ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 2:15 - អាល់គីតាប

សម្តេច​អដូ‌នី‌យ៉ា​ឆ្លើយ​ដូច​ត​ទៅ៖ «អ្នក​ម្តាយ​ជ្រាប​ហើយ​ថា រាជ្យ‌សម្បត្តិ​ត្រូវ​បាន​មក​ខ្ញុំ ហើយ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​សង្ឃឹម​ថា ខ្ញុំ​នឹង​ឡើង​គ្រង​រាជ្យ។ ប៉ុន្តែ រាជ្យ‌សម្បត្តិ​បែរ​ជា​បាន​ទៅ​ស្តេច​ស៊ូឡៃ‌ម៉ាន ជា​ប្អូន​របស់​ខ្ញុំ​ទៅ​វិញ ដ្បិតអុលឡោះ‌តាអាឡា​គាប់​ចិត្ត​ដូច្នេះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទ្រង់​ទូល​ថា៖ «ព្រះ‌នាង​ជ្រាប​ហើយថា រាជ្យ​នេះ​ជា​របស់​ទូល‌បង្គំ ហើយ​ថា សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​បាន​មើល​ចំ​ទូល‌បង្គំ ដោយ​សង្ឃឹម​នឹង​គ្រង​រាជ្យ​ឡើង ប៉ុន្តែ រាជ្យ​បាន​ត្រឡប់​វិល​ទៅ​ជា​របស់​ប្អូន​ទូល‌បង្គំ​វិញ ដ្បិត​គឺ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ប្រទាន​ទៅ​ឲ្យ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សម្ដេច​អដូ‌នី‌យ៉ា​ឆ្លើយ​ដូច​ត​ទៅ៖ «សម្ដេច​មាតា​ជ្រាប​ហើយ​ថា រាជ‌សម្បត្តិ​ត្រូវ​បាន​មក​ទូលបង្គំ ហើយ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​សង្ឃឹម​ថា ទូលបង្គំ​នឹង​ឡើង​គ្រង​រាជ្យ។ ប៉ុន្តែ រាជ‌សម្បត្តិ​បែរ​ជា​បាន​ទៅ​ព្រះ‌បាទ​សាឡូម៉ូន ជា​អនុជ​របស់​ទូលបង្គំ​ទៅ​វិញ ដ្បិត​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ដូច្នេះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ទ្រង់​ទូល​ថា ព្រះ‌នាង​ជ្រាប​ហើយ ថារាជ្យ​នេះ​ជា​របស់​ផង​ទូលបង្គំ ហើយ​ថា សាសន៍​អ៊ីស្រាអែល​ទាំង​អស់​បាន​មើល​ចំ​ទូលបង្គំ ដោយ​សង្ឃឹម​នឹង​គ្រង​រាជ្យ​ឡើង ប៉ុន្តែ រាជ្យ​បាន​ត្រឡប់​វិល​ទៅ​ជា​របស់​ផង​ប្អូន​ទូលបង្គំ​វិញ ដ្បិត​គឺ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ប្រទាន​ទៅ​ឲ្យ

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 2:15
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​សំរាល​ទុក្ខ​នាង​បាត‌សេបា ជា​ប្រពន្ធ ហើយ​ក៏​រួម​រស់​ជា​មួយ​នាង។ នាង​ប្រសូត​បាន​កូន​ម្នាក់ រួច​ឲ្យ​ឈ្មោះ​ថា​ស៊ូឡៃ‌ម៉ាន។ អុលឡោះ‌តាអាឡា​ស្រឡាញ់​កូន​នោះ​ណាស់


ពេល​នោះ មាន​គេ​នាំ​ដំណឹង​មក​ជម្រាប​ស្តេច​ទត​ថា៖ «ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ចូល​ដៃ​ជា​មួយ​សម្តេច​អាប់‌សា‌ឡុម​ហើយ!»។


សម្តេច​អាប់‌សាឡុម​តែង​ប្រព្រឹត្ត​បែប​នេះ ចំពោះ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់ ដែល​មក​រក​ទត​ជំនុំ​ជម្រះ​ក្តី។ សម្តេច​អាប់‌សាឡុម​ទាក់‌ទាញ​ចិត្ត​ប្រជា‌ជន​អ៊ីស្រ‌អែល​តាម​របៀប​នេះ​ឯង។


លោក​ហ៊ូសាយ​ឆ្លើយ​ថា៖ «ទេ! បើអុលឡោះ‌តាអាឡា និង​ប្រជា‌ជន​អ៊ីស្រ‌អែល ព្រម​ទាំង​កង‌ទ័ព​ទាំង​មូល​ជ្រើស​រើស​ស្តេច​ណា ខ្ញុំ​នៅ​ជា​មួយ​ស្តេច​នោះ​ហើយ។


កូន​ទី​ពីរ នាម​គីឡាប ប្រសូត​ពី​នាង​អប៊ី‌កែល ដែល​ត្រូវ​ជា​ភរិយា​របស់​សព​លោក​ណាបាល នៅ​ភូមិ​កើ‌មែល កូន​ទី​បី នាម​អាប់‌សាឡុម ប្រសូត​ពី​នាង​ម៉ាកា ដែល​ត្រូវ​ជា​បុត្រី​របស់​ស្តេច​តាល‌ម៉ាយ ស្តេច​ស្រុក​កេសួ‌រី


