ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 19:2 - អាល់គីតាប

ម្ចាស់​ក្សត្រី​យេសិ‌បិល​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជម្រាប​អេលី‌យ៉េស​ថា៖ «ថ្ងៃ​ស្អែក នៅ​ពេល​ថ្មើរ​នេះ ប្រសិន​បើ​ខ្ញុំ​មិន​ប្រហារ​ជីវិត​អ្នក ដូច​អ្នក បាន​ប្រហារ​ជីវិត​អ្នក​បម្រើ​ទាំង​នោះ​ទេ សូម​ព្រះ​ទាំង‌ឡាយ​ដាក់​ទោស​ខ្ញុំ​យ៉ាង​ធ្ងន់​ចុះ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ព្រះនាង​យេសិ‌បិល​ចាត់​គេ​ឲ្យ​នាំ​ពាក្យ​ទៅ​ប្រាប់​លោក​អេលីយ៉ាថា៖ «ដល់​ស្អែក​នេះ ពេល​ថ្មើ​នេះ បើ​យើង​មិន​បាន​ធ្វើ​ឲ្យ​ជីវិត​ឯង​បាន​ដូច​ជា​ជីវិត​នៃ​អ្នក​ទាំង​នោះ​ទេ នោះ​សូម​ឲ្យ​អស់​ទាំង​ព្រះ​ធ្វើ​ដល់​យើង​ដូច្នោះ​វិញ ហើយ​លើស​ទៅ​ទៀត​ផង»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ម្ចាស់‌ក្សត្រិយ៍​យេសិ‌បិល​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រាប់​លោក​អេលីយ៉ា​ថា៖ «ថ្ងៃ​ស្អែក នៅ​ពេល​ថ្មើរ​នេះ ប្រសិន​បើ​ខ្ញុំ​មិន​ប្រហារ​ជីវិត​លោក ដូច​លោក​បាន​ប្រហារ​ជីវិត​ព្យាការី​ទាំង​នោះ​ទេ សូម​ព្រះ​ទាំង‌ឡាយ​ដាក់​ទោស​ខ្ញុំ​យ៉ាង​ធ្ងន់​ចុះ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ យេសិ‌បិល ព្រះ‌នាង​ចាត់​គេ​ឲ្យ​នាំ​ពាក្យ​ទៅ​ប្រាប់​អេលីយ៉ា​ថា ដល់​ស្អែក​នេះ ពេល​ថ្មើរ​នេះ បើ​យើង​មិន​បាន​ធ្វើ​ឲ្យ​ជីវិត​ឯង​បាន​ដូច​ជា​ជីវិត​នៃ​អ្នក​ទាំង​នោះ​ទេ នោះ​សូម​ឲ្យ​អស់​ទាំង​ព្រះ​ធ្វើ​ដល់​យើង​ដូច្នោះ​វិញ ហើយ​លើស​ទៅ​ទៀត​ផង

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 19:2
18 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក សូម​អ្នក​ទាំង​ពីរ​ទៅ​ប្រាប់​លោក​អម៉ា‌សា​ផង​ថា “លោក​ជា​សាច់​ញាតិ​របស់​យើង ដូច្នេះ យើង​សូម​សន្យា​ថា បើ​យើង​មិន​តែង‌តាំង​លោក​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព ជំនួស​លោក​យ៉ូអាប់​រហូត​ទេ​នោះ សូម​អុលឡោះ​ដាក់​ទោស​យើង​ចុះ”»។


ដូច្នេះ ប្រសិន​បើ​ខ្ញុំ​មិន​ផ្ទេរ​រាជ្យ​នេះ​ទៅ​ឲ្យ​ស្តេច​ទត ស្រប​តាម​បន្ទូល​សន្យា​របស់អុលឡោះ‌តាអាឡា​ទេ សូម​ទ្រង់​ដាក់​ទោស​ខ្ញុំ​យ៉ាង​ធ្ងន់​ចុះ!


ស្តេច​ស៊ូឡៃ‌ម៉ាន​ស្បថ​ក្នុង​នាមអុលឡោះ‌តាអាឡា​ថា៖ «ប្រសិន​បើ​ខ្ញុំ​មិន​ប្រហារ​ជីវិត​សម្តេច​អដូ‌នី‌យ៉ា ដែល​ហ៊ាន​ធ្វើ​សំណូម‌ពរ​បែប​នេះ​ទេ សូម​អុលឡោះ​ដាក់​ទោស​ខ្ញុំ យ៉ាង​ធ្ងន់​ចុះ!


ពេល​លោក​យ៉ូអាប់​ជ្រាប​ដំណឹង​នេះ គាត់​រត់​គេច​ខ្លួន​ទៅ​ជំរំ​របស់អុលឡោះ‌តាអាឡា ហើយ​តោង​ស្នែង​អាសនៈ។ ទោះ​បី​គាត់​មិន​បាន​ចូល​រួម​ក្បត់​ជា​មួយ​សម្តេច​អាប់‌សា‌ឡុម​ពី​មុន​មែន តែ​ពេល​នេះ គាត់​បាន​ចូល​ដៃ​ជា​មួយ​សម្តេច​អដូ‌នី‌យ៉ា។


ស្តេច​បេនហា‌ដាដាដ​ចាត់​គេ​ឲ្យ​មក​ជម្រាប​ស្តេច​អហាប់​ទៀត​ថា៖ «យើង​នឹង​ឲ្យ​ពល​ទាហាន​របស់​យើង​កំទេច​ក្រុង​សាម៉ារី សូម្បី​តែ​ធូលី​ដី​មួយ​ក្បង់​ក៏​មិន​សល់​ដែរ! បើ​យើង​មិន​ធ្វើ​ដូច្នេះ​ទេ សូម​ព្រះ​ទាំង‌ឡាយ​ដាក់​ទោស​យើង​ចុះ!»។


តើ​អ្នក​បាន​ជេរ និង​ត្មះ‌តិះ‌ដៀល​នរណា? តើ​អ្នក​ស្រែក​ក្តែងៗ​ប្រឆាំង​នឹង​នរណា? គឺ​អ្នក​ហ៊ាន​ព្រហើន​ដាក់​អុលឡោះ​ជា​ម្ចាស់​ដ៏‌វិសុទ្ របស់​ជន‌ជាតិ​អ៊ីស្រ‌អែល!


