២ ពង្សាវតារក្សត្រ 21:2 - អាល់គីតាប2 ស្តេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណងអុលឡោះតាអាឡា ដោយប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើមរបស់ប្រជាជាតិនានា ដែលអុលឡោះតាអាឡាបានបណ្តេញចេញពីមុខកូនចៅអ៊ីស្រអែល។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ទ្រង់ប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ដោយប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើមរបស់ពួកសាសន៍ដទៃ ដែលព្រះយេហូវ៉ាបានបណ្តេញចេញពីមុខពួកកូនចៅអ៊ីស្រាអែល។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដោយប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើមរបស់ប្រជាជាតិនានា ដែលព្រះអម្ចាស់បានបណ្ដេញចេញពីមុខកូនចៅអ៊ីស្រាអែល។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា តាមអស់ទាំងអំពើគួរស្អប់ខ្ពើមរបស់ពួកសាសន៍ដទៃ ដែលព្រះយេហូវ៉ាបានបណ្តេញពីមុខពួកកូនចៅអ៊ីស្រាអែលចេញ សូមមើលជំពូក |
ស្តេចម៉ាណាសេបានធ្វើរូបបដិមារបស់ព្រះអាសេរ៉ា យកទៅតម្កល់ក្នុងដំណាក់របស់អុលឡោះតាអាឡា ថ្វីដ្បិតតែអុលឡោះតាអាឡាធ្លាប់មានបន្ទូលមកកាន់ស្តេចទត និងស្តេចស៊ូឡៃម៉ាន ជាកូនថា «យើងជ្រើសរើសដំណាក់ និងក្រុងយេរូសាឡឹម ពីចំណោមកុលសម្ព័ន្ធទាំងប៉ុន្មាននៃជនជាតិអ៊ីស្រអែល ទុកជាកន្លែងសម្រាប់នាមយើងរហូតតទៅ។
យើងក៏ពេញចិត្តនឹងធ្វើឲ្យពួកគេទទួលផល ពីអំពើដែលគេប្រព្រឹត្តនោះដែរ។ យើងនឹងធ្វើឲ្យការលំបាកសព្វបែបយ៉ាង កើតមានដល់ពួកគេ គឺការលំបាកដែលគេតែងតែខ្លាចរអែង។ យើងបានហៅ តែគ្មាននរណាឆ្លើយ យើងបាននិយាយ តែគ្មាននរណាស្ដាប់ទេ ផ្ទុយទៅវិញ ពួកគេនាំគ្នាប្រព្រឹត្តអំពើ ដែលយើងយល់ថាអាក្រក់ គឺអំពើដែលយើងមិនពេញចិត្ត។
មិនត្រូវថ្វាយបង្គំអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក តាមរបៀបថ្វាយបង្គំព្រះរបស់ប្រជាជាតិនានាឡើយ។ ប្រជាជាតិទាំងនោះប្រព្រឹត្តអំពើគួរស្អប់ខ្ពើមគ្រប់យ៉ាង ដើម្បីគោរពបម្រើព្រះរបស់ខ្លួនជាអំពើដែលអុលឡោះតាអាឡាមិនពេញចិត្ត។ សូម្បីតែកូនប្រុសកូនស្រីរបស់ពួកគេ ក៏ពួកគេយកទៅដុត ជាគូរបាន ដល់ព្រះទាំងនោះដែរ។