កូន​ទី​បួន នាម​អដូនីយ៉ា ប្រសូត​ពី​នាង​ហាគីត កូន​ទី​ប្រាំ នាម​សេផា‌ធា ប្រសូត​ពី​នាង​អប៊ី‌ថាល


ពេល​ណា​អ្នក​លា​ចាក​លោក​នេះ ទៅ​ជួប‌ជុំ​នឹង​បុព្វ‌បុរស​របស់​អ្នក យើង​នឹង​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​ផ្ទាល់ ឡើង​ស្នង​រាជ្យ ហើយ​យើង​នឹង​ពង្រឹង​រាជ្យ​របស់​គេ​ផង។


ដ្បិត​ថ្ងៃ​នេះ សម្តេច​អដូ‌នី‌យ៉ា​ទៅ “ថ្ម​សូហេ‌លែត” ហើយ​សម្លាប់​គោ​ឈ្មោល កូន​គោ​បំប៉ន និង​ចៀម​យ៉ាង​ច្រើន ធ្វើ​គូរបាន។ សម្តេច​បាន​អញ្ជើញ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ស្តេច ព្រម​ទាំង​អញ្ជើញ​ពួក​មេ‌ទ័ព និង​អ៊ីមុាំ​អបៀ‌ថើរ​ទៅ​ចូល​រួម​ផង។ ឥឡូវ​នេះ ពួក​គេ​កំពុង​តែ​ជប់‌លៀង​ជា​មួយ​សម្តេច​អដូ‌នី‌យ៉ា​ទាំង​ស្រែក​ថា “ជយោ​ស្តេច​អដូ‌នី‌យ៉ា!”។


អ៊ីមុាំ​សាដុក ណាពី​ណាថាន និង​លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ព្រម​ទាំង​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម នាំ​គ្នា​លើក​ស្តេច​ស៊ូ‌ឡៃម៉ាន ឲ្យ​ឡើង​នៅ​លើ​ខ្នង​លា​របស់​ស្តេច​ទត ហើយ​ដង្ហែ​ទៅ​កាន់​ប្រភព​ទឹក​គីហុន។


អ៊ីមុាំ​សាដុក​យក​ស្នែង​ដាក់​ប្រេង​ពី​ក្នុង​ជំរំ​សក្ការៈ​មក រួច​តែង‌តាំង​សម្តេច​ស៊ូ‌ឡៃម៉ាន ជា​ស្តេច។ ពេល​នោះ គេ​ក៏​ផ្លុំ​ត្រែ ហើយ​ប្រជា‌ជន​ទាំង​មូល​ស្រែក​ឡើង​ថា៖ «ជយោ! ស្តេច​ស៊ូឡៃ‌ម៉ាន!»។


នៅ​គ្រា​នោះ សម្តេច​អដូ‌នី‌យ៉ា ព្រម​ទាំង​ពល​ទាហាន​ហា‌សិប​នាក់ សម្រាប់​រត់​ពី​មុខ។


សម្តេច​អដូ‌នី‌យ៉ា​ពោល​ថា៖ «ខ្ញុំ​មាន​ការ​មួយ​ចង់​ជម្រាប​ជូន»។ នាង​តប​ថា៖ «សូម​និយាយ​មក​ចុះ»។


ឥឡូវ​នេះ ខ្ញុំ​មាន​ការ​មួយ​ចង់​ជម្រាប​ជូន សូម​កុំ​បដិសេធ​ឡើយ»។ នាង​ពោល​ថា៖ «សូម​និយាយ​មក​ចុះ»។


ស្តេច​ស៊ូឡៃ‌ម៉ាន​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក‌ម្តាយ​មក​សុំ​នាង​អប៊ី‌សាក ជា​អ្នក​ភូមិ​ស៊ូ‌ណែម ឲ្យ​សម្តេច​អដូ‌នី‌យ៉ា​បែប​នេះ? ម្តេច​មិន​សុំ​រាជ​សម្បត្តិ​ឲ្យ​សម្តេច​តែ​ម្តង​ទៅ ដ្បិត​សម្តេច​ជា​បង​របស់​ខ្ញុំ​ស្រាប់! សូម​អ្នក‌ម្តាយ​ប្រគល់​រាជ្យ​នេះ​ឲ្យ​សម្តេច​អដូ‌នី‌យ៉ា និង​អ៊ីមុាំ​អបៀ‌ថើរ ព្រម​ទាំង​លោក​មេ‌ទ័ព​យ៉ូអាប់ ជា​កូន​អ្នក​ស្រី​សេរូ‌យ៉ា​ទៅ!»។


គ្មាន​ប្រាជ្ញា ការ​ពិចារណា ឬ​យោបល់​ណា​អាច​ប្រៀប​ផ្ទឹម​ស្មើ​នឹងអុលឡោះ‌តាអាឡា​បាន​ឡើយ។


ទ្រង់​សំដែង​ឲ្យ​ស្គាល់​អ្វីៗ ដែល​មាន​អត្ថ‌ន័យ​ជ្រៅ‌ជ្រះ និង​លាក់​កំបាំង ទ្រង់​ឈ្វេង​យល់​អ្វីៗ​ដែល​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត ដ្បិត​មាន​ពន្លឺ​ស្ថិត​នៅ​ជា​មួយ​ទ្រង់។