ស្តេច​មាន​ប្រសាសន៍​ថា៖ «យើង​សូម​ស្បថ​ថា ថ្ងៃ​នេះ​ប្រសិន​បើ​យើង​មិន​កាត់​ក​អេលី‌យ៉ាសាក់ ជា​កូន​របស់​លោក​សាផាត​ទេ នោះ​សូម​អុលឡោះ​ដាក់​ទោស​យើង​យ៉ាង​ធ្ងន់​ចុះ!»។


ស្តេច​ហ្វៀរ៉អ៊ូន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសា​ថា៖ «ចូរ​ចេញ​ពី​ទី​នេះ​ទៅ! កុំ​ត្រឡប់​មក​ឲ្យ​យើង​ឃើញ​មុខ​ទៀត​ឲ្យ​សោះ នៅ​ថ្ងៃ​ដែល​អ្នក​វិល​មក​ជួប​យើង​ទៀត នោះ​អ្នក​មុខ​ជា​ស្លាប់​ពុំ​ខាន!»។


ខ្មាំង​សត្រូវ​ពោល​ថា: ខ្ញុំ​ដេញ​តាម​គេ ខ្ញុំ​នឹង​តាម​គេ​ទាន់ ខ្ញុំ​នឹង​ទទួល​ចំណែក​ជ័យ‌ភ័ណ្ឌ យ៉ាង​បរិបូណ៌​ហូរ​ហៀរ ខ្ញុំ​នឹង​ហូត​ដាវ​ប្រហារ​ជីវិត​គេ។


កុំ​អួត​អំពី​រឿង​ថ្ងៃ​ស្អែក​ឡើយ ដ្បិត​អ្នក​មិន​ដឹង​ថា ថ្ងៃ​នេះ​មាន​រឿង​អ្វី​កើត​ឡើង​ផង។


ខ្ញុំ​ឮ​មហា‌ជន​និយាយ​មួល​បង្កាច់​ខ្ញុំ ថា “អ្នក​នេះ​ដើរ​បំភ័យ​គេ​គ្រប់​ទី​កន្លែង ចូរ​ប្ដឹង​គាត់! ចូរ​យើង​នាំ​គ្នា​ទៅ​ប្ដឹង​គាត់!”។ សូម្បី​មិត្ត​សម្លាញ់​ជិត‌ដិត​របស់​ខ្ញុំ ក៏​ចាំ​តែ​ចាប់​កំហុស​ខ្ញុំ​ដែរ។ គេ​និយាយ​គ្នា​ថា “បើ​យើង​លួង‌លោម​បញ្ឆោត​គាត់ យើង​នឹង​ចាប់​គាត់​បាន ហើយ​យក​គាត់​មក​ធ្វើ​បាប​សង‌សឹក​តាម​ចិត្ត”។


ស្តេច​យេហូ‌យ៉ាគីម ព្រម​ទាំង​រាជ​បរិពារ និង​មន្ត្រី​ទាំង​អស់​បាន​ឮ​ពាក្យ​នោះ ក៏​រក​សម្លាប់​គាត់​ចោល។ ពេល​លោក​អ៊ូរី‌យ៉ា​ដឹង​ដំណឹង​នេះ គាត់​ភ័យ ហើយ​រត់​ភៀស​ខ្លួន​ទៅ​ស្រុក​អេស៊ីប។


ឥឡូវ​នេះ ចូរ​ប្រុង​ប្រៀប​ខ្លួន​ទៅ! ពេល​ពួក​អ្នក​ឮ​សំឡេង​ស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និង​តន្ត្រី​គ្រប់​យ៉ាង ពួក​អ្នក​ត្រូវ​តែ​អោន​កាយ​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​ដែល​យើង​បាន​កសាង​នេះ ប្រសិន​បើ​ពួក​អ្នក​មិន​ក្រាប​ថ្វាយ‌បង្គំ​ទេ យើង​នឹង​ឲ្យ​គេ​បោះ​ពួក​អ្នក​ភ្លាម ទៅ​ក្នុង​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ គ្មាន​ព្រះ​ណា​អាច​ជួយ​ពួក​អ្នក​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​ឡើយ!»។


អ្នក​ម្តាយ​ស្លាប់​កន្លែង​ណា កូន​ក៏​ស្លាប់​កន្លែង​នោះ​ដែរ ហើយ​គេ​នឹង​បញ្ចុះ​សព​កូន​នៅ​ទី​នោះ។ មាន​តែ​សេចក្តី​ស្លាប់​ទេ ដែល​អាច​បំបែក​កូន​ចេញ​ពី​អ្នក​ម្តាយ​បាន បើ​មិន​ពិត​ទេ សូមអុលឡោះ‌តាអាឡា​ដាក់​ទោស​មក​លើ​រូប​កូន​ចុះ!»។