្នះ​លោក​នេះ​ហើយ»។


សូម​ឲ្យ​គេ​ទាំង​អស់​គ្នា​រួម​ជា​អង្គ​តែ​មួយ។ ឱ​អុលឡោះ​ជា​បិតា​អើយ! ទ្រង់​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ស្ថិត​នៅ​ជាប់​នឹង​ទ្រង់​យ៉ាង​ណា សូម​ឲ្យ​គេ​រួម​គ្នា​ជា​អង្គ​តែ​មួយ​នៅ​ក្នុង​យើង​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​មនុស្ស​លោក​ជឿ​ថា អុលឡោះ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន។


រីឯ​ជីវិត​អស់‌កល្ប​ជា‌និច្ច​នោះ គឺ​ឲ្យ​គេ​ស្គាល់​អុលឡោះ ដែល​ជា​ម្ចាស់​ដ៏​ពិត​តែ​មួយ​គត់ និង​ឲ្យ​គេ​ស្គាល់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ដែល​ទ្រង់​ចាត់​ឲ្យ​មក។


ពួក​គេ​សួរ​អ៊ីសា​ថា៖ «តើ​បិតា​របស់​អ្នក​នៅ​ឯ​ណា?»។ អ៊ីសា​មាន​ប្រសាសន៍​ឆ្លើយ​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​មិន​ស្គាល់​ខ្ញុំ ហើយ​ក៏​មិន​ស្គាល់​បិតា​របស់​ខ្ញុំ​ដែរ។ បើ​អ្នក​រាល់​គ្នា​ស្គាល់​ខ្ញុំ អ្នក​រាល់​គ្នា​មុខ​ជា​ស្គាល់​បិតា​របស់​ខ្ញុំ​មិន​ខាន»។


អុលឡោះ​ដែល​មាន​បន្ទូល​ថា «ចូរ​ឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​ងងឹត!» ទ្រង់​ក៏​បាន​បំភ្លឺ​ចិត្ដ​គំនិត​របស់​យើង​ឲ្យ​ស្គាល់​យ៉ាង​ច្បាស់ នូវ​សិរី‌រុង‌រឿង​របស់​អុលឡោះ ដែល​ភ្លឺ​ចាំង​ពី​មុខ​របស់​អាល់ម៉ា‌ហ្សៀស​ដែរ។


កុំ​ស្ដី​បន្ទោស​មនុស្ស​ចាស់​តឹង‌រ៉ឹង​ពេក តែ​ត្រូវ​ទូន្មាន​គាត់​ទុក​ដូច​ជា​ឪពុក ត្រូវ​ទូន្មាន​ក្មេងៗ​ទុក​ដូច​ជា​ប្អូន


រីឯ​ពួក​យុវជន​វិញ ចូរ​ដាស់‌តឿន​គេ​ឲ្យ​មាន​ចិត្ដ​ធ្ងន់​គ្រប់​វិស័យ​ទាំង​អស់។


បន្ទូល​របស់​អុលឡោះ​ដែល​ផ្ដល់​ជីវិត នៅ​កាល​ពី​ដើម​ដំបូង​បង្អស់ យើង​បាន​ឮ​បន្ទូល​នេះ បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក បាន​រំពឹង​គិត និង​បាន​ពាល់​ដោយ​ដៃ​យើង​ផ្ទាល់


ម្នាល​កូន​ចៅ​ទាំង‌ឡាយ​អើយ ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នក​រាល់​គ្នា ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ដ​អំពើ​បាប។ ប៉ុន្ដែ ប្រសិន​បើ​មាន​នរណា​ម្នាក់​ប្រព្រឹត្ដ​អំពើ​បាប យើង​មាន​អ្នក​ជួយ​ការ‌ពារ​នៅ​ទល់​មុខ​អុលឡោះ‌ជាបិតា គឺ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ដ៏​សុចរិត។


ម្នាល​កូន​ចៅ​ទាំង‌ឡាយ​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អុលឡោះ​បាន​លើក‌លែង​ទោស​អ្នក​ឲ្យ​រួច​ពី​បាប ដោយ‌សារ​នាម​របស់​អ៊ីសា។


