Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 2:14 - អាល់គីតាប

14 សម្តេច​អដូ‌នី‌យ៉ា​ពោល​ថា៖ «ខ្ញុំ​មាន​ការ​មួយ​ចង់​ជម្រាប​ជូន»។ នាង​តប​ថា៖ «សូម​និយាយ​មក​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 បន្ទាប់​មក ទ្រង់​ទូល​ទៀត​ថា៖ «ទូល‌បង្គំ​មាន​ការ​ចង់​ទូល​ព្រះ‌នាង​បន្តិច» ព្រះ‌នាង​ក៏​ប្រាប់​ថា៖ «ចូរ​និយាយ​មក​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 សម្ដេច​អដូ‌នី‌យ៉ា​ពោល​ថា៖ «ទូលបង្គំ​មាន​ការ​មួយ​ចង់​ទូល​ថ្វាយ»។ នាង​តប​ថា៖ «សូម​មាន​រាជ‌ឱង្ការ​មក​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 រួច​ទ្រង់​ទូល​ទៀត​ថា ទូលបង្គំ​មាន​ការ​ចង់​ទូល​នឹង​ព្រះ‌នាង​បន្តិច ព្រះ‌នាង​ក៏​ប្រាប់​ថា ចូរ​និយាយ​មក​ចុះ

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 2:14
4 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​នោះ​និយាយ​ទៀត​ថា៖ «សូម​ស្តេច​មេត្តា​ប្រោស​ឲ្យ​ខ្ញុំ​ជម្រាប​ជូន​ថែម​មួយ​ម៉ាត់​ទៀត»។ ទត​មាន​ប្រសាសន៍​ថា៖ «ចូរ​និយាយ​មក!»។


ថ្ងៃ​មួយ​សម្តេច​អដូ‌នី‌យ៉ា ជា​បុត្រ​របស់​ស្តេច​ទត និង​នាង​ហាគីត ទៅ​ជួប​នាង​បាត‌សេ‌បា​ជា​ម្តាយ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន។ នាង​បាត‌សេ‌បា​សួរ​សម្តេច​អដូ‌នី‌យ៉ា​ថា៖ «តើ​សម្តេច​មក​ទី​នេះ ក្នុង​បំណង​ល្អ​ឬ?»។ សម្តេច​តប​ថា៖ «ខ្ញុំ​មក​ដោយ​បំណង​ល្អ​ទេ!»។


សម្តេច​អដូ‌នី‌យ៉ា​ឆ្លើយ​ដូច​ត​ទៅ៖ «អ្នក​ម្តាយ​ជ្រាប​ហើយ​ថា រាជ្យ‌សម្បត្តិ​ត្រូវ​បាន​មក​ខ្ញុំ ហើយ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​សង្ឃឹម​ថា ខ្ញុំ​នឹង​ឡើង​គ្រង​រាជ្យ។ ប៉ុន្តែ រាជ្យ‌សម្បត្តិ​បែរ​ជា​បាន​ទៅ​ស្តេច​ស៊ូឡៃ‌ម៉ាន ជា​ប្អូន​របស់​ខ្ញុំ​ទៅ​វិញ ដ្បិតអុលឡោះ‌តាអាឡា​គាប់​ចិត្ត​ដូច្នេះ។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​បុរស​ខាង​គណៈ‌ផារីស៊ី​នោះ​ថា៖ «លោក​ស៊ីម៉ូន ខ្ញុំ​ចង់​និយាយ​រឿង​មួយ​ជា​មួយ​លោក»។ លោក​ស៊ីម៉ូន​តប​ទៅ​អ៊ីសា​ថា៖ «សូម​តួន​មាន​ប្រសាសន៍​មក​ចុះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម