លុះចប់ពេលកាន់ទុក្ខហើយ ស្តេចទតចាត់គេឲ្យទៅហៅនាង ចូលមកក្នុងដំណាក់ នាងធ្វើជាប្រពន្ធរបស់ស្ដេច ហើយសំរាលបានកូនមួយជូនស្ដេច។ អំពើដែលស្តេចទតប្រព្រឹត្តនេះ មិនគាប់បំណងអុលឡោះតាអាឡាឡើយ។
១ ពង្សាវតារក្សត្រ 21:20 - អាល់គីតាប ស្តេចអហាប់មានប្រសាសន៍មកគាត់ថា៖ «នែ៎សត្រូវអើយ! តើអ្នកមកជួបយើងទៀត ហើយឬ?»។ អេលីយ៉េសជម្រាបថា៖ «ខ្ញុំមកជួបស្តេច ព្រោះស្តេចលក់ខ្លួនទៅប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់បំណងអុលឡោះតាអាឡា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ័ហាប់មានរាជឱង្ការតបថា៖ «ឱខ្មាំងសត្រូវយើងអើយ តើឯងមកតាមយើងទាន់ហើយឬ?»។ លោកទូលឆ្លើយថា៖ «ទាន់ហើយ ព្រោះព្រះករុណាបានលក់អង្គទ្រង់ផ្ទាល់ឲ្យធ្វើអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអហាប់មានរាជឱង្ការមកលោកថា៖ «នែ៎សត្រូវអើយ! តើលោកមកជួបយើងទៀតហើយឬ?»។ លោកអេលីយ៉ាទូលថា៖ «ទូលបង្គំមកគាល់ព្រះករុណា ព្រោះព្រះករុណាលក់ខ្លួនទៅប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ័ហាប់មានបន្ទូលតបថា ឱខ្មាំងសត្រូវយើងអើយ តើឯងមកតាមយើងទាន់ហើយឬ លោកទូលឆ្លើយថា ទាន់ហើយ ពីព្រោះព្រះករុណាបានលក់ព្រះអង្គទ្រង់ ឲ្យធ្វើអំពើដ៏លាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា |
លុះចប់ពេលកាន់ទុក្ខហើយ ស្តេចទតចាត់គេឲ្យទៅហៅនាង ចូលមកក្នុងដំណាក់ នាងធ្វើជាប្រពន្ធរបស់ស្ដេច ហើយសំរាលបានកូនមួយជូនស្ដេច។ អំពើដែលស្តេចទតប្រព្រឹត្តនេះ មិនគាប់បំណងអុលឡោះតាអាឡាឡើយ។
ស្តេចអហាប់ ជាបុត្ររបស់ស្តេចអូមរី បានប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណងអុលឡោះតាអាឡា លើសស្តេចមុនៗទៅទៀត។
កាលស្តេចឃើញអេលីយ៉េសហើយ គាត់ក៏និយាយថា៖ «គឺលោកហ្នឹងហើយដែលនាំឲ្យអ៊ីស្រអែលរងគ្រោះ!»។
មិនដែលមាននរណា ដូចស្តេចអហាប់ទេ គឺស្តេចលក់ខ្លួនទៅប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់បំណងអុលឡោះតាអាឡា ក្រោមការញុះញង់របស់ម្ចាស់ក្សត្រីយេសិបិល ជាភរិយា។
ស្តេចស្រុកអ៊ីស្រអែលជម្រាបស្តេចយ៉ូសាផាតថា៖ «នៅមានម្នាក់ទៀត ដែលអាចទូរអាសួរអុលឡោះតាអាឡាបាន តែខ្ញុំស្អប់អ្នកនោះណាស់ ព្រោះគាត់មិនដែលទាយពីសេចក្តីល្អឲ្យខ្ញុំទេ គឺទាយតែពីសេចក្តីអាក្រក់ប៉ុណ្ណោះ។ អ្នកនោះឈ្មោះមីកាយ៉ា ជាកូនរបស់លោកយីមឡា»។ ស្តេចយ៉ូសាផាតឆ្លើយថា៖ «សូមស្តេចកុំមានប្រសាសន៍បែបនេះ!»។
ពួកគេយកកូនប្រុសកូនស្រីទៅធ្វើបូជាយញ្ញ ពួកគេតែងតែបញ្ជាន់រូប និងប្រើមន្តអាគម។ ពួកគេបណ្តោយខ្លួនប្រព្រឹត្តអំពើដ៏អាក្រក់ មិនគាប់បំណងអុលឡោះតាអាឡា ជាហេតុបណ្តាលឲ្យទ្រង់ខឹង។
ស្តេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណងអុលឡោះតាអាឡា ដោយប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើមរបស់ប្រជាជាតិនានា ដែលអុលឡោះតាអាឡាបានបណ្តេញចេញពីមុខកូនចៅអ៊ីស្រអែល។
ស្តេចស្រុកអ៊ីស្រអែលមានប្រសាសន៍ទៅកាន់ស្តេចយ៉ូសាផាតថា៖ «ខ្ញុំបានជម្រាបស្តេចហើយថា គាត់មិនដែលទាយពីការល្អឲ្យខ្ញុំទេ គឺទាយតែពីការអាក្រក់ប៉ុណ្ណោះ!»។
ស្តេចស្រុកអ៊ីស្រអែលជម្រាបស្តេចយ៉ូសាផាតថា៖ «នៅមានមនុស្សម្នាក់ទៀតដែលអាចសួរអុលឡោះតាអាឡាបាន តែខ្ញុំស្អប់អ្នកនោះណាស់ ព្រោះគាត់មិនដែលទាយពីការល្អឲ្យខ្ញុំទេ គឺគាត់ទាយតែពីការអាក្រក់ប៉ុណ្ណោះ។ អ្នកនោះឈ្មោះមីកាយ៉ា ជាកូនរបស់លោកយីមឡា»។ ស្តេចយ៉ូសាផាតមានប្រសាសន៍ថា៖ «សូមស្តេចកុំមានប្រសាសន៍បែបនេះឡើយ!»។
ស្តេចបានយកបុត្រាទៅធ្វើបូជាយញ្ញនៅក្នុងជ្រលងភ្នំហ៊ីនណូម ស្តេចរកគ្រូមើលជោគរាសី ប្រព្រឹត្តមន្តអាគម និងអំពើអាបធ្មប់ ព្រមទាំងតែងតាំងឲ្យមានគ្រូអន្ទងខ្មោច និងគ្រូទស្សន៍ទាយផង។ ស្តេចប្រព្រឹត្តអំពើអាក្រក់កាន់តែខ្លាំងឡើងៗ ដែលមិនគាប់ចិត្តអុលឡោះតាអាឡា ធ្វើឲ្យទ្រង់ខឹង។
អុលឡោះតាអាឡាមានបន្ទូលថា: លិខិតបញ្ជាក់ថា យើងលែងលះម្ដាយអ្នករាល់គ្នានៅឯណា? តើយើងលក់អ្នករាល់គ្នា ដើម្បីសងបំណុលនរណា? យើងបានលក់អ្នករាល់គ្នា ព្រោះតែអំពើទុច្ចរិតដែលអ្នករាល់គ្នាប្រព្រឹត្ត យើងបានលែងលះម្ដាយអ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាបះបោរ!
អុលឡោះតាអាឡាមានបន្ទូលថា ទ្រង់បានលក់អ្នក ឲ្យគេយកទៅធ្វើជាទាសករ ដោយមិនឲ្យគេបង់ប្រាក់ ទ្រង់ក៏លោះអ្នកយកមកវិញ ដោយមិនបង់ប្រាក់ដែរ។
មន្ត្រីទាំងនោះជម្រាបស្ដេចថា៖ «សូមប្រហារជីវិតជននោះចោលទៅ! ដ្បិតគាត់និយាយឲ្យពលទាហានដែលនៅសេសសល់ក្នុងក្រុងនេះ និងប្រជាជនទាំងមូលបាក់ទឹកចិត្ត។ គាត់មិនរកសេចក្ដីសុខជូនប្រជារាស្ត្រទេ គឺនាំទុក្ខវេទនាមកឲ្យពួកគេវិញ»។
ចូរនាំពាក្យទៅប្រាប់ពួកគេថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: ក្នុងចំណោមពូជពង្សអ៊ីស្រអែល អ្នកណាជំពាក់ចិត្តនឹងព្រះក្លែងក្លាយ ហើយគោរពអ្វីៗដែលនាំឲ្យខ្លួនប្រព្រឹត្តអំពើបាប រួចមករកណាពី យើងជាអុលឡោះតាអាឡា យើងនឹងឆ្លើយតបទៅអ្នកនោះវិញ ដោយផ្ទាល់តែម្ដង។ យើងនឹងឆ្លើយទៅគេវិញ តាមចំនួនព្រះក្លែងក្លាយដែលគេគោរព។
ពួកគេស្អប់ចៅក្រមដែលកាត់ក្ដីដោយយុត្តិធម៌ ពួកគេមិនចូលចិត្តសាក្សីទៀងត្រង់ទេ។
ពួកមេដឹកនាំសាសន៍យូដាយល់ថា អ៊ីសាមានប្រសាសន៍ជាពាក្យប្រស្នានេះ សំដៅលើពួកគេ គេក៏នាំគ្នារកមធ្យោបាយចាប់អ៊ីសា ប៉ុន្ដែគេខ្លាចបណ្ដាជន ដូច្នេះគេក៏ចាកចេញពីអ៊ីសាទៅ។
យើងដឹងស្រាប់ហើយថា ហ៊ូកុំមកពីរសអុលឡោះ រីឯខ្ញុំវិញ ខ្ញុំជាមនុស្សដែលមាននិស្ស័យលោកីយ៍លក់ខ្លួនដាច់ថ្លៃឲ្យបាប
ដោយពួកគេលែងដឹងខុសត្រូវ គេនាំគ្នាប្រាសចាកសីលធម៌ បណ្ដោយខ្លួនទៅប្រព្រឹត្ដអំពើអបាយមុខគ្រប់យ៉ាង តាមតែចិត្ដលោភលន់របស់គេ។
មនុស្សម្នាដែលរស់នៅផែនដីនឹងមានចិត្ដត្រេកអរ ដោយឃើញអ្នកទាំងពីរស្លាប់ គឺគេមានអំណរសប្បាយយ៉ាងខ្លាំង។ ពួកគេនឹងផ្ញើជំនូនឲ្យគ្នាទៅវិញទៅមក ព្រោះណាពីទាំងពីរនាក់បានធ្វើឲ្យមនុស្សម្នាដែលរស់នៅលើផែនដីរងទុក្ខលំបាកខ្លាំងណាស់។