ក្មេងៗ​ទាំង‌ឡាយ​អើយ ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ស្គាល់​អុលឡោះ‌ជាបិតា។ ចាស់​ទុំ​ទាំង‌ឡាយ​អើយ ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ស្គាល់​ទ្រង់ ដែល​នៅ​តាំង​ពី​មុន​កំណើត​អ្វីៗ​ទាំង​អស់។ យុវជន​ទាំង‌ឡាយ​អើយ ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​មាន​កម្លាំង​ពលំ បន្ទូល​របស់​អុលឡោះ​ក៏​ស្ថិត​នៅ​ក្នុង​អ្នក ហើយ​អ្នក​បាន​ឈ្នះ​អ៊ីព្លេស​កំណាច។


យើង​មិន​ត្រូវ​ធ្វើ​ដូច​កបេល ដែល​កើត​ចេញ​មក​ពី​អ៊ីព្លេស​កំណាច ហើយ​បាន​កាត់​ក​ប្អូន​របស់​ខ្លួន​នោះ​ឡើយ។ ហេតុ​អ្វី​បាន​ជា​គាត់​សម្លាប់​ប្អូន​ដូច្នេះ? គឺ​មក​ពី​អំពើ​ដែល​គាត់​ធ្លាប់​ប្រព្រឹត្ដ​សុទ្ធ​តែ​អាក្រក់ រីឯ​អំពើ​ដែល​ប្អូន​របស់​គាត់​ប្រព្រឹត្ដ​សុទ្ធ​តែ​សុចរិត។


កូន​ចៅ​អើយ អ្នក​រាល់​គ្នា​កើត​មក​ពី​អុលឡោះ ហើយ​អ្នក​រាល់​គ្នា​បាន​ឈ្នះ​ណាពី​ក្លែង‌ក្លាយ​ទាំង​នោះ ដ្បិត​ទ្រង់​ដែល​នៅ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​មាន​អំណាច​ធំ​ជាង​ម្ចាស់​លោកីយ៍​នេះ​ទៅ​ទៀត។


យើង​ដឹង​ហើយ​ថា អ្នក​កើត​មក​ពី​អុលឡោះ មិន​ប្រព្រឹត្ដ​អំពើ​បាប​ឡើយ ដ្បិត​បុត្រា​ដែល​កើត​ពី​អុលឡោះ​មក ការ‌ពារ​អ្នក​នោះ ហើយ​អ៊ីព្លេស​កំណាច​ពុំ​អាច​យាយី​គេ​បាន​ឡើយ។


យើង​ក៏​ដឹង​ដែរ​ថា បុត្រា​របស់​អុលឡោះ​បាន​មក គាត់​ប្រទាន​ប្រាជ្ញា​ឲ្យ​យើង​ស្គាល់​ម្ចាស់​ដ៏​ពិត​ប្រាកដ ហើយ​យើង​ក៏​ស្ថិត​នៅ​ក្នុង​ម្ចាស់​ដ៏​ពិត​ប្រាកដ ដោយ​រួម​ក្នុង​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​បុត្រា​របស់​ទ្រង់ គឺ​ទ្រង់​នេះ​ហើយ ដែល​ជា​ម្ចាស់​ដ៏​ពិត​ប្រាកដ ទ្រង់​ជា​ជីវិត​អស់‌កល្ប​ជា‌និច្ច។


បង​ប្អូន​យើង​បាន​ឈ្នះ​វា ដោយ‌សារ​ឈាម​របស់​កូន​ចៀម និង​ដោយ​សក្ខី‌ភាព​របស់​ពួក​គេ ហើយ​បង​ប្អូន​ទាំង​នោះ​បាន​ស៊ូ​ប្ដូរ​ជីវិត ឥត​ស្ដាយ​សោះ​ឡើយ។


ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​រស‌អុលឡោះ​មាន​បន្ទូល​មក​កាន់​ក្រុម‌ជំអះ​ទាំង​នេះ​ឲ្យ​មែន​ទែន!។ អ្នក​ណា​មាន​ជ័យ‌ជំនះ យើង​នឹង​ឲ្យ​អ្នក​នោះ​បរិភោគ​ផ្លែ​ឈើ ដែល​បេះ​ពី​ដើម​នៃ​ជីវិត នៅ​ក្នុង​សួន​ឧទ្យានរបស់​អុលឡោះ”